សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សម្ដេចអំពាវនាវឲ្យមានការរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រួលដល់គ្រឹះស្ថានអប់រំឯកជន
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យមានការរៀបចំឥណទានឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាអប់រំឯកជន ដើម្បីជួយសម្រួលដល់ម្ចាស់គ្រឹះស្ថានក្នុងកំឡុងវិបត្តិកូវីដ ១៩នេះ។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស ការអញ្ជើញរបស់សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីប្រកាសអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្ងៃទី២៤ មិថុនា ២០២០នេះ។ សម្ដេចបានថ្លែងថា៖ «ធនាគារជាតិនៃកម្ពុជា គួរតែពិភាក្សាជាមួយធនាគារឯកជន និងគ្រឹះស្ថានធនាគារផ្សេងៗ ក្នុងការរៀបចំឥណទានឡើងវិញ។ យើងបានរៀបចំឥណទានឡើងវិញ ប្រមាណច្រើនជាង ១០ ម៉ឺនគ្រួសារ ប៉ុន្តែសូមពិនិត្យលើការរៀបចំឥណទានឡើងវិញ សម្រាប់គ្រឹះស្ថានអប់រំឯកជនផង។» សម្ដេចបានលើកឧទាហរណ៍ទាក់ទងទៅនឹងការដំឡើងទំហំឥណទានដល់គ្រឹះស្ថានឯកជន ដែលអាចជាអត្ថប្រយោជន៍សម្រាប់រៀបចំកម្មវិធីសិក្សាអនឡាញ ដល់គ្រឹះស្ថានមួយចំនួនដែលមិនទាន់មាននៅឡើយ។ សម្ដេចលើកឡើងថា៖ «ខ្ញុំឧទាហរណ៍អញ្ចេះ គ្រឹស្ថានអប់រំឯកជនបានយកប្លង់ដាក់ខ្ចីធនាគារបានលុយហើយ គាត់អត់មានស្អីយកទៅបញ្ជាំដើម្បីទៅខ្ចីប្រាក់ថែមទៀតទេ។ ឧទាហរណ៍ថា អគារនិងដីធ្លីរបស់គាត់តម្លៃ ៥ លានដុល្លារ គាត់ធ្លាប់យកទៅបញ្ជាំបាន ៥០ ម៉ឺនយកមក។ ឥឡូវយើងអាចពង្រីកទំហំដែលអាចខ្ចីបានរហូតដល់ ៨០ ម៉ឺន អញ្ចឹងគាត់នឹងបានប្រាក់កម្ចី ៣០ ម៉ឺន ដុល្លារបន្ថែមទៀត។ ហើយគាត់យកមកធ្វើអី? គ្រឹះស្ថានសិក្សាឯកជនមួយចំនួនមិនទាន់មានអនឡាញបង្រៀនទេ ចឹងគាត់អាចយកទឹកប្រាក់ហ្នឹងមករៀបចំកម្មវិធីរៀនអនឡាញវិញ។» ជាមួយគ្នានេះដែរ សម្ដេចបានអំពាវនាវដល់ម្ចាស់អគារ ដែលជួលឲ្យគ្រឹះស្ថានអប់រំទាំងឡាយឲ្យយោគយល់ ទន់ភ្លន់ជាមួយនឹងគ្រឹះស្ថានអប់រំឯកជន ដែលបានជួលអគារ […]
អានបន្ថែមសម្តេច ហ៊ុន សែន៖ តម្រូវការលំនៅឋានរបស់ប្រជាពលរដ្ឋនៅតែមាន ទោះបីមានកូវីដ១៩
ប្រជាពលរដ្ឋខ្មែរ នៅតែមានលទ្ធភាពទិញលំនៅឋាន នៅតាមគម្រោងសាងសង់លំនៅឋាននានា បើទោះជាមានការរីករាលដាលជំងឺកូវីដ១៩។ ទោះយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករថា មានកំណើនអវិជ្ជមានក្នុងឆ្នាំ ២០២០ នេះ។ ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មី នៅថ្ងៃទី ២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០ នេះ អាចនឹងធ្លាក់ចុះប្រមាណ -១.