សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកើនជិតស្មើកម្រិតមុនវិបត្តិសកល ប៉ុន្តែទេសចរចិននៅមានចំនួនតិចតួច បើធៀបនឹងប្រទេសជិតខាង
ចំនួនភ្ញៀវអន្តរជាតិចូលមកទេសចរណ៍ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ៤,៤ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ស្មើនឹងការកើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ តួលេខដ៏ខ្ពស់នេះ បង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ជាបណ្តើរៗ ពោលគឺនៅសល់តែ១,៦% ទៀតតែប៉ុណ្ណោះ នឹងបានស្មើនឹងកម្រិតចំនួនទេសចរកាលពីកំឡុងពេលមុនមានវិបត្តិសាកល ដែលនៅពេលនោះ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងពី ៦,៩ លាននាក់ក្នុងឆ្នាំ ២០១៩ មកត្រឹមតែ ២០០K នាក់ក្នុងឆ្នាំ ២០២១។ កំណើនទេសចរណ៍បានចាប់ផ្តើមឡើងវិញ នៅឆ្នាំ ២០២២ ជាមួយនឹងការមកដល់ ២,៣ លាននាក់ និងបានកើនឡើងបន្ថែមទៀតដល់ ៥,៤ លាននាក់នៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីស្ថានភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទិន្នន័យជាក់ស្តែងបង្ហាញពីចំនួនតិចតួចនៃទេសចរចិន បើធៀបនឹងប្រទេសថៃ និងវៀតណាម នេះបើយោងតាម ស្ថិតិទេសចរណ៍ចុងក្រោយ ដែលត្រូវបានចុះផ្សាយដោយ CBRE Cambodia នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ បច្ចុប្បន្នភាពទេសចរណ៍នៅកម្ពុជា គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ ២០២៤ […]
អានបន្ថែមអូស្ត្រាលីកំពុងជំរុញការអនុវត្តកម្មវិធី CAPED ក្រោមហិរិញ្ញប្បទាន $៦៥លាន ដើម្បីពង្រឹងសេដ្ឋកិច្ចកម្ពុជា
រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៧លានដុល្លារអូស្ត្រាលី (ស្មើនឹងប្រមាណ ៦៥លានដុល្លារអាម៉េរិក) បង្កើតកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់(CAPED)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ តាមប្រភពខាងលើបានឱ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្ត្រាលី និងភាគីពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តកម្មវិធីនេះយ៉ាងសកម្ម ខណៈកិច្ចសហប្រតិបត្តិការទាំងនេះ បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅកម្ពុជា។ ក្នុងសេចក្តីប្រកាសដដែលបានរំលឹកទៀតថា ចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន មានរយៈពេលជាង ៣០ឆ្នាំហើយ ដែលរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយចំនួន ១,៣ប៊ីលានដុល្លារអូស្ត្រាលី ស្មើនឹង ១ប៊ីលានដុល្លារអាមេរិក មកកម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗ ដូចជា វិស័យកសិកម្ម អប់រំ និងបណ្តុះបណ្តាល អភិបាលកិច្ច សុខាភិបាល បោសសម្អាតមីន ពាណិជ្ជកម្ម ទឹកស្អាត ថាមពលស្អាត ជាពិសេសជំនួយជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ជាដើម ។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានជួបសម្តែងការគួរសម […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជា បានអនុម័តបន្ថយកញ្ចប់ថវិការដ្ឋសម្រាប់ឆ្នំា២០២៥ មកត្រឹម ៩.៣២ពាន់លានដុល្លារ
