សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អូស្ត្រាលីផ្តល់ជំនួយស្តារសេដ្ឋកិច្ចដល់កម្ពុជា ៦៤លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ
រដ្ឋាភិបាលអូស្ត្រាលីសម្រេចផ្តល់ជំនួយ ៩០លានដុល្លារអូស្ត្រាលី (ឬស្មើនឹងជាង ៦៤លានដុល្លារអាមេរិក) និងជំនួយបច្ចេកទេសមួយចំនួនទៀត ដល់កម្ពុជា ដើម្បីយកអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ ពិសសដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។ នេះបើយោងតាមជំនួបរវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម PABLO KANG ឯកអគ្គរាជទូតនៃប្រទេសអូស្រ្ដាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា។ ទឹកប្រាក់នេះ នឹងត្រូវប្រើប្រាស់ក្នុងគម្រោងនានាដូចជាគំនិតផ្តួចផ្តើមភាពជាដៃគូមេគង្គ-អូស្ត្រាលី មជ្ឈមណ្ឌលមេគង្គ-អូស្ត្រាលីសម្រាប់ទឹក និងធារាសាស្ត្រ ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) និងការវិនិយោគកសិចំណីអាហារជាដើម។ លើសពីនេះ មួយផ្នែកទៀតនៃថវិកាជំនួយ ក៏នឹងត្រូវប្រើប្រាស់ទៅលើការសិក្សាបង្កើតសួនកសិ-ឧស្សាហកម្ម ផងដែរ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសនេះ នឹងរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ-១៩ និងគំាទ្រវិស័យអាទិភាពជាច្រើន ដែលរងផលប៉ះពាល់ខ្លាំងពីវិបត្តិនេះ។
អានបន្ថែមក្រសួងសេដ្ឋកិច្ច៖ កម្ពុជានឹងមានកំណើន ៤,៨% នៅឆ្នាំ២០២២
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករកំណើនថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៤,៨% ក្នុងឆ្នាំ២០២២ ព្រោះសង្កេតឃើញថាលទ្ធភាពស្តារសេដ្ឋកិច្ចកំពុងឃើញសញ្ញាវិជ្ជមានបន្តិចម្ដងៗ ខណៈយុទ្ធនាការចាក់វ៉ាក់សំាងបង្កើនភាពសាំកំពុងបន្តយ៉ាងសកម្ម។ ថ្លែងនៅក្នុងសិក្ខារសាលាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា នេះ ឯកឧត្តមរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា សម្រាប់ឆ្នាំ២០២១ ដោយសារព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងវីរុសបំប្លែងថ្មី បានធ្វើឱ្យកំណើនសេដ្ឋកិច្ចមានត្រឹម២,៤%។ ឯកឧត្តមបន្តថា កន្លងមក រដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរាគមន៍ប្រមាណ ៧១៩លានដុល្លារ ដើម្បីទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ និងអាជីវកម្ម ប៉ុន្តែដោយសារមានព្រឹត្តិការណ៍ ២០កុម្ភៈ ទំហំថវិកា កើនដល់ ១៤៥៤លានដុល្លារ។ ដូចគ្នានេះ សម្រាប់ឆ្នាំ ២០២១ ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តរងសម្ពាធ និងមានភាពមិនប្រាកដប្រជាទេ។ យោងតាមរបាយការណ៍ ភ្នាក់ងារអចលនទ្រព្យ CBRE ទីផ្សារខុនដូ មានតែ ៥ ក្នុងចំណោម ១៧ គម្រោងប៉ុណ្ណោះ ដែលបានបញ្ចប់ការដ្ឋានតាមផែនការ។ ដូចគ្នា ទីផ្សារលក់រាយ ឬទីផ្សារទំនើប ក៏នៅតែជួបបញ្ហាធ្ងន់ធ្ងរជាងគេ ដោយអត្រាអ្នកជួលតូបក្នុងផ្សារទំនើបធ្លាក់ចុះ ៤,៦% ជាមធ្យម ខណៈអត្រាជួលទីផ្សារការិយាល័យ […]
