សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
វៀតណាមគ្រោងវិនិយោគ ៦៥ ពាន់លានដុល្លារ សម្រុកសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក
ក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម កាលពីថ្មីៗនេះបានប្រកាសពីគម្រោងចំណាយទឹកប្រាក់សរុបដល់ជាង ៦៥ពាន់លានដុល្លារអាមេរិក ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទូទាំងប្រទេស។ យោងតាមផែនការមេឆ្នាំដល់ ២០៣០ ទឹកប្រាក់នេះនឹងត្រូវប្រើប្រាស់ដើម្បីសាងសង់ និងស្ដារគម្រោងជាច្រើន រួមមាន ការសាងសង់ផ្លូវល្បឿនលឿនសរុប ៥ ០០០គីឡូម៉ែត្រ ទូទាំងប្រទេស ការសាងសង់កំពង់ផែទឹកជ្រៅនៅហៃផុង ការសាងសង់ផ្លូវដែកល្បឿនលឿនតភ្ជាប់ពីហាណូយ ទៅហូជីមិញ (ជើងត្បូង) និង ការបញ្ចប់ការសងសង់ព្រលានយន្តហោះអន្តរជាតិឡុងថាញ់។ ប្រទេសវៀតណាម បច្ចុប្បន្នមានហេដ្ឋារចនាសម្ព័ន្ធច្រើនណាស់ទៅហើយ ជាក់ស្ដែង គិតត្រឹមឆ្នាំនេះ វៀតណាមមានផ្លូវល្បឿនលឿនសរុបប្រវែង ១ ០៤៦ គីឡូម៉ែត្រ ដែលកំពុងដំណើរការទូទាំងប្រទេស។ ប៉ុន្តែ ហេតុអ្វីវៀតណាមនៅតែត្រៀមទុនដ៏សម្បើមដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត? តើមហិច្ឆតារបស់វៀតណាមគឺជាអ្វី? The Diplomat បានវិភាគថា មហិច្ឆតារបស់វៀតណាមគឺចង់ក្លាយខ្លួនជា កូរ៉េខាងត្បូង តៃវ៉ាន់ និងសិង្ហបុរី ដែលជាប្រទេសអភិវឌ្ឍថ្មី និងមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងក្នុងតំបន់។ ជារួម វៀតណាមចង់ក្លាយជាប្រទេសចំណុចកណ្ដាលនៃសេដ្ឋកិច្ចតំបន់ដូចប្រទេសទាំងនោះដែរ។ ដើម្បីធ្វើដូច្នោះបាន វៀតណាមត្រូវតែរៀនសូត្រពីគំរូប្រទេសទាំង ៣ នោះ ហើយចំណុចដូចគ្នាដែរប្រទេសទាំង ៣ បានអនុវត្តគឺការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ។ ជាក់ស្ដែង សេដ្ឋកិច្ចប្រទេសវៀតណាមបាននឹងកំពុងមានសន្ទុះយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យឧស្សាហកម្មផលិតកម្ម និងការនាំចេញ ដែលជំរុញដោយកម្លាំងពលកម្មតម្លៃទាប។ ដោយយកកំណើនសេដ្ឋកិច្ចមកវិភាគ […]
អានបន្ថែមផ្ទៃដីបង្កបង្កើនផលរបស់ខេត្តកំពង់ស្ពឺ កើនឡើងដល់ ១២ម៉ឺន ហិចតា
រដ្ឋបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា បើទោះបីជាកំពង់ស្ពឺមានកំណើននៃសំណង់រោងចក្រសហគ្រាសច្រើនក៏ដោយ ប៉ុន្តែផ្ទៃដីបង្កបង្កើនផលមិនបានថយចុះនោះទេ ពោលគឺមកទល់ពេលនេះ ផ្ទៃដីបង្កបង្កើនផលឡើងរហូតដល់ ១២ម៉ឺន ហិកតា ឯណោះ។ នេះបើយោងតាមហ្វេសប៊ុករបស់ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពី ថ្ងៃទី១៨ ខែឧសភា កន្លងមកននេះ។ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២១ នេះ ផ្ទៃដីបង្កបង្កើនផលរបស់ខេត្តកំពង់ស្ពឺបានកើនឡើងពី ១១ម៉ឺនហិកតា ដល់ ១២ម៉ឺនហិកតា។ «មូលហេតុសំខាន់ៗពីរយ៉ាងនៃការកើនឡើងនេះ គឺទី១ ដោយសារតែពីមុនមកផ្ទៃដីស្រែត្រូវបានទុកចោលដោយសារសង្គ្រាម ហើយប្រជាពលរដ្ឋខ្វះមធ្យោបាយក្នុងការកាយពង្រីក និង ទី២ បច្ចុប្បន្ននេះប្រជាជនមានជីវភាពធូរធារមានលទ្ធភាពនៅក្នុងការទិញឧបករណ៍ សម្ភារៈកសិកម្ម ទើបធ្វើឱ្យផ្ទៃដីបង្កបង្កើនផលកើនឡើង»។ កាលពីថ្មីៗនេះ អភិបាលខេត្តកំពង់ស្ពឺរូបនេះ ក៏ធ្លាប់បានឲ្យដឹងថា ក្រៅពីវិស័យកសិកម្ម ខេត្តកំពង់ស្ពឺក៏ជាខេត្តដែលមានសក្ដានុពលមួយ ដោយគិតមកទល់បច្ចុប្បន្នខេត្តនេះ បានស្រូបយកគម្រោងវិនិយោគទុនធំៗ ជាច្រើនរាប់រយគម្រោង ជាមួយនឹងទុនវិនិយោគជាង ២០០លានដុល្លារ។ លើសពីនេះ កាលពីខែមេសា កន្លងមកនេះ ឯកឧត្តម វី សំណាង ក៏បានឱ្យដឹងថា មានរោងចក្រមកពី […]
អានបន្ថែមក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន KrisEnergy កំពុងរួមគ្នារកទីផ្សារលក់ប្រេងដែលផលិតបាន
ក្រសួងរ៉ែ និងថាមពល និងក្រុមបច្ចេកទេសរបស់ក្រុមហ៊ុន KrisEnergy កំពុងធ្វើការបន្តជាមួយគ្នាយ៉ាងសកម្មដើម្បីរកទីផ្សារលក់ប្រេងដែលផលិតបានពីអណ្ដូងអប្សរា។ នេះជាការលើកឡើងរបស់ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល ឆ្លើយតបទៅនឹងការរិះគន់ជុំវិញផលិតកម្មប្រេងទាបជាងការរំពឹងទុក។ ឯកឧត្តម មានប្រសាសន៍ថា រដ្ឋាភិបាល និងក្រសួងជំនាញបានដឹងច្បាស់ណាស់ពីបញ្ហានេះ ដូច្នេះហើយ ទើបកន្លងមក គ្រប់សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញ បានបញ្ជាក់ច្បាស់ថា ដំណក់ប្រេងដំបូង គឺមិនមានច្រើនទេ ហើយក៏មិនរំពឹងថានឹងផ្តល់ចំណូលថវិកាជាតិធំធេងដែលអាចនឹងកែប្រែទំហំសេដ្ឋកិច្ចកម្ពុជានៅពេលបច្ចុប្បន្ន ក៏ដូចជាអនាគតក្នុងរយៈពេលខ្លីបានដែរ។ «ផ្អែកលើមូលដ្ឋាននៃផលិតភាពអណ្តូងប្រេងទាំង ៥ នៅពេលនេះ សមត្ថភាពផលិតកម្មនៃអណ្តូងនីមួយៗ មិនខុសគ្នាខ្លាំងពីអ្វីដែលក្រុមហ៊ុន Chevron ដែលបានចំណាយពេល១០ឆ្នាំ ដើម្បីរុករកប្រេងនៅកម្ពុជា បានវាយតម្លៃកន្លងមកនោះទេ»។ សូមបញ្ជាក់ថា នៅមុនពេលចាកចេញ ក្រុមហ៊ុន Chevron បានរៀបផែនការផលិតកម្មដំណក់ប្រេងដំបូងក្នុងកម្រិតប្រមាណ ៧ ៥០០ បារែល ក្នុងមួយថ្ងៃ ដោយប្រើអណ្តូងប្រេងចំនួន ២២អណ្តូង។ ក្រោយពេល Chevron ចាកចេញ ក្រុមហ៊ុនសឹង្ហបុរី KrisEnergy ដែលទទួលបន្ត បានរៀបចំផែនការផលិតកម្មរបស់ខ្លួនពីដំបូង ដោយប្រើអណ្តូងប្រេងចំនួន ២០ (តិចជាង Chevron […]
អានបន្ថែមចំនួនពាក្យស្នើសុំកម្ចីទិញអចលនទ្រព្យក្នុងត្រីមាសទី១ កើន១៥%
