សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
WorldBank៖ការនាំចូលសម្ភារសំណង់បន្តធ្លាក់ចុះ ដោយសារការដ្ឋានគម្រោងធំៗជាច្រើនផ្អាកបណ្តោះអាសន្ន
គិតត្រឹមខែកញ្ញាឆ្នាំ ២០២០ ការនាំចូលដែកធ្លាក់ចុះ៤១,៤% ចំណែកឯស៊ីម៉ងត៍ធ្លាក់ចុះ៣៨,១% ដែលនេះជាការបន្តធ្លាក់ចុះយ៉ាងគំហុក បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះគឺ ដោយសារតែគម្រោងអភិវឌ្ឍន៍ធំៗ មួយចំនួន ជាពិសេសអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានខ្ពស់ៗ ត្រូវបានផ្អាកការដ្ឋានសាងសង់បណ្តោះអាសន្ន ដោយសារវិបត្តិកូវីដ។ នេះបើយោងតាមរបាយការណ៍ស្ដីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយនេះរបស់ធនាគារពិភពលោកចេញផ្សាយកាលពីខែ វិច្ឆិកា កន្លងមកនេះ។ របាយការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ តម្លៃនៃការនាំចូលដែក និងស៊ីម៉ងត៍ក៏បានថយចុះ ៤៥,១% និង ៨,៣% ដែរ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ធនាគារពិភពលោក បន្ថែមទៀតថាសកម្មភាពនៃវិស័យសំណង់ នៅតែបន្តទន់ខ្សោយ តាំងពីពាក់កណ្តាលឆ្នាំ ២០២០ មកម្លេះ។ តម្លៃទុនវិនិយោគសរុបនៃគម្រោងសំណង់ដែលរដ្ឋអនុម័តក្នុងរយៈពេល ៩ ខែដំបូង ក៏បានធ្លាក់ចុះ ៩,៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះ សបញ្ជាក់ថាការវិនិយោក្នុងទីផ្សារអចលនទ្រព្យកំពុងប្រឈមនឹងការកើនឡើងលើសតម្រូវការ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ភាពនៅទ្រឹងរបស់វិស័យសំណង់ និងអចលនទ្រព្យ អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះបន្ដិច តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែវិស័យទាំងពីរនេះ គឺជាក្បាលម៉ាស៊ីនធំបំផុតនៃកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ធនាគារពិភពលោក ក៏បានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះ […]
អានបន្ថែមត្រឹមពាក់កណ្ដាលឆ្នាំ២០២០ កម្ពុជាមានកម្ចីជាង៧,៩ពាន់លានដុល្លារ ៨៧%ប្រើសង់ហេដ្ឋារចនាសម្ព័ន្ធ
គិតមកត្រឹមខែ មិថុនា ឆ្នាំ ២០២០ ប្រទេសកម្ពុជាមានកម្ចីពីបរទេសសរុបចំនួន ៧,៩ ពាន់លានដុល្លារអាមេរិក ដែលជាង ៨៧ ភាគរយ នៃកម្ចីត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ ២០២០នេះ។ ក្នុងចំណោមកម្ចីបរទេសទាំងអស់ ចិន មានចំណែកធំជាងគេបំផុត ដែលក្នុងនោះកម្ពុជាមានបំណុលមិនទាន់សងសរុបចំនួន ៣,៧ ពាន់លានដុល្លារអាមេរិក (ស្មើនឹង ៤៦,៨ ភាគរយនៃចំនួនកម្ចីសរុប)។ បន្ថែមពីនេះ កម្ចីបរទេសច្រើនបំផុតបន្ទាប់ពីចិន រួមមាន កម្ចីចេញពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ១៨,៦ ភាគរយ និងធនាគារពិភពលោក ៧,៩ ភាគរយ និងកម្ចីពីប្រទេសដទៃទៀតរួមមាន ប្រទេសជប៉ុនកូរ៉េ (សាធារណរដ្ឋ) និងបារាំង ។ របាយការណ៍ដដែលរបស់ធនគារពិភពលោក បន្តទៀតថា បំណុលសាធារណៈ ត្រូវបានគេរំពឹងថានឹងកើនឡើងប្រមាណ ៣១,៦ ភាគរយនៃ GDP ក្នុងឆ្នាំ ២០២០ ប៉ុន្តែហានិភ័យបំណុលនៅតែមានកម្រិតទាបនៅឡើយ។
អានបន្ថែមក្រសួងរ៉ែ៖ ការបូមប្រេងតំណក់ដំបូងនៅកម្ពុជាដោយក្រុមហ៊ុន KrisEnergy ពន្យារទៅខែមេសា ឆ្នាំក្រោយ
ក្រសួងរ៉ែ និងថាមពល កាលពីថ្មីៗនេះ សម្រេចយល់ព្រមម្ដងទៀតលើសំណើរបស់ក្រុមហ៊ុន KrisEnergy ដែលសុំពន្យារពេលសម្រេចការបូមប្រេងតំណក់ដំបូងនៃអណ្ដូងអប្សរា ទៅខែមេសា ឆ្នាំ ២០២១ ទោះបីក្រុមហ៊ុននេះខកខានការសម្រេចការងារម្ដងហើយតាំងពីពាក់កណ្តាលឆ្នាំ ២០២០ នេះ។ ឯកឧត្តម ជៀប សួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា វិធានការចំពោះការខកខានបូមប្រេងឆៅ គឺផ្អែកតាមកិច្ចសន្យា ។ ឯកឧត្តមថ្លែងថា៖ «ក្រសួងបានអនុញ្ញាតហើយ តែដោយសារកូវីដធ្វើឱ្យមានការរាំងស្ទះការងារគាត់ខ្លះ… ហើយប្រសិនជារហូតដល់ថ្ងៃ៣០ខែបួន (មេសា) ឆ្នាំ២០២១ គាត់មិនអាចផលិតបានទៀត អាចនឹងមានវិធានការដកអាជ្ញាបណ្ណ»។ កាលពីថ្ងៃទី ១១ វិច្ឆិកា ក្រុមហ៊ុន KrisEnergy បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាដើម្បីពន្យារកាលបរិច្ឆេទផលិតប្រេងនៅប្លុក អេ នៃអណ្ដូងអប្សរា ក្រោយក្រុមហ៊ុនបានយឺតយ៉ាវម្ដងហើយម្ដងទៀតក្នុងការសម្រេចការងារ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ (អានបន្ថែម) បើយោងតាមកិច្ចសន្យា ប្រេងតំណក់ដំបូងគួរតែផលិតបានតាំងពីខែមិថុនា ឆ្នាំ២០២០ នេះមកម្ល៉េះ តែដោយសារវិបត្តិកូវីដ រដ្ឋាភិបាលបានពន្យារទៅថ្ងៃទី ៣១ តុលាវិញ។ បន្ទាប់មកទៀត ដោយសារភាពយឺតយ៉ាវនៅតែបន្ត រដ្ឋាភិបាលបានដាក់កំហិតថាបើបូមប្រេងនៅតែមិនបាននៅក្នុងខែធ្នូ ២០២០ នេះទេ រដ្ឋអាចនឹងផ្អាកអាជ្ញាបណ្ណរុករកប្រេងរបស់ក្រុមហ៊ុននេះ […]
អានបន្ថែមប្រធានក្រុមហ៊ុនNagaCorp ៖ NagaWorld ដំណើរការដោយរលូនទោះព្រឹត្តិការណ៍កូវីដនៅមិនទាន់ស្ងប់ក្ដី
