សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២៤ មេសា ២០២១)

មាតិកាប្រចាំសប្តាហ៍ ២៤ មេសា ២០២១៖ #1 កម្ពុជានិងជប៉ុនចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក [អានបន្ថែម] #2 សិង្ហបូរីបង្ហើបថាគម្រោងមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ នឹងចំណាយទុនជាង ២០០លានដុល្លារ [អានបន្ថែម] #3 ការសិក្សាគម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត-ទល់ដែនវៀតណាម ចប់សព្វគ្រប់ហើយ [អានបន្ថែម] #4 ពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបានជិត ១០០% ហើយគ្រោងបញ្ចប់ជាស្ថាបពរនៅខែក្រោយ [អានបន្ថែម] #5 ទំហំវិនិយោគសំណង់ឆ្នាំ២០២០ មានសរុបជាង ៧,៧ពាន់លានដុល្លារ ធ្លាក់ចុះ៣២% [អានបន្ថែម] ចុច Subscribe នៅលើ Construction & Property TV Channel ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

អាន​បន្ថែម

បញ្ហាកិច្ចសន្យាខ្សែក្រវ៉ាត់និងផ្លូវរវាងចិន និងអូស្រ្តាលី នឹងជះឥទ្ធិពលដល់កម្ពុជាឬទេ និងយ៉ាងដូចម្ដេច?

រូបភាពដោយ Wccftech អត្ថបទបញ្ចេញមតិ៖ កាលពីថ្ងៃទី ២១ មេសា កន្លងមកនេះ រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសលុបចោលកិច្ចសន្យាដែលរដ្ឋ Vitoria បានចុះជាមួយប្រទេសចិនទាក់ទិននឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ឬ BRI កាលពីឆ្នាំ ២០១៨ និង ២០១៩ ដោយអះអាងថា កិច្ចសន្យាខុសនឹងច្បាប់ថ្មីរបស់ខ្លួន ហើយក៏ដើម្បីបញ្ឈប់ការឃោសនានយោបាយកុម្មុយនិស្តរបស់ចិន។ ទង្វើនេះ បានធ្វើឱ្យប្រទេសចិនខឹងសម្បាយ៉ាងខ្លាំង ដោយថ្លែងថា នេះជាទង្វើមិនសមហេតុផល និងហួសហេតុ ហើយនឹងធ្វើឱ្យចំណងទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយរវាងប្រទេសទាំងពីរកាន់តែមានភាពល្វីងជូរចត់។ លើសពីនេះ បណ្ដាញសង្គមចិន បានស្ដីបន្ទោសអូស្រ្តាលីថា ជាប្រទេសមិនគោរពពាក្យសន្យា និងហ៊ានសូម្បីលុបចោលកិច្ចសន្យាដែលចុះហត្ថលេខារួច តើអនាគតទៅអាចជឿជាក់បានទៀត ឬយ៉ាងណាលើរឿងផ្សេងៗ។ បើយោងតាមការវិភាគ ជម្លោះនេះមិនមែនជាលើកទី១ទេ សម្រាប់ប្រទេសទាំងពីរក្នុងការប៉ះទង្គិចគ្នានោះ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន មានបញ្ហាស្រដៀងគ្នានេះដែរ គឺក្រោយពេលដែរអូស្រ្តាលីហាមមិនឱ្យក្រុមហ៊ុន Huwei ធ្វើអាជីវកម្ម 5G របស់ខ្លួននៅប្រទេសអូស្រ្តាលី ដែលធ្វើឱ្យចិនសងសឹកដោយយកពន្ធបន្ថែមលើផលិតផលនាំចូលពីប្រទេសអូស្រ្តាលី។ អ្នកវិភាគ បានឱ្យដឹងទៀតថា ទង្វើនេះជាការបែងចែកបក្សពួក ឬហៅក្រៅថាសង្គ្រាមត្រជាក់ ដែលមានអាមេរិក និងចិននៅក្រោយ ដែលអាចនឹងប៉ះពាល់ដល់ពិភពលោកទាំងមូល។ ប៉ុន្តែតើវានឹងប៉ះពាល់អ្វីដល់កម្ពុជាដែរឬទេ ក្នុងនាមជាប្រទេសមួយដែលទទួលកម្ចីជាច្រើនពីប្រទេសចិនតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ? ក្នុងដំណាក់កាលនេះ […]