ចំនួនការដាក់ពាក្យសុំកម្ចីទិញអចលនទ្រព្យនៅកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២១ បានកើនឡើង ១៥% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ក្នុងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ចេញផ្សាយកាលពីម្សិលមិញនេះ។ របាយការណ៍បានបន្ថែមទៀតថា ទោះបីមានការកើនឡើងនៃចំនួនពាក្យស្នើសុំក្ដី ទំហំទឹកប្រាក់កម្ចីដែលបានស្នើសុំសរុប បែរជាធ្លាក់ចុះប្រមាណ ៤% ទៅវិញ ។ ទន្ទឹមនឹងនេះ គិតត្រឹមចុងខែមីនា ឆ្នាំ២០២១ ចំនួនគណនីកម្ចីទិញអចលនទ្រព្យ មានដល់ទៅជាង ១៤ម៉ឺនគណនី ឬស្មើនឹងប្រមាណ ១១% នៃគណនីឥណទានអតិថិជនសរុបចំនួន ១,៣លានគណនី។ ដូចគ្នានេះ គិតត្រឹមខែចុងមីនាឆ្នាំ២០២១ ទំហំកម្ចីទិញអចលនទ្រព្យប្រមាណជាង ៥,៣ប៊ីលានដុល្លារអាមេរិក ឬស្មើនឹង ៥១,៧២% នៅទំហំទឹកប្រាក់កម្ចីសរុបជាង ១០,៣ប៊ីលានដុល្លារ។ គួរបញ្ជាក់ផងដែរ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាបាន និងកំពុងរងសម្ពាធពីវិបត្តិកូវីដ ដោយសកម្មភាពការទិញលក់បានថមថយមួយកម្រិតធំ។ ជាក់ស្ដែង ទំហំនៃការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២១ មានសរុបជាង ១ ៦៦២ លានដុល្លារ ដែលធ្លាក់ចុះប្រមាណ ៣៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ (អានបន្ថែម)
អានបន្ថែមសៀមរាបត្រូវបានជ្រើសរើសជាខេត្តអាទិភាពដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម
ខេត្តសៀមរាប ត្រូវបានកំណត់ជាខេត្តអាទិភាព ក្នុងចំណោមខេត្តមានសក្ដានុពលចំនួន៣ ដែលអាចជ្រើសរើសជាទីកន្លែងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា លើប្រភេទកីឡាទោចក្រយាន (ប្រណាំងកង់)។ យោងតាមក្រសួងទេសចរណ៍ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ថា សៀមរាប គឺជាខេត្តអាទិភាពជាងគេ ព្រោះខេត្តនេះ មានហេដ្ឋារចនាសម្ព័នព្រលានយន្តហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ តំបន់ទេសចរណ៍ជាច្រើន ជាពិសេសឧទ្យានជាតិភ្នំគូលែន ដែលអាចរៀបចំការប្រកួតបានទាំងប្រភេទកីឡាកង់ភ្នំ និងកង់គក់។ ក្រៅពីមានសក្ដានុពលផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ កីឡាករ គ្រូបង្វឹក និងធនធានមន្ដ្រីពាក់ព័ន្ធរបស់សហព័ន្ធភាគច្រើន គឺចេញពីខេត្តសៀមរាបនេះ។ ជារួម សៀមរាបជាខេត្តមានអំណោយផលគ្រប់យ៉ាង។ ដោយឡែក ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោវិញ បច្ចុប្បន្នសម្រេចបានប្រមាណជាង ៩៥% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣១ ឧសភា ខាងមុខនេះ។ នេះបើយោងតាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ កម្ពុជាសល់តែ ៧២៥ថ្ងៃទៀតប៉ុណ្ណោះ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រារព្ធពិធីបើកផ្លូវការនៅថ្ងៃទី០៥ ខែឧសភា […]