កាស៊ីណូយក្សណាហ្គាវើល នៅតែបើកដំណើរការពេញលេញជាធម្មតា ទោះបីមានការការរីករាលដាលនៃមេរោគកូវីដពីព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៅមិនទាន់ស្ងប់ក្ដី។ នេះបើយោងតាមលោក Tim McNally ប្រធានក្រុមហ៊ុន NagaCorp។ លោក Tim McNally បានប្រាប់សារព័ត៌មាន GGRAsia ដែលចុះផ្សាយកាលពីថ្ងៃទី ១៤ ធ្នូ នេះថា ណាហ្គាវើលគឺដំណើរការពេញលេញ ហើយកាស៊ីណូរបស់លោកបានធ្វើការកែសម្រួលការធ្វើការងារយ៉ាងមានប្រសិទ្ធិភាព តាមការណែនាំរបស់របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់នឹងការរីករាតត្បាតនៃមេរោគកូវីដ១៩។ លោកបញ្ជាក់ថា៖ «កូវីដ១៩ ធ្វើឲ្យមានការធ្លាក់ចុះយ៉ាងគំហុកនៃភ្ញៀវបរទេសចាប់តាំងពីខែមីនា មកម្ល៉េះ ដូច្នេះបច្ចុប្បន្ន អាជីវកម្មរបស់យើងគឺ ពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារក្នុងស្រុក។ ដោយសារអតិថិជនក្នុងស្រុករបស់យើងនៅតែមានភាពរឹងមាំ ទើបធ្វើឲ្យអាជីវកម្មនៅតែមានភាពជោគជ័យ»។ យ៉ាងណាក្ដី លោក McNally នៅតែមានសុទិដ្ឋិនិយមថាអាជីវកម្មទេសចរណ៏ និងកាស៊ីណូនឹងស្ទុះឡើងវិញនៅឆ្នាំ ២០២១ ដោយសារការចាក់វ៉ាក់សាំងគឺកំពុងចាប់ផ្តើមហើយ។ រូបភាព៖ GGRAsia
អានបន្ថែមរដ្ឋអនុម័តគម្រោងសំណង់ជាង ៤ពាន់គម្រោង តម្លៃ ៦,៤ ពាន់លានដុល្លារ ក្នុងអំឡុង១០ខែនៃឆ្នាំ២០២០
ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលអនុម័តសំណើសុំការសាងសង់សរុបជាង ៤ ពាន់គម្រោង ឬស្មើនឹងមានទំហំវិនិយោគប្រមាណជាង ៦ ៤០០ លានដុល្លារអាមេរិក។ ទំហំទុនវិនិយោគនេះកើនឡើងជាង ១ ពាន់លានបើប្រៀបធៀបនឹង ២ ខែមុន។ យោងតាមរបាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីខែមករា ដល់ខែតុលា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចលើសំណើសុំការសាងសង់ សរុបទូទាំងប្រទេសមានចំនួន ៤ ០៨០ គម្រោង នៅលើផ្ទៃក្រឡាសាងសងជាង ១៤ លានម៉ែត្រការ៉េ។ គម្រោងដែលកំពុងមានសក្តានុពលនៃការវិនិយោគ រួមមាន៖ គម្រោងវិនិយោគលំនៅឋាន និងភូមិគ្រឹះ មានជាង ៣ ៤០០ គម្រោង សំណង់ពាណិជ្ជកម្ម ៣១១ គម្រោង សំណង់ឧស្សាហកម្ម ១៧២ គម្រោង សំណង់ទេសចរ ៨២ គម្រោង និងសំណង់ផ្សេងៗទៀតមាន ២គម្រោង។ លើសពីនេះ ក្រសួងក៏បានអនុម័តគម្រោងវិនិយោគសាធារណៈចំនួយ ៦៨ គ្រោង ដែលក្នុងនោះ ៤០ […]
អានបន្ថែមការថមថយនៃវិស័យអចលនទ្រព្យនៅតែជាកង្វល់របស់ADB ទោះសេដ្ឋកិច្ចអាចកើនឡើង៥,៤% នៅឆ្នាំ ២០២១ ក្ដី
របាយការណ៍ព្យាករណ៍ក្នុងខែធ្នូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជាគឺនៅតែថយចុះ -៤% ដដែលសម្រាប់ឆ្នាំ ២០២០ តែអាចនឹងស្ទុះឡើងវិញទៅ ៥,៤% ក្នុងឆ្នាំ ២០២១ ។ ទោះយ៉ាងណា ការថមថយនៃវិស័យសំណង់ និងអចលនទ្រព្យនៅតែជាកង្វល់មួយ ក្នុងចំណោមហានិភ័យផ្សេងៗទៀតដែលADB បានលើកឡើង។ ការព្យាករណ៍ខែធ្នូនេះ គឺនៅដដែលបើប្រៀបធៀបទៅនឹងការព្យាករណ៍កាលពីខែកញ្ញា របស់ស្ថាប័ននេះ។ ADB ក៏បានលើកឡើងទៀតថា ប្រទេសកម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួន ដែលនេះជាគន្លឹះសម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគត។ ជាងនេះទៅទៀត កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺនឹងពឹងផ្អែកយ៉ាងខ្លាំងលើការបើកចំហពាណិជ្ជកម្ម និងការវិនិយោគ។ លោក David Freedman សេដ្ឋវិទូប្រចាំប្រទេសរបស់ ADB ប្រចាំប្រទេសកម្ពុជា ក៏បានចង្អុលបង្ហាញថា ទោះបីមានការព្យាករណ៍វិជ្ជមាននៅឆ្នាំ ២០២១ ក៏ដោយ ហានិភ័យក៏នៅតែមាន។ ដកស្រង់សំដីចេញពីកាសែតខ្មែរថាមស៍ លោកបានឱ្យដឹងថា ហានិភ័យទាំងនោះរួមមានការងើបឡើងវិញយឺតនៃតម្រូវការទេសចរណ៍ និងតម្រូវការអ្នកប្រើប្រាស់ ការធ្លាក់ចុះនៃវិស័យសំណង់និងអចលនទ្រព្យ ការកើនឡើងនូវភាពក្រីក្រ បំណុលគ្រួសារ កង្វះជំនាញ និងហានិភ័យមួយចំនួនទៀតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
អានបន្ថែមរោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំនៅលើកោះរ៉ុងសន្លឹម ចាប់ផ្ដើមសាងសង់ហើយ
រោងចក្រអគ្គសនីដើរដោយពន្លឺព្រះអាទិត្យខ្នាតធំនៅលើកោះរ៉ុងសន្លឹម បានចាប់ផ្ដើមសាងសង់ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែ មេសា ឆ្នាំ ២០២១។ នេះបើយោងតាមគេហទំព័រ Yahoo Finance កាលពីថ្ងៃទី ៣០ វិច្ឆិកានេះ។ គម្រោងនេះជាការគ្នាសហការគ្នារវាង ក្រុមហ៊ុន Total Solar Cambodia និង Canopy Power ដែលអាចផ្គត់ផ្គង់អគ្គីសនីដល់ប្រជាជន និងអាជីវកម្ម បានច្រើនជាងពាក់កណ្ដាលនៃចំនួនប្រជាជនសរុប នៅលើកោះរ៉ុងសន្លឹមនេះ។ គម្រោងនេះ រួមបញ្ជូលទាំងរោងចក្រផលិតអគ្គីសនីអានុភាព ១.២៥ MWp (Mega Watt peak) និងប្រព័ន្ធអាគុយ ២ MWp ព្រមទាំង ម៉ាស៊ីនភ្លើងម៉ាស៊ូត និងឧបករណ៍បញ្ជាឆ្លាតវៃ ដែលធ្វើឱ្យគម្រោងនេះ ក្លាយជាគម្រោងថាមពលកកើតឡើងវិញដ៏ធំមួយនៅអាស៊ីអាគ្នេយ៍។ (អានបន្ថែម) គម្រោងនេះ នឹងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Canopy Power ដែលជាអ្នកម៉ៅការផ្នែកវិស្វកម្ម លទ្ធកម្ម និងសំណង់។ ចំណែកឯ ក្រុមហ៊ុន Total Solar Cambodia នឹងជាងអ្នកវិនិយោគ គ្រប់គ្រង និងដំណើរការរោងចក្រនេះ។ […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជានឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ចនៅខែធ្នូខាងមុខនេះ
