ឆមាសទី១ CDC អនុម័តការវិនិយោគសរុប ៨៧គម្រោង តម្លៃជិត ៣ពាន់លានដុល្លារ កើនជាង១០%

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងឆមាសទី១ ឆ្នាំ២០២១ បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក។ បើយោងតាមចុះផ្សាយរបស់ Fresh News កាលពីថ្ងៃទី៦ ខែកក្កដា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ជាក់ស្ដែង ចំនួនគម្រោងមានការថយចុះ ៦៣គម្រោង ឬស្មើនឹង ៧២% តែទុនវិនិយោគគឺមានការកើនឡើងរហូត ៣១៥ លានដុល្លារអាមេរិក ឬស្មើនឹង១០% ។ ការកើនឡើងនេះ ដោយសារវត្តមាននៃគម្រោងវិនិយោគធំៗមួយចំនួន ដូចជាគម្រោងរោងចក្រអគ្គិសនី ធ្យូងថ្មអានុភាព ៧០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd តម្លៃ ១,៣ ពាន់លានដុល្លារអាមេរិក រោងចក្រផលិតក្រដាសរបស់ក្រុមហ៊ុន Shunying Pulp and Paper Company Limited តម្លៃ ៥០៤លានដុល្លារអាមេរិក និងរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន […]

អាន​បន្ថែម

CBRE៖ ទីផ្សារអចលនទ្រព្យបន្តមានហានិភ័យ និងស្រពិចស្រពិល ទោះការចាក់វ៉ាក់សាំងកើនឡើងក្ដី

ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តរងសម្ពាធ និងមានភាពមិនប្រាកដប្រជាខ្ពស់ បើទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកើនឡើងជាបន្តបន្ទាប់ក្ដី។ កត្តានេះធ្វើឱ្យអ្នកជំនាញ បារម្ភថាទីផ្សារនឹងមិនទាន់អាចងើបឡើងក្នុងពេលឆាប់ៗនេះទេ។ យោងតាមសន្និសីទនៃបទបង្ហាញទិន្នន័យទីផ្សាររបស់ភ្នាក់ងារអចលនទ្រព្យ CBRE កាលពីម្សិលមិញ គិតត្រឹមឆមាសទី ១ វិស័យធំៗទាំង៤ នៃទីផ្សារអចលនទ្រព្យ នៅតែមាននិន្នាការធ្លាក់ចុះ។ សម្រាប់ទីផ្សារខុនដូ មានតែ ៥ ក្នុងចំណោម ១៧ គម្រោងប៉ុណ្ណោះ ដែលបានការបញ្ចប់ការដ្ឋានតាមផែនការសម្រាប់ឆ្នាំ ២០២១។ លើសពីនេះ ចំនួនខុនដូដែលគម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ត្រូវបានព្យាករថានឹងធ្លាក់ចុះពី ១០.៨២៥ យូនីត មកនៅត្រឹមតែ ៧.៩០៩ យូនីត ប៉ុណ្ណោះ ដោយសារគម្រោងមួយចំនួនផ្អាកការសាងសង់។ ឆមាសទី ១ នេះ តម្លៃលក់ខុនដូកម្រិតខ្ពស់ និងកម្រិតមធ្យមធ្លាក់ចុះ ៦,២% និង ៧,១%។ ដូចគ្នានេះ តម្លៃជួលក៏ធ្លាក់ចុះ ២,៧% និង ០,៧% បើធៀបនឹងឆមាសទី២ នៃឆ្នាំ២០២០។ សម្រាប់ទីផ្សារអាផាតមិនជួលវិញ ក៏ធ្លាក់ចុះគួរឱ្យកត់សម្គាល់ដែរ ដោយអត្រាជួលធ្លាក់ចុះ ៥,២% និង ៦,៧% សម្រាប់អាផាតមិន […]

