សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សម្រាប់ឆ្នាំ២០២១ វិស័យហេដ្ឋារចនាសម្ព័ន្ធទទួលបានចំណែកថវិកាជាតិជិត ៦០០លានដុល្លារ
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៤ តុលា កន្លងមកនេះ បានអនុម័តថវិកាជាតិសម្រាប់ចំណាយនៅឆ្នាំ២០២១ ប្រមាណ ៨.១ ពាន់លានដុល្លារ ដោយក្នុងនោះ វិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទទួលបានជិត ៦០០ លានដុល្លារ ឬ ខ្ពស់លំដាប់ថ្នាក់ទី ៣។ យោងតាមលទ្ធផលនៃប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបានវិភាជន៍ថវិកាជាតិ នៅលេខរៀងទី ៣ បន្ទាប់ពី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការពារជាតិ។ តារាងបានបង្ហាញថា ក្នុងឆ្នាំ២០២១ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបានវិភាជន៍ថវិកា ២ ៣៩៦ ១៩៥ លានរៀល ឬសមមូលនឹង ៥៨៦ លានដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរ យោងតាមសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ រដ្ឋគ្រោងនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ៦២៩ គម្រោង ដោយនឹងប្រើថវិការដ្ឋជាង ១២ ប៊ីលានដុល្លារអាមេរិក៕
អានបន្ថែមរដ្ឋាភិបាលពន្យារពេលប្រមូលពន្ធចំណេញមូលធន ២០% ទៅដើមឆ្នាំ២០២២
អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ២២ តុលានេះ បានចេញសេចក្ដីប្រកាសពន្យារពេលការប្រមូលពន្ធចំណេញមូលធន ២០% ពីខែមករា ២០២១ ទៅ ខែថ្ងៃទី ១ មករា ២០២២ វិញ ដើម្បីទុកពេលអ្នកជាប់ពន្ធស្វែងយល់កាន់តែច្បាស់នូវបទប្បញ្ញត្តិ និងត្រៀមខ្លួនបង់ពន្ធដោយមានប្រសិទ្ធិភាព។ សេចក្ដីសម្រេចនេះគឺ យោងតាមលិខិតចំណារឯកភាពពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចុះថ្ងៃទី ៩ តុលា កន្លងមកនេះ។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែសីហា កន្លងទៅ រដ្ឋាភិបាលបានប្រកាសថានឹងប្រមូលពន្ធ ២០% លើផលចំណេញមូលធន ដែលប្រជាជនទូទៅហៅថាពន្ធចំណេញពីការលក់អចលនទ្រព្យ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ តទៅ នេះគឺមានន័យថារាល់ផលចំណេញពីការលក់អចលទ្រព្យទូទៅនឹងត្រូវជាប់ពន្ធនេះដែរ។ (អានបន្ថែម) ប៉ុន្តែ កន្លងមកស្ថាប័នឯកជនភាគច្រើនជាពិសេសក្នុងវិស័យអចលនទ្រព្យ បានស្នើសុំដល់រដ្ឋាបាលឱ្យពន្យារពេលការប្រមូលពន្ធ ដោយហេតុថាសេដ្ឋកិច្ចកំពុងប៉ះពាល់ខ្លាំងដោយសារវីរ៉ុសកូវីដ ១៩។ (អានបន្ថែម)
អានបន្ថែមនាទីស្វែងយល់ ភាគទី ៤៩៖ សរុបស្ថានភាពទីផ្សារអចលនទ្រព្យ ក្នុងត្រីមាសទី ៣
ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ នៅតែបន្តរងសម្ពាធពីការរីកត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែឃើញថាមានការប្រសើរឡើងជាងមុនគួរឱ្យកត់សម្គាល់ ជាពិសេសបើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ តើទីផ្សារអចលនទ្រព្យក្នុងត្រីមាសទី ៣ នេះមានស្ថានភាពយ៉ាងដូចម្តេច?
