រដ្ឋាភិបាល​ដកថវិកាជិត ១៧០លានដុល្លារ ប្រើសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងត្រីមាសទី១

ក្នុងត្រីមាសទី១ រាជរដ្ឋាភិបាលកម្ពុជា បានដកសាច់ប្រាក់ ពីឥណទានសម្បទាន​ ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក សរុបចំនួន ៥២៩,៧៩លានដុល្លារ សម្រាប់ប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត។​ យោងតាមរបាយការណ៍ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៩​ ខែមិថុនា ឥណទានសម្បទាន បានមកពីក្របខណ្ឌទ្វេភាគី មានប្រមាណ ៤៧ភាគរយ និងក្របខណ្ឌពហុភាគីមានប្រមាណ ៥៣ភាគរយ។​ របាយការណ៍បង្ហាញទៀតថា ថិវកាប្រមាណ ១៦៩,៥៣លានដុល្លារ ឬស្មើនឹង ៣២ភាគរយ នៃឥណទានសម្បទាន ត្រូវបានយកទៅប្រើប្រាស់​លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។​ ថវិកាប្រមាណ ៦៣ភាគរយ ឬស្នើនឹង ៣៦០,២៦លានដុល្លារ ត្រូវបាន​ប្រើសម្រាប់វិស័យអាទិភាពផ្សេងទៀត។​ ដោយឡែក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ការដកសាច់ប្រាក់ជាក់ស្តែងក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះ មានកំណើនប្រមាណ ២១ភាគរយ។

អាន​បន្ថែម

កម្ពុជានាំចូលដែក និងដែកថែប តម្លៃជិត ១៥០ លានដុល្លារ ក្នុងរយៈពេល៥ខែ

កម្ពុជា នាំចូលដែក និងដែកថែប មានតម្លៃសរុប ១៤៩លានដុល្លារ ក្នុងរយៈពេល ៥ខែដើមឆ្នាំ កើនឡើង ១៩,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទំហំនៃការនាំចូលដែក និងដែកថែប រួមចំណែក ប្រមាណ ១,១ភាគរយ ធៀបនឹងតម្លៃនាំចូលសរុប ១៣០៥៧ លានដុល្លារ ដែលមានកំណើន ១១ភាគរយ។​ ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញថា ក្នុង​ឆ្នាំ ២០២១ គម្រោង​សាងសង់​នៅ​ទូទាំង​ប្រទេស​ចំនួន ៤៣០៣ គម្រោង ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និង​មាន​ទុនវិនិយោគ​ប្រមាណ ៥ ៣៣៣ ៧៩៨ ៥២៥ ដុល្លារ ត្រូវបាន​អនុម័ត​៕ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជា-ថៃ គ្រោងបើកដំណើរការច្រកព្រំដែនចំនួន៤ទៀត​ នាពេលខាងមុខ

អាជ្ញាធរកម្ពុជា-ថៃ កំពុងជំរុញបើកដំណើរការច្រកទ្វារព្រំដែនចំនួន៤ទៀត នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាត នៃប្រទេសថៃ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងភាគីថៃដឹកនាំដោយលោក កានឆៃ ថេពវរៈឆៃ និងលោក ណៈរុង ថេពសេនា អភិបាលរងខេត្តត្រាត ព្រមទាំងមន្ត្រីពាក់ព័ន្ធនៃប្រទេសទាំងពីរ ជាច្រើននាក់ទៀតផងដែរ។ តាមរយៈកិច្ចពិភាក្សានេះ  ភាគីនៃប្រទេសទាំងពីរ កំពុងពន្លឿនការបើកឱ្យដំណើរការច្រកព្រំដែនចំនួន៤ទៀត រួមមាន៖ ១) ច្រកអានសេះ ខេត្តព្រះវិហារ ទល់មុខច្រកអានសេះ ខេត្តឧប៊ុនរាជធានី ២) ច្រកថ្មដា ខេត្តពោធិ៍សាត់ ទល់មុខច្រកបានថាសេន ខេត្តត្រាត ៣) ច្រកភ្នំដី ខេត្តបាត់ដំបង ទល់មុខច្រកបានខៅឌិន ខេត្តស្រះកែវ និង ៤)ច្រកជប់គគីរ ខេត្តឧត្តរមានជ័យ ទល់មុខច្រកសាយតាគូ ខេត្តបុរីរម្យ។ គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៣-២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ សម្តេច ស […]

អាន​បន្ថែម

World Bank នៅតែរក្សារការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៤,៥ភាគរយ ដដែល