អាន​បន្ថែម

៥ ខែដំបូង រដ្ឋអនុម័តគម្រោងសំណង់ជាង ១៨០០ គម្រោង តម្លៃសរុបជាង ២,៣ ពាន់លានដុល្លារ

ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នាំ ២០២១ នេះ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ មានសរុប ១ ៨២៩ គម្រោង ដែលធ្លាក់ចុះ ២៧៨គម្រោង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ២ ៣៤៩ លានដុល្លារ ដែលក៏ធ្លាក់ចុះ ៣២% ផងដែរ។ នេះបើយោងរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា ប្រភេទសំណង់លំនៅឋានមាន ១ ៦០៧ គម្រោង ឬស្មើនឹង ៨៨%នៃចំនួនគម្រោងដែលអនុម័តទាំងអស់ ក៏ធ្លាក់ចុះ ១៣៩ គម្រោងផងដែរ។ ក្រៅពីតួលេខសំណង់ របាយការណ៍ដដែលក៏បានបង្ហាញថា គម្រោងវិនិយោគឯកជនសរុបក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានសរុប ៤៥គម្រោង ដែលបានធ្លាក់ចុះ ៤៧គម្រោង។ គម្រោងទាំងនេះមានទុនវិនិយោគសរុបចំនួន ៨២៥លានដុល្លារ ហើយធ្លាក់ចុះ ៥៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គម្រោងវិនិយោគថ្មីៗទាំងនេះ អាចមានលទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណជា ៣ម៉ឺននាក់ ដែលក៏ធ្លាក់ចុះ ៥៦% ផងដែរ។

អាន​បន្ថែម

ចិនស្នើសុំភ្ជាប់មេត្រីភាពរវាងខេត្តប៉ូលសេដ្ឋកិច្ច Hubei របស់ខ្លួន ជាមួយខេត្តសំខាន់ ៣ នៅកម្ពុជា

ប្រទេសចិន បានស្នើចងមេត្រីភាពរវាងខេត្តហ៊ូប៉េដែលជាខេត្តប៉ូលសេដ្ឋកិច្ចរបស់ខ្លួន ទៅនឹងខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ ឱ្យក្លាយជាខេត្តបងប្អូន ឬ Sister City ក្នុងគោលបំណងដើម្បីសជំរុញឱកាសពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។ ខេត្តហ៊ូប៉េ ជាខេត្តស្ថិតក្នុងផែនការអភិវឌ្ឍន៍ខ្សែក្រវាត់ និងផ្លូវរបស់ចិន ហើយក៏ជាមជ្ឈមណ្ឌលភូមិសាស្ត្រសេដ្ឋកិច្ច និងដឹកជញ្ជូនផងដែរ។ ដូច្នេះ ការផ្សារភ្ជាប់ខេត្តទាំង ៤ ជាខេត្តបងប្អូន ក៏នឹងជួយជំរុញការអភិវឌ្ឍន៍ឱ្យមានសន្ទុះ ពិសេសសម្រាប់ខេត្តទាំង ៣ នៅកម្ពុជា។ គួរបញ្ជាក់ថា ទោះមិនទាន់មានកិច្ចព្រមព្រៀងទីក្រុងបងប្អូនក្ដី កន្លងមកមានក្រុមហ៊ុនធំៗជាច្រើនមកពីខេត្ត Hubei បាននឹងកំពុងចូលមកវិនិយោគនៅកម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងធនធានថាមពល។ យ៉ាងណាមិញ ប្រភពដដែលមិនទាន់បញ្ជាក់នៅឡើយទេថា គម្រោងទីក្រុងបងប្អូននេះនឹងចាប់ផ្ដើមពេលណា ហើយនឹងមានការអភិវឌ្ឍអ្វីខ្លះ។

អាន​បន្ថែម

GDP វៀតណាមកើន ៥,៦% នៅឆមាសទី ១ ឆ្នាំនេះ ខណៈវិស័យឧស្សាហកម្ម និងសំណង់ជាកត្តាជំរុញចំបង