អានបន្ថែមរដ្ឋអនុម័តបញ្ចេញកញ្ចប់ថវិកា ១០០លានដុល្លារ បន្ថែមទៀត ដើម្បីជួយទ្រទ្រង់ SME
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុវត្តគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME) ជំហានទី២ ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក បន្ទាប់ពីជំហានទី១ ទទួលបានជោគជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៦ ខែសីហា កន្លងទៅ។ គម្រោងនេះ មានគោលបំណងផ្តល់កម្ចីមានការប្រាក់ទាប ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម ដើម្បីយកទៅទ្រទ្រង់អាជីវកម្ម និងប្រើជាទុនបង្វិលក្នុងអំឡុងវិបត្តិកូវីដនេះ។ ចំពោះកម្ចីសម្រាប់ចំណាយមូលធន ក្រុមហ៊ុនអាចខ្ចីបានខ្ពស់បំផុត ៥០ម៉ឺនដុល្លារ ខណៈកម្ចីទុនបង្វិល គឺអាចខ្ចីខ្ពស់បំផុតដល់ទៅ ៣០ម៉ឺនដុល្លារ។ ដូច្នេះ សម្រាប់ក្រុមហ៊ុនដែលចាប់អារម្មណ៍អាចទៅទាក់ទងនៅធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) និងគ្រឹះស្ថានហិរញ្ញវត្ថុដៃគូសរុបចំនួន ២៦ ស្ថាប័ន។ គួរបញ្ជាក់ថា នេះជាការអនុវត្តគម្រោងជំហានទី២ ក្រោយការអនុវត្តជំហានទី១ កាលពីខែមេសា ឆ្នាំ២០២០ ទទួលបានជោគជ័យ ដោយប្រើប្រាស់ថវិកាអស់ប្រមាណ ១០០លានដុល្លារអាមេរិក ដែលមានការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៣៣។
អានបន្ថែមចំណូលកំពង់ផែក្រុងព្រះសីហនុកើនឡើង ៤៥៥% ក្នុងត្រីឆមាសទី១ ខណៈចំណតថ្មីត្រៀមសាងសង់ឆាប់ៗ
ចំណូលរបស់កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានអត្រាកំណើនខ្ពស់ គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ នេះ ខណៈកំពង់ផែកំពុងពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងកំណើនចរាចរណ៍ទំនិញ និងកំណើនសេដ្ឋកិច្ចជាតិ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន នៅថ្ងៃទី១២ ខែសីហា នេះថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ចំណូលសុទ្ធសរុប ជាង ១៤,០៧៥ ប៊ីលានរៀល (សមមូលនឹង ១២,៤៨ លានដុល្លារ) កើនឡើង ៤៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណូលកំពង់ផែកើនឡើងនេះ ឆ្លុះបញ្ជាំងពីសកម្មភាពអាជីវកម្មរបស់កំពង់ផែដែលរីកចម្រើន ស្របពេលដែលកំពង់ផែគ្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម។ តាមផែនការ កំពង់ផែស្វ័យតក្រុងព្រះសីហនុ គ្រោងកសាងចំណតនាវា ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅ ១៤,៥ម៉ែត្រ។ គម្រោងនេះ នឹងត្រូវកសាងនៅក្រោមកម្ចីជំនួយអភិវឌ្ឍន៍ (ODA) របស់ប្រទេសជប៉ុន ដែលមានទឹកប្រាក់ ២១៨លានដុល្លារ។ (អានបន្ថែម) តាមការគ្រោងទុក គម្រោងនេះ នឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០២១នេះ ដែលបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងការគូសប្លង់ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។