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ចនៅថ្ងៃទី ១៨ ខែធ្នូខាងមុខនេះ ក្នុងគោលបំណងជួយជំរុញសកម្មភាពអាជីវកម្មនៅក្នុងវិស័យសំណង់ បន្ទាប់ពីធ្លាក់ចុះមួយរយៈ ដោយសារការរីករាតត្បាតនៃជំងឺកូវីដ១៩។ ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងនៅឯសណ្ឋាគារ Dara Airport ដែលនឹងចូលរួមដោយសមាជិក CCA ក្រុមហ៊ុនសំណង់នានា និងក្រុមហ៊ុនសំខាន់ៗពាក់ព័ន្ធដទៃនៅក្នុងវិស័យនេះ។ អ្នកចូលរួមទាំងអស់នឹងធ្វើការចែករំលែកគំនិត បញ្ហាប្រឈម និងជាពិសេសដំណោះស្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្ដិកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ឱ្យអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាជិតកន្លះឆ្នាំ»។ “សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលដែលបានធ្វើការងារយ៉ាងម្មត់ចត់ក្នុងការគ្រប់គ្រងស្ថានការណ៍ ដែលឥឡូវនេះគឺយើងអាចរៀបចំកម្មវិធីតូចៗដូច្នេះបានហើយ។ កម្មវិធីនេះមិនត្រឹមតែជួយសមាជិកទាំងអស់បង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេនោះទេ តែក៏នឹងជួយជម្រុញសេដ្ឋកិច្ចផងដែរ ជាពិសេសក្នុងវិស័យសំណង់» លោកបានបន្ត។ គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជាជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានសមាជិកក្រុមហ៊ុនដែលទាក់ទងនឹងវិស័យសំណង់ជិត២០០ ក្រុមហ៊ុន ។ ជារៀងរាល់ឆ្នាំសមាគមក៏បានរៀបចំពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជា ដែលដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២០ នេះ ព្រឹត្តិការណ៍នេះគឺត្រូវបានពន្យារពេលទៅឆ្នាំ ២០២១ ដោយសារវិបត្តិកូវីដ។(អានបន្ថែម) សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះសូមទាក់ទងCCA ទូរស័ព្ទ៖ +៨៥៥ ៩៦ ៥៨១ ១៨៦១ អ៊ីមែល៖ ccaforeignaffairs@gmail.com
អានបន្ថែមម្ចាស់គម្រោងអលចនទ្រព្យធំៗបើកធនាគារផ្ដល់កម្ចីដោយខ្លួនឯង៖ ជាឱកាស ឬហានិភ័យ?
ប៉ុន្មានឆ្នាំចុងក្រោយនេះ ម្ចាស់គម្រោងធំៗមួយចំនួន មិនត្រឹមតែអភិវឌ្ឍអចលនទ្រព្យនោះទេ តែក៏បានចាប់ផ្ដើមបើកធនាគារផ្ទាល់ខ្លួន ឧទាហរណ៍ដូចជា ធនាគារ ជីប ម៉ុង និងធនាគារ ព្រីនស៍ ជាដើម សុទ្ធសឹងជារបស់អ្នកអភិវឌ្ឍធំៗ។ តើការបើកធនាគាររបស់អ្នកអភិវឌ្ឍន៍គម្រោងទាំងនេះ នឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យដូចម្ដេចខ្លះ? អ្នកជំនាញផ្នែកអចលនទ្រព្យ និងជានាយកប្រតិបត្តិក្រុមហ៊ុន Pointer លោក ងួន ឆាយលាង បានវិភាគថា ការបើកធនគារនេះគឺមានទាំងអត្ថប្រយោជន៍ និងហានិភ័យសម្រាប់ទីផ្សារ។ អត្ថប្រយោជន៍ចម្បង គឺការជំរុញចរន្តការទិញលក់អចលទ្រព្យឱ្យកាន់តែងាយស្រួល ឆាប់រហ័ស និងជួយឱ្យប្រជាជនទិញផ្ទះបាននៅងាយជាងមុន។ នៅពេលម្ចាស់គម្រោងមានធនាគារផ្ទាល់ខ្លួនបែបនេះ ការផ្ដល់កម្ចី គឺមិនស្មុគស្មាញដូចខ្ចីពីធនាគារផ្សេងឡើយ។ លោក ឆាយលាង បានឱ្យដឹងថា៖ «បើយើងខ្ចីធនាគារវាស្មុគស្មាញ ហើយអ្នកទិញផ្ទះខ្លះ គាត់ទិញផ្ទះដែលគេកំពុងសង់ អញ្ចឹងបើទៅខ្ចីធនាគារវាយ៉ាប់តិច ធនាគារអត់ចង់ឱ្យខ្ចី។ អញ្ចឹងហើយបានអ្នកអភិវឌ្ឍន៍គាត់បើកធនាគារខ្លួនឯង គឺដើម្បីជួយសម្រួលដល់ដំណើរការហ្នឹង»។ លោកបន្តថា៖ «អញ្ចឹង ចរន្តទិញលក់ក៏ល្អជាងមុន អ្នកខ្លះខ្ចីលុយពីធនគារផ្សេងមិនបាន គឺអាចខ្ចីពីធនគាររបស់ម្ចាស់គម្រោង។ នេះគឺជាការសម្រួលបន្ទុកមួយបានយ៉ាងច្រើន»។ ដោយឡែក ការបើកធនាគារនេះក៏នាំមកនូវហានិភ័យផងដែរ ពោលលុយគឺនៅប្រមូលផ្ដុំនៅកន្លែងតែមួយ គ្មានចរន្ត ដែលអាចនឹងប៉ះពាល់ធ្ងន់ដល់អ្នកទិញ ឬទីផ្សារទាំងមូល ក្នុងករណីដែលអ្នកអភិវឌ្ឍមានបញ្ហា។ លោកឆាយលាង បានឱ្យដឹងថា៖ […]
អានបន្ថែមចិននឹងសាងសង់តំបន់សេដ្ឋកិច្ចពិសេសបៃតងតម្លៃមួយពាន់លានដុល្លារនៅស្វាយរៀង
ក្រុមហ៊ុនចិនគ្រោងនឹងសាងសង់តំបន់សេដ្ឋកិច្ចពិសេសបៃតងទំហំ ៤៥០ហិកតា តម្លៃជាង ១ពាន់លានដុល្លារ នៅក្រុងស្វាយរៀង។ នេះបើយោងតាមសារព័ត៌មាន The Star កាលពីពេលថ្មីៗនេះ។ គម្រោងដ៏ធំសម្បើមនេះ មានទីតាំងស្ថិតនៅប្រមាណ ៤ គីឡូម៉ែត្រពីក្រុងស្វាយរៀង ខាងត្បូងផ្លូវជាតិលេខ១ និងស្ថិតនៅភាគខាងជើងទន្លេវ៉ៃគោ។ កិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍគម្រោងនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១៣ វិច្ឆិកានេះ រវាងក្រុមហ៊ុនអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Qilu និង សមាគមឧស្សាហកម្មការពារបរិស្ថាននៅកម្ពុជា (Epiac)។ កិច្ចព្រមព្រៀងនេះធ្វើឡើង ក្នុងគោលបំណងជួយតម្រង់ទិសឱ្យក្រុមហ៊ុន QiLu ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ក៏ដូចជាស្វាគមន៍វិនិយោគិនបរទេសឱ្យមកវិនិយោគផងដែរ។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ ប្រធានក្រុមហ៊ុន QiLu លោក Xing Baoguo បានមានប្រសាសន៍ថា៖ «តំបន់នេះនឹងត្រូវសាងសង់ជា ៣ដំណាក់កាល។ ដំណាក់កាលទី១ នឹងសាងសង់លើផ្ទៃដី ២១៥ហិកតា ដំណាក់កាលទី២ លើដី ១៤៥ហិកតា និងដំណាក់កាលទី៣ លើដី ៩០ហិកតា។ គម្រោងឧស្សាហកម្មនេះ នឹងត្រូវចែកជា ៦ ផ្នែក រួមមានរោងចក្រសម្លៀកបំពាក់ វាយនភ័ណ្ឌ ផលិតផលឧស្សាហកម្មធុនស្រាល គ្រឿងម៉ាស៊ីន […]
អានបន្ថែម