កំណើនសេដ្ឋកិច្ចវៀតណាមសម្រាប់ឆមាសទី១ នៃឆ្នាំ២០២១ កើនឡើងដល់ទៅ ៥,៦៤% ដែលជាការស្ទុះឡើងជាង ៣ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះកំណើនវិស័យឧស្សាហកម្ម និងសំណង់ គឺកត្តាជំរុញដ៏ចម្បង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua។ យោងតាមការិយាល័យស្ថិតិទូទៅវៀតណាម កាលពី ២៩ ខែមិថុនា កំណើននេះត្រូវបានជំរុញដោយវិស័យមួយចំនួនដូចជា វិស័យឧស្សាហកម្ម និងវិស័យសំណង់ដែលបានកើនឡើង ៨,៣៦% វិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានស្ទុះដល់ ៣,៨២% និងវិស័យសេវាកម្មដែលមានកំណើន ៣,៩៦% ។ វិស័យទាំងបីនេះ ក៏បានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជារួម ដល់ទៅ ៥៩,០៥% ៨,១៧% និង ៣២,៧៨% រៀងៗគ្នា។ ការិយាល័យនេះបានបន្តទៀតថា កំណើននេះគឺដោយសារតែរដ្ឋាភិបាល អ្នកវិនិយោគ ម្ចាស់អាជីវកម្ម និងប្រជាជនទូទៅ បានជួយគ្នាគ្រប់គ្រងវិបត្តិកូវីដ-១៩ ដើរតាមគោលដៅរបស់ខ្លួន និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច។ គួរបញ្ជាក់ផងដែរថា GDP វៀតណាម កាលពីឆ្នាំ ២០២០ កើនឡើងត្រឹមតែ ២,៩១% ប៉ុណ្ណោះ ដោយសារវិបត្តិកូវីដ ដែលជាកំណើនទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ទោះយ៉ាងណា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF […]

អាន​បន្ថែម

គម្រោងសាងសង់ច្រកទ្វាព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន សម្រេចជាង ២០% ហើយ

គម្រោងសាងសង់ច្រកទ្វារព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន តម្លៃជាង ២៤ លានដុល្លារ ដែលមានទីតាំងនៅជិតច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណ ២១,០៥% ហើយ បើគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ នេះ ។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅ។ ក្នុងឱកាសនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ត្រូវធ្វើការឱ្យមានគុណភាពខ្ពស់ ក៏ដូចជាពន្លឿនការងារឱ្យបានរួចរាល់តាមកិច្ចសន្យា។ គម្រោងច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន នេះរួមមានការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម។ គម្រោងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management […]

អាន​បន្ថែម

ចិនគ្រោងសង់មណ្ឌលចត្តាឡីស័កខ្នាតធំដើម្បីទប់នឹងកូវីដបំប្លែងថ្មី និងបង្ការវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

ចិនគ្រោងនឹងសាងសង់មណ្ឌលចត្តាឡីស័កខ្នាតធំ នៅទីក្រុងពាណិជ្ជកម្មក្វាងចូវ ដើម្បីដាក់អ្នកដំណើរទាំងក្នុងស្រុក និងក្រៅស្រុកដែលចូលមកក្នុងខេត្ត ដើម្បីការពារមេរោគកូវីដបំប្លែងថ្មីដែលកំពុងដែរផ្ទុះខ្លាំង ព្រោះការធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឬមិនតឹងរឹងគ្រប់គ្រាន់សម្រាប់មេរោគបំប្លែងថ្មីនេះទេ។ នេះបើយោងតាមអ្នកជំនាញផ្នែកជំងឺឆ្លង លោក Zhong Nanshan តាមរយៈសារព័ត៌មាន South China Morning Post កាលថ្ងៃសុក្រកន្លងទៅនេះ។ មណ្ឌលចត្តាឡីស័កអន្តរជាតិខ្នាតធំនេះនឹងមានផ្ទៃក្រឡាសរុប ២៥០ ០០០ ម៉ែត្រការ៉ ដែលនឹងមានបន្ទប់សរុប ៥០០០ បន្ទប់ ជាបន្ទប់ដាច់ដោយឡែកពីគ្នា ដើម្បីការពារអនាម័យរបស់អ្នកដំណើរដែលមកពីតំបន់ហានិភ័យខ្ពស់។ លោក Zhong បានឱ្យដឹងថា គម្រោងសង់មណ្ឌលចត្តាឡីស័កដ៏ធំនេះ ទីមួយដើម្បីការពារមេរោគកូវីដបំប្លែងថ្មីដែលកាចសាហាវផង និងទី២ គឺដើម្បីការពារមិនឱ្យការឆ្លងទ្រង់ទ្រាយធំនៅពេលអនាគតដែលជាការបង្អាក់ចរន្តសេដ្ឋកិច្ចមួយយ៉ាងធ្ងន់ធ្ងរ។ លោកបន្តថា ការសង់មណ្ឌលចត្តាឡីស័កខ្នាតធំនេះ មិនត្រឹមតែធ្វើឡើងនៅទីក្រុងក្វាងចូវនោះ តែនឹងធ្វើឡើងនៅទីក្រុងពាណិជ្ជកម្មធំៗទាំងអស់នៅប្រទេសចិន ដូចជា សិនជិនជាដើម ព្រោះការបើទីក្រុងទាំងនោះ ឆ្លងទ្រង់ទ្រាយធំ ចរន្តសេដ្ឋកិច្ចនឹងមានបញ្ហា។