៩ ភាគរយ ដែលជារឿងមិនធ្លាប់មានរយៈពេល ២០ ឆ្នាំកន្លងមកនេះ ដោយសារការរីករាលដាលជំងឺកូវីដ ប៉ុន្តែបច្ចុប្បន្ននេះ មិនទាន់មានក្រុមហ៊ុនណាប្រកាសក្ស័យធុនលើការវិនិយោគ ឬផ្អាកគម្រោងសាងសង់នោះទេ។ សម្តេចបន្តថា គម្រោងសាងសង់នានា ទាំងរបស់រដ្ឋ និងឯកជន ដូចជាគម្រោងផ្លូវថ្នល់ អាកាសយានដ្ឋាន និងគម្រោងលំនៅឋាននានា នៅតែបន្តដំណើរការតាមការគ្រោងទុក។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ដូចជាក្រុមហ៊ុននៅទីនេះ វិនិយោគប្រមាណ ១, ៥ ពាន់លានដុល្លារ ក្រុមហ៊ុនមួយនេះ អត់ទាន់និយាយពីរឿងខ្វះលុយ ហើយផ្អាកដំណើរការសាងសង់ទៀត។ យើងមានក្រុមហ៊ុនដទៃទៀត ដូចជាក្រុមហ៊ុនប៉េង ហ៊ួត ក្រុមហ៊ុនជីប ម៉ុង […]
អានបន្ថែមកូរ៉េខាងត្បូងបង្ហាញកញ្ចប់វិនិយោគក្រៅប្រទេស ១២ ពាន់លានដុល្លារ មុនចូលចរចា FTA ជាមួយកម្ពុជាខែក្រោយ
រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង បង្ហើបផែនការផ្ដល់កញ្ចប់ជំនួយក្រៅប្រទេសប្រមាណជាង ១២ ពាន់លានដុល្លារជាជំនួយដល់គម្រោងធំៗក្រៅប្រទេស ដែលវិនិយោគដោយក្រុមហ៊ុនកូរ៉េ មុននឹងចូលកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយកម្ពុជានៅខែកក្កដានេះ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក ហុង ណាមគី (Hong Nam-ki) បានឱ្យដឹងតាមរយៈសារព័ត៌មាន Business Korea កាលពីថ្ងៃទី១៥ មិថុនា ២០២០នេះថា៖ «ប្រទេសទាំងពីរបានបញ្ចប់ការសិក្សាលទ្ធភាពរួមគ្នាស្តីពីសក្តានុភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាលពីខែឧសភា ហើយក៏ទើបតែបញ្ចប់ស្រេចបាច់កាលពីសប្តាហ៍មុននេះ។» លោកបន្តថា៖ «រដ្ឋាភិបាលយើងនឹងបញ្ជូនព័ត៌មាននេះទៅឲ្យរដ្ឋសភាជាតិក្នុងខែនេះមុនពេលចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មសេរីទ្វេភាគីនៅខែក្រោយ។» មុននឹងចាប់ផ្តើមកិច្ចចរចា FTA ជាមួយកម្ពុជា នៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ច លោករដ្ឋមន្ត្រី ហុង ក៏បានបង្ហាញពីវិធានការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីជួយដល់ក្រុមហ៊ុនកូរ៉េដែលវិនិយោគនៅក្រៅបរទេសនិងជួយធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពសភាពប្រសើរឡើងវិញ។ វិធានការនោះរួមមាន ការផ្ដល់ជំនួយជាង ១២ ពាន់លានដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុនកូរ៉េ ដែលបានវិនិយោគលើគម្រោងធំៗក្រៅប្រទេស។ ក្នុងទឹកប្រាក់នេះ រដ្ឋាភិបាលកូរ៉េមានវិធានការ៖ ជ្រើសយកគម្រោងសាងសង់ធំៗក្រៅប្រទេសចំនួន ៣០ គម្រោង ហើយជួយឱ្យក្រុមហ៊ុនកូរ៉េបានចូលរួមក្នុងគម្រោងទាំងនោះ ផ្ដល់ទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ ជាការឧបត្ថម្ភហិរញ្ញវត្ថុ សម្រាប់យកប្រើប្រាស់ផ្សេងៗគ្នា ក្នុងនោះ៖ទីមួយ ទឹកប្រាក់ជាង ១,២ ពាន់លានដុល្លារ សម្រាប់គម្រោងសំណង់ក្រៅប្រទេសទីពីរ ទឹកប្រាក់ […]
អានបន្ថែមរដ្ឋាភិបាលត្រៀមថវិកាជាង១០០លានដុល្លារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញថវិកា ប្រមាណ ៤៥១ ប៊ីលានរៀល ឬ ១០៩ លានដុល្លារអាម៉េរិក សម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមជនបទ និងលើកកម្ពស់វិស័យកសិកម្ម ជាពិសេស ជួយបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋដែលបាត់បង់ការងារធ្វើ ក្នុងបរិបទនៃការរីកសាយជំងឺកូវីដ ១៩។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈគម្រោងនេះ ជា “កម្មវិធីសាច់ប្រាក់ពលកម្ម ជំហានទី ២” របស់រដ្ឋាភិបាល ហើយថវិកានឹងត្រូវប្រើប្រាស់សម្រាប់រយៈពេល ០៣ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ ២០២២ ដើម្បីស្តារ និងអភិរក្សធនធានធម្មជាតិ រួមមានបឹងបួរ អាងស្តុកទឹក និងស្រះស្រោចដំណាំកសិកម្ម ដែលអនុវត្តទៅលើខេត្តចំនួន ១៨។ តាមផែនការ គម្រោងនេះ មានសមត្ថភាពស្រូបយកពលកម្មដែលបាត់បង់រយៈពេលខ្លីបានចំនួន ៨៩០ ០០០ នាក់ កសាងផ្លូវលំបានចំនួន ២ ២៥៥ គម ប្រឡាយទឹកចូលស្រែ ចំនួន ២ ៣៨៤ គ.ម និងភ្ជាប់បណ្តាញអគ្គិសនីដល់ស្ថានីយបូមទឹកកសិកម្ម បានចំនួន […]
អានបន្ថែមបញ្ហាប្រឈមនៅចំពោះមុខការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ
ដោយសារចំនួនពលករបរទេស និងអ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជាមានការថយចុះចាប់តាំងពីរដ្ឋាភិបាលបានប្រកាសហាមប្រាមប្រតិបត្តិការល្បែងស៊ីសងតាមអ៊ិនធើណែត ដែលគ្រប់គ្រងដោយជនជាតិចិនកាលពីខែសីហាកន្លងមកនេះ មានការប៉ះពាល់លើតម្រូវការ និងទៅលើវិស័យនិវាសនដ្ឋាននៅកម្ពុជា។ ដើមឡើយ ការវិនិយោគរបស់ចិនបានជំរុញឱ្យមានកំណើនជួលច្រើន នៅក្រុងព្រះសីហនុដែលត្រូវបានបង្កើតឡើងដោយជនជាតិចិន ដែលពួកគេតែងតែមានលុយច្រើន ហើយហ៊ានចំណាយខ្ពស់ជាងអត្រាទីផ្សារ។ តម្លៃទិញលក់ដីធ្លីនៅក្រុងព្រះសីហនុបានធ្លាក់ចុះ ៣០ ភាគរយ ចាប់តាំងពីការហាមឃាត់ត្រូវបានអនុវត្ត ស្របពេលដែលតម្លៃជួលក៏បានធ្លាក់ចុះជាងពាក់កណ្តាលនៃតម្លៃកាលពីឆ្នាំមុន។ រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលទើបនឹងសាងសង់ថ្មីៗនៅក្រុងព្រះសីហនុឃើញថា