អាន​បន្ថែម

CBRE៖ ក្រៅពីវិបត្តិកូវីដ ទីផ្សារខុនដូឆ្នាំ២០២១ កំពុងប្រឈមនឹងហានិភ័យពីរផ្សេងទៀត

ទីផ្សារខុនដូកំពុងស្ថិតក្នុងដំណាក់កាលធ្លាក់ចុះ ដោយកំពុងប្រឈមនឹងបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ ក៏ដូចជាការបញ្ចប់គម្រោងសាងសង់យឺតជាងផែនការ។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាញកាលពីថ្ងៃទី ៦ មេសា នេះ។ របាយការណ៍ដដែលបានឱ្យដឹង បញ្ហានេះ ភាគច្រើនបណ្ដាលមកពីការបាត់បង់ចំណែកទីផ្សារពីវិនិយោគិនបរទេសមួយចំណែកធំ ដែលបង្កមកពីវិបត្តិកូវីដ។ ជាក់ស្ដែង គម្រោងចំនួន ៧ ត្រូវបានពន្យារបញ្ចប់ការដ្ឋានពីឆ្នាំ ២០២០ មកឆ្នាំ ២០២១។ ជារួម សម្រាប់ ៣ខែដំបូងនៃឆ្នាំ២០២១ មានគម្រោងចំនួន ៤ ដែលបានបញ្ចប់ការសាងសង់ ដោយបន្ថែមការផ្គត់ផ្គត់ប្រមាណ ៧៩៣ ទៅក្នុងទីផ្សារ ឬស្មើនឹង ៧% នៃចំនួនសរុបជាង ១០ម៉ឺនយូនីត ដែលព្យាករថានឹងបង្ហាញខ្លួនក្នុងឆ្នាំ ២០២១។ តម្លៃលក់កើនឡើងប្រមាណ ៤,៨% និង ៣,៥% សម្រាប់ខុនដូកម្រិតខ្ពស់ និងខុនដូតម្លៃសមរម្យ ពោលគឺស្ថិតនៅកម្រិតប្រមាណ ៣.០០០ដុល្លារ និង ១.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកតម្លៃលក់សម្រាប់ខុនកម្រិតមធ្យមវិញ ធ្លាក់ចុះ ០,៤% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ សម្រាប់តម្លៃជួលវិញ ក៏កើនឡើងតិចតួចប្រមាណ ១,៧% […]

អាន​បន្ថែម

ផ្សារទំនើបថ្មី ៤កន្លែង បើកដំណើរការនៅត្រីមាសទី១ ទោះទីផ្សារប៉ះពាល់ខ្លាំងពីវិបត្តិកូវីដក្ដី

ក្នុងអំឡុង ៣ខែដំបូងនៃឆ្នាំ ២០២១ នេះ មានផ្សារទំនើបថ្មី ៤កន្លែង បានបញ្ចប់ការសាងសង់ និងបើកដំណើរការ ទោះបីទីផ្សារកំពុងប៉ះពាល់ខ្លាំងពីវិបត្តិកូវីដក្ដី។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia កាលពីថ្មីៗនេះ។ របាយការណ៍ដដែលនេះ បានឱ្យដឹងទៀតថា ការបញ្ចប់ការដ្ឋានសាងសង់នេះ គឺស្របនេះដែរទីផ្សារកំពុងដាំក្បាលចុះដោយសារព្រឹត្តិការណ៍ ២០ កុម្ភៈ។ បើយោងតាម Google Mobility Tracker ស្ថានភាពទីផ្សារទំនើបនៅកម្ពុជា ត្រឹមចុងខែមីនា នេះ ស្ថិតនៅកម្រិតជិត -៥០% ក្រោមបន្ទាត់គោលមុនព្រឹត្តិការណ៍ ២០ កុម្ភៈ ឯណោះ។ ផ្សារទំនើបទាំង ៤ កន្លែងនេះ រួមមាន ផ្សារទំនើប Green Avenue នៅខណ្ឌសែនសុខ ផ្សារទំនើប TK Central នៅទួលគោល ផ្សារទំនើប View Park Mall នៅខណ្ឌដូនពេញ និង Boeung Snor Food Village នៅច្បារអំពៅ។ […]