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រ បានអនុម័តកញ្ចប់ថវិការដ្ឋ ប្រមាណ ៣៧,៩៥០ ពាន់លានរៀល ឬសមូលនឹង ៩.៣២ ពាន់លានដុល្លារ សម្រាប់ការចំណាយក្នុងឆ្នាំ២០២៥ ធ្លាក់ចុះ ពី ៣៨,៨២៩ពាន់លានរៀល ឬ៩.៥៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។ សេចក្តីព្រាយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី២៥ ខែតុលា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ។ កញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៥ ស្នើនឹង ១៨,១៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ តាមប្រភពដដែលបានលើកឡើងទៀតថា៖ «ថវិកាឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀតស»។ ជាមួយគ្នានេះដែរ សម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុង២០២៥ ក៏ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩.១៦៣ ពាន់លានរៀល សមមូលនឹងប្រមាណ ៥១.៣៩៨ លានដុល្លារអាម៉េរិក ខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា […]
អានបន្ថែមCBRE៖ ២០២៤ វិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មិនទាន់មានសន្ទុះខ្លាំងនៅឡើយ តែសេដ្ឋកិច្ចនៅមានភាពធន់
សូចនាករសំខាន់ៗនៃទីផ្សារអចលនវត្ថុកម្ពុជាគិតមកទល់ត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤ នេះ បន្តបង្ហាញពីភាពចម្រុះនៃស្ថានភាពទីផ្សារ ក្នុងនោះមានអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប៉ាន់ស្មាន ៥,៨% និងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិបានចំនួន ៤,៣ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ខណៈដែលការវិនិយោគលើសំណង់ដែលត្រូវបានអនុម័តបានធ្លាក់ចុះមកត្រឹមតែ ២,១៩ ពាន់លានដុល្លារ។ តួលេខនេះ បង្ហាញពីកត្តាប្រឈម អមជាមួយនឹងឱកាសដែលកំពុងបន្តរបស់វិស័យនេះ នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់ CBRE Research ផ្អែកលើទិន្នន័យពីធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារជាតិនៃកម្ពុជា គិតត្រឹមថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ ទិដ្ឋភាពទូទៅម៉ាក្រូសេដ្ឋកិច្ច បើមើលជាទិដ្ឋភាពរួម សេដ្ឋកិច្ចកម្ពុជា នៅបង្ហាញពីភាពធន់របស់ខ្លួននៅឡើយ ដោយសារអត្រាកំណើន GDP នៅស្ថិតក្នុងកម្រិតល្អបង្គួរប្រមាណ ៥,៨% គិតមកទល់ចុងឆ្នាំ ២០២៤នេះ។ អ្វីដែលជារឿងល្អនោះ គឺក្នុងរយៈពេលប្រាំបីខែដំបូង មានការមកដល់នៃភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៣ លាននាក់ ដែលឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងនៃវិស័យទេសចរណ៍។ ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគដែលត្រូវបានអនុម័តនៅក្នុងវិស័យសំណង់ បានធ្លាក់ចុះមកនៅត្រឹម ២,១៩ ពាន់លានដុល្លារ (ក្រោម៣០០០គម្រោង) ប៉ុណ្ណោះ ដែលបង្ហាញពីភាពមិនច្បាស់លាស់នៅតែបន្តមាន នៅក្នុងវិស័យអភិវឌ្ឍន៍ទ្រង់ទ្រាយធំ។ […]
