សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
កម្ពុជានាំចូលសម្ភារសំណង់សរុបតម្លៃជាង ១ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដែលធ្លាក់ចុះ ៧,៣%
ទុនវិនិយោគនៃការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ ២០២០ មានសរុប ១.០០៨ លានដុល្លារ ដែលថយចុះ ៧,៣% បើធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ចុះផ្សាយកាលពីថ្មីៗនេះ។ ក្នុងចំណោមសម្ភារសំណង់ទាំងអស់ ការនាំចូលដែក ថយចុះ ២៧,៥២% ពោលគឺពីថមថយពីប្រមាណ ៥៥៦លានដុល្លារ នៅឆ្នាំ ២០១៩ មកត្រឹម ៤០៣លានដុល្លារ ក្នុងឆ្នាំ ២០២០។ យ៉ាងណាមិញ ការនាំចូលស៊ីម៉ង់តិ៍ក៏ធ្លាក់ចុះយ៉ាងគំហុកដែរ ប្រមាណ ៤៨,៥៩% ពី ១២៨លានដុល្លារនៅឆ្នាំ ២០១៩ មកត្រឹម ៦៦លានដុល្លារ នៅឆ្នាំ ២០២០។ បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីខែ វិច្ឆិកា កន្លងមកនេះ ការធ្លាក់ចុះនេះគឺ ដោយសារតែគម្រោងអភិវឌ្ឍន៍ធំៗ មួយចំនួន ជាពិសេសអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានខ្ពស់ៗ ត្រូវបានផ្អាកការដ្ឋានសាងសង់បណ្តោះអាសន្ន ដោយសារវិបត្តិកូវីដ។ (អានបន្ថែម) របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ភាពនៅទ្រឹងរបស់វិស័យសំណង់ និងអចលនទ្រព្យ អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះបន្ដិច តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ធនាគារពិភពលោកក៏បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះ ២% នៅឆ្នាំ ២០២០ […]
អានបន្ថែមបរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្ដីរំពឹងខ្លាំង ទោះអណ្តូងទាំង ៥ ដំណើរការហើយក្ដី
បរិមាណប្រេងឆៅបូមចេញពីអណ្តូងប្រេងទាំង ៥ នៅតំបន់ Apsara ទាបជាងការរំពឹងទុក និងផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគមួយកម្រិតធំ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ៣១ មីនា កន្លងមកនេះ។ បើយោងតាមប្រភពដដែល ក្រុមហ៊ុន KrisEnergy កំពុងសើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចាប់ផ្តើមផលិតកម្មប្រេងឆៅចេញពីអណ្តូងទី១ A-01D កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ ហើយអណ្តូងប្រេងចំនួន ៤ ទៀត ក៏បានបើកដំណើរការផលិតកម្មជាបន្តបន្ទាប់ផងដែរ។ ទោះបីអណ្ដូងទាំង ៥ ដំណើរការហើយក្ដី គិតចាប់ពីថ្ងៃបញ្ចេញដំណក់ប្រេងដំបូង ដល់ថ្ងៃទី៣០ ខែមីនា ជាមធ្យម ក្រុមហ៊ុនបូមប្រេងបានត្រឹម ២ ៤៩៣ ប៉ារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលទាបជាងផែនការដែលចង់បានខ្លាំង ពោលគឺប្រមាណ ៧ ៥០០ ប៉ារែលក្នុងមួយថ្ងៃ។ ក្រុមហ៊ុនបញ្ជាក់ទៀតថា បរិមាណប្រេងខ្ពស់បំផុតដែលធ្លាប់បូមបានគឺត្រឹមតែ ៣ ៥៣៤ ប៉ារ៉ែលក្នងមួយថ្ងៃ (កាលពីថ្ងៃទី២៧ ខែមីនា)។ បញ្ហានេះបានធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ ហើយក៏កំពុងប្រឈមនឹងបញ្ហាបំណុលទៀត។ […]
អានបន្ថែមសរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (១៣ មីនា ២០២១)
