សម្ដេច៖ ចំណាយលើវិបត្តិកូវីដ បើធៀបទៅចង់ស្មើនឹងចំណាយសង់ស្ពានឆ្លងទន្លេមេគង្គ ១០ ហើយ

រាជរដ្ឋាភិបាលកម្ពុជា កាលពីចុងសប្ដាហ៍នេះ បានបង្ហាញថា ខ្ទង់ចំណាយលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កើនឡើងជិតដល់ខ្ទង់ពាន់លានដុល្លារហើយ ឬប្រដូចទៅនឹងការសាងសង់ឆ្លងកាត់ទន្លេមេគង្គយ៉ាងហោច ១០ស្ពាន ឯណោះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា៖ «អ្វីដែលយើងបានចាយ យើងអាចធ្វើស្ពានឆ្លងទន្លេមេគង្គ បានប្រហែលជាមិនតិចជាង ១០ទេ ដែលយើងចាយកន្លងទៅ។ «ស្ពានខ្លះ ធ្វើអស់តែ ៥០លានដុល្លារ ទៅ ៦០លានដុល្លារ ទេ ប៉ុន្តែដើម្បីទប់ទល់នឹងកូវីដ យើងបានចាយអស់ច្រើនលានហើយ»។ ទោះជាយ៉ាងណាក្ដី សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ថា កម្ពុជាមិនក្ស័យធុននោះទេ ដោយនៅតែអាចគ្រប់គ្រងស្ថានភាពបាន ក៏ដូចជានៅតែបន្តអភិវឌ្ឍជាតិ និងហេដ្ឋារចនាសម្ព័ន្ធបានដូចមុន។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ កម្ពុជារកចំណូលបានជាង ៣ប៊ីលានដុល្លារ ក្នុងនោះ ១,៧ ប៊ីលានដុល្លារជាចំណូលពន្ធ និង ១,៣ប៊ីលានដុល្លារជាចំណូលគយ។ សម្រាប់រយៈពេល ៥ខែទៀត កម្ពុជាក៏គ្រោងនឹងបង្កើតចំណូលប្រមាណ ២ប៊ីលានដុល្លារ បន្ថែមទៀត។

អាន​បន្ថែម

កម្ពុជាចម្រាញ់មាសបាន ១៣៧គីឡូ ជាមធ្យម ក្នុងមួយខែ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា មានប្រសាសន៍ថា កម្ពុជាអាចចំរ៉ាញ់មាស ១៣៧គីឡូ ជាមធ្យម ក្នុង១ខែ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន អូស្រ្តាលី បានបើកដំណើរការ អាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្ម នៅខេត្តមណ្ឌលគីរី កាលពីខែមិថុនាកន្លងទៅ។ ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សវ័យជំទង់ អាយុ១២ឆ្នាំដល់១៧ឆ្នាំ សម្តេចតេជោ បញ្ជាក់ថា៖ «មាសដែលកម្ពុជាចម្រាញ់បាន នេះគេហៅថាមាសមិនទាន់បានបន្សុទ្ធ ១០០% ទេ»។ យោងតាម ឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយកផ្នែករ៉ែ នៃក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនខាងលើនេះ នឹងនាំចេញមាសទៅបន្សុទ្ធនៅប្រទេសអូស្រ្តាលី ខណៈបច្ចុប្បន្ន ក្រុមហ៊ុនកំពុងត្រៀមឯកសារពាក់ព័ន្ធសម្រាប់នាំចេញ។ សូមជម្រាបថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ (អានបន្ថែម) តាមផែនការ អាជីវកម្មរ៉ែមាសនេះ នឹងអាចចម្រាញ់មាសបានប្រមាណ ៣តោន […]