អាន​បន្ថែម

CBRE៖ ឆ្នាំ២០២១ វិស័យអចលនទ្រព្យនឹងជួបហានិភ័យ ៣ ធំៗ

ការផ្គត់ផ្គង់លើសតម្រូវការ ការថមថយនៃរំហូរសាច់ប្រាក់ចូលក្នុងទីផ្សារ និងការពន្យារពេលបញ្ចប់ការដ្ឋាននៃគម្រោងអចលនទ្រព្យនានា គឺជាហានិភ័យចម្បងបំផុតដែលនឹងជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យក្នុងឆ្នាំ ២០២១ ក្រៅពីវិបត្តិកូវីដ។ នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia កាលពីថ្មីៗនេះ។ ការស្ទង់មតិនេះក៏បានបង្ហាញ ក្រៅពីហានិភ័យចម្បងទាំង ៣ខាងលើ ទីផ្សារក៏អាចនឹងត្រូវគំរាមកំហែងពីបញ្ហាផ្សេងៗទៀតដូចជា ការដាក់ទណ្ឌកម្មពីអន្តរជាតិ កង្វះហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងស្រុក គ្រោះមហន្តរាយធម្មជាតិ និងហានិភ័យភូមិសាស្ត្រនយោបាយជាដើម។ យ៉ាងណាមិញ ហានិភ័យដែលលើកឡើងទាំងនេះ ជាក់ស្ដែងដូចជា ការដាក់ទណ្ឌកម្មពីឆាកអន្តរជាតិ និងការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងស្រុក រំពឹងថានឹងមិនសូវធ្ងន់ធ្ងរទេក្នុងឆ្នាំ ២០២១នេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ក្រៅពីហានិភ័យទាំងអស់នេះ ទីផ្សារអចលនទ្រព្យនៅពេលនេះក៏កំពុងរងសម្ពាធយ៉ាងខ្លាំងពីការផ្ទុះឡើងនៃព្រឹត្ដិការណ៍ ២០ កុម្ភៈ ផងដែរ។ នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក James Hodge បានឱ្យដឹងថា៖ «មុនព្រឹត្តិការណ៍ ២០ កុម្ភៈ ឃើញថាទីផ្សារចាប់ផ្ដើមមានសន្ទុះខ្លាំងវិញហើយ ប៉ុន្តែការឆ្លងក្នុងសហគមន៍ បានធ្វើឱ្យទីផ្សារក្លាយជាមិនប្រាកដប្រជាវិញ។ ជាក់ស្ដែង តួលេខស្រាវជ្រាវរបស់យើង បានបង្ហាញតម្រូវការស្ទើរគ្រប់វិស័យទាំងអស់ធ្លាក់ចុះយ៉ាងខ្លាំង»។ លោកបន្តថា៖ «ប៉ុន្តែ ចំណុចល្អគឺកិច្ចព្រមព្រៀងទិញលក់ ឬជួល មួយចំនួនធំត្រូវបានធ្វើឡើងមុនព្រឹត្តិការណ៍ ២០ កុម្ភៈ […]

អាន​បន្ថែម

កម្ពុជានាំចូលសម្ភារសំណង់សរុបតម្លៃជាង ១ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដែលធ្លាក់ចុះ ៧,៣%

ទុនវិនិយោគនៃការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ ២០២០ មានសរុប ១.០០៨ លានដុល្លារ ដែលថយចុះ ៧,៣% បើធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ចុះផ្សាយកាលពីថ្មីៗនេះ។ ក្នុងចំណោមសម្ភារសំណង់ទាំងអស់ ការនាំចូលដែក ថយចុះ ២៧,៥២% ពោលគឺពីថមថយពីប្រមាណ ៥៥៦លានដុល្លារ នៅឆ្នាំ ២០១៩ មកត្រឹម ៤០៣លានដុល្លារ ក្នុងឆ្នាំ ២០២០។ យ៉ាងណាមិញ ការនាំចូលស៊ីម៉ង់តិ៍ក៏ធ្លាក់ចុះយ៉ាងគំហុកដែរ ប្រមាណ ៤៨,៥៩% ពី ១២៨លានដុល្លារនៅឆ្នាំ ២០១៩ មកត្រឹម ៦៦លានដុល្លារ នៅឆ្នាំ ២០២០។ បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីខែ វិច្ឆិកា កន្លងមកនេះ ការធ្លាក់ចុះនេះគឺ ដោយសារតែគម្រោងអភិវឌ្ឍន៍ធំៗ មួយចំនួន ជាពិសេសអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានខ្ពស់ៗ ត្រូវបានផ្អាកការដ្ឋានសាងសង់បណ្តោះអាសន្ន ដោយសារវិបត្តិកូវីដ។ (អានបន្ថែម) របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ភាពនៅទ្រឹងរបស់វិស័យសំណង់ និងអចលនទ្រព្យ អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះបន្ដិច តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ធនាគារពិភពលោកក៏បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះ ២% នៅឆ្នាំ ២០២០ […]

អាន​បន្ថែម

បរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្ដីរំពឹងខ្លាំង ទោះអណ្តូងទាំង ៥ ដំណើរការហើយក្ដី

បរិមាណប្រេងឆៅបូមចេញពីអណ្តូងប្រេងទាំង ៥ នៅតំបន់ Apsara ទាបជាងការរំពឹងទុក និងផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគមួយកម្រិតធំ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ៣១ មីនា កន្លងមកនេះ។ បើយោងតាមប្រភពដដែល ក្រុមហ៊ុន KrisEnergy កំពុងសើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចាប់ផ្តើមផលិតកម្មប្រេងឆៅចេញពីអណ្តូងទី១ A-01D កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ ហើយអណ្តូងប្រេងចំនួន ៤ ទៀត ក៏បានបើកដំណើរការផលិតកម្មជាបន្តបន្ទាប់ផងដែរ។ ទោះបីអណ្ដូងទាំង ៥ ដំណើរការហើយក្ដី គិតចាប់ពីថ្ងៃបញ្ចេញដំណក់ប្រេងដំបូង ដល់ថ្ងៃទី៣០ ខែមីនា ជាមធ្យម ក្រុមហ៊ុនបូមប្រេងបានត្រឹម ២ ៤៩៣ ប៉ារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលទាបជាងផែនការដែលចង់បានខ្លាំង ពោលគឺប្រមាណ ៧ ៥០០ ប៉ារែលក្នុងមួយថ្ងៃ។ ក្រុមហ៊ុនបញ្ជាក់ទៀតថា បរិមាណប្រេងខ្ពស់បំផុតដែលធ្លាប់បូមបានគឺត្រឹមតែ ៣ ៥៣៤ ប៉ារ៉ែលក្នងមួយថ្ងៃ (កាលពីថ្ងៃទី២៧ ខែមីនា)។ បញ្ហានេះបានធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ ហើយក៏កំពុងប្រឈមនឹងបញ្ហាបំណុលទៀត។ […]

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (១៣ មីនា ២០២១)

មាតិកាប្រចាំសប្តាហ៍ ២៧ មីនា ២០២១៖ #1 ក្រសួងវប្បធម៌ច្រានចោលគម្រោងរីសតតម្លៃ ៣៥០លានដុល្លាររបស់ Naga នៅសៀមរាប​ [អានបន្ថែម] #2 រដ្ឋស្នើឱ្យម្ចាស់គម្រោង បន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុ ជូនអ្នកទិញផ្ទះឬខុនដូរយៈពេល ១ឆ្នាំ [អានបន្ថែម] #3 ពន្ធដារបើកឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យ តាមទូរស័ព្ទ ឬ GDT Taxpayer App [អានបន្ថែម] #4 ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម នៅមណ្ឌលគីរី ប្រវែង៣១៤គីឡូម៉ែត្រ សង់រួចរាល់ ៨០% ហើយ [អានបន្ថែម]  #5 អណ្តូងមាសនៅខេត្តរតនគិរី បង្ហាញលទ្ធផលវិជ្ជមាន ក្រោយរណ្តៅ ៨០ កន្លែងត្រូវបានជីកធ្វើតេស្ដ [អានបន្ថែម]  #6 រដ្ឋផ្ដល់សិទ្ធិពិសេសដល់មន្ត្រីក្រសួងដែនដី ៣៦១រូប ដើម្បីចាត់វិធានការធ្ងន់លើបទលើ្មសសំណង់ [អានបន្ថែម]   ចុច Subscribe នៅលើ Construction & Property TV Channel ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

អាន​បន្ថែម

រដ្ឋស្នើឱ្យម្ចាស់គម្រោងបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុជូនអ្នកទិញផ្ទះឬខុនដូរយៈពេល ១ឆ្នាំ

រាជរដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវឱ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់នៅកម្ពុជា ធ្វើការបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋដែលបានទិញផ្ទះ និងខុនដូ រយៈពេលមួយឆ្នាំ ខណៈការរីករាលដាលជំងឺកូវីដ-១៩ នៅតែបន្ដ។ សំណូមពរនេះ ស្នើឡើងដោយធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយស្ថាប័នទាំង ២ បានរៀបចំកិច្ចប្រជុំពិភាក្សាពីបញ្ហាប្រឈមនៃវិស័យអចលនទ្រព្យ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ កាលពីថ្មីៗនេះ។ ក្រោយកិច្ចប្រជុំ ស្ថាប័នទាំង ២ សម្រេចចេញលិខិតអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ឱ្យពិនិត្យពីលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។ ជាពិសេស ក្រុមហ៊ុនគួរលើកលែងការផាកពិន័យ និងមិនត្រូវមានបន្ទុកការប្រាក់ចំពោះអ្នកទិញដែលយឺតយ៉ាវមិនបានបង់ប្រាក់តាមកាលកំណត់នោះឡើយ។ បន្ថែមពីលើនេះក្រុមហ៊ុនទាំងអស់គួរដាក់ចេញនូវគោលនយោបាយគាំពារនានាដល់អតិថិជនលើការបង់រំលស់អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ហើយត្រូវអនុវត្តរហូតដល់ដំណាច់ខែមីនា ឆ្នាំ ២០២២។

អាន​បន្ថែម

ពន្ធដារបើកឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ ឬ GDT Taxpayer App បានហើយ [មានវីដេអូ]

អគ្គនាយកដ្ឋានពន្ធដារ កាលពីសប្ដាហ៍មុន បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ ឬ GDT Taxpayer App បានហើយ ក្នុងគោលបំណងដើម្បីសម្រួលដល់ការបង់ពន្ធឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជួយរក្សាគម្លាតសង្គមនៅក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។

អាន​បន្ថែម