EU ទំលាក់ថវិកា ៣០០ ពាន់លានអឺរ៉ូ ជួយប្រទេសក្រីក្រសង់ហេដ្ឋារចនាសម្ព័ន្ធ ទប់នឹងអំណាចចិន

សហភាពអឺរ៉ុប ឬ EU កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវកម្មវិធីមូលនិធិហេដ្ឋារចនាសម្ព័ន្ធសកលថ្មីមួយឈ្មោះថា Global Gateway ដែលនឹងជាជំនួយ និងកម្ចីសរុប ៣០០ពាន់លានអឺរ៉ូ ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ក្នុងការស្ដារសេដ្ឋកិច្ច និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទិសដៅទប់ទល់នឹងគំនិតផ្តួចផ្តើមផ្លូវ នឹងខ្សែក្រវាត់របស់ចិន។ គម្រោងនេះ ប្រកាសជាផ្លូវការនៅថ្ងៃទី ១ ខែធ្នូ កន្លងមកនេះ ដោយហិរញ្ញប្បទាននឹងផ្តោតលើគម្រោង វិស័យជាច្រើនដូចជា ការដឹកជញ្ជូន ថាមពល សុខភាព និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ផែនការនេះនឹងមានទាំងការផ្ដល់ជំនួយឥតសំណង ប្រាក់កម្ចី និងជំនួយបច្ចេកទេស ដែលនឹងអនុវត្តពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៧។ សហភាពអឺរ៉ុបបានឱ្យដឹងទៀតថា វិបត្តិកូវីដបានធ្វើឱ្យប្រទេសជាច្រើនខ្វះថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយព្យាករថា ពិភពលោកទាំងមូលនឹងខ្វះទុនរហូតដល់ទៅ ១៣ពាន់លានអឺរ៉ូ សម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ត្រឹមឆ្នាំ ២០៤០។ ដូច្នេះ គម្រោងនេះមានទិសដៅដោះស្រាយបញ្ហាទាំងនេះ។ សហភាពអឺរ៉ុបបានអះអាងថា Global Gateway គឺខុសពីគំនិតផ្តួចផ្តើមផ្លូវរបស់ចិន ព្រោះគម្រោងគឺមានតម្លាភាព និរន្តរភាព និងផ្ដល់អត្ថប្រយោជន៍រយៈពេលវែងសម្រាប់មនុស្សជុំវិញពិភពលោក។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der […]

អាន​បន្ថែម

ហេតុអ្វីអ្នកអភិវឌ្ឍអចលនទ្រព្យធំៗហ៊ានបោះទុនបន្ថែមសង់គម្រោងនានាទោះក្នុងវិបត្តិកូវីដ?

សរសរដោយ៖ អ្នកវិភាគអចលនទ្រព្យឯករាជ្យលោក Eric Won Chon Lap ២ ឆ្នាំនៃវិបត្តិកូវីដ បានធ្វើឱ្យក្រុមហ៊ុនជាច្រើនជួបនឹងបញ្ហា ខ្លះត្រូវបិទ និងខ្លះទៀតត្រូវខំរស់ដោយបង្កើតការប្រកួតប្រជែងក្នុងទីផ្សារ។ ដោយឡែក អ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើននៅកម្ពុជា បានសម្របខ្លួនបានយ៉ាងរហ័ស ដោយប្រើប្រាស់ចំណូលពីអាជីវកម្មចម្រុះរបស់ពួកគេ។ អ្នកអភិវឌ្ឍន៍ខ្លះទៀត យល់ឃើញថាអំឡុងពេលកូវីដនេះគឺជាឱកាស ហើយសង្ងំពង្រីកប្រតិបត្តិការអាជីវកម្ម ឬសាងសង់គម្រោងថ្មីៗ ជាច្រើន ទិសដៅដើម្បីឱ្យគម្រោងទាំងនោះសម្រេចរួចរាល់ ស្របពេលដែលសេដ្ឋកិច្ចត្រឡប់មករស់រវើក និងត្រឡប់មកវិញនូវនិយោគិនអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះ។ អ្នកអភិវឌ្ឍន៍ធំៗជាច្រើនបានប្រកាសលក់ និងសាងសង់គម្រោងជាច្រើនក្នុងអំឡុងពេលកូវីដនេះ ដោយដាក់ផែនការបញ្ចប់នៅឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥។ រយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខនេះ គឺជាពេលដែលអ្នកជំនាញអចលនទ្រព្យបានព្យាករណ៍ថាទីផ្សារនឹងចាប់ផ្តើមងើបឡើងវិញ។ តួយ៉ាងដូចជា ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបង្ហាញពីផែនការចង់ប្រែក្លាយខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ ៦អា ទៅជាទីក្រុងស៊ីវិល័យថ្មីមួយ ជាមួយនឹងការអភិវឌ្ឍន៍បូរីផាកលែន ៦អា។ តាមផែនការ គម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ព្រោះក្រុមហ៊ុនមានទំនុកចិត្តថាកូវីដ១៩នឹងបញ្ចប់ នៅពេលនោះ ហើយឧស្សាហកម្មអចលនទ្រព្យក៏នឹងស្ទុះងើបឡើងវិញខ្លាំងដែរ។ លើសពីនេះ ក្រុមហ៊ុន ជីប […]

