រដ្ឋាភិបាលចិននឹងបន្ថែមពន្ធលើអចលនទ្រព្យដើម្បីទប់ស្កាត់ការបំប៉ោងតម្លៃហួសហេតុ

អាជ្ញាធរចិន បានសម្រេចពង្រីកការសាកល្បងយកពន្ធបន្ថែមលើអចលនទ្រព្យ ដែលនេះជាផ្នែកមួយនៃការធ្វើកំណែទម្រង់លើវិស័យអចលនទ្រព្យ ទិសដៅជំរុញការវិនិយោគលើលំនៅឋានឱ្យសមស្របទៅនឹងតម្រូវការជាក់ស្ដែង មិនមែនវិនិយោគតាមចិត្តចង់ ដើម្បីបំប៉ោងតម្លៃនោះទេ។ បើយោងតាមសារព័ត៌មានចិន Xinhua ស្ថាប័ននីតិបញ្ញតិ្តកំពូលប្រទេសចិន គឺគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន (National People’s Congress Standing Committee) បានអនុម័តលើផែនការចុងក្រោយនៃកំណែទម្រង់វិស័យអចលនទ្រព្យនេះហើយ កាលពីថ្ងៃសោរ៍កន្លងទៅនេះ។ នៅក្រោមគម្រោង ៥ឆ្នាំ នៃផែនការនេះ ពន្ធលើអចលនទ្រព្យនឹងត្រូវបង់លើរាល់ប្រភេទនៃអចលនទ្រព្យទាំងអស់ លើកលែងតែលំនៅឋាននៅតាមជនបទមួយចំនួនប៉ុណ្ណោះ។ កាលពីឆ្នាំ២០១១ អាជ្ញាធរចិនបានសាកល្បងការយកពន្ធលើអចលនទ្រព្យនេះនៅទីក្រុងសៀងហៃ និងខេត្តឆុងជីង ដោយផ្តោតលើប្រភេទអចលនទ្រព្យលំនៅឋានឯកជនប្រណីតៗ។ ការពង្រីកនៃការអនុវត្តយកពន្ធលើអចលនទ្រព្យនេះ ត្រូវបានលើកយកមកពិភាក្សាជាច្រើនលើករួចមកហើយ ប៉ុន្តែអាជ្ញាធរក្នុងស្រុកនីមួយៗ ហាក់ស្ទាក់ស្ទើរក្នុងការអនុវត្ត ដោយបារម្ភថា ការអនុវត្តនេះនឹងទាញទម្លាក់តម្លៃអចលនទ្រព្យ និងតម្រូវការដីធ្លីធ្លាក់ចុះ ដែលជាប្រភពដ៏សំខាន់នៃចំណូលរដ្ឋាភិបាលក្នុងតំបន់នីមួយៗ។ នេះបើយោងតាមសារព័ត៌មាន Global Times ចេញផ្សាយកាលពីថ្ងៃទីសៅរ៍កន្លងទៅ។ គួរបញ្ជាក់ថា បច្ចុប្បន្នវិស័យអលចនទ្រព្យរបស់ប្រទេសចិនកំពុងមានការដាំក្បាលចុះ ខណៈអត្រាលក់សំណង់លំនៅឋាន ធ្លាក់ចុះ ១៦,៩% គិតត្រឹមខែកញ្ញានេះ។ លើសពីនេះ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន Evergrande ក៏បានធ្លាក់ខ្លួនផុងក្នុងវិបត្តិបំណុល ហើយប្រឈមនឹងការក្ស័យធនផងដែរ៕

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងលក់មូលបត្របំណុលរដ្ឋក្នុងទំហំ ៣០០លានដុល្លារ នៅឆ្នាំក្រោយ