អានបន្ថែមIMF នឹងចាក់លុយ២៤០លានដុល្លារ ចូលសេដ្ឋកិច្ចកម្ពុជា ដោយមិនបាច់សងវិញសូម្បីតែ ១សេន
ស្ថាប័នរូបីយវត្ថុអន្តរជាតិ IMF បានសម្រេចផ្តល់ជំនួយឥតសំណង ២៤០លានដុល្លារ ដល់កម្ពុជា ដើម្បីដោះស្រាយផលប៉ះពាល់ពីវិបត្តិកូវីដ១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្នុងលក្ខខណ្ឌដោយមិនតម្រូវឱ្យកម្ពុជាសងវិញនោះទេ។ នេះបើតាមប្រកាសព័ត៌មានរបស់អង្គការអុកស្វាម( OXFAM)។ IMF កាលពីដើមខែសីហា បានអនុម័តថវិកាសម្រាប់ស្រោចស្រង់សេដ្ឋកិច្ចពិភពលោកសរុប ៦៥០ពាន់លានដុល្លារ ពីគណនីមូលនិធិពិសេស ឬ Special Drawing Rights (SDRs) ដែលជាថវិកាធំបំផុតមិនធ្លាប់អនុម័តក្នុងប្រវត្តិសាស្រ្ត។ កម្មវិធី SDR នេះនឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះ ដោយកម្ពុជានឹងទទួលបាន ២៤០លានដុល្លារ ពីកញ្ចប់ទឹកប្រាក់ទាំងមូល។ នាយិកាប្រចាំប្រទេសនៃអង្គការអុកស្វាម(Oxfam) លោកស្រី លីម សូលីន មានប្រសាសន៍ថា កញ្ចប់ជំនួយនេះ គឺផ្តល់អាទិភាពលើការថែទាំសុខភាពជាសកល និងការវិនិយោគលើកិច្ចគាំពារសង្គម ដែលអាចកាត់បន្ថយវិសមភាព ដើម្បីសម្រេចបានការងើបឡើងវិញរួចផុតពីជំងឺរាតត្បាត។ យោងតាមរបាយការណ៍ ILO បច្ចុប្បន្ន វិស័យសេដ្ចកិច្ចក្រៅប្រព័ន្ធ តំណាងឱ្ យ៨៧,៥% នៃសេដ្ឋកិច្ចកម្ពុជា ហើយកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជាង ៦លាននាក់ កំពុងប្រឈមនឹងការបាត់បង់មុខរបរ ក្នុងអំឡុងកូវីដនេះ។ ដូច្នេះ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការគាំទ្រកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវកម្មធុនតូច និងមធ្យម […]
អានបន្ថែមរដ្ឋច្រានចោលរបាយការណ៍ដែលថាទំនប់វារីអគ្គិសនីសេសានប៉ះពាល់ខ្លាំងដល់ពលរដ្ឋក្នុងតំបន់
រដ្ឋាភិបាលកម្ពុជា បានច្រានចោលរបាយការណ៍របស់អង្គការសិទ្ធមនុស្ស Human Rights Watch ដែលថាទំនប់វារីអគ្គិសនីសេសាន២ ប៉ះពាល់ខ្លាំងដល់ជីវភាពពលរដ្ឋក្នុងតំបន់ ដោយបញ្ជាក់ថាវារីអគ្គិសនីនេះ ផ្ទុយទៅវិញបានផ្តល់ការរីកចម្រើន ស្ដារជីវភាពពលរដ្ឋ បង្កើតការងារ និងពិសេសផ្ដល់ថាមពលអគ្គិសនីក្នុងតំបន់។ ការច្រានចោលនេះគឺធ្វើឡើងបន្ទាប់ពី Human Rights Watch បានចេញរបាយការណ៍កម្រាស់ ១៣៧ទំព័រ កាលពីថ្ងៃទី១០ ខែសីហា ដោយប្រកាសថាទំនប់វារីអគ្គិសនីបង្កផលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ច ជីវភាព បរិស្ថាន ទិន្នផលត្រី និងការបន្លាស់ទីរបស់ពលរដ្ឋក្នុងតំបន់។ របាយការណ៍នេះបានសង្កត់ធ្ងន់ទៅលើការគៀបសង្កត់ បង្ខិតបង្ខំប្រជាជនក្នុងតំបន់ ដោយថាជនជាតិដើមភាគតិចជាង ៥ ០០០នាក់ ត្រូវបានបញ្ជាឱ្យប្តូរទីលំនៅដោយអយុត្តិធម៌។ លើសពីនេះ ជីវិតមនុស្សរាប់ម៉ឺននាក់ទៀត ក៏ប៉ះពាល់ដោយសារការផ្លាស់ប្ដូររំហូរទឹកទន្លេ ដែលកន្លែងខ្លះជន់ខ្លាំង និងកន្លែងខ្លះទៀតរាំងស្ងួត។ ជាការឆ្លើយតប ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើងថា របាយការណ៍នេះមិនឆ្លុះបញ្ជាំងពីទិដ្ឋភាពជាក់ស្តែងនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ខ្មែរថាមស៍ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា។ ឯកឧត្តម ផៃ ស៊ីផាន ថ្លែងថា៖ «ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសាន២ ផ្តល់ចំណូលដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីដូរទីលំនៅចេញ ប្រជាពលរដ្ឋទទួលបានផ្ទះថ្មី និងដីចម្ការ […]