អាន​បន្ថែម

កាស៊ីណូខ្នាតយក្សនៅប៉ោយប៉ែត Star Vegas បន្តធ្លាក់ចំណូលខ្លាំង ក្នុងត្រីមាសទី២ នេះ

ក្រុមហ៊ុនកាស៊ីណូខ្នាតយក្សនៅប៉ោយប៉ែត Star Vegas បានប្រកាសថាខ្លួនខាតទុនប្រមាណ ៥៣ម៉ឺនដុល្លារអូស្រ្ដាលី ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ដែលបណ្ដាលមកពីការបិទទ្វារកាស៊ីណូមួយរយៈចុងក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ព័ត៌មាន Inside Asian Gaming។ ក្នុងត្រីមាសទី២ នេះ ចំណូលក្រុមហ៊ុនមានត្រឹម ១, លានដុល្លារអូស្រ្ដាលី ប៉ុណ្ណោះ ដែលធ្លាក់ចុះ ៥៦% បើធៀបនឹងត្រីមាសទី១ ខណៈចំណាយគឺនៅតែមានខ្ពស់។ ក្រុមហ៊ុនបានបញ្ជាក់ថា ការខាតទុននេះគឺបណ្ដាលមកពីក្រុមហ៊ុនបានប្រកាសបិទទ្វារកាស៊ីណូបណ្តោះអាសន្ន តាំងពីចុងខែមេសា។ លោក Paul Porntat នាយកប្រតិបត្តិក្រុមហ៊ុនបានលើកឡើងថា៖ «ការបិទទ្វារ ដោយសារវិបត្តិកូវីដ១៩ បានប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មនេះទាំងមូល ប៉ុន្តែវិធានការសុខភាពសាធារណៈ និងសុវត្ថិភាពបុគ្គលិកនៅតែគឺជារឿងអទិភាពបំផុត»។

អាន​បន្ថែម

ក្រុមប្រទេសអ្នកមានថា កម្ពុជាគួរបញ្ចុះតម្លៃ និងកែទម្រង់ច្បាប់ប្រព័ន្ធដឹកជញ្ជូន ដើម្បីជំរុញសេដ្ឋកិច្ច

ប្រព័ន្ធដឹកជញ្ជូននៅប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ ព្រោះតម្លៃនៅថ្លៃ ហើយច្បាប់ទម្លាប់ ការសុំលិខិតអនុញ្ញាតនានានៅស្មុគស្មាញ ដូច្នេះរដ្ឋគួរតែកែទម្រង់ ដើម្បីបង្កើនភាពប្រកួតប្រជែង។ នេះបើយោងតាមការវិភាគ និងណែនាំរបស់ក្រុមប្រទេសអភិវឌ្ឍទាំង ៣៨ប្រទេស ឬហៅថា OECD។ របាយការណ៍សិក្សារបស់ Organisation for Economic Cooperation and Development (OECD) ដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា បានរកឃើញថា តម្លៃឡូជីស្ទីកនៅកម្ពុជាថ្លៃខ្លាំង បើធៀបនឹងតម្លៃនៅតាមបណ្តាប្រទេសអាស៊ានផ្សេងទៀតដូចជាថៃ និងវៀតណាម ក៏ដូចជាតម្លៃមធ្យមរបស់ពិភពលោក។ លើសពីនេះ ក្នុងឆ្នាំ ២០១៨ នេះ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី៩៨ ក្នុងចំណោម ១៦០ប្រទេស នៅក្នុងសន្ទស្សន៍លទ្ធផលការងារដឹកជញ្ចូន (LPI) ដែលធ្លាក់ចុះពី ៧៣ ក្នុងឆ្នាំ ២០១៦។ ជុំវិញការរកឃើញនេះ OECD បានផ្តល់យោបល់ថា រដ្ឋាភិបាលត្រូវកែទម្រង់បទប្បញ្ញត្តិដែលមានស្រាប់ សម្រួលនីតិវិធីស្នើលិខិតស្នាមរដ្ឋបាលនានា ប្រើប្រាស់បច្ចេកវិទ្យាក្នុងប្រព័ន្ធគ្រប់គ្រង និងបើកដំណើរការច្រកចេញចូលតែមួយសម្រាប់ផ្ដល់សេវាជាដើម។ ការធ្វើបែបនេះ នឹងជួយឱ្យប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា មានប្រសិទ្ធភាព តម្លាភាព និងតម្លៃទាបជាងមុន ដែលជាការទាក់ទាញអ្នកវិនិយោគ។ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