នៅឆ្នាំ២០២២ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលបត្របំណុលរដ្ឋ (government bond) ជាលើកដំបូងក្នុងទំហំទឹកប្រាក់សរុប ៣០០លានដុល្លារ ដើម្បីរកថវិកាមកគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ នេះបើយោងតាម ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រកាសកាលពីថ្ងៃទី២២ ខែតុលា កន្លងទៅ។ ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាលនេះ បើពន្យល់និយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងរដ្ឋខ្ចីលុយពីអ្នកវិនិយោគដូច្នោះដែរ តែធ្វើឡើងក្នុងទ្រង់ទ្រាយជាការវិនិយោគ។ ពោលគឺ រដ្ឋខ្ចីលុយពីអ្នកវិនិយោគ ហើយសន្យាថានឹងសងក្នុងអត្រាការប្រាក់ណាមួយ។ អ្នកវិនិយោគភាគច្រើនចូលចិត្តទិញមូលប័ត្រ ដោយសារតែហានិភ័យទាបជាងទិញភាគហ៊ុន ហើយការប្រាក់ខ្ពស់ជាងដាក់លុយនៅធនាគារ។ ជាក់ស្ដែង ការលក់មូលបត្របំណុលរបស់រដ្ឋាភិបាល គឺវិធីសាស្រ្តពេញនិយមមួយ ដែលប្រទេសផ្សេងៗប្រើប្រាស់ដើម្បីរកថវិកាមកអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែកម្ពុជានៅមិនទាន់ធ្វើនៅឡើយ។ UNDP ក៏ធ្លាប់បានណែនាំថា កម្ពុជាគួរបោះពុម្ពមូលបត្របំណុលរដ្ឋជាប្រាក់រៀលផងដែរ ដើម្បីពង្រីកប្រភពហិរញ្ញវត្ថុ។ (អានបន្ថែម) យោងតាមក្រសួងសេដ្ឋកិច្ច ការលក់មូលបត្របំណុលរដ្ឋលើកដំបូងនេះ គឺជាការសាកល្បង ហើយសង្ឈឹមថាវានឹងជាការចូលរួមកាត់បន្ថយកម្ចីឥណទានពីក្រៅប្រទេស ដោយរាជរដ្ឋាភិបាលនឹងផ្តោតលើការគៀងគរប្រភពហិរញ្ញប្បទានពីខាងក្នុងប្រទេសវិញ។ ហិរញ្ញប្បទានពីការបោះផ្សាយមូលបត្ររដ្ឋ នឹងយកទៅប្រើបន្ថែមលើផែនការកម្ចីពីដៃគូឆ្នាំ២០២២ ក្នុងកម្រិត ១ ៦០០លាន SDR (កញ្ចប់ថវិកាអន្តរជាតិរបស់IMF) ឬប្រមាណ ២.២ ០០លានដុល្លារ ដើម្បីគាំទ្រគម្រោងវិនិយោគសាធារណៈ ប្រមាណ […]

អាន​បន្ថែម

រដ្ឋត្រូវការទុនបម្រុងចំនួន ១៦០០លាន SDR ដើម្បីអភិវឌ្ឍវិស័យអាទិភាព៦ ក្នុងឆ្នាំ២០២២

ក្នុងឆ្នាំ២០២២ ខាងមុខនេះ រដ្ឋាភិបាលកម្ពុជាត្រូវការកម្ចីហិរញ្ញប្បទានចំនួន ១៦០០លាន SDR (ជាទុនបម្រុងអន្តរជាតិរបស់IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ*) ដើម្បីអភិវឌ្ឍវិស័យអាទិភាពធំៗចំនួន ៦ ឬស្មើនឹង ៣៥គម្រោង។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២។ វិស័យអាទិភាពទាំង ៦ នោះ រួមមាន វិស័យថាមពល ៨ គម្រោង វិស័យធារាសាស្ត្រ ៥ គម្រោង ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ៧ គម្រោង សុខាភិបាល ៣ គម្រោង វិស័យអប់រំ ២ គម្រោង វិស័យកសិកម្ម ៣គម្រោង និងវិស័យអាទិភាពផ្សេងទៀត ៦ គម្រោង។ បើពិនិត្យដោយឡែកទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គម្រោងទាំង ៧ នោះរួមមាន៖ ១) គម្រោងសាងសង់ស្ពានទន្លេមេគង្គ និងផ្លូវតភ្ជាប់ខេត្តក្រចេះ ២) គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)។ គម្រោងនេះ នឹងចាប់ផ្តើមការដ្ឋានសាងសាង់ឆាប់នេះៗ ខណៈក្រុមការងារក្រសួងកំពុងពន្លឿនបញ្ចប់ការសិក្សា។ (អានបន្ថែម) ៣) រៀបបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ជំហានទី២។ បើគិតត្រឹមចុងខែមិថុនា […]

អាន​បន្ថែម

វិទ្យាស្ថាននគរូបនីយកម្មចិន ជួយកម្ពុជាអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពហុបំណង

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាននគរូបនីយកម្ម និង គំនូសប្លង់នៃទីក្រុងស៊ិនជិន (Urban Planning and Design Institute of Shenzhen) ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ សេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី ១៨ ខែតុលា តាមប្រព័ន្ធអនឡាញ រវាងឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Sima Xiao ប្រធានវិទ្យាស្ថាននគរូបនីយកម្ម និង គំនូសប្លង់នៃទីក្រុងស៊ិនជិន ក្រោមអធិបតីយភាពឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គោលដៅនៃការរៀបចំផែនការមេ សម្រាប់អភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ ដើម្បីទាញយកសក្កានុពលអភិវឌ្ឍន៍ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ផែនការមេនេះ កំណត់គោលដៅអភិវឌ្ឍប្រែក្លាយ ខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់ នៅអាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា និងបំពាក់បរិក្ខាវ័យឆ្លាត ហើយជាតំបន់ឧស្សាហកម្មកម្រិតខ្ពស់ដែលចូលរួមបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ និងសាកលលោក ។ ទាក់ទិននឹងផែនការនេះ សម្ដេចនាយករដ្ឋមន្រ្តី […]

អាន​បន្ថែម

ADB ផ្តល់ប្រាក់កម្ចី ៤០លានដុល្លារ ជួយបង្កើនស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា ពិសេសSME

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ប្រាក់កម្ចីចំនួន ៤០លានដុល្លារ ដើម្បីជួយបង្កើនស្ថិរភាពវិស័យហិរញ្ញវត្ថុកម្ពុជា ពិសេសសម្រាប់វិស័យSME ដែលរងសម្ពាធពីវិបត្តិកូវីដ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ បើតាមលោកស្រី Benita Ainabe អ្នកឯកផ្នែកហិរញ្ញវត្ថុរបស់ធានាអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា ជំនួយនេះ នឹងជួយអភិវឌ្ឍនូវវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ឱ្យងើបឡើងពីជំងឺរាតត្បាត ពោលគឺដើម្បីធានាការទទួលបានឥណទាន។ ការផ្តល់ជំនួយនេះ គឺជាអនុកម្មវិធីទី៣ នៃកម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីបានអនុវត្តអនុកម្មវិធីចំនួន ២ រួចមកហើយ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៩។ គួរបញ្ជាក់ថា ការផ្តល់កម្ចីនេះ ធ្វើឡើងក្រោយ ADB ពិនិត្យឃើញថា ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាមិនទាន់អភិវឌ្ឍបានពេញលេញ ខណៈប្រជាពលរដ្ឋកម្ពុជាត្រឹមតែ១៨% ប៉ុណ្ណោះ ដែលមានការយល់ដឹងផ្នែកហិរញ្ញវត្ថុ។ ក្រៅពីផ្ដល់កម្ចីនេះ ADB ក៏បានក្រើនរំលឹកថា ជំងឺរាតត្បាតកូវីដ១៩ កំណើនលើសលុបនៃកម្ចីអចលនទ្រព្យ និងកំណើនឥណទានលឿន នៅតែជាកត្តាបង្កហានិភ័យដល់វិស័យហិរញ្ញវត្ថុកម្ពុជា។

អាន​បន្ថែម

តម្លៃការនាំចូលសម្ភារសំណង់កើនឡើងជាង ២៣% ក្នុងរយៈពេល ៨ ខែ ដំបូងឆ្នាំ២០២១

ក្នុងរយៈពេល ៨ ខែ នៃឆ្នាំ ២០២១ តម្លៃការនាំចូលទំនិញទាំងអស់មកកម្ពុជា លើកលែងមាស មានទំហំដល់ទៅ ១៤,៦ប៊ីលានដុល្លារ ដែលកើនឡើង២៦,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយក្នុងនោះតម្លៃនៃការនាំចូលសម្ភារសំណង់ក៏បានកើនឡើង ២៣,៧%។ យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការកើនឡើងនៃតម្លៃទំនិញនាំចូលនេះ គឺដោយសារកំណើននៃការនាំចូលក្រណាត់ គ្រឿងសំណង់ ប្រេងឥន្ទនៈ និងទំនិញផ្សេងៗ។ ប្រភពដដែលបានបញ្ជាក់ថា សម្ភារសំណង់ សេដ្ឋកិច្ចកម្ពុជានៅតែបន្តរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈ ដែលបានអូសបន្លាយមកទល់ពេលបច្ចុប្បន្ន និងបានដាក់សម្ពាធលើសូចនាករសំខាន់ៗ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច។ សម្រាប់វិស័យសំណង់ក៏នៅតែធ្លាក់ចុះ ឆ្លុះបញ្ជាំងតាមរយៈការធ្លាក់ចុះនៃ សំណើរសុំគម្រោងសាងសង់ដែលទទួលបានការអនុម័តពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងរយៈពេល៨ ខែ ដំបូងនៃឆ្នាំ២០២១ នេះ ក្រសួងបានអនុម័តសំណើសុំសាងសង់សរុប ២ ៩០១គម្រោង នៅតែធ្លាក់ចុះ៤៤៩ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ដោយឡែក គម្រោងទាំងនោះមានតម្លៃវិនិយោគសរុប ៣ ៨៤៣ លានដុល្លារ ដែលបានធ្លាក់ចុះ ២៤,៤% ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