អានបន្ថែមកម្ពុជានាំចូលដែកពីវៀតណាមជិត ៦០០ តោន អំឡុង ៥ ខែដំបូងនៃឆ្នាំ ២០២១
ត្រឹម ៥ ខែដំបូង នៃឆ្នាំ ២០២១ វៀតណាមនាំចេញដែកមកកម្ពុជា សរុប៥៨៤តោន ដែលធ្លាក់ចុះ ១,៥% បើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ខណៈការនាំចេញដែកសរុបនៃប្រទេសវៀតណាម សម្រាប់៥ ខែនេះ មានដល់ទៅ ៤,១ លានតោន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។ កម្ពុជាជាប្រទេសលេខរៀងទី៤ នៃទីផ្សារនាំចេញដែកធំៗរបស់ប្រទេសវៀតណាម បន្ទាប់ពីប្រទេសចិន សហភាពអឺរ៉ុប និងប្រទេសមិចស៊ីកូ។ ដោយឡែក តម្លៃនៃការនាំចេញដែក ៤,១ លានតោន នេះ មានសរុបប្រមាណ ៣,៦១ ប៊ីលានដុល្លារ ដែលកើនឡើង ១១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម តម្លៃដែក បានកើនឡើង ៤០ ទៅ៥០% ចាប់តាំងពីដើមឆ្នាំ២០២១។ ការកើនឡើងតម្លៃដែក បានធ្វើឱ្យក្រុមហ៊ុនសំណង់នៅប្រទេសវៀតណាម បង្ខំចិត្តបញ្ចប់កុងត្រាសាងសង់ជាងច្រើន។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ តម្លៃនៃការនាំចូលដែកមកប្រទេសកម្ពុជាសរុប បានធ្លាក់ចុះ ២៧% មកត្រឹម ៤០៣លានដុល្លារ បើធៀបនឹងឆ្នាំ២០១៩។ (អានបន្ថែម)
អានបន្ថែមត្រីមាសទី២ ពាក្យស្នើសុំកម្ចីទិញអចលនទ្រព្យធ្លាក់ចុះ ៣២% ខណៈទឹកប្រាក់កម្ចីធ្លាក់ ១៧%
ចំនួនការដាក់ពាក្យស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជា ក្នុងត្រីមាសទី២ ឆ្នាំ២០២១ បានធ្លាក់ចុះ ៣២% ខណៈទំហំទឹកលុយកម្ចីក៏បានធ្លាក់ចុះ ១៧% ផងដែរ បើធៀបនឹងត្រីមាសទី១ ក្នុងឆ្នាំដដែលនេះ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបន្តថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ចំនួនពាក្យស្នើសុំកម្ចីអចលនទ្រព្យមានសរុប ១៤៦.៣៨០សំណើ ឬស្មើនឹងប្រមាណ ១១,២៦% នៃពាក្យស្នើសុំឥណទានសរុប ១,៣លានគណនី។ ដូចគ្នានេះ គិតត្រឹមត្រីមាសទី២នេះ ទំហំកម្ចីទិញអចលនទ្រព្យ មានទឹកប្រាក់សរុបប្រមាណ ៥,៦ ពាន់លានដុល្លារ ឬស្មើនឹង ៥២,៤៧% ទំហំទឹកប្រាក់កម្ចីសរុប ១០,៧៥ ប៊ីលានដុល្លារ។ ក្រៅពីបូកសរុបកម្ចីទិញអចលនទ្រព្យ របាយការណ៍បានបង្ហាញថា ចំនួនគណនីកម្ចីសរុបរបស់អតិថិជនសរុបលើគ្រប់វិស័យ ក៏ធ្លាក់ចុះ ៣៤% ដែរ។ គួរបញ្ជាក់ថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានៅតែបន្តរងសម្ពាធពីវិបត្តិកូវីដ។ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤%-៣៤,៣% និង […]
អានបន្ថែមកំណើនទីផ្សារអចលនទ្រព្យមិនចំណេញសេដ្ឋកិច្ច និងធ្វើឱ្យដីផ្ទះឡើងថ្លៃហួសសមត្ថភាពទិញ ពិតឬ?
អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ កាលពីថ្មីៗនេះ បានលើកឡើងថា កំណើនលើសលុបនៃវិស័យអចលនទ្រព្យ មិនផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចក្នុងស្រុកទេ ហើយថែមទាំងបង្កឱ្យតម្លៃដី និងផ្ទះឡើងថ្លៃហួសហេតុលើសពីសមត្ថភាពទិញរបស់ប្រជាជនខ្មែរទូទៅទៀតផង។ លោកបានលើកឡើងដូច្នេះក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន RFI ដោយណែនាំថា ខណៈពេលដែលកម្ពុជាកំពុងជួបនឹងវិបត្តិកូវីដដូច្នេះ រដ្ឋាភិបាលត្រូវបន្ថយ និងទប់វិស័យអចលនទ្រព្យឱ្យជាប់ ហើយគួរងាកមក ផ្ដោតនិងជំរុញលើវិស័យកសិកកម្ម និងផលិតកម្មវិញ។ លោក គី សេរីវឌ្ឍន៍ បានមានប្រសាសន៍ថា៖ «យើងត្រូវព្យាយាមកាត់បន្ថយវិស័យអចលនទ្រព្យ ទប់ឱ្យជាប់ ព្រោះការលូតលាស់នៃវិស័យអចលនទ្រព្យ គឺមិនបានចំណេញដល់ប្រទេសកម្ពុជាទេ តែវាធ្វើឱ្យតម្លៃនៃទ្រព្យសម្បតិ្តកើន ដែលមិនបានជំរុញឱ្យមានផលិតកម្ម ឬបង្កើតប្រាក់ចំណូលទេ»។ «ការដែលអ្នកមានលុយពីក្រៅប្រទេសមកទិញ នឹងធ្វើឱ្យបាត់បង់វប្បធម៌ផលិតកម្មក្នុងស្រុកទាំងអស់ ថ្ងៃក្រោយទៅដី ផ្ទះសម្បែងឡើងថ្លៃដល់កម្រិតកំពូលមួយ ហើយឈប់ឡើងទៅទៀត យើងនឹងអស់អីទិញ ហើយយើងគ្មានផលិតកម្ម ដូច្នេះយើងនឹងគ្មានអីទទួលទាន» លោកបានបន្ដ។ ការវិភាគរបស់សេដ្ឋកិច្ចវិទូម្នាក់នេះ បានធ្វើឱ្យសារធាណជនមានមន្ទិលសង្ស័យថា តើកំណើនវិស័យអចលនទ្រព្យពិតជាបង្កបញ្ហា មែនឬយ៉ាងណា? អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុន KW Cambodia លោកបណ្ឌិត គីម ហ៊ាង សូមមិនបញ្ចេញយោបល់លើការវិភាគរបស់លោកបណ្ឌិត គី សេរីវឌ្ឍ ប៉ុន្តែលោកបានបញ្ជាក់ថា វិស័យអចលនទ្រព្យដើរតួរយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ […]
អានបន្ថែមកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ ធ្លាក់ត្រឹម ២,៥% ខណៈវិស័យអចលនទ្រព្យនៅបន្តរងសម្ពាធ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដោយសារវិបត្តិកូវីដ ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២១ នេះ គឺធ្លាក់ចុះពីតួលេខចាស់ ៤% មកត្រឹម ២,៥% ប៉ុណ្ណោះ។ សម្តេច បានបន្តថាកំណើននេះ គឺទ្រទ្រង់ដោយវិស័យកសិកម្ម ពោលគឺដោយសារការនាំចេញផលិតផលកសិកម្មបានកើនឡើងហួសពីការរំពឹងទុក។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នៅតែបន្តអនុម័តគម្រោងវិនិយោគថ្មីៗជាច្រើន ខណៈវិស័យទេសចរណ៍ ក៏រំពឹងថានឹងមានកំណើនវិជ្ជមានឡើងវិញ បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំធ្វើឡើងរួចរាល់។ ដោយឡែក ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តរងសម្ពាធ និងមានភាពមិនប្រាកដប្រជាខ្ពស់ បើទោះបីជាមានយុទ្ធនាការចាក់វ៉ាក់សាំងក្ដី។ យោងតាមរបាយការណ៍ ភ្នាក់ងារអចលនទ្រព្យ CBRE ចេញផ្សាយកាលពីខែកក្កដា សម្រាប់ទីផ្សារខុនដូ មានតែ ៥ ក្នុងចំណោម ១៧ គម្រោងប៉ុណ្ណោះ ដែលបានការបញ្ចប់ការដ្ឋានតាមផែនការសម្រាប់ឆ្នាំ ២០២១។ លើសពីនេះ ចំនួនខុនដូដែលគម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ត្រូវបានព្យាករថានឹងធ្លាក់ចុះពី ១០.៨២៥ យូនីត មកនៅត្រឹមតែ ៧.៩០៩ យូនីត ប៉ុណ្ណោះ ដោយសារគម្រោងមួយចំនួនផ្អាកការសាងសង់។ ទីផ្សារលក់រាយ ឬទីផ្សារទំនើប នៅតែជួបបញ្ហាធ្ងន់ធ្ងរជាងគេ ដោយអត្រាអ្នកជួលតូបក្នុងផ្សារទំនើបធ្លាក់ចុះ […]
អានបន្ថែម