ចំនួនគម្រោងសំណង់ តម្លៃ និងផ្ទៃក្រឡាធ្លាក់ចុះ ១១,៤% ៣៤,៣% និង ២៩,៩% រៀងគ្នាៗ

នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤%-៣៤,៣% និង ២៩,៩% រៀងគ្នាៗ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍របស់ធនាជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងទី ២២ កក្កដា កន្លងថ្មីៗនេះ។ របាយការណ៍ដដែលបានបញ្ជាក់ថា ការធ្លាក់ចុះនេះគឺដោយសារ ភាពថមថយនៃការវិនិយោគ ឬការសាងសង់គម្រោងសំណង់ក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ យ៉ាងណាក្ដី ការនាំចូលសម្ភារ និងបរិក្ខារសំណង់ បែរជាមានកំណើនប្រមាណ ១៦% បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ ទោះជាស្ថានភាពកូវីដនៅតែបន្ត តែធនាគារជឿជាក់ថា វិស័យសំណង់នៅតែមានភាពរឹងមាំ សឱ្យឃើញតាមរយៈការបន្តដំណើរដោយរលូននៃគម្រោងសំណង់ ទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងឯកជន។ គួរបញ្ជាក់ផងដែរថា ត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ចីក្នុងវិស័យសំណង់ និងអចលនទ្រព្យកើនដល់ជាង ១០ប៊ីលានដុល្លារ ខណៈការរៀបចំឥណទានឡើងវិញលើវិស័យសំណង់ មានចំនួនជាង ៣,២ម៉ឺនគណនី ឬស្មើនឹងទំហំលុយសរុបជាង ៨៤០លានដុល្លារ។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

ត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ចីសំណង់ និងអចលនទ្រព្យកើនដល់ជាង ១០ប៊ីលានដុល្លារ

ត្រឹមឆមាសទី ១ ឆ្នាំ២០២១ កម្ចីអតិថិជនពីគ្រឹះស្ថានធនាគារ បានកើនដល់ជាង ៣៣,៩ ប៊ីលានដុល្លារ ដែលក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យ បានរួមចំណែក ៣១% ស្មើនឹងជាង ១០ ប៊ីលានដុល្លារ។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ធនាជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងទី ២២ កក្កដា ទៅ។ ការរួមចំណែក ៣១% នេះ ត្រូវបានបែងចែក ៣ ប្រភេទ គឺកម្ចីទិញផ្ទះ ដែលរួមចំណែក១៣,១% ឬស្មើនឹង៤,៤៤ ប៊ីលានដុល្លារ កម្ចីក្នុងសកម្មភាពសំណង់ ៩,៥% ស្មើនឹង ៣,២២ ប៊ីលានដុល្លារ និងកម្ចីដើម្បីជួញដូរអចលនទ្រព្យ ៨,៤% ឬស្មើនឹង២,៨៥ ប៊ីលានដុល្លារ។ ដោយឡែក ចំពោះវិស័យមីក្រូហិរញ្ញវត្ថុវិញ ឥណទានអតិថិជនបានកើនឡើងដល់ ៧,៦ ប៊ីលានដុល្លារ ដោយក្នុងនោះវិស័យសំណង់ រួមចំណែក ៣,៧% ឬស្មើនឹងប្រមាណ ៣០០ លានដុល្លារ។ គួរបញ្ជាក់ថា គិតត្រឹមឆមាសឆ្នាំ ២០២១ នេះ […]