កាស៊ីណូយក្ស NagaWorld បើកដំណើការឡើងវិញហើយ ក្រោយបិទ៦ខែ ព្រោះបញ្ហាកូវីដ

ក្រុមហ៊ុនកាស៊ីណូ NagaWorld បានបើកដំណើការឡើងវិញហើយ ទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងកូវីដ១៩ រួច ក្រោយបានបិទទ្វារបណ្តោះអាសន្នរយៈពេល ៦ ខែ តាំងពីខែ មេសា ដោយសារបញ្ហាកូវីដ។ ក្រុមហ៊ុន NagaCorp បានលើកឡើងថា ណាហ្គាវើល បានបើកទ្វារទទួលភ្ញៀវឡើងវិញ កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅ ដោយទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល ។ នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលា ការបើកដំណើរការនេះ រួមមានកន្លែងលេងល្បែង ភោជនីយដ្ឋាន និងសណ្ឋាគារ ដោយផ្តោតទៅលើអតិថិជនដែលជាជនបរទេសនៅក្នុងប្រទេស។ ក្រុមហ៊ុនបញ្ជាក់ថា ខ្លួនអនុវត្តវិធានសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដើម្បីចូលរួមការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ គួរបញ្ជាក់ថា កម្ពុជាកំពុងពិចារណាបើកទទួលភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងកូវីដ១៩ ឡើងវិញនៅត្រីមាសទី៤ឆ្នាំនេះ។ រូបភាពដោយ៖ golfcambodia

អាន​បន្ថែម

IMF និង WB ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា២០២១ ត្រឹម ២,២% តែនឹងកើន ៤-៥% ឆ្នាំ២០២២

ធនាគារពិភពលោក (WB) និង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្មីៗនេះ បានព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២១កើនត្រឹម ២,២ភាគរយប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំ២០២២ខាងមុខ រំពឹងថានឹងកើនរង្វង់ ៤,៥ ទៅ ៥% ។ ក្នុងរបាយការណ៍របស់ធនាគារពិភពលោក បានឱ្យដឹងថា កំណើន២,២% នេះ ត្រូវបានទម្លាក់ចុះពីការព្យាករ ៤% កាលពីខែមេសាឆ្នាំ២០២១។ របាយការណ៍នេះ បានលើកឡើងថា កំណើនតិចតួចនេះ គឺដោយសារតែ ការរីករាលដាកលនៃមេរោគបំប្លែងថ្មី ការបង្អាក់នៃវិស័យទេសចរណ៍ ការធ្លាក់ចុះនៃវិស័យសំណង់ និងអចលនទ្រព្យ និងភាពមិនទាន់ច្បាស់លាស់របស់កម្ពុជាទៅលើទស្សនវិស័យគ្រប់គ្រងផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច។ យ៉ាងណាក្ដី វិស័យកសិកម្ម ការនាំចេញទំនិញ និងការវិនិយោគរបស់កម្ពុជានៅមានភាពធន់ ខណៈព្យាករថាសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នឹងកើន ៤,៥% វិញ។ ធនាគារពិភពលោក បានស្នើឱ្យកម្ពុជាចាត់វិធានការរឹងមាំមួយជាក់លាក់ ដោយត្រូវពង្រឹងភាពប្រកួតប្រជែងខាងក្រៅ ក៏ដូចជាជម្រុញដល់ផ្នែកផលិត និងការនាំចេញ ជាពិសេសទាញយកផលប្រយោជន៍ពីច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនឱ្យបានច្រើនបំផុត។ ស្រដៀងគ្នានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី២៧ កញ្ញា ក៏បានព្យាករសេដ្ឋកិច្ចកម្ពុជាក្នុង ២០២១ […]