អានបន្ថែមថៃទើបបញ្ចប់គម្រោងពង្រីកផ្លូវសំខាន់១ខ្សែ (ពីចាន់ថាបុរី-ស្រះកែវ) ដើម្បីជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចថៃ-កម្ពុជា
នាយកដ្ឋានផ្លូវហាយវេរបស់ប្រទេសថៃទើបបានប្រកាសពីវឌ្ឍនភាពគម្រោងពង្រីកផ្លូវហាយវេលេខ៣១៧ (ពីចាន់ថាបុរី ទៅស្រះកែវ) ពី ២គន្លង ដល់ ៤ គន្លង ត្រូវបានបញ្ជប់ការងារសាងសង់ ១០០ភារយហើយ ដោយរំពឹងថាផ្លូវដ៏សំខាន់១ខែ្សនេះ នឹងជួយជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសថៃ និងកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន pattayamail នៅថ្ងៃទី ២២ ខែតុលា។ ប្រភពខាងលើបានឱ្យដឹងថា កំណាត់ទី១ គិតចាប់ពីស្រុក Soi Dao ដល់ Ban Khao Laem មានប្រវែងជាង ១៦គីឡូម៉ែត្រ ដោយបានចំណាយថវិកាសរុបអស់ ៨៩៦លានបាត (ស្មើនឹងប្រមាណជាង ២៦លានដុល្លារ)។ ការពង្រីកនេះមានគោលបំណងដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា។ គួរបញ្ជាក់ទៀតថា ផ្នែកដែលបានពង្រីកនេះ លាតសន្ធឹងពីគីឡូម៉ែត្រ 65+350 ដល់ 82+000 ត្រូវបានតភ្ជាប់រវាងតំបន់ភាគខាងកើត និងភាគឦសានរបស់ប្រទេសថៃ រួចបន្តភ្ជាប់ទៅកាន់ប្រទេសកម្ពុជា។ ផ្លូវនេះដែរ ត្រូវបានពង្រីកពីពីរគន្លងទៅបួនគន្លង (ពីរគន្លងក្នុងទិសដៅនីមួយៗ) និងមានផ្ទៃក្រាលកៅស៊ូទទឹង ៣,៥ ម៉ែត្រក្នុងមួយគន្លង។ ចិញ្ចើមផ្លូវសងខាងមានទទឹង២,៥ម៉ែត្រ មានរបាំងបេតុងបំបែកចរាចរណ៍។ […]
អានបន្ថែមក្រុមហ៊ុន PwC ត្រូវបានពិន័យជាប្រាក់ចំនួន ៦២,២ លានដុល្លារ និងបម្រាមរយៈពេល ៦ ខែជុំវិញសវនកម្មលើក្រុមហ៊ុនអចលនទ្រព្យក្ស័យធន Evergrande
ក្រុមហ៊ុន PwC Zhong Tian ដែលជាសាខាក្រុមហ៊ុន PwC ផ្នែក គណនេយ្យលំដាប់ពិភពលោកក្នុងប្រទេសចិន ត្រូវបានពិន័យជាប្រាក់ចំនួន ៦២,២ លានដុល្លារអាមេរិក និងត្រូវបានហាមឃាត់មិនឱ្យធ្វើសវនកម្មរយៈពេលប្រាំមួយខែសម្រាប់ការខកខានរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងគណនីរបស់ក្រុមហ៊ុនអចលនទ្រព្យក្ស័យធនដ៏ធំ Evergrande Group។ ការផាកពិន័យនេះ រាប់ថាជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើក្រុមហ៊ុនសវនកម្មនៅក្នុងប្រទេសចិន គឺជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយរបស់ទីក្រុងប៉េកាំងលើការគ្រប់គ្រងមិនត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសុចរិតភាពទីផ្សារ នេះបើយោងតាមសេចក្តីប្រកាសរបស់ scmp នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤។ កំហុសរបស់ក្រុមហ៊ុន PwC Zhong Tian ក្នុងការធ្វើសវនកម្មទៅលើក្រុមហ៊ុនក្ស័យធននេះ គឺដោយសារតែក្រុមហ៊ុនមិនបានរកឃើញទិន្នន័យ ឬព័ត៌មានមិនពិត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ Evergrande ក្នុងអំឡុងពេលសវនកម្មរបស់ខ្លួន។ គណៈកម្មាការនិយតកម្មមូលបត្រចិន (CSRC) បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុននេះ ថែមទាំងមិនបានរកឃើញថា អចលនទ្រព្យមួយចំនួនដែលបានចុះបញ្ជីរួចរាល់ជាដីទំនេរពិតប្រាកដនោះទេ។ ក្រុមហ៊ុន PwC Zhong Tian និងសាខាប្រចាំខេត្តក្វាងចូវ បាននិយាយថា “PwC Zhong Tian និងអង្គភាពក្វាងចូវរបស់ខ្លួនមិនបានផ្តល់យោបល់សវនកម្មសមរម្យដើម្បីចង្អុលបង្ហាញអំពីគណនេយ្យមិនពិតទាំងនេះទេ” ។ ចំពោះការថ្លស់ធ្លោយនេះ និយ័តករចិន CSRC […]