មាតិកាប្រចាំសប្តាហ៍ ២៧ មីនា ២០២១៖ #1 ក្រសួងវប្បធម៌ច្រានចោលគម្រោងរីសតតម្លៃ ៣៥០លានដុល្លាររបស់ Naga នៅសៀមរាប [អានបន្ថែម] #2 រដ្ឋស្នើឱ្យម្ចាស់គម្រោង បន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុ ជូនអ្នកទិញផ្ទះឬខុនដូរយៈពេល ១ឆ្នាំ [អានបន្ថែម] #3 ពន្ធដារបើកឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យ តាមទូរស័ព្ទ ឬ GDT Taxpayer App [អានបន្ថែម] #4 ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម នៅមណ្ឌលគីរី ប្រវែង៣១៤គីឡូម៉ែត្រ សង់រួចរាល់ ៨០% ហើយ [អានបន្ថែម] #5 អណ្តូងមាសនៅខេត្តរតនគិរី បង្ហាញលទ្ធផលវិជ្ជមាន ក្រោយរណ្តៅ ៨០ កន្លែងត្រូវបានជីកធ្វើតេស្ដ [អានបន្ថែម] #6 រដ្ឋផ្ដល់សិទ្ធិពិសេសដល់មន្ត្រីក្រសួងដែនដី ៣៦១រូប ដើម្បីចាត់វិធានការធ្ងន់លើបទលើ្មសសំណង់ [អានបន្ថែម] ចុច Subscribe នៅលើ Construction & Property TV Channel ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។
អានបន្ថែមរដ្ឋស្នើឱ្យម្ចាស់គម្រោងបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុជូនអ្នកទិញផ្ទះឬខុនដូរយៈពេល ១ឆ្នាំ
រាជរដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវឱ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់នៅកម្ពុជា ធ្វើការបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋដែលបានទិញផ្ទះ និងខុនដូ រយៈពេលមួយឆ្នាំ ខណៈការរីករាលដាលជំងឺកូវីដ-១៩ នៅតែបន្ដ។ សំណូមពរនេះ ស្នើឡើងដោយធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយស្ថាប័នទាំង ២ បានរៀបចំកិច្ចប្រជុំពិភាក្សាពីបញ្ហាប្រឈមនៃវិស័យអចលនទ្រព្យ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ កាលពីថ្មីៗនេះ។ ក្រោយកិច្ចប្រជុំ ស្ថាប័នទាំង ២ សម្រេចចេញលិខិតអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ឱ្យពិនិត្យពីលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។ ជាពិសេស ក្រុមហ៊ុនគួរលើកលែងការផាកពិន័យ និងមិនត្រូវមានបន្ទុកការប្រាក់ចំពោះអ្នកទិញដែលយឺតយ៉ាវមិនបានបង់ប្រាក់តាមកាលកំណត់នោះឡើយ។ បន្ថែមពីលើនេះក្រុមហ៊ុនទាំងអស់គួរដាក់ចេញនូវគោលនយោបាយគាំពារនានាដល់អតិថិជនលើការបង់រំលស់អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ហើយត្រូវអនុវត្តរហូតដល់ដំណាច់ខែមីនា ឆ្នាំ ២០២២។
អានបន្ថែមពន្ធដារបើកឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ ឬ GDT Taxpayer App បានហើយ [មានវីដេអូ]
អគ្គនាយកដ្ឋានពន្ធដារ កាលពីសប្ដាហ៍មុន បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ ឬ GDT Taxpayer App បានហើយ ក្នុងគោលបំណងដើម្បីសម្រួលដល់ការបង់ពន្ធឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជួយរក្សាគម្លាតសង្គមនៅក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។
អានបន្ថែមនាយិកាCBRE៖ មានកត្តាសំខាន់មួយដែលកំណត់ភាពជោគជ័យក្នុងទីផ្សារអចលនទ្រព្យក្នុងឆ្នាំ ២០២១