អាន​បន្ថែម

ឆ្នាំនេះកាស៊ីណូយក្សនៅកោះកុងប្រកាសថាខ្លួនអាចនឹងខាតទុនជាង ៤០លានដុល្លារហុងកុង

ក្រុមហ៊ុនកាស៊ីណូខ្នាតយក្សរបស់ហុងកុង Century Entertainment បានព្យាករថាខ្លួននឹងខាតទុនយ៉ាងហោចណាស់ ៤០លានដុល្លារហុងកុង (ឬ ៥លានដុល្លារអាមេរិក) សម្រាប់រយៈពេល ១ឆ្នាំចុងក្រោយ គិតត្រឹមថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២១ នេះ។ បើយោងតាមសារព័ត៌មាន IAG ក្រុមហ៊ុនបានបញ្ជាក់ថា ក្នុងចំណោមមូលហេតុផ្សេងៗ មូលហេតុចម្បងនៃការខាតទុននេះ គឺដោយសារតែចំណាយខ្ពស់លើការរំលស់អចលនទ្រព្យ ក៏ដូចជាឱនភាពនៃតម្លៃអចលនទ្រព្យ។ លើសពីនេះ មូលហេតុសំខាន់មួយទៀតគឺការពន្យារបើកកាស៊ីណូថ្មីនៅតំបន់ តារាសាគរ ក្នុងខេត្តកោះកុង។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានសម្រេចផ្លាស់ប្តូរទីតាំងពីក្រុងព្រះសីហនុ ទៅតារាសាគរ ហើយរំពឹងថានឹងបើកដំណើរការនៅដើមឆ្នាំនេះ ប៉ុន្តែត្រូវបានពន្យារពេលជាច្រើនលើកច្រើនសារ ដោយសារតែវិបត្តិកូវីដ ។ (អានបន្ថែម) ទីតាំងកាស៊ីណូថ្មីនេះ មានផ្ទៃក្រឡាសរុប ១០ ៥០០ ម៉ែត្រការ៉េ ដោយនឹងមានម៉ាស៊ីនស្លុតចំនួន ៨០ម៉ាស៊ីន តុហ្គេមធំៗចំនួន ៤០ និងតុលេងល្បែង VIP ចំនួន ៥៥ រួមជាមួយនឹងភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រីជាដើម។

អាន​បន្ថែម

NagaCorp បន្តកាត់ប្រាក់ខែ និងបញ្ឈប់បុគ្គលិក ទោះមិនទាន់មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរក្ដី