ធនាគារពិភពលោក បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៤,៥ភាគរយ ក្នុងឆ្នាំ២០២២នេះ ជាអាត្រាកំណើនដូចនឹងការព្យាករណ៍កាលពីខែមករា ដើមឆ្នាំ ហើយកំណើននេះ នឹងកើនឡើង ក្នុងរង្វង់ ៥,៨ភាគរយ ក្នុងឆ្នាំ២០២៣ខាងមុខ។​ នៅក្នុងរបាយការណ៍​ ដែលមានចំណងជើងថា Global Economic Prospects ចេញផ្សាយកាលពីថ្ងៃទី ៨ ខែមិថុនា ធនាគារពិភពលោក បានព្យាករថា ​ឆ្នាំ​នេះការព្យាករណ៍កំណើនសេដ្ឋកិច្ច​សម្រាប់​ប្រទេស​កម្ពុជា​ មិន​មាន​ការ​ផ្លាស់ប្តូរ​ពីកំណើនដែលត្រូវបាន​ព្យាករ​កាលពី​ខែ​មករា​ទេ។ ក្នុងចំណោមសេដ្ឋកិច្ចអាស៊ានដែលកំពុងអភិវឌ្ឍន៍ផ្សេងទៀត ប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថានឹងកើនឡើង ៥,៦ ភាគរយនៅឆ្នាំក្រោយ ធ្លាក់ចុះបន្តិចពី ៥,៧ ភាគរយនៅឆ្នាំនេះ។ ធនាគារពិភពលោកលើកឡើងក្នុងរបាយការណ៍ថា បន្ថែមពីលើការខូចខាតដែលជំងឺរាតត្បាតកូវីដ-១៩ បានបង្កឡើង សង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យមានការថមថយនៃសេដ្ឋកិច្ចសកលលោកកាន់តែធ្លាក់លឿន រហូតដល់គ្រាមួយដែលអាចក្លាយជាដំណាក់កាលអូសបន្លាយ ក្នុងនោះកំណើនសេដ្ឋកិច្ចកាន់តែខ្សោយថាមពល ហើយអតិផរណាចេះតែកើនឥតឈប់ឈរ។​ នៅក្នុងកម្រិតជាសកល កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថា នឹងស្រុតចុះពី ៥,៧ភាគរយ ក្នុងឆ្នាំ២០២១ មកត្រឹម ២,៩ភាគរយ ក្នុងឆ្នាំ២០២២ ដែលទាបជាងជាឆ្នាំមុន បើប្រៀបធៀបទៅនឹង ៤,១ភាគរយ ដែលត្រូវបាន ប្រមើលទុកកាលពីខែមករា ដើមឆ្នាំនេះ។

អាន​បន្ថែម

ធនាគារជាតិនៃកម្ពុជា វិទ្យាស្ថានជាតិស្ថិតិ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅឋាន

ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅឋាន ដែលជាម៉ែត្រវាស់ស្ទង់ និងកំណត់ការវាយតម្លៃអចលនទ្រព្យ និងសំណង់ ឲ្យបានជាក់លាក់ សម្រាប់ជាមូលដ្ឋានវាយតម្លៃរបស់គ្រឹះស្ថានធនាគារនានា ដើម្បីចៀសវាងនូវហានីភ័យផ្សេងៗ។ ពិធីដាក់ឱ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅឋាន ត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ក្រោមវត្តមាន លោកជំទាវ ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា លោកជំទាវ ហង់ លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ថ្លែងក្នុងពិធីខាងលើនេះ លោកជំទាវ ជា សិរី មានប្រសាសន៍ថា ការដាក់ឲ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅឋាន នឹងរួមចំណែកសំខាន់ ក្នុងការតាមដាន វាយតម្លៃ និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ ក៏ដូចជាវិធានការនានា ដើម្បីកាត់បន្ថយហានិភ័យជាអតិបរិមា ក្នុងគោដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ លោកជំទាវ ហង់ លីណា បានថ្លែងថា សន្ទស្សន៍ថ្លៃលំនៅឋាន នឹងជាសូចនាករមួយដ៏សំខាន់ ក្នុងការតាមដានការវិវត្តនៃវិស័យអចលនទ្រព្យ និងលំនៅឋានដែលកំពុងរីកចម្រើនខ្លាំង ក្នុងពេលពីរទសវត្សកន្លងមកនេះ។ លោកជំទាវ ហង់ លីណា បានបន្ថែមថា លើសពីនេះសន្ទស្សន៍ថ្លៃលំនៅឋាន នឹងតាមដាន និងត្រួតពិនិត្យទាន់ពេល និងជៀសផុតវិបត្តិសេដ្ឋកិច្ចទាំងឡាយដែលអាចកើតឡើងចេញពីវិបត្តិនៃវិស័យអចលនទ្រព្យនេះ ដូចប្រទេសមួយចំនួនជួបប្រទះក្នុងពេលកន្លងមក៕