អាន​បន្ថែម

ត្រឹមឆមាសទី១ កម្ចីរៀបចំឡើងវិញសរុបមាន ៥,៥ ប៊ីលានដុល្លារ វិស័យសំណង់ទាញយក ១៥%

គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ នេះ ប្រព័ន្ធធនាគារបានអនុញ្ញាតឱ្យអ្នកខ្ចីប្រាក់រៀបចំឥណទានឡើងវិញ (សុំសងតែការប្រាក់ មិនសងប្រាក់ដើម ឬបន្ថយការបង់ប្រចាំខែ) សរុបជាង ៣៦ម៉ឺនគណនី ឬស្មើនឹងទំហំលុយ ៥,៥ពាន់លានដុល្លារ ក្នុងនោះកូនបំណុលក្នុងវិស័យសំណង់មាន១៥%។ យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា ការរៀបចំឥណទានលើវិស័យសំណង់ មានចំនួនជាង ៣,២ម៉ឺនគណនី ឬស្មើនឹងទំហំលុយសរុបជាង ៨៤០លានដុល្លារ។ ក្នុងនោះ ឥណទានសំណង់ដែលរៀបចំឡើងវិញដោយគ្រឹះស្ថានធនាគារ មាន ៧៣៩ លានដុល្លារ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០៦ លានដុល្លារ និងភតិសន្យាហិរញ្ញវត្ថុចំនួន ១លានដុលា្លរ។

អាន​បន្ថែម

UNDP ថារដ្ឋាភិបាលគួរលក់មូលប័ត្របំណុល ដើម្បីពង្រីកប្រភពហិរញ្ញវត្ថុ និងពង្រឹងសេដ្ឋកិច្ច

UNDP បានណែនាំថា កម្ពុជាគួរពិចារណាបោះពុម្ពមូលបត្របំណុលរដ្ឋជាប្រាក់រៀល ដើម្បីពង្រីកប្រភពហិរញ្ញវត្ថុ និងប្រមូលយកថវិកាពីវិនិយោគិនក្នុងស្រុក មកអភិវឌ្ឍគម្រោងធំៗនានា ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំអភិវឌ្ឍទីក្រុង។ នេះបើយោងតាមរបាយការណ៍របស់អង្គការ UNDP ចេញផ្សាយកាលពីពេលថ្មីៗនេះ។ ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាល បើពន្យល់និយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងរដ្ឋខ្ចីលុយគេដូច្នោះដែរ តែធ្វើឡើងក្នុងទ្រង់ទ្រាយជាការវិនិយោគ។ ពោលគឺ រដ្ឋខ្ចីលុយពីអ្នកវិនិយោគ ហើយសន្យាថានឹងសងក្នុងអត្រាការប្រាក់ណាមួយ។ អ្នកវិនិយោគភាគច្រើនចូលចិត្តទិញមូលប័ត្រ ដោយសារតែហានិភ័យទាបជាងទិញភាគហ៊ុន ហើយការប្រាក់ខ្ពស់ជាងដាក់លុយនៅធនាគារ។ ជាក់ស្ដែង ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាល គឺវិធីសាស្រ្តពេញនិយមមួយ ដែលប្រទេសផ្សេងៗ ប្រើប្រាស់ដើម្បីរកថវិកាមកអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែកម្ពុជានៅមិនទាន់ធ្វើនៅឡើយ។ ទាក់ទិននឹងប្រធានបទនេះ UNDP បាននិយាយថា ប្រទេសកម្ពុជា រំពឹងថានឹងងើបចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ ២០២៧ ឬ ២០២៨ ។ ហេតុនេះ វាដល់ពេលហើយ ដែលកម្ពុជាត្រូវរៀបចំប្រភពហិរញ្ញប្បទានថ្មីៗ ដែលគួរតែធ្វើឡើងពីប្រភពក្នុងស្រុក។ ដូច្នេះ ការបោះផ្សាយប័ណ្ណបំណុលរដ្ឋជាប្រាក់រៀល គឺជាជម្រើសមួយដែលត្រូវបានពិចារណា។ UNDP បានលើកឡើងទៀតថា ប័ណ្ណបំណុលរដ្ឋមិនត្រឹមតែជួយរកប្រភពថវិកាចូលរដ្ឋទេ តែនឹងជួយជំរុញការរីកច្រើននៃរំហូរសាច់ប្រាក់ និងសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យឯកជនទៀតផង។