អានបន្ថែមក្រុមហ៊ុនសិង្ហបូរីទទួលបានកម្ចីជាស្ថាពរដើម្បីបន្តគម្រោងបូមប្រេងនៅកម្ពុជា
ក្រុមហ៊ុនសិង្ហបូរី KrisEnergy ទទួលបានកម្ចីជាស្ថាពរពីក្រុមហ៊ុនវិនិយោគ Kepinvest Singapore ដើម្បីបន្តការបូមប្រេងនៅទឹកដីកម្ពុជាជាលើកដំបូងបង្អស់ ឱ្យបានមុនដំណាច់ឆ្នាំតាមការគ្រោងទុក។ យោងតាមការប្រកាសរបស់ក្រុមហ៊ុនកាលពេលថ្មីៗនេះ កម្ចីប្រមាណ ៨៧លានដុល្លារ បែងចែកជា២ ផ្នែក ដោយទឹកប្រាក់ ៣០លានដុល្លារ ត្រូវប្រើសម្រាប់ស្ថានីយ៍អណ្តូង អេ និង ៥៧លានដុល្លារទៀតនឹងត្រូវប្រើសម្រាប់ស្ថានីយ៍អណ្តូង ប៊ី ដែលស្ថានីយ៍ទាំង២ នេះ ស្ថិតនៅក្នុងតំណាក់កាលទី១ នៃគម្រោងអប្សរា។ ក្រុមហ៊ុន KrisEnergy បានប្រកាសថា កម្ចីដែលទទួលបាននេះ នឹងជួយឱ្យក្រុមហ៊ុន នៅតែរក្សាបាន អាជ្ញាបណ្ណគម្រោងអប្សរា ដែលស្ថិតនៅក្នុងប្លុកអេ។ យោងតាមក្រុមហ៊ុន KrisEnergy រដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ថា បើការបូមប្រេងមិនសម្រេចបានក្នុងអំឡុងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះទេ ក្រុមហ៊ុននឹងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ឧទាហរណ៍ដូចជាការបញ្ចប់សិទ្ធិសម្បទានសម្រាប់ប្លុកអេជាដើម។ ក្រុមហ៊ុន KrisEnergy និយាយថា៖ ការទទួលបានកម្ចីពី ក្រុមហ៊ុន Kepinvest Singapore គឺដើម្បីធានាថាការអភិវឌ្ឍន៍បូមប្រេងដំបូងដើរតាមការកំណត់។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន KrisEnergy កាលពីខែសីហាកន្លងទៅនេះ ទើបតែបញ្ចប់ការសាងសង់ស្ថានីយ៍អណ្ដូងទី […]
អានបន្ថែមសរុបស្ថានភាពទីផ្សារអចលនទ្រព្យទាំងបួនប្រភេទធំៗក្នុងត្រីមាសទី៣
ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ នៅតែបន្តរងសម្ពាធពីការរីកត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែឃើញថាមានការប្រសើរឡើងជាងមុនគួរឱ្យកត់សម្គាល់ ជាពិសេសបើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានសរុប និងវិភាគស្ថានភាពទីផ្សារអចលនទ្រព្យទាំងបួនប្រភេទធំៗដូចខាងក្រោម៖ ខុនដូ ការផ្គត់ផ្គង់ខុនដូកើនឡើង ៣,៩៧% ប្រើប្រៀបធៀបទៅនឹងត្រីមាសមុន។ ក្នុងត្រីមាសនេះ មានគម្រោងដែលបញ្ចប់សាងសង់តែមួយប៉ុណ្ណោះ ដែលបន្ថែម ៨២៨ យូនីត ចូលទៅក្នុងទីផ្សារផ្គត់ផ្គង់។ ដោយឡែក មានការបើកលក់គម្រោងថ្មី ៣ គឺ គម្រោង Urban Village 2 គម្រោងអារ៉ាកាវ៉ាដំណាក់កាលទី ២ និងគម្រោង Yuetai Harbour Bay ដែលនឹងបន្ថែមយ៉ាងហោចជាង ២០០០ យូនីតទៀតចូលទៅក្នុងទីផ្សារក្រោយសាងសង់រួច។ ចំពោះតម្លៃលក់វិញ គឺថយចុះ ១% សម្រាប់ប្រភេទខុនដូតម្លៃខ្ពស់ ១,៤% សម្រាប់ខុនដូតម្លៃមធ្យមនិង ១,២% សម្រាប់ខុនដូតម្លៃសមរម្យ។ ដោយឡែក តម្លៃជួលវិញ មានការធ្លាក់ចុះតិចតួច ពោលគឺ ២,៨៨% សម្រាប់ប្រភេទខុនដូតម្លៃខ្ពស់ និង ១,៧១% […]