អានបន្ថែមក្រសួងសហការជាមួយវិស័យឯកជនរៀបចំផែទេសចរណ៍រួម សម្រាប់បម្រើដល់ការដឹកជញ្ជូនដ៏សម្បូរបែបនៅព្រះសីហនុ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានបំផុសគំនិតក្នុងការរៀបចំផែរួមមួយ ដោយមានការចូលរួមពីម្ចាស់អាជីវកម្មផែទេសចរណ៍ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូនយ៉ាងសម្បូរបែបនៅខេត្តព្រះសីហនុ។ ឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មផែទេសចរណ៍ដើម្បីពិនិត្យករណីរៀបចំផែទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ជុំវិញសំណើខាងលើនេះ ឯកឧត្តម បានបំផុសគំនិតក្នុងការរៀបចំផែរួមមួយដោយមានការចូលរួមភាគហ៊ុនពីម្ចាស់អាជីវកម្មផែទាំងឡាយ ដើម្បីបំរើដល់វិស័យទេសចរណ៍និងការដឹកជញ្ជូន ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ជាជាងការកសាងផែដាច់ដោយឡែកពីគ្នា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កំពង់ផែរួមនេះ នឹងមានមុខងារច្រើនយ៉ាងសម្រាប់ប្រើប្រាស់ចម្រុះ ដូចជាការទទួលភ្ញៀវទេសចរណ៍ ការដឹកជញ្ជូនពាណិជ្ជកម្ម និងសកម្មភាពនេសាទ។ វាត្រូវបានគេរំពឹងថាវាមិនគ្រាន់តែជាកំពង់ផែធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន។ បើយោងតាមស្មារតីនៃអង្គប្រជុំខាងលើនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ នឹងដើរតួនាទីជាអ្នករៀបចំទស្សនទានក្នុងការរៀបចំផែនការនេះ៕
អានបន្ថែមខណៈចិនកំពុងក្តោបក្តាប់ភាគច្រើនលើទីផ្សារអចលនទ្រព្យ ផ្ទុយពីជប៉ុននៅតែបន្តអនុត្តរភាពក្នុងទីផ្សារសេដ្ឋកិច្ចធំៗនៅអាស៊ាន
ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ទោះបីជាមានការកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ក៏នៅតែផ្តោតលើឧស្សាហកម្មផ្នែកហិរញ្ញវត្ថុ សំណង់ និងអចលនៈទ្រព្យ ជាពិសេសតែផ្តោតក្នុងសេដ្ឋកិច្ចដែលមិនសូវមានការអភិវឌ្ឍន៍ដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ភាពលេចធ្លោនៃការវិនិយោគផ្ទាល់ពីបរទេសរបស់ចិនក្នុងវិស័យទាំងនេះ មិនបានសាងអនុត្តរភាពអ្វីថ្មីនៅក្នុងតំបន់អាស៊ាននោះទេ ផ្ទុយទៅវិញវាគ្រាន់តែជាការបំពេញបន្ថែមជាជាងការប្រកួតប្រជែងជាមួយមហាអំណាចសេដ្ឋកិច្ចអាស៊ីបូព៌ាជិតខាងដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ជាដើម នេះបើយោងតាមការសិក្សានាពេលថ្មីៗនេះ ដោយស្រាវជ្រាវចិន Guanie Lim និង Chengwei Xu (2024) ដែលត្រូវបានចុះផ្សាយលើសារៈព័ត៌មាន ThinkChina នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤។ របាយការណ៍ស្រាវជ្រាវដដែលបានបង្ហាញទិន្នន័យលម្អិតពីប្រភពសំខាន់ៗចំនួនបួន បានគ្របដណ្តប់លំហូរ FDI ចូលទៅក្នុងតំបន់អាស៊ានរវាងឆ្នាំ ១៩៩៥ និង២០១៨ ក្នុងនោះមានប្រទេសចិន ជប៉ុន កូរ៉េ និងតៃវ៉ាន់។ ការសិក្សានេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុននៅតែបន្តមានវត្តមានយ៉ាងសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសថៃ ដែលពួកគេបានគ្រប់គ្រងលើវិស័យផលិតកម្មរថយន្ត។ ខណៈដែលការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅក្នុងតំបន់អាស៊ាន បានកើនឡើងតាមរយៈគម្រោងធំៗមួយចំនួន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)ជាដើម ប៉ុន្តែប្រទេសជប៉ុននៅតែរក្សាបាននូវគោលជំហរសេដ្ឋកិច្ចខ្លាំងជាងគេ។ ជាឧទាហរណ៍ ក្នុងចំណោម […]
អានបន្ថែមក្រុមហ៊ុនឧស្សាហកម្មឈានមុខគេរបស់វៀតណាម ប្រកាសពីប្រាក់ចំណេញកើនដល់ ១៤៦% ចំពេលការពង្រីកផលប័ត្រសួនឧស្សាហកម្ម
ក្រុមហ៊ុន Vietnam-Singapore Industrial Park J.V. Co., Ltd (VSIP) ដែលជាអ្នកអភិវឌ្ឍន៍សួនឧស្សាហកម្មឈានមុខគេរបស់វៀតណាម បានរាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់ចំណេញសុទ្ធប្រមាណ ១៤៦% ស្មើនឹងទឹកប្រាក់ ៤៣,៨៤ លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ។ លទ្ធផលនេះបានជំរុញឱ្យក្រុមហ៊ុនទទួលបានអត្រាចំណូលធៀបនឹងតម្លៃទុនវិនិយោគ (ROE) ឡើងដល់ ៦,៦១% កើនឡើងពី ៣,១៣% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាម theinvestor.vn ចុះថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៤។ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ុន VSIP ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Sembcorp Development Ltd. របស់ប្រទេសសិង្ហបុរី និងក្រុមហ៊ុន Becamex IDC របស់វៀតណាម (HoSE: BCM) — មានភាគហ៊ុនរបស់ម្ចាស់ចំនួន ៦៦៣,៧ លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីការកើនឡើង ១៦,៦% នៃអត្រាប្រចាំឆ្នាំ ។ អត្រាបំណុលធៀបនិងទ្រព្យ […]
អានបន្ថែមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា សម្រេចការសាងសង់បាន ២០% ហើយ
ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សាងសង់សម្រេចបាន ២០% ហើយ។ នេះបើតាមដំណើរចុះពិនិត្យការដ្ឋានសាងសង់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤។ ក្នុងដំណើរខាងលើនេះ ថ្នាលបណ្តុះកូនឈើខ្នាតធំនេះ បានបំពាក់ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឱ្យក្លាយជាថ្នាលបណ្តុះកូនឈើគំរូមួយនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ចាក់ថា ការសាងសង់គ្រោងនឹងឈានទៅបញ្ចប់នាពេលឆាប់ៗខាងមុខ និងចូលរួមបណ្តុះកូនឈើនៅទីនេះបានជាង ១លានដើម ឆ្ពោះទៅសម្រេចតាមផែនការ របស់រាជរដ្ឋាភិបាល ដែលមានទស្សនវិស័យប្រែក្លាយកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ សូមបញ្ជាក់ថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំ ទំហំដីចំនួនជាង៣ហិកតា និងត្រូវបានសាងសង់ឡើង ក្រោមការគាំទ្រថវិកា របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ (អានបន្ថែម)
អានបន្ថែម