អាន​បន្ថែម

វិនិយោគផ្ទាល់បរទេសកើន ៩,៦% នៅឆមាសទី១ ខណៈអចលនទ្រព្យ និងសំណង់រួមចំណែក ១៥,៩%

គិតត្រឹមឆមាសទី ១ នៃឆ្នាំ ២០២១ នេះកម្ពុជាមានគម្រោងវិនិយោគផ្ទាល់ពីបរទេសសរុប ៣៩ប៊ីលានដុល្លារ ដែលកើនឡើង ៩,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២៧ វិច្ឆិកា នេះ។ ក្នុងនោះ វិស័យអចលនទ្រព្យស្ថិតក្នុងលំដាប់ទី ៣ ពោលគឺ រួមចំណែក ១២,២% នៃទុនសរុប ដែលស្មើនឹងជាង ៤,៧ប៊ីលានដុល្លារ។ ដោយឡែក វិស័យសំណង់រួមចំណែក ៣,៧% ឬស្មើនឹងទុន១,៤ប៊ីលានដុល្លារ។ របាយការណ៍បញ្ជាក់ថា ប្រទេសចិនជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសធំជាងគេរបស់កម្ពុជា ដែលមានទុនវិនិយោគសរុប ១៧,៣ប៊ីលានដុល្លារ ឬតំណាង ៤៤,២% នៃទុនវិនិយោគសរុប។ ប្រទេសកូរ៉េខាងត្បូង ស្ថិតក្នុងលំដាប់ទី២ ដែលមានគម្រោងវិនិយោគចុះបញ្ជីមានតម្លៃសរុប ៤,១ប៊ីលានដុល្លារ តាមពីក្រោយដោយវៀតណាម និងសិង្ហបុរី ដែលមានទុនវិនិយោគសរុប ២,៥ប៊ីលានដុល្លារ និង២,៤ប៊ីលានដុល្លារ រៀងគ្នា។ ប្រទេសដទៃទៀត មានដូចជាប្រទេសជប៉ុន ២,៣ប៊ីលានដុល្លារ ម៉ាឡេស៊ី ១,៨ប៊ីលានដុល្លារ ប្រទេសថៃ ១,៨លានដុល្លារ អង់គ្លេស ១,៣ប៊ីលានដុល្លារ កាណាដា ១ […]

អាន​បន្ថែម

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន ឱ្យធ្វើរឿងធំៗ ៤

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យអង្គសមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) ពិនិត្យមើលលទ្ធភាព អនុវត្តការងារសំខាន់ ៤ ចំណុច ដើម្បីជំរុញការអភិវឌ្ឍអចលនវត្ថុប្រកបដោយចីរភាព ស្ថិរភាព និងប្រសិទ្ធភាព។ ឯកឧត្តមបានលើកឡើងក្នុងពេលចូលរួមក្នុងកម្មវិធីសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន នៅថ្ងៃទី ២៥ ខែវិច្ឆកា កន្លងទៅ។ ចំណុចសំខាន់ៗ ៤ ដែលឯកឧត្តមបានស្នើ មានដូចជា៖ -AVA គួរពិនិត្យ និងគិតគូរៀបបចំស្តង់ដារអ្នកវាយតម្លៃអចលនវត្ថុរួមមួយក្នុងក្របខណ្ឌតំបន់អាស៊ាន -សម្រាប់ប្រទេសមិនទាន់មានស្តង់ដារវាយតម្លៃអចលនវត្ថុដូចជាកម្ពុជា គួររៀបចំស្តង់ដារអចលនវត្ថុនេះឡើងឱ្យបានឆាប់ -ជំរុញលើកកម្ពស់ និងពង្រីកសមត្ថភាពវិជ្ជាជីវៈ និងគុណភាពអ្នកវាយតម្លៃអចលនវត្ថុឱ្យកាន់តែប្រសើរ -ពង្រីកកិច្ចសហប្រតិបត្តិការ រវាងឯកជន និងឯកជន ឯកជននិងនិយតករ និងរវាងនិយ័តករផងដែរ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកវិទ្យា ការវិនិយោគ និងអាជីវកម្មរួមគ្នា។ គួរបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី ក៏បានព្យាករថា វិស័យអចលនទ្រព្យនឹងកើនស្របកំណើនសេដ្ឋកិច្ច ពោលគឺប្រមាណ ២,៤% ក្នុងឆ្នាំ ២០២១ និង ៤,៨% ក្នុងឆ្នាំ ២០២២។ […]