អានបន្ថែមរដ្ឋបន្តពង្រឹងការប្រមូលពន្ធអចលនទ្រព្យខណៈចំណូលពន្ធត្រីមាសទី៣ កើនដល់ជាង២ពាន់លានដុល្លារ
អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការប្រមូលពន្ធអចលនទ្រព្យ ឱ្យបានកាន់តែហ្មត់ចត់ ខណៈចំណូលពីការប្រមូលពន្ធសរុបប្រចាំត្រីមាសទី ៣ កើនឡើងដល់ទៅជាង ២ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលពន្ធប្រចាំត្រីមាសទី ៣ ដែលចេញផ្សាយកាលពីថ្ងៃទី ១២ តុលា នេះ។ របាយការណ៏ដដែល បានឱ្យដឹងថា សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២០ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានដល់ទៅ ២ ២២៥,៩៥ លានដុល្លារអាមេរិក ឬស្មើនឹង៧៨,១% នៃផែនការប្រចាំឆ្នាំ។ តួរលេខនេះ គឺកើនឡើងប្រមាណជាង ៨០ លានដុល្លារ ឬ ៣,៧១% បើប្រៀបធៀបទៅនឹងត្រីមាសក្នុងឆ្នាំ ២០១៩។ ទោះបីមានការកើនឡើងក្ដី អគ្គនាយកដ្ឋានពន្ធដារ ក៏បានបេជ្ញានឹងបន្តពង្រឹងការផ្ដល់សេវាបង់ពន្ធអចលនទ្រព្យ សេវាចុះបញ្ជីថ្មី ការធ្វើបច្ចុប្បន្បភាពអចលបទ្រព្យ និងការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិអចលនទ្រព្យទូទាំងប្រទេស ដោយសហការជាមួយម្ចាស់អចលនទ្រព្យ និងស្ថាប័នពាក់ព័ន្ធឱ្យបានស្អិតរមួតជាងមុន។ លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារក៏នឹងបន្តផ្សព្វផ្សាយដល់អ្នកជាប់ពន្ធ នឹងបណ្ដុះបណ្ដាលមន្រ្តី អំពីការប្រមូលពន្ធលើចំណេញមូលធន ដែលនឹងត្រូវអនុវត្តចាប់ពីខែ មករា ឆ្នាំ ២០២១ ខាងមុខនេះ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ដើម្បីជួយសម្របសម្រួលដល់អ្នកជាប់ពន្ធ […]
អានបន្ថែមព្រលានយន្តហោះតារាសាគរនឹងបើកឱ្យធ្វើការហោះហើរសាកល្បងមុនខែមីនាឆ្នាំ២០២១
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅកោះកុង នៅតែបន្តដំណើរការដោយរលូនតាមកាលកំណត់ ដោយគ្រោងនឹងបើកឱ្យធ្វើការហោះហើរសាកល្បងនៅមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍ដំណើរចុះពិនិត្យការដ្ឋានរបស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលានេះ។ ក្នុងបេសកម្មចុះពិនិត្យនេះ ក្រុមការងារបច្ចេកទេសបានពិនិត្យលើរបាយការណ៍នៃការសាងសង់ដែលរាយកាណ៍ដោយក្រុមហ៊ុន Union Development Group (UDG) ក៏ដូចជាចុះពិនិត្យទីតាំងគម្រោងសាងសង់ផ្ទាល់ផងដែរ។ ក្រុមការងារសម្រេចចេញជាកាលបរិច្ឆេទសំខាន់ៗមួយនេះដូចជា៖ – ការរៀបចំធ្វើ សុពលភាពហោះហើរ (Flight Validation) គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២០ – បញ្ចប់ សុពលភាពហោះហើរ (Flight Validation) នឹងធ្វើនៅខែកុម្ភៈ ឆ្នាំ២០២១ – ទទួលបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋាន មុនថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ – ធ្វើការហោះហើរសាកល្បងនៅមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ – ទទួលបញ្ចប់គម្រោងអាកាសយានដ្ឋានផ្សេងៗទៀត មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ – ទទួលគម្រោងអាកាសយានដ្ឋាន ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល […]
អានបន្ថែមADB៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងស្ទុះមក ៥,៩% នៅឆ្នាំ ២០២១ តែវិស័យសំណង់នៅតែមានហានិភ័យ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលថ្មីៗនេះ បានព្យាករណ៍សារជាថ្មីថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងស្ទុះមក ៥,៩% នៅឆ្នាំ ២០២១ ខណៈវិស័យសំណង់ និងវិស័យកាត់ដេរ អាចនឹងមិនទាន់ងើបឡើងនៅឡើយទេ។ សេចក្ដីប្រកាសព័ត៌មានរបស់ ADB កាលពីថ្ងៃទី ២៣ កញ្ញា នេះ ក៏បានព្យាករណ៍សារជាថ្មីថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានៅឆ្នាំ ២០២០ គឺធ្លាក់ចុះត្រឹមតែ ៤% ប៉ុណ្ណោះ ដែលប្រសើរជាងការព្យាករណ៍កាលពីខែ មិថុនា ដែលថាធ្លាក់ចុះ ៥,៥%។ ការប្រសើរឡើងនេះគឺដោយសារតែ វិស័យកសិកម្ម និងកំណើនការនាំចេញផលិតផលវិស័យដែលមិនមែនកាត់ដេរ ដូចជា កង់ និងគ្រឿងអេឡិចត្រូនិចជាដើម (ដែលកើនឡើងប្រមាណ ៣០,៣% ក្នុងឆមាសទី ១ ឆ្នាំ ២០២០ បើធៀបនឹងឆ្នាំ ២០១៩)។ យ៉ាងណាមិញ វិស័យផ្សេងៗរួមមាន វិស័យសំណង់ និងឧស្សាហកម្មកាត់ដេរ នៅតែបន្តថមថយក្នុងកំឡុងខែ មិថុនា និងខែ កក្កដា ហើយតម្រូវការក្នុងវិស័យទាំង ២ នេះ ក៏បន្តធ្លាក់ចុះផងដែរក្នុងកំឡុងពេលកូវីដ ១៩នេះ។ គួរបញ្ជាក់ផងដែរថា […]
អានបន្ថែមវិភាគ៖ ជម្លោះអាមេរិក-ចិនទាក់ទងនឹងគម្រោងតារាសាគរ អាចបង្អាក់សក្ដានុពលវិនិយោគនៅកោះកុង
សេដ្ឋកិច្ចវិទូ អ្នកវិភាគ និងអ្នកជំនាញផ្នែកអចលនទ្រព្យបារម្ភថា ជម្លោះភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិន ទាក់ទិននឹងគម្រោងអភិវឌ្ឍតារាសាគររបស់ក្រុមហ៊ុន Union Development Group (UDG) នៅខេត្តកោះកុង អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគពីបរទេស (FDI) ក៏ដូចជាទីផ្សារអចលនទ្រព្យនៅកម្ពុជា ជាពិសេសខេត្តកោះកុង។ កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងមកនេះ រតនាគារសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន UDG ថាការអភិវឌ្ឍតំបន់វិស្សមកាលទេសចរណ៍តារាសាគរ តម្លៃជាង ៣ពាន់លានដុល្លារ នៅខេត្តកោះកុង ជាការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដោយផ្អែកលើច្បាប់ Global Magnitsky Human Rights Accountability Act។ សេចក្តីថ្លែងការណ៍នេះ បានចោទប្រកាន់ក្រុមហ៊ុន UDG ថាបានដុតបំផ្លាញផ្ទះអ្នកភូមិ និងប្រើប្រាស់មន្រ្តីកម្ពុជាដើម្បីរឹបអូសយកដីពីប្រជាជន។ សេចក្តីថ្លែងការណ៍នេះ ក៏បានបន្ថែមទៀតថា ប្រទេសចិនប្រើប្រាស់គម្រោងនេះ ដើម្បីជំរុញមហិច្ឆតាអំណាចរបស់ខ្លួននៅទូទាំងពិភពលោក។ ការដាក់ទណ្ឌកម្មនេះ នឹងរួមមានការបិទប្រតិបត្តិការហិរញ្ញវត្ថុ ការបិទមិនឱ្យផ្តល់ទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុននេះ នៅសហរដ្ឋអាមេរិក។ ជាការឆ្លើយតប រដ្ឋាភិបាលកម្ពុជា (តាមរយៈសម្ដេច ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក្រុមបឹ្រក្សាអភិវឌ្ឍកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា) […]
អានបន្ថែមធនាគារ AIIB និងADB ផ្តល់កម្ចី ៧៥០លានដុល្លារដល់ហ្វីលីពីនដើម្បីទប់ទល់កូវីដ ១៩
ប្រទេសហ្វីលីពីនទទួលបានកម្ចីចំនួន ៧៥០ លានដុល្លារអាមេរិកពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសនេះ ក្រោយពេលដែលធ្លាក់ចុះក្នុងកំឡុងកូវីដ ១៩។ កម្ចីនេះនឹងជួយដល់ហ្វីលីពីនក្នុងការដាក់ចេញវិធានការសាកល្បងផ្សេងៗ និងជួយដល់កម្មករ ដែលរងផលប៉ះពាល់ដោយសារជំងឺនេះផងដែរ។ លោក DJ Pandian អនុប្រធាន AIIB បានឲ្យដឹងថា៖ «ការផ្ដល់កម្ចីនេះ នឹងជួយដល់រដ្ឋាភិបាលក្នុងការដោះស្រាយដល់វិស័យសុខាភិបាល និងសេដ្ឋកិច្ចភ្លាមៗ ដែលដែលកំពុងតែទទួលឥទ្ធិពលពីជំងឺនេះ។ ការគាំទ្ររបស់ AIIB នឹងរួមចំណែកដល់ទប់ទល់ជំហរ និងធានាឱ្យមានការងើបឡើងវិញនៃសេដ្ឋកិច្ចឆាប់រហ័ស។» បន្ទាប់ពីអនុវត្តវិធានការបិទទ្វារដ៏តឹងរឹងបំផុតមួយនៅក្នុងតំបន់អាស៊ានក្នុងរយៈពេលជាង ៣ ខែកន្លងមក មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានប៉ាន់ប្រមាណថារីករាលដាលនៃជំងឺនេះ នឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចលើប្រទេសប្រជុំកោះត្រឹមតែមួយភាគរយប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អ្នកពិគ្រោះយោបល់ Global Data ក៏បានព្យាករថាកំណើនក្នុងវិស័យសំណង់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ ១,២% ខុសពីការព្យាករមុនកូវីដ១៩ ដែលធ្លាក់ចុះប្រមាណ ៨%។ កំឡុងពេលដែលគម្រោងសំណង់មួយចំនួនបានចាប់ផ្តើមដំណើរការឡើងវិញ នៅពាក់កណ្តាលខែឧសភាទីក្រុងម៉ានីល នៅតែជាទីប្រជុំនៃការរីករាលដាលជំងឺ ដែលស្មើរនឹង ៦៦% នៃអ្នកឆ្លងជំងឺសរុបទូទាំងប្រទេស និងស្មើរនឹង ៧២% នៃចំនួនអ្នកស្លាប់ទាំងអស់ទូទាំងប្រទេស។
អានបន្ថែម