ប្រតិបត្តិករកាស៊ីណូខ្នាតយក្សណាហ្គាវើល NagaCorp បានបញ្ជាក់ថា យុទ្ធនាការបញ្ឈប់ការងារបុគ្គលិក និងការកាត់បន្ថយប្រាក់ខែ បាននឹងកំពុងបន្តធ្វើឡើង ដោយអះអាងថានេះគឺជាវិធានការបង្កាទុកជាមុន ទោះក្រុមហ៊ុននៅមិនទាន់មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរក្ដី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ NagaCrop ចេញផ្សាយកាលពីម្សិលមិញនេះ។ សេចក្ដីប្រកាសបន្តថា ការកាត់ប្រាក់ខែ និងបញ្ឍប់បុគ្គលិកនេះ ជាការឆ្លើយតបនឹងវិបត្តិកូវីដ ខណៈកាស៊ីណូក៏ត្រូវបានបិទតាំងពីដើមខែមីនា មកម្ល៉េះ។ «យ៉ាងណាក្ដី ដើម្បីកាត់បន្ថយផលប៉ះពាល់សម្រាប់បុគ្គលិក ក្រុមហ៊ុននឹងផ្តល់ប្រាក់ឈ្នួល និងសំណងផ្លូវចិត្តបន្ថែមដល់ពួកគេ នៅក្នុងអត្រាលើសពីអ្វីដែលច្បាប់បានកំណត់» ។ ក្រុមហ៊ុនជឿថាការធ្វើបែបនេះគឺចាំបាច់បំផុត ព្រោះក្រុមហ៊ុនត្រូវតែបត់បែនតាមស្ថានការណ៍ ដើម្បីរក្សាលំនឹងហិរញ្ញវត្ថុ និងការអភិវឌ្ឍរយៈពេលវែង។ យ៉ាងណាក្ដី NagaCorp មិនបានបង្ហាញពីចំនួនបុគ្គលិកដែលត្រូវបានបញ្ឈប់នោះទេ ប៉ុន្តែបញ្ជាក់ថាគិតត្រឹមថ្ងៃចេញសេចក្ដីប្រកាស បុគ្គលិកភាគច្រើនបានចុះកិច្ចព្រមព្រៀងឈប់ការងារហើយ ខណៈនៅមានករណីខ្លះទៀតកំពុងស្ថិតក្នុងការចរចា។ គួរបញ្ជាក់ផងដែរថា ទោះកាស៊ីណូបិទទ្វារមួយរយៈពិតមែន ប៉ុន្តែក៏នៅមានប្រាក់ចំណេញ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ ២០២០ របស់ NagaCrop មានប្រមាណ ១០២,៣ លានដុល្លារ ដែលធ្លាក់ចុះជាង ៨០% បើប្រៀបធៀបទៅនឹងប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០១៩។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនបូមប្រេងនៅកម្ពុជា KrisEnergy ប្រកាសសុំក្ស័យធន ព្រោះចំណូលមិនគ្រប់សងបំណុល

ប្រតិបត្តិករបូមយកប្រេងចេញពីទឹកដីកម្ពុជានៅអណ្ដូងអប្សរា ក្រុមហ៊ុន KrisEnergy បានប្រកាសថាខ្លួនមិនអាចសងបំណុលបានទេ ហើយនឹងដំណើរការបិទក្រុមហ៊ុនលក់ទ្រព្យសងបំណុល (liquidation) ឆាប់ៗនេះ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ៤ មិថុនា កន្លងមកនេះ។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន KrisEnergy ក៏បានផ្ញើពាក្យសុំបិទក្រុមហ៊ុន ដើម្បីលក់ទ្រព្យយកប្រាក់សង់បំណុល (ឬ Winding Up Petition) ទៅកាន់តុលាការនៃកោះ Cayman នៃប្រទេសអង់គ្លេសរួចមកហើយ។ ដោយឡែក កាលបរិច្ឆេទសវនាការនឹងបញ្ជាក់នៅពេលក្រោយ ។ ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនពិចារណាយ៉ាងដិតដល់លើកត្តាមួយចំនួនដូចជា ៖ (ក) បំណុលរបស់ក្រុមហ៊ុន គឺច្រើនលើសពីតម្លៃនៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន (ខ) លំហូរសាច់ប្រាក់ពីការបូមប្រេងនៅអណ្ដូងអប្សារាដំណាក់កាលទី ១ គឺទាប ដែលធ្វើឱ្យក្រុមហ៊ុនមិនអាចស្នើម្ចាស់បំណុលបន្ធូរបន្ធយការបង់បាន (ឬមិនអាចសុំរៀបចំកម្ចីឡើងវិញបាន)។ (គ) ក្រុមហ៊ុនគ្មានជម្រើសផ្សេងទៀតដើម្បីរៀបចំកម្ចីឡើងវិញ (ឃ) កង្វះខាតទុនវិនិយោគថ្មីៗដែលហូរចូលមកក្នុងក្រុមហ៊ុន ទាក់ទងនឹងបញ្ហានេះ ក្រុមហ៊ុន កាលពីខែមេសា ធ្លាប់បានប្រកាសថា ផលិតកម្មប្រេងពីអណ្តូងទាំង៥ នៅតំបន់អប្សារា គឺទាបជាងការរំពឹងទុកដែលផ្តល់ប្រាក់ចំណូលតិច និងប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ។ (អានបន្ថែម) គិតចាប់ពីថ្ងៃបញ្ចេញដំណក់ប្រេងដំបូង ដល់ថ្ងៃទី៣០ ខែមីនា ជាមធ្យម […]

អាន​បន្ថែម