អានបន្ថែមអាល្លឺម៉ង់សន្យាផ្តល់ជំនួយឥតសំណងប្រមាណជាង ៦៣លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជា
រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាថានឹងផ្តល់ជំនួយឥតសំណងប្រមាណ ៦៣ លានដុល្លារអាមេរិក ដល់កម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ ដល់ ឆ្នាំ២០២២។ នេះបើយោងតាមកិច្ចប្រជុំចរចាររវាងភាគីទាំងពីរ កាលពីថ្ងៃ ៥-៦ ខែឧសភា កន្លងមកនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួយសរុបនេះ ទឹកប្រាក់ជាង ៣១លានដុល្លារអាមេរិក នឹងប្រើលើកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ ហើយ ៣២លានដុល្លារទៀត គឺសម្រាប់ផ្នែកបច្ចេកទេស។ គួរបញ្ជាក់ផងដែរ រដ្ឋាភិបាលអាល្លឺម៉ង់កន្លងមកបានចូលរួមជួយអភិវឌ្ឍកម្ពុជា ជាបន្តបន្ទាប់។ ជាក់ស្ដែង កាលពីខែមីនា កន្លងមកនេះ ទើបបានផ្តល់ជំនួយឥតសំណងជាង ៥លានដុល្លារអាមេរិក សម្រាប់អនុវត្តលើកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។ លើសពីនេះ កាលពីខែធ្នូ ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប ក៏បានផ្តល់ហិរញ្ញប្បទានសរុប ១១៥លានដុល្លារ ដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទតាមបណ្ដាខេត្តនានា នៅភាគកណ្តាលនៃប្រទេសផងដែរ។ (អានបន្ថែម) ទាក់ទិននឹងជំនួយបរទេស ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB កាលពីថ្មីៗនេះ បានប្រកាសថាខ្លួនបានត្រៀមកម្ចី និងជំនួយដល់កម្ពុជាសរុបជាង ១,៣ពាន់លានដុល្លារ សម្រាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ដើម្បីយកមកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិផងដែរ។ […]
អានបន្ថែមស្ថាប័នវិភាគសេដ្ឋកិច្ចសិង្ហបូរីថា មានវិធីសាស្រ្ត ២ ដែលកម្ពុជាគួរអនុវត្តដើម្បីស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ
ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ ឬ AMRO បានផ្តល់អនុសាសន៍ដល់ប្រទេសកម្ពុជាថា ការពន្លឿនការចាក់វ៉ាក់សាំង និងការបន្តផ្តល់កញ្ចប់ថវិកាជំនួយឱ្យចំទិសដៅ គឺជាគន្លឹះសំខាន់ ២ធំៗ ដែលរដ្ឋាភិបាលកម្ពុជាត្រូវតែអនុវត្តដើម្បីរក្សាលំនឹង និងកំណើនសេដ្ឋកិច្ច។ ការណែនាំធ្វើឡើងតាមរយៈរបាយការណ៍រវាយតំលៃបឋម ក្នុងពិធីពិគ្រោះប្រជុំរវាង AMRO និងអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី ១៩ ខែមេសា ដល់ថ្ងៃទី ៤ ខែឧសភា កន្លងមកនេះ។ ជាបឋម AMRO បានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤% នៅឆ្នាំ ២០២១ ដែលភាគច្រើនគឺបណ្ដាលមកពីការស្ទុះងើបឡើងវិញនៃសង្វាក់ផលិតកម្ម និងកំណើនសកម្មភាពសេដ្ឋកិច្ច (ការចាយវាយ) ចេញពីកញ្ចប់ថវិកាជំនួយរបស់រដ្ឋ។ ប៉ុន្តែនេះគ្រាន់តែជាការព្យាករណ៍ប៉ុណ្ណោះ ព្រោះប្រទេសកម្ពុជាក៏កំពុងមានហានិភ័យផ្សេងៗផងដែរ រួមមានការកើនឡើងនៃការឆ្លងក្នុងសហគមន៍ ការបិទខ្ទប់ និងហានិភ័យហិរញ្ញវត្ថុផ្សេងទៀត។ AMRO បាននិយាយថា៖ «ដោយសារតែប្រព័ន្ធសុខភាពសាធារណៈកម្ពុជានៅមានកម្រិត កម្ពុជាងាយរងគ្រោះនឹងការឆ្លងទ្រង់ទ្រាយធំ ពិសេសក្នុងវិស័យការងារដែលត្រូវប្រាស្រ័យទាក់ទងគ្នា ដូចជារោងចក្រជាដើម»។ ដោយឡែក សម្រាប់វិស័យហិរញ្ញវត្ថុវិញ ក៏អាចនឹងរងហានិភ័យផងដែរ។ ការរៀបចំឥណទានឡើងវិញក្នុងវិស័យធនាគារ [ឬស្គាល់ទូទៅថាការអនុគ្រោះឱ្យបង់តែការប្រាក់ ដោយមិនយកប្រាក់ដើម] ជាវិធីសាស្រ្តល្អ។ ប៉ុន្តែ បើវិធានការណ៍នេះអូសបន្លាយ វានឹងធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារធ្លាក់ចុះ។ ជាមួយនឹងហានិភ័យទាំងនេះ AMRO […]
អានបន្ថែមក្រសួងពាណិជ្ជកម្មថៃ៖ 7-Eleven ដំបូងនៅកម្ពុជានឹងបើកខែកក្កដានេះ ត្រង់ស្ថានីយប្រេងPTT ព្រែកព្នៅ
ផ្សារមីនីម៉ាតល្បី 7-Eleven សាខាដំបូងនៅកម្ពុជា នឹងបើកជាផ្លូវការហើយនៅខែកក្កដានេះ ត្រង់ទីតាំងស្ថានីយប្រេង PTT ព្រែកព្នៅ។ នេះបើយោងតាមសេចក្ដីប្រកាសជាផ្លូវការបស់នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ក្រសួងពាណិជ្ជកម្មថៃ។ សេចក្ដីប្រកាសបានបន្តថា បច្ចុប្បន្ន ក្រុមការងារកំពុងបញ្ចប់ការសាងសង់ និងការតុបតែងផ្នែកខាងក្នុង។ ដូច្នេះបើការបិទខ្ទប់មិនប៉ះពាល់ខ្លាំងដល់ការងារនេះទេ ផ្សារ 7-Eleven នឹងបើកតាមផែនការ។ ក្រុមហ៊ុន CP All (Cambodia) Plc ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ បានបញ្ជូនបុគ្គលិកជាន់ខ្ពស់ពីប្រទេសថៃមកកម្ពុជាហើយ ខណៈនេះកំពុងជ្រើសរើសបុគ្គលិកក្នុងស្រុកបន្ថែមទៀតជាច្រើនអ្នក។ ក្នុងនោះនិសិត្សខ្មែរដែរធ្លាប់បានអាហារូបករណ៍ទៅរៀននៅប្រទេសថៃ ក៏ជាផ្នែកមួយនៃបុគ្គលិកជាន់ខ្ពស់ផ្នែកគ្រប់គ្រងផងដែរ។ លើសពីនេះ ក្រុមហ៊ុនក៏សង្ឃឹមថានឹងនាំចូលផលិតផលពីប្រទេសថៃជាច្រើនមកលក់នៅក្នុងផ្សារមីនីម៉ាតមួយនេះ។ ក្រុមហ៊ុន CP All (Cambodia) Plc បានបញ្ជាក់ទៀតថា ការឈានជើងចូលមកទីផ្សារកម្ពុជាពេលនេះគឺជាពេលដ៏ល្អ ខណៈតម្រូវការផ្សារមីនីម៉ាតកំពុងកើនឡើង តែការផ្គត់ផ្គង់មិនសូវមានច្រើននោះទេ។ បច្ចុប្បន្ន កម្ពុជាមានផ្សារមីនីម៉ាតមួយចំនួនដូចជា Circle K ២២ សាខា, Kiwi Mart ២០សាខា, Aoen MaxValue ១២សាខា, Smile Mini Mart ១១សាខា, […]
អានបន្ថែមតើអនាគតទីផ្សារការិយាល័យនៅកម្ពុជានឹងទៅជាយ៉ាងណា បើគ្រប់គ្នាធ្វើការពីផ្ទះដូច្នេះ?