អាន​បន្ថែម

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ វិស័យអចលនទ្រព្យនឹងស្ទុះឡើងវិញ នៅឆ្នាំ ២០២២ តាមកំណើនសេដ្ឋកិច្ច

វិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករថា នឹងស្ទុះងើបឡើងវិញនៅឆ្នាំ ២០២២ ខាងមុខនេះ គាំទ្រដោយការកើនឡើងសន្សឹមៗ នៃលំហូរទុនវិនិយោគពីបរទេស និងកំណើនតម្រូវការអចលនវត្ថុ មានតម្លៃទាប និងមធ្យម នៅក្នុងស្រុក។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងបែបនេះនៅក្នុងកម្មវិធីសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» នៅថ្ងៃទី ២៥ ខែវិច្ឆកា នេះ។ ឯកឧត្តម មានប្រសាសន៍ថា ការកើននេះគឺស្របតាមនិន្នាការសកល និងសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានព្យាករថា នឹងអាចងើបឡើងវិញក្នុងកំណើនទាប ២,៤% ក្នុងឆ្នាំ ២០២១ និង ៤,៨% ក្នុងឆ្នាំ ២០២២។ ឯកឧត្តមបន្ដថា៖ «ទោះបីប្រឈមនឹងបញ្ហានានា បង្កឡើងដោយវិបត្តិកូវីដ១៩ក្តី វិស័យអចលនទ្រព្យ នៅបន្តមានសក្តានុពលខ្ពស់ និងមានតម្លៃទាបសមរម្យសម្រាប់ការវិនិយោគបើប្រៀបធៀប នឹងប្រទេសជិតខាង»។ «ក្នុងនោះរួមមានតំបន់សំខាន់ៗមួយចំនួនដូចជា រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានគម្រោងសាងសង់អាកាសយានដ្ឋានថ្មី ខេត្តព្រះសីហនុ ដែលកំពុងប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ខេត្តសៀមរាប […]

អាន​បន្ថែម

សម្ដេចហ៊ុន សែន៖ កម្ពុជានឹងក្លាយជាបណ្ដុំផលិតកម្ម ធុរកិច្ច និងវិនិយោគសក្ដានុពលក្នុងតំបន់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្ដេជ្ញាថា នឹងបន្ដអនុវត្តគោលនយោបាយនានាបន្ថែម ដើម្បីទាក់ទាញការវិនិយោគបរទេស ទិសដៅដើម្បីប្ដូរមុខមាត់កម្ពុជា ឱ្យទៅជាបណ្ដុំផលិតកម្ម ធុរកិច្ច និងការវិនិយោគ ដែលមានសក្តានុពលមួយនៅក្នុងតំបន់។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះក្នុងសន្ទរកថាបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។ សម្តេចបន្ដថា កម្ពុជាបាន និងកំពុងដាក់ចេញ និងអនុវត្តគោលនយោបាយច្បាស់លាស់ជាច្រើន ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អប្រព័ន្ធដឹកជញ្ជូន ការសម្រួលនិតីវិធីធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល និងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជាដើម។ គួរបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមងើបឡើងបណ្ដើរៗហើយក្រោយការបើកប្រទេស។ ក្នុងរយៈពេល ៩ ខែ នៅឆ្នាំ២០២១ រដ្ឋាភិបាលប្រមូលចំណូលចរន្តប្រមាណជិត៣ប៊ីលានដុល្លារ ស្មើនឹង ៧៥% ធៀបនឹងច្បាប់ថវិកា។

អាន​បន្ថែម

សម្ដេច ហ៊ុន សែន៖ ការបើកលើកនេះ នឹងមិនថយក្រោយទេ សេដ្ឋកិច្ចឆ្នាំក្រោយអាចកើនជាង៥%

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានព្យាករថា សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនជាង ៥% នៅឆ្នាំ២០២២ ដោយសារសកម្មភាពសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបើកប្រទេស ខណៈរដ្ឋក៏នៅតែបន្ដផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នៅថ្ងៃទី២៣ ខែវិច្ឆិកា។ (អានបន្ថែម) សម្តេចតេជោ មានប្រសាស៍ថា៖ «ឆ្នាំក្រោយ តាមច្បាប់ថវិកា កំណើនសេដ្ឋកិច្ច ៤,២% តែខ្ញុំថា អាចលើស៥%»។ «ការបើកប្រទេសលើកនេះ យើងនឹងមិនថយក្រោយវិញនោះទេ គឺដឹងតែឡើង ឃើញជាក់ច្បាស់តាមរយៈកំណើន សកម្មភាពសេដ្ឋកិច្ច និងសង្គម នានា ស្របពេលដែលការរីករាលជំងឺកូវីដ១៩ ស្ថិតក្រោមការគ្រប់គ្រងបាន» សម្ដេចបានបន្ដ។ គួរបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជាចង់ចំណាយថវិកាជាតិផ្ទាល់យ៉ាងហោច ២,៣ ពាន់លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ក្នុងនោះយ៉ាងហោច ១០០ លានដុល្លារសង់ស្ពានតាមទន្លេតូច និងស្ទឹងទូទាំងប្រទេស ខណៈនៅសល់នឹងសាងសង់ផ្លូវ និងស្ពានធំៗឆ្លងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់បន្ថែមទៀត។ (អានបន្ថែម)

អាន​បន្ថែម

ចិនលះបង់វិស័យអលចទ្រព្យ ហើយងាកទៅរកឧស្សាហកម្ម High-Tech ដើម្បីកំណើននិរន្តរភាព

វិបត្តិទីផ្សារអចលនទ្រព្យអាចទំលាក់កំណើនសេដ្ឋកិច្ចចិនដល់ក្រោម ៥% នៅឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចប្រទេសចិន ត្រូវបានព្យាករថានឹងធ្លាក់ដល់ក្រោម ៥% នៅឆ្នាំ ២០២២ ដែលជាកំណើនទាបបំផុតដែលមិនធ្លាប់មានតាំងពីទសវត្សរ៍ឆ្នាំ ៩០។ អ្នកវិភាគថា ការថមថយនៃកំណើននេះ គឺដោយសារមហាអំណាចចិន មានទិសដៅវែងឆ្ងាយ ដោយមិនចង់ពឹងផ្អែកលើវិស័យអចលនទ្រព្យខ្លាំងដូចមុនទៀតទោះទេ។ បើយោងតាមសារព័ត៌មាន Al Jazeera ដោយសារតែវិបត្តិកំណើនលើសតម្រូវការ និងវិធានការរឹតបន្ដឹងរបស់ចិនលើវិស័យអចលនទ្រព្យ ទើបធ្វើឱ្យអ្នកវិភាគធំៗដូចជា Goldman Sachs Group Inc., Nomura Holdings Inc. និង Barclays Plc បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចយ៉ាងគំហុកនេះ។ លោក Rob Subbaraman ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុន Nomura Holdings Inc. បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចចិនអាចមានត្រឹម ៤,៣% ប៉ុណ្ណោះ នៅឆ្នាំក្រោយ ដែលជាការធ្លាក់ខ្លាំង បើធៀបនឹងកំណើននៅពេលមុនវិបត្តិកូវីដ១៩ ដែលមានក្នុងរង្វង់៧%។ ប៉ុន្តែលោកយល់ឃើញថា ការថមថយនេះមិនមែនជាបញ្ហាទេ ព្រោះប្រទេសចិនមានទិសដៅវែងឆ្ងាយ។ ប្រទេសចិនហ៊ានលះបង់កំណើនសេដ្ឋកិច្ចរយៈមួយពេលខ្លី ដើម្បីកំណើនដែលមាននិរន្តភាពនាពេលអនាគត។ នេះហើយទើបចិនហ៊ានរឹតបន្តឹងវិស័យអចលនទ្រព្យខ្លាំង ដូចជាបន្ថែមពន្ធ […]