អាន​បន្ថែម

Apple ប្តូររោងចក្រផលិត​ iPad ពីប្រទេសចិន ទៅវៀតណាម

ក្រុមហ៊ុន Apple បានដំឡើងរោងចក្រផលិត iPad នៅប្រទេសវៀតណាម បន្ទាប់ពីខ្សែច្រវ៉ាក់ផលិតកម្មរបស់ ខ្លួននៅប្រទេសចិន​រងផលប៉ះពាល់ដោយសារវិធានការបិទខ្ទប់នឹងជំងឺកូវីដ១៩ នៅប្រទេសចិន ដែលជាទីតាំងផលិតកម្មធំបំផុតរបស់ក្រុមហ៊ុន។​ ដោយសង្វាក់ផលិតកម្មក្នុងប្រទេសវៀតណាម ស្ថិតនៅដំណាក់កាលដំបូង និងមានទ្រង់ទ្រាយតូចនៅឡើយ ដូច្នេះក្រុមហ៊ុនបានលើកឡើងថា ការដំឡើងរោងចក្រនៅទីនេះជាការធ្វើពិពិធកម្មខ្សែច្រវាក់ផលិតកម្ម ដើម្បីកាត់បន្ថយលើការពឹងផ្អែកលើការផលិតទាំងស្រុងនៅប្រទេសចិនតែមួយយ៉ាងដូច្នេះ។​ សារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា នេះថា ក្រុមហ៊ុន កំពុងផ្លាស់ប្តូរការផលិត iPad មួយចំនួនចេញពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាមវិញ បន្ទាប់ពីមានវិធានការបិទខ្ទប់ Covid-19 យ៉ាងតឹងរឹង ទាំងនៅក្នុងនិងជុំវិញទីក្រុងសៀងហៃ បាននាំឱ្យមានការរំខានជាច្រើនខែនៃសង្វាក់ផ្គត់ផ្គង់។ iPad នឹង​ក្លាយ​ជា​ផលិតផល​សំខាន់​ទី​ពីរ​របស់​ Apple ដែល​ផលិត​នៅ​ប្រទេស​វៀតណាម​ បន្ទាប់​ពី​កាស់ស្តាប់ត្រចៀក​ AirPods។ ប្រភពដដែលបានលើកឡើងថា “ការផ្លាស់ប្តូរនេះ មិនត្រឹមតែជាកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុន Apple ក្នុងការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់កាន់តែខ្លាំងឡើង របស់វៀតណាមចំពោះក្រុមហ៊ុន” ។ កាលពីឆ្នាំមុន Apple បាននាំចេញ iPad ចំនួន ៥៨លានគ្រឿងទូទាំងពិភពលោក ដែលភាគច្រើនផលិតនៅក្នុងប្រទេសចិន។

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាជំរុញបើកចំហរប្រព័ន្ធពាណិជ្ជកម្មផ្អែកតាមច្បាប់អន្តរជាតិដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញប្រទេសក្នុងតំបន់អាស៊ីបើកចំហរប្រព័ន្ធពាណិជ្ជកម្មផ្អែកតាមច្បាប់អន្តរជាតិ ដែលនេះគឺជាតម្លៃដ៏ខ្ពស់បំផុតក្នុងការធានាឱ្យមានការអភិវឌ្ឍន៍ជាសកលប្រកបដោយនិរន្តរភាព។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងសន្និសីទអន្តរជាតិស្តីពីអនាគតនៃអាស៊ី កាលពីថ្ងៃទី២៧ កន្លងទៅ។ សមេ្តចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) គឺជាឧទាហរណ៍ដ៏ល្អបំផុតនៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ បរិយាបន្ន និងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ប្រទេសទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការរួមរស់ជាមួយគ្នាដោយសន្តិភាព ការមិនជ្រៀតជ្រែក និងការគោរពចំពោះជីវភាពរស់នៅ ប្រពៃណី ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់គ្នាទៅវិញទៅមក ដែលជាតម្លៃដ៏ខ្ពស់បំផុតក្នុងការធានាឱ្យមានការអភិវឌ្ឍន៍សកលប្រកបដោយចីរភាព និងបរិយាបន្ន”។ RCEP ចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ រួមមានប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួនប្រាំរបស់ពួកគេគឺ […]

អាន​បន្ថែម

SSEZ សម្រេចបរិមាណការនាំចេញ-ចូល កើនឡើង ៥០ភាគរយ ក្នងរយៈពេលបួនខែ

តម្លៃនៃការនាំចេញ-ចូលនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ នេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការអភិវឌ្ឍន៍ និងសកម្មភាពក្នុងតំបន់សេដ្ឋកិច្ចពិសេស។​ របាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុ បង្ហាញថា បរិមាណនាំចូល និងនាំចេញ មានតម្លៃ ៩៣០លានដុល្លារអាមេរិក ក្នុងរយៈពេលបួនខែឆ្នាំនេះ គឺបានកើនឡើង ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនលើកឡើងថា ការកើនឡើងនៃបរិមាណនាំចេញ-ចូល បានបន្តរក្សាសន្ទុះនិងស្ថិរភាពនៃការអភិវឌ្ឍន៍។ បន្ថែមពីលើនេះ មិនត្រឹមតែធ្វើឱ្យមានស្ថិរភាពការងាររបស់និយោជិកប៉ុណ្ណោះទេ ថែមទាំងបានចាក់បញ្ចូលសន្ទុះយ៉ាងរឹងមាំទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃខេត្តព្រះសីហនុផងដែរ។

អាន​បន្ថែម

៤ខែដំបូង ឆ្នាំ២០២២ កម្ពុជានាំចូលដែក និងដែកថែបសរុប ១១៩លានដុល្លារ

កម្ពុជា បាននាំចូលដែក និងដែកថែប មានតម្លៃសរុប ១១៩,៧លានដុល្លារ​ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ កើនឡើង ១៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានតម្លៃត្រឹម ១០១លានដុល្លារ។​ តម្លៃនៃការនាំចូលដែក និងដែកថែបនេះមានប្រមាណ ១,១៩២ភាគរយ នៃតម្លៃនាំចូលសរុបរបស់កម្ពុជា ក្នុងរយៈពេលបួនខែ ១០ ប៊ីលានដុល្លារ។​ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធគយ​ និងរដ្ឋាករ។​ ក្នុងខែមេសា ការនាំចូលដែក និងដែកថែបចូលកម្ពុជា មានតម្លៃប្រមាណ ៣៥,៦លានដុល្លារ កើនឡើង ៨៣,៦ភាគរយ ធៀបនឹងខែមេសាឆ្នាំមុន។​ បើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឆ្នាំ ២០២១ កម្ពុជាមានគម្រោងសាងសង់ថ្មីសរុបចំនួន ៤ ៣០៣ គម្រោង ត្រូវបានអនុម័តទូទាំងប្រទេស ជាមួយនឹងការវិនិយោគទុនចុះបញ្ជីសរុបចំនួន ៥,៣ ប៊ីលានដុល្លារ ធ្លាក់ចុះ ៣១ ភាគរយធៀបនឹងឆ្នាំ២០២០ និងផ្ទៃដីសរុប ១៣ លានម៉ែត្រការ៉េ។ (អានបន្ថែម)

អាន​បន្ថែម

ខេត្តកោះកុង មានដីសម្បទានសេដ្ឋកិច្ចជិត ៤៥ម៉ឺនហិកតា

ខេត្តកោះកុង មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចំនួន ៧ក្រុមហ៊ុន គ្របដណ្តប់ផ្ទៃដី ៤៤.១៧៧ ហិកតា​។​ យោងតាមរបាយការណ៍បូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង បញ្ជាក់ថា ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច បានវិនិយោគលើការដាំដើមប្រេងខ្យល់ អំពៅ និងកៅស៊ូ។​ ផ្ទៃដីក្រុមហ៊ុន Greerich Group Co Ltd ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៧ កាលពីមុនមានដីទំហំ ១០.០៧៧ ហិកតា ប៉ុន្តែក្រោយចេញអនុក្រឹត្យ​លេខ ៤៦អនក្រ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល បានកាត់ដីរបស់ក្រុមហ៊ុនចំនួន ៤.៩២៣ហិកតា ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ និងមួយចំណែករក្សាទុក ជាទ្រព្យសម្បត្តិឯកជនកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង។ ដូចនេះផ្ទៃដីក្រុមហ៊ុននៅសល់ជាក់ស្តែងមានទំហំ ៥.១៥៤ហិកតា។ ខេត្តកោះកុង ជាខេត្តមួយក្នុងចំណោម ២៥រាជធានីខេត្ត ដែលមានសក្តានុពលដល់ការដាំដុះដំណាំកៅស៊ូ និងដំណាំផ្សេងៗទៀត។ ផ្ទៃដីដាំដុះកៅស៊ូទូទាំងខេត្តសរុបចំនួន ១៤.៣៩៨ ហិកតា ផ្ទៃដីអំពៅ ១៩.៧០០ ហិកតា ផ្ទៃដីអាកាស្យា ៩.៦១០ ហិកតា និងផ្ទៃដី ប្រេងខ្យល់ […]

អាន​បន្ថែម