គិតត្រឹមដើមឆ្នាំ ២០២១ នេះ ទីផ្សារអចលនទ្រព្យនៅតែបន្តរងសម្ពាធពីវិបត្តិកូវីដ ពិសេសក្រោយមានផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ប៉ុន្តែអ្នកជំនាញយល់ឃើញថា ក្នុងអំឡុងវិបត្តិដូច្នេះ ជាឱកាសបង្ហាញឱ្យយើងឃើញថា អ្នកអភិវឌ្ឍគម្រោងមួយណាដែលជំហររឹងមាំជាងគេក្នុងទីផ្សារ។ អ្នកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានពន្យល់ថា៖ «ក្នុងសា្ថនភាពវិបត្តិដូច្នេះ ជាការបង្ហាញមុខមាត់ពិត និងជំហរហិរញ្ញវត្ថុរបស់ម្ចាស់គម្រោង»។ «អំឡុងពេលនេះ ចំនួនអ្នកទិញមានចំនួនតិចបំផុត ដូច្នេះបើចំនួនអ្នកទិញតិចអញ្ចឹង ហើយពួកគេនៅតែជ្រើសរើសយកគម្រោងណាមួយ មានន័យថាគម្រោងនោះ គឺជាគម្រោងល្អជាងគេបំផុតហើយ។ នេះគឺជាអ្វីដែលអ្នកទិញត្រូវតែចាំសង្កេតមើល មុននឹងជ្រើសរើសទិញ» អ្នកស្រីបានបន្ថែម។ ដូចគ្នានេះដែរ សម្រាប់ម្ចាស់គម្រោងវិញ អ្នកស្រី អាន សុធីតា បានបន្តថា កត្តាតែមួយគត់ដែលកំណត់ភាពជោគជ័យ គឺការលក់។ អ្នកស្រី បានឱ្យដឹងថា៖ «ភាពជោគជ័យរបស់ក្រុមហ៊ុនអភិវឌ្ឍន៍គឺមានច្រើនកត្តាណាស់ ប៉ុន្តែចំណុចសំខាន់មួយក្នុងកាលៈទេសៈនេះ គឺ ការលក់។ ក្នុងឆ្នាំ ២០២០-២០២១ នេះ បើការលក់របស់គាត់ជោគជ័យ នេះបានន័យថា គាត់ជោគជ័យនៅលើអ្វីទាំងអស់»។ គួរបញ្ជាក់ផងដែរ មកទល់បច្ចុប្បន្នអ្នកជំនាញនៅតែបារម្ភពីស្ថានភាពទីផ្សារក្នុងឆ្នាំ ២០២១ ព្រោះស្ថានភាពកូវីដនៅគ្រប់គ្រងមិនទាន់ទាំងស្រុក ហើយអ្នកវិនិយោគថ្មីៗ […]
អានបន្ថែមតើការទិញអចលទ្រព្យលក់ឡៃឡុងពីតុលាការអាចជួបហានិភ័យដែរទេ?
អ្នកវិនិយោគភាគច្រើនតែងស្ទាក់ស្ទើរមិនហ៊ានទិញដី ឬផ្ទះ ដែលដាក់លក់ឡៃឡុងដោយតុលាការ ដោយគិតថាពួកគេនឹងជួបហានិភ័យពាក់ព័ន្ធនឹងផ្លូវច្បាប់ជាក់ជាមិនខាន ទោះបីអចលនទ្រព្យទាំងនោះមានតម្លៃទាបទីផ្សារក៏ដោយ។ តើអចលទ្រព្យលក់ឡៃឡុងពីតុលាការគឺជាអ្វី? បើចង់ទិញអាចជួបហានិភ័យឬទេ? អចលនទ្រព្យលក់ឡៃឡុងពីតុលាការ ឬហៅម៉្យាងទៀតថាអចលនទ្រព្យជាប់បំណុល គឺជាអចលនទ្រព្យដែលម្ចាស់ដើមប្រើប្រាស់ដើម្បីធានាបំណុល ប៉ុន្តែម្ចាស់ដើមមិនអាចសងបំណុលបាន ទើបត្រូវមានរឿងរ៉ាវប្ដឹងឡើងតុលាការ។ ការលក់ឡៃឡុងនេះ គឺជាការដាក់លក់ដោយបង្ខំ ក្រោមសេចក្តីសម្រេចរបស់តុលាការ ដោយភាគច្រើនគឺលក់ក្រោមតម្លៃទីផ្សារ និងបើកឱកាសឱ្យសាធារណជនជាទូទៅអាចដេញថ្លៃទិញបាន។ ដូច្នេះ ក្នុងនាមជាអ្នកវិនិយោគលើអចលនទ្រព្យទូទៅ តើយើងគួរចូលរួមទិញអចលនទ្រព្យលក់ឡៃឡុងនោះទេ។ តើវាមានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាខ្លះ? ចំណុចល្អដំបូងបង្អស់ គឺតម្លៃ ដែលភាគច្រើនគឺលក់ក្នុងតម្លៃទាប ដូច្នេះបើអ្នកហ៊ានទិញ ហើយយកមកលក់បន្តគឺអាចចំណេញខ្ពស់។ ប៉ុន្តែ ចំណុចសំខាន់ដែលអ្នកទិញត្រូវគិតគឺប្រភេទ និងសក្ដានុពលរបស់អចនទ្រព្យនោះ។ ឧទាហរណ៍ បើជាដី ត្រូវមើលថាទីតាំងល្អ ឬទេ? អាចលក់បានថ្លៃឬទេនៅពេលអនាគត? ហើយបើជាផ្ទះ ត្រូវមើលថាសភាពទ្រុឌទ្រោមកម្រិតណា អាចមានឱកាសកែច្នៃហើយលក់ចំណេញឬទេ។ លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) ធ្លាប់មានប្រសាសន៍ថា ការទិញអចលនទ្រព្យលក់ឡៃឡុងពីតុលាការ គឺឱកាស តែអ្នកវិនិយោគគួរតែគិតពីកត្តាផ្សេងៗដែរ ដូចជាកត្តាទីតាំងភូមិសាស្រ្ត បញ្ហាប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង ឬប្លង់ទន់) កត្ដាដង់ស៊ីតេប្រជាជន កត្តាហេដ្ឋារចនាសម្ព័ន្ធ ហើយនឹងផែនការអាជីវកម្ម ចំពោះអចលនទ្រព្យ […]
អានបន្ថែមវិភាគ៖ តើកម្ពុជាអាចស្រូបយកវិនិយោគិនបន្ថែមបានទេ ខណៈប្រទេសជិតខាងកំពុងមានបញ្ហានយោបាយ?