វិបត្តិកូវីដបានដាក់សម្ពាធយ៉ាងខ្លាំងលើទីផ្សារការិយាល័យ ពិសេសលើអត្រាជួល និងតម្លៃជួល ដែលឃើញថាធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ ឆ្នាំ កន្លងមកនេះ។ ក្នុងអំឡុងពេលបិទខ្ទប់ បុគ្គលិកជាច្រើនត្រូវធ្វើការពីផ្ទះ ដែលធ្វើឱ្យសកម្មភាពទីផ្សារការិយាល័យរឹតតែធ្លាក់ចុះ។ បើយោងតាម Google Mobility Tracker សកម្មភាពក្នុងទីផ្សារការិយាល័យនៅកម្ពុជាសម្រាប់ខែមេសាស្ថិតនៅ -៨០% ក្រោមបន្ទាត់គោលមុនថ្ងៃ ២០ កុម្ភៈ។ បើស្ថានភាពនៅតែដូច្នេះ តើអនាគតទីផ្សារការិយាល័យនៅកម្ពុជានឹងទៅជាយ៉ាងណា? ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានវិភាគថា ការធ្វើការពីផ្ទះ គឺមិនសូវសមស្របនឹងបរបទនៃប្រទេសកម្ពុជាឡើយ ដោយសារកត្តាច្រើនយ៉ាង។ ទី១) របៀបនៃការធ្វើការនៅកម្ពុជា នៅមិនទាន់ទាន់សម័យ ពិសេសបុគ្គលិកស្ថាប័នរដ្ឋ ផ្នែកបម្រើអតិថិជន និងផ្នែកគ្រប់គ្រង ដែលត្រូវការជួបគ្នាដើម្បីធ្វើឱ្យការងារដើរទៅមុខ។ ទី ២) បញ្ហាបច្ចេកវិទ្យាដែលនៅមានកម្រិត បូកផ្សំនិងបរិយាកាសនៅផ្ទះដែលមិនសូវមានផាសុខភាព បញ្ហាអិនធើណែត និងបញ្ហាអគ្គិសនីរអាក់រអួលជាដើម។ ដូច្នេះ មិនយូរមិនឆាប់ ក្រោយកូវីដធូរស្បើយបន្តិច បុគ្គលិកនឹងត្រឡប់មកធ្វើការនៅការិយាល័យវិញ។ ប៉ុន្តែ ការត្រឡប់មកវិញនេះ គ្រប់ការិយាល័យនឹងប្រុងប្រយ័ត្នជាងមុន។ ក្រៅពីការវាស់កម្តៅ ពាក់ម៉ាស់ និងសម្អាតញឹកញាប់ បរិយាកាសនីមួយៗ នឹងចាប់ផ្ដើមបណ្ដុះបណ្ដាលបច្ចេកវិទ្យាថ្មីដល់បុគ្គលិកជាបន្តបន្ទាប់ ផ្លាស់ប្តូរទីធ្លាធ្វើការងារឱ្យទូលាយជាងមុន និងការប្ដូរវេនគ្នាធ្វើការនៅការិយាល័យជាដើម។ ដោយសារតែកម្ពុជាតម្រូវឲ្យបុគ្គលិកទាំងត្រូវវិលត្រឡប់មកធ្វើការនៅការិយាល័យវិញដូច្នេះ […]
អានបន្ថែមកាស៊ីណូខ្នាតយក្សហុងកុងដែលគ្រោងនឹងបើកនៅខេត្តកោះកុង ត្រូវបានពន្យារពេលម្ដងទៀត
ក្រុមហ៊ុនហុងកុង Century Entertainment International Holdings បានសម្រេចពន្យារពេលបើកកាស៊ីណូថ្មីនៅតំបន់តារាសាគរនៃខេត្តកោះកុងម្ដងទៀត ក្រោយពន្យារជាច្រើនលើកច្រើនសារដោយសារវិបត្តិកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន IGA កាលថ្ងៃទី ៣ ឧសភា កន្លងមកនេះ។ នេះជាលើកទី៣ ហើយ ដែលក្រុមហ៊ុនពន្យារពេលបើកដំណើរការ ពោលគឺកាលពីខែកុម្ភៈ ពន្យារទៅខែមីនា ហើយពន្យារទៅចុងខែមេសា។ ដូច្នេះ ការពន្យារលើកនេះ ក្រុមហ៊ុនមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការបើកឡើយ ដោយនឹងរង់ចាំមើលស្ថានភាពជាក់ស្ដែង។ (អានបន្ថែម) យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Century Entertainment កាលពីថ្ងៃសុក្រ កន្លងមក ដោយសារតែវិធានការបិទខ្ទប់ ការងាររៀបចំបើកកាស៊ីណូថ្មីដែលរួមមានការធ្វើតេស្តប្រព័ន្ធ និងការបណ្តុះបណ្តាលបុគ្គលិក គឺនៅទ្រឹងគ្មានដំណើរការទៅមុខនោះទេ។ ប៉ុន្តែក្រុមហ៊ុននឹងបន្តធ្វើការងារណាដែលអាចធ្វើទៅបាន ធ្វើយ៉ាងដើម្បីបើកកាស៊ីណូឱ្យបាន នៅពេលស្ថានភាពកូវីដធូរស្បើយ។ គួរបញ្ជាក់ផងដែរថា កាស៊ីណូ Century Entertainment ពីមុន ទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Sunshine Bay Hotel ខេត្តព្រះសីហនុ ប៉ុន្ដែត្រូវប្ដូរទៅទីតាំងថ្មីវិញនៅតារាសាគរ ដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។ (អានបន្ថែម) ទីតាំងថ្មីកាស៊ីណូថ្មីនេះ […]
អានបន្ថែម