អាន​បន្ថែម

ក្រុមហ៊ុន Renaissance ចម្រាញ់មាសបានជិត១តោន ក្នុងរយៈពេល ៤ ខែ

ក្នុងរយៈពេលជាង៤ខែ នេះ ក្រុមហ៊ុនអូស្រ្ដាលី Renaissance Limited (Cambodia) ដែលកំពុងរុករកមាសនៅខេត្តមណ្ឌលគីរី ចម្រាញ់រ៉ែមាសបានជិត ១តោន ។ បរិមាណចម្រាញ់រ៉ែមាសនេះ ត្រូវបានបង្ហាញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី បានឡើងដល់កម្រិតខ្ពស់ និងថ្មីៗបន្ថែមទៀត ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើអាជីវកម្មរ៉ែមាស ដែលមកទល់ពេលនេះ ការចម្រាញ់រ៉ែមាសបានជិត ១តោនហើយ ដោយនឹងមានការកើនឡើងជាបន្តបន្ទាប់ថែមទៀត»។ គួរបញ្ជាក់ថា កម្ពុជាបានបើកដំណើរផលិតកម្មចម្រាញ់រ៉ែមាសលក្ខណៈអាជីវកម្មជាលើកដំបូង កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ក្នុងក្រុមហ៊ុនអូស្រ្ដាលីមួយនេះ ព្យាករថានឹងអាចចម្រាញ់រ៉ែមាសបាន ប្រមាណ៣តោន ក្នុងមួយឆ្នាំ។ (អានបន្ថែម)

អាន​បន្ថែម

តើមូលបត្ររដ្ឋជាអ្វី? ចំណេញ ឬហានិភ័យ? ជះឥទ្ធិពលលើវិស័យអចលនទ្រព្យដូចម្ដេច?

រដ្ឋាភិបាលកាលពីថ្មីៗនេះ បានប្រកាសពីផែនការចង់បោះផ្សាយមូលបត្របំណុលរដ្ឋ ឬ Government Bonds តម្លៃសរុបប្រមាណ ៣០០លានដុល្លារ ក្នុងឆ្នាំ ២០២២ ខាងមុខនេះ។ រដ្ឋាភិបាលនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេថា នឹងប្រើទុនបានពីមូលបត្រដើម្បីធ្វើអី្វខ្លះ ប៉ុន្តែបានឱ្យដឹងត្រួសៗថានឹងប្រើលើវិស័យអាទិភាពនានា ដោយវិស័យហេដ្ឋារចនាសម្ព័ន្ធក៏មានចំណែកក្នុងនោះផងដែរ។ (អានបន្ថែម) ផែនការនេះ បានធ្វើឱ្យកើតជាមន្ទិលសង្ស័យជាច្រើនដល់សាធារណជនថា មូលបត្របំណុលរដ្ឋគឺជាអ្វី? តើកម្ពុជាអាចធ្វើទៅរួចទេ? មានហានិភ័យធ្វើឱ្យរដ្ឋវណ្ឌករនឹងបំណុលឬទេ? សំខាន់ជាងនេះទៀត គឺតើនឹងមានអ្នកហ៊ានទិញ ឬអ្នកចង់ទិញមូលបត្ររដ្ឋនេះទេ ព្រោះជាក់ស្ដែងមូលបត្រទីផ្សារឯកជន ដែលបើកលក់មួយរយៈធំ ក៏នៅមិនទាន់ជាទីចាប់អារម្មណ៍សម្រាប់វិនិយោគិនផង? លើសពីនេះទៅទៀត តើការបោះលក់មូលបត្របំណុលរដ្ឋនេះ នឹងជះឥទ្ធិពលដល់ទីផ្សារអលចនទ្រព្យដូចម្ដេច? ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាលនេះ បើនិយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងរដ្ឋខ្ចីលុយគេដូច្នេះដែរ តែធ្វើឡើងក្នុងទ្រង់ទ្រាយជាការវិនិយោគ។ ពោលគឺ រដ្ឋខ្ចីលុយពីអ្នកវិនិយោគ ហើយសន្យាថានឹងសងក្នុងអត្រាការប្រាក់ណាមួយ ក្នុងរយៈពេលវែង។ អ្នកវិនិយោគភាគច្រើនចូលចិត្តទិញមូលបត្រ ដោយសារតែហានិភ័យទាបជាងទិញភាគហ៊ុន ហើយការប្រាក់ខ្ពស់ជាងដាក់លុយនៅធនាគារ។ ជុំវិញ ចម្ងល់ដែលថាកម្ពុជាអាចធ្វើទៅរួចទេ និងមានហានិភ័យធ្វើឱ្យរដ្ឋវណ្ឌករនឹងបំណុលឬទេ ឯកឧត្តម ហុង សុខហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចបានគិតគូរយ៉ាងច្បាស់មុននឹងត្រៀមផែនការនេះ។ ការខ្ចីក្នុងទំហំខាងលើនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជាទេ ព្រោះស្ថានភាពបំណុលសាធារណៈកម្ពុជានៅមានហានិភ័យកម្រិតទាប ហើយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតនៅក្រោមអនុបាតគោលទាំងអស់។ ដូច្នេះ អ្នកវិនិយោគមិនគួរភ័យក្លាចថា […]

អាន​បន្ថែម