អាន​បន្ថែម

ADB ត្រៀមថវិកាជាង ១,៤ ពាន់លានដុល្លារសម្រាប់ជួយកម្ពុជាពីឆ្នាំ ២០២១ ដល់ ២០២៤

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានត្រៀមកម្ចីទឹកប្រាក់សរុប ១,៤៩ប៊ីលានដុល្លារ និងជំនួយឥតសំណង ៣១,៨ លានដុល្លារ សម្រាប់កម្ពុជាក្នុងរយៈពេល ៤ឆ្នាំ ពីឆ្នាំ២០២១ ដល់២០២៤។ យោងតាមសេចក្តីប្រកាសរបស់ ADB ចេញផ្សាយកាលពីសប្តាហ៍មុន ទឹកប្រាក់កម្ចី និងជំនួយឥតសំណងនេះ គឺសម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩របស់កម្ពុជា។ ទាក់ទិននិងកម្ចី បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ២០២១ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប ចំនួន ៩,១២ប៊ីលានដុល្លារ ដោយសុទ្ធតែជាបំណុលសាធារណៈក្រៅប្រទេស។ (អានបន្ថែម) យ៉ាងណាមិញ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ កម្ពុជា មិនមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានថ្មីទេ ដោយសារគម្រោងអភិវឌ្ឍន៍ថ្មីជាច្រើន កំពុងស្ថិតក្នុងដំណាក់កាលសិក្សា និងរៀបចំ ហើយត្រូវបានពន្យារពេលដោយសារការរីករាលដាលជំងឺកូវីដ១៩។ គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ ពី ៤% មកត្រឹម ១,៩% ប៉ុណ្ណោះ ប៉ុន្តែថាឆ្នាំ២០២២ អាចនឹងមានកំណើនដល់ទៅ ៥,៥%។ (អានបន្ថែម)

អាន​បន្ថែម

ADB បន្ថយព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ ត្រឹម ១,៩% តែនឹងកើន ៥,៥% ឆ្នាំ២០២២

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ ពី ៤% មកត្រឹម ១,៩% ប៉ុណ្ណោះ ប៉ុន្តែថាឆ្នាំ២០២២ អាចនឹងមានកំណើនដល់ទៅ ៥,៥% នេះយោងតាមរបាយការណ៍ធ្វើបច្ចុប្បន្នភាពចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADOU) ឆ្នាំ២០២១។ ប្រភពដដែលបញ្ជាក់ថា មូលហេតុនៃការទំលាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ច នៃគឺដោយសារតែការអូសបន្លាយពេលយូរនៃវិបត្តិកូវីដ ការបិទខ្ទប់ និងការផ្អាកដំណើរការរោងចក្របណ្តោះអាសន្ន ដែលធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម តម្រូវការក្នុងស្រុក និងវិស័យកាត់ដេរ។ បើតាម ADB ទោះការព្យករណ៍កំណើនថមថយក្ដី សកម្មភាពសំណង់បានចាប់ផ្តើមងើបឡើងវិញ ជាមួយនឹងការនាំចូលសម្ភារសំណង់កើនឡើង ២៣,៥% ក្នុងឆមាសទី១ នៃឆ្នាំ ២០២១ ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង ក្នុងឆមាសទី១ ឆ្នាំ ២០២១ មានកម្រិតទាបជាងពេលមុនមានជំងឺរាតត្បាត ប៉ុន្តែខ្ពស់ជាងឆ្នាំ ២០២០។ ទន្ទឹមនឹង ADB លើកឡើងថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងប្រទេសបានរំខានដល់សង្វាក់ផ្គត់ផ្គង់វិស័យកសិកម្ម ប៉ុន្តែផលប៉ះពាល់ជាទូទៅមានកម្រិតទាប។ ដោយឡែក កំណើនវិស័យឧស្សាហកម្មត្រូវបានព្យាករណ៍នៅកម្រិត៥,៣% ក្នុងឆ្នាំ២០២១ ដោយសារ លទ្ធភាពក្នុងការបង្កើនការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង […]

អាន​បន្ថែម