អាន​បន្ថែម

UNDP៖ វិបត្តិកូវីដធ្វើឱ្យកម្ពុជាខាតបង់រំហូរហិរញ្ញប្បទានជាង ៣,៦ ពាន់លានដុល្លារ

វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាខាតបង់រំហូរហិរញ្ញប្បទានប្រមាណ ៣,៦ ពាន់លានដុល្លារ ឬស្មើនឹង ១៩,៨% នៃរំហូរហិរញ្ញវត្ថុសរុបសម្រាប់ឆ្នាំ២០២០។ ដូចគ្នានេះ ទំហំរំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យសំណង់ និងអចលនទ្រព្យក៏ថមថយប្រមាណជាង ១០% ផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ចេញផ្សាយកាលពីសប្តាហ៍កន្លងទៅ បញ្ជាក់ថា ប្រភពហិរញ្ញប្បទានដែលកម្ពុជាខាតបង់ខ្លាំងជាងគេ មានចំណូលនៅក្នុងស្រុក ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងការវិនិយោគក្នុងស្រុកពីប្រភពឯកជន។ របាយការណ៍នេះបានធ្វើការវិភាគលើសមាសភាគ និងនិន្នាការនៃរំហូរចូលធនធានហិរញ្ញវត្ថុទាំងអស់របស់កម្ពុជា ដែលមានប្រភពពីវិស័យសាធារណៈ វិស័យឯកជន អន្តរជាតិ និងជាតិ សម្រាប់គាំទ្រដល់ការវិនិយោគលើការងារអភិវឌ្ឍន៍នៅក្នុងប្រទេសនេះ។ ជាក់ស្ដែង បើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា រំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ ២០២០ គឺធ្លាក់ចុះប្រមាណ ១%។ ក្នុងនោះ រំហូរ FDI ក្នុងវិស័យសំណង់ និងអចលនទ្រព្យដែលមានចំណែក ១៧% នៃFDI សរុប គឺថយចុះ ១០,៦%។ របាយការណ៍ដដែលបានបន្ថែមទៀតថា មុនព្រឹត្តិការណ៍សហគមន៍ខែកុម្ភៈ វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថានឹងងើបឡើងវិញជាបណ្តើរៗ ទន្ទឹមនឹង FDI […]

អាន​បន្ថែម

ឆមាសទី១ ចំណូលគយសរុបមានជាង ១,១ពាន់លានដុល្លារ សម្ភារៈសំណង់រួមចំណែក ៧០លាន

ក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ រដ្ឋាភិបាលបានចំណូលគយ និងរដ្ឋាករសរុបទឹកប្រាក់ ១ ១៥៩ លានដុល្លារ ដោយក្នុងនោះចំណូលគយដែលបានមកពីការនាំចូលសម្ភារៈសំណង់រួមចំណែក ៦,២% ឬស្មើនឹង ៧១,៧ លានដុល្លារ។ បើយោងតាមរបាយការណ៍នៃអគ្គនាយដ្ឋានគយនិងរដ្ឋាករ ចំណូលគយនិងរដ្ឋាករសរុប ក្នុងឆមាសទី ១ នេះ គឺឆ្លាក់ចុះ ៩% ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ យ៉ាងណាក្ដី លទ្ធផលនេះ ចាត់ទុកថាគឺសម្រេចបាន ៤៩% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរ បើយោងតាមទិន្នន័យចាស់ ការនាំចូលសម្ភារៈសំណង់ក្នុងឆ្នាំ ២០២០ មានសរុប ១ ០០៨ លានដុល្លារ ដែលថយចុះ ៧,៣% បើធៀបនឹងឆ្នាំ ២០១៩។

អាន​បន្ថែម