កន្លងមកនេះ បន្ថែមពីលើបញ្ហាកូវីដ ឃើញថាប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃកំពុងតែប្រឈមបញ្ហានយោបាយ។ កត្តានេះបានធ្វើឱ្យអ្នកវិភាគទូទៅភាគច្រើន យល់ឃើញថាវាជាឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងការស្រូបយកគម្រោងវិនិយោគធំៗបន្ថែម ពិសេសក្រោយវិបត្តិកូវីដ១៩។ ការយល់ឃើញដូច្នេះគឺ អាចនឹងពិតឬ មិនពិត អាស្រ័យលើកត្តាច្រើនយ៉ាង។ បើយោងតាមការវិភាគរបស់សេដ្ឋកិច្ចវិទូទាំងក្នុង និងក្រៅស្រុក កត្តាទាំងនោះរួមមាន រយៈពេលនៃបញ្ហានយោបាយរបស់ប្រទេសជិតខាងថានឹងបន្ត ឬបញ្ឈប់នៅពេលណា ផែនការរយៈពេលវែងរបស់វិនិយោគិន និងចំណែកទីផ្សារដែលវិនិយោគបានត្រៀមជាដើម។ ប៉ុន្តែកត្ដាដែលសំខាន់បំផុតដែលអ្នកវិភាគយល់ស្របដូចគ្នា គឺកត្តាផ្ទៃក្នុង របស់ប្រទេសកម្ពុជាផ្ទាល់ ពោលគឺ តើកម្ពុជាអាចកាត់បន្ថយនីតិវិធីស្មុគស្មាញ និងក្រៅផ្លូវការទាក់ទិននឹងការវិនិយោគ ឬសុំសិទ្ធិធ្វើអាជីវកម្មនានា បានកម្រិតណា។ បើអាចធ្វើទៅបាន ចំណែកទីផ្សារមួយភាគធំ នឹងហូរចូលមកប្រទេសកម្ពុជា។ កន្លងមក ស្ថិរភាពនយោបាយ និងសង្គម គឺជាចំណុចទាក់ទាញគម្រោងវិនិយោគមកកម្ពុជាក្នុងរយៈពេល ២ ទសវត្សចុងក្រោយនេះ។ ទោះយ៉ាងណាក្ដី ភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជានៅក្នុងក្របខ័ណ្ឌច្បាប់ និងការអនុវត្តជាក់ស្តែង នៅតែជាបញ្ហាប្រឈម និងជាឧបសគ្គកាត់បន្ថយទំនុកចិត្តពីវិនិយោគិនក្នុងរយៈពេលវែង។ ជាក់ស្ដែង របាយការណ៍ធនាគារពិភពលោក (World Bank) បានចាត់លំដាប់បរិយាកាសធុរកិច្ចនៅកម្ពុជាឆ្នាំ ២០២០ ថានៅលំដាប់ទី ១៤៤ ក្នុងចំណោម១៩០ ប្រទេស ។ ចំណែកឯ ការស្នើសុំសិទ្ធិសាងសង់វិញ […]
អានបន្ថែមប្រាក់ចំណេញរបស់ NagaCorp សម្រាប់ឆ្នាំ ២០២០ ធ្លាក់ចុះប្រមាណជាង ៨០%
NagaCorp បានប្រកាសកាលពីថ្មីៗនេះថា ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ ២០២០ របស់ខ្លួនមានប្រមាណ ១០២,៣ លានដុល្លារ ដែលធ្លាក់ចុះជាង ៨០% បើប្រៀបធៀបទៅនឹងប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០១៩។ មូលហេតុចំបងគឺដោយសារតែ ក្រុមហ៊ុនបានបិទបណ្ដោះអាសន្នពីខែមេសាដល់ខែកក្កដា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនដែលបានចេញផ្សាយនៅថ្ងៃទី ៨ ខែមីនា កន្លងមកនេះ ប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២០ មានប្រមាណ ៨៧៨ លានដុល្លារ។ តួលេខនេះ ធ្លាក់ចុះ ៤៩,៩% បើធៀបនឹងឆ្នាំ ២០១៩ ដែលប្រាក់ចំណូលមានដល់ ១,៧៦ ពាន់លានដុល្លារ។ បើគិតជាផ្នែក ចំណូលភាគច្រើនបានមកពីតុល្បែង (៧៨០ លានដុល្លារ) ចំណូលបន្ទាប់បានពីម៉ាស៊ីនលេងល្បែងអេឡិចត្រូនិច (៨២ លានដុល្លារ) ហើយចំណូលពីបន្ទប់សណ្ឋាគារ ភោជនីយដ្ឋាន និងចំណូលផ្សេងៗទៀតមាន ៩,១ លានដុល្លារ។ ទោះបីជាមានការធ្លាក់ចុះនៃប្រាក់ចំណេញក៏ដោយ NagaCorp ជឿជាក់ថាលទ្ធផលហិរញ្ញវត្ថុនៅឆ្នាំ ២០២០ គឺនៅតែល្អ ព្រោះជាឆ្នាំដែលគ្រប់គ្នារងសម្ពាធ។ នេះក៏ដោយសារតែក្រុមហ៊ុន អាចប្រតិបត្តិការដោយប្រក្រតីក្នុង ត្រីមាសទី ១ ក៏ដូចជារយៈពេលពី ខែកក្កដា […]
អានបន្ថែមខណៈពិភពលោកកំពុងមានវិបត្តិ ទីផ្សារអចលនទ្រព្យវៀតណាមបែរជាមានសន្ទុះ ពិសេសទីផ្សារការិយាល័យ
ទីផ្សារការិយាល័យនៅទីក្រុងហាណូយប្រទេសវៀតណាម បាន និងកំពុងទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់ ពិសេសក្នុងវិបត្តិកូវីដ-១៩ នេះ អ្នកវិនិយោគភាគច្រើនកំពុងទិញ និងសាងសង់ការិយាល័យទុក ដោយរំពឹងថាក្រោយកូវីដ ទីក្រុងមួយនេះនឹងក្លាយជាបណ្ដុំការិយាល័យរបស់ក្រុមហ៊ុនធំៗជាច្រើន។ នេះបើយោងតាមទិន្នន័យរបស់ CBRE វៀតណាម។ ប្រភពដដែលបានវិភាគទៀតថា មូលហេតុដែលធ្វើឱ្យទីផ្សារមួយនេះរីកចម្រើនទោះស្ថិតក្នុងវិបត្តិកូវីដក្ដី រួមមាន ទីផ្សារការិយាល័យនៅទីក្រុងហាណូយនៅមានឱកាសវិនិយោគច្រើន ចំនួនអ្នកឆ្លងមេរោគកូវីដ១៩នៅប្រទេសវៀតណាមគឺនៅតិច និងជាពិសេសទំនុកចិត្តពីអ្នកវិនិយោគពីប្រទេសធំ។ កង្វះអគារការិយាល័យកម្រិត A ដែលមានគុណភាពខ្ពស់ ក៏ជាចំណុចទាក់ទាញអ្នកវិនិយោគដ៏សំខាន់មួយទៀត។ ឱកាសនេះបានធ្វើឱ្យវិនិយោគិនពីប្រទេសធំៗ ជាច្រើនដូចជា កូរ៉េខាងត្បូង សិង្ហបុរី និងជប៉ុន ចាប់អារម្មណ៍មកអភិវឌ្ឍគម្រោងអគារការិយាល័យកម្រិត A នៅក្នុងទីក្រុងមួយនេះ។ ដោយសារតែកត្តាទាំងនេះ បានធ្វើឱ្យអ្នកជំនាញព្យាករថា កំណើនប្រាក់ចំណេញនៅក្នុងទីផ្សារការិយាល័យនៅទីហាណូយ នឹងកើនឡើងដល់ទៅ ៨០ ភាគរយ ក្រោយចប់កូវីដ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អត្រាជួលការិយាល័យក្នុងរដ្ឋធានីមួយនេះគឺពេញដល់ ៩៤% ដែលជាអត្រាដែលខ្ពស់ខ្លាំង ហើយតម្រូវការក៏ត្រូវបានព្យាករថានឹងកើនឡើងជាបន្តបន្ទាប់ ពិសេសសម្រាប់ការិយាល័យគុណភាពខ្ពស់។ រូបភាព៖ TripSavvy
អានបន្ថែម