មានការលក់ចេញ មិនដល់ ៥០ ភាគរយផង។ អ្នកអភិវឌ្ឍន៍ជាច្រើន បានឃើញការលក់ធ្លាក់ចុះចាប់តាំងពីឆ្នាំមុន ដោយសារកត្តាខាងក្នុង និងខាងក្រៅ រួមមានការតំហយកំណើនសេដ្ឋកិច្ច និងការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន។ តម្រូវការពីជនបរទេសត្រូវបានគេរំពឹងថា នឹងបាត់ទៅវិញនៅឆមាសទីមួយនៃឆ្នាំនេះ បន្ទាប់ពីការផ្ទុះឡើងនៃមេរោគកូវីដ ១៩ ដោយសារភាគច្រើននៃជើងហោះហើររវាងប្រទេសចិន និងប្រទេសកម្ពុជាត្រូវបានលុបចោល។ សម្រាប់ការអភិវឌ្ឍទាំងនេះ អ្នកទិញជនជាតិចិន ជាក្រុមអ្នកទិញបរទេសធំជាងគេ។ ចំណែកឯអ្នកទិញក្នុងស្រុក សម្រាប់វិស័យនេះ នៅពិបាកពឹងផ្អែកនៅឡើយ។ អ្នកទិញខ្លះ អាចទិញទ្រព្យសម្បត្តិទាំងនេះ ទុកធ្វើជាផ្ទះវិស្សមកាល ចំណែកអ្នកផ្សេងទៀត ទិញវាសម្រាប់ទុកវិនិយោគបន្ត។ គេរំពឹងថាទីផ្សារក្នុងឆមាសទី ១ នៃឆ្នាំនេះ នឹងបន្តធ្លាក់ចុះដែលអូសទាញដោយតម្រូវការទាបពីអ្នកទិញក្នុងស្រុក និងបរទេស ក៏ដូចជាវិនិយោគិនដែលហ៊ានប្រថុយចំណានៗ។ អ្នកអភិវឌ្ឍន៍ខ្លះ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទិញដីសម្រាប់អភិវឌ្ឍន៍លំនៅឋាន ដោយសារតែការព្រួយបារម្ភអំពីការផ្គត់ផ្គង់គម្រោងលើស នៅក្នុងតំបន់ដែលខ្លួនវិនិយោគ។ […]
អានបន្ថែមធនាគារពិភពលោកប្តេជ្ញាជួយកម្ពុជាឆ្លងកាត់វិបត្តិសេដ្ឋកិច្ចពីកូវីដ១៩ នេះ
“វិបត្តិជាសាកលដោយសារកូវីដ–១៩ នេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់យ៉ាងដំណំ… ធនាគារពិភពលោកប្តេជ្ញាថា នឹងជួយកម្ពុជាដើម្បីដោះស្រាយបញ្ហាពីវិបត្តិកូវីដ–១៩នេះ និងជួយពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងឱ្យមានភាពធន់សម្រាប់អនាគត”។ នេះ ជាប្រសាសន៍របស់លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា ក្នុងរបាយការណ៍មួយចេញផ្សាយដោយធនាគារពិភពលោក នៅថ្ងៃនេះ ស្តីអំពីកូវីដ ១៩ គម្រាមកំហែងខ្លាំងមែនទែនដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដែលមិនធ្លាប់មានក្នុងរវាង ៣០ ឆ្នាំកន្លងមកនេះ។ ការរីករាលដាលកូវីដ–១៩ មួយរយៈកន្លងទៅនេះ បានធ្វើឱ្យក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់កម្ពុជា សំខាន់ៗរួមមានវិស័យទេសចរណ៍ ឧស្សាហកម្មនាំចេញ និងវិស័យសំណង់ ដែលតំណាងឱ្យ ៧០ ភាគរយ នៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារប្រមាណ ៤០ ភាគរយ នៃការងារសរុបរបស់ប្រទេសកម្ពុជា ត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង។ ជាលទ្ធផល កម្រិតភាពក្រីក្ររបស់កម្ពុជាក្នុងឆ្នាំ ២០២០ នេះ អាចនឹងកើនឡើងពី ៣ ទៅ ១១ ភាគរយ ធៀបទៅនឹងកម្រិតស្ថានភាពនៅពេលដែលគ្មានជំងឺកូវីដ–១៩។ កំណើនភាពក្រីក្រនេះ នឹងមានចំពោះគ្រួសារដែលមានជីវភាពពឹងផ្អែកលើវិស័យទេសចរណ៍ សំណង់ អ្នកប្រកបរបរលក់ដូរ ឧស្សាហកម្មផលិតកម្ម និងកម្មករកាត់ដេរ ។ របាយការណ៍ដដែលបានព្រមានថា “លំហូរវិនិយោគទុនរកស៊ី កំពុងតែបន្ថយល្បឿនបន្តិចៗរហូតដល់កម្រិតដែលនៅសល់ទាបបំផុត ហើយជាលទ្ធផល នឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃអចលនទ្រព្យ ដែលទំនងជានឹងបញ្ចប់ការផ្ទុះឡើងនៃវិស័យសំណង់”។ ការប៉ះបង្គិចក្បាលម៉ាស៊ីនសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសទេសចរណ៍ […]
អានបន្ថែមចប់កូវីដ១៩ វិនិយោគិនបរទេសត្រឡប់មកវិញ តែមកទាំងស្តើងហោប៉ៅ
យើងដឹងត្រឹមតែថា មេរោគកូវីដ១៩ បង្កផលប៉ះពាល់ខ្លាំង ដល់សុវត្ថិភាព និងដល់សេដ្ឋកិច្ចពិភពលោក។តែការយល់ដឹងឱ្យបានច្បាស់ និងស៊ីជម្រៅថា វាប៉ះពាល់ប៉ុណ្ណា និងប៉ះពាល់របៀបម៉េចខ្លះនោះ គឺជារឿងពិបាកស្មាន។ អ្វីដែលយើងគ្រប់គ្នាតែងបានដឹងបានឮមួយរយៈនេះ គឺថា ក្រោយមេរោគនេះ វាយលុកខ្លាំង ប្រទេសនៅជុំវិញពិភពលោក បានបិទព្រំដែន ដាក់ការត្រួតពិនិត្យយ៉ាងតឹងរឹង លើអាជីវកម្ម និងបានអនុវត្តគោលនយោបាយ ដាក់ឱ្យនៅដាច់ដោយឡែក និងការរក្សាគម្លាតកាយជាដើម។ ក៏ប៉ុន្តែ ថាតើវា ជះឥទ្ធិពលអ្វីខ្លះដល់សេដ្ឋកិច្ចរបស់ប្រទេស គឺជាអ្វីដែលយើងចង់ដឹងឱ្យបានច្បាស់ទាំងអស់គ្នា? ផលប៉ះពាល់កូវីដ១៩លើសេដ្ឋកិច្ចកម្ពុជា អ្វីដែលច្បាស់ជាងគេ គឺថាឆ្នាំនេះនឹងនាំមកនូវភាពអត់ការងារធ្វើកើនឡើងយ៉ាងច្រើន។ មូលហេតុនៃបញ្ហានេះ គឺទាំងកត្តាក្នុងស្រុកដែលស្ថាប័នមួយចំនួន ជាពិសេសស្ថាប័នអប់រំ ទាំងឯកជន និងរដ្ឋភាគច្រើនត្រូវបានផ្អាក។ បូករួមទាំងចំនួនពលករចំណាកស្រុកប្រមាណ ៥០.០០០នាក់ ដែលអនាគតការងារបស់ពួកគេនៅមិនទាន់ច្បាស់លាស់នៅឡើយ ព្រោះរដ្ឋាភិបាលថៃ ទើបនឹងពន្យារការដាក់ប្រទេសរបស់ខ្លួនក្នុងស្ថានភាពអាសន្នបន្តទៀត។ អាជីវកម្មត្រូវសម្របខ្លួនទៅនឹងលក្ខខណ្ឌទីផ្សារថ្មី និងផលប៉ះពាល់ដែលវាមានលើចរន្តប្រាក់ចំណូលក្នុងស្រុក។ ដែលច្បាស់ជាងគេ គឺការកាត់បន្ថយប្រាក់ខែ និងការកាត់បន្ថយចំនួនកម្លាំងពលកម្មនៅតាមឧស្សាហកម្មជាច្រើន។ ទេសចរណ៍ ទេសចរណ៍ គឺជាឧស្សាហកម្មមួយ ដែលសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើ ហើយក៏ជាវិស័យមួយក្នុងចំណោមឧស្សាហកម្មដែលរងគ្រោះខ្លាំងជាងគេផងដែរ។ តួលេខផ្លូវការ នៅឆ្នាំ ២០១៩ វិស័យទេសចរណ៍ ចូលរួមប្រមាណ ១២% នៃផ.ផ.ស របស់កម្ពុជា។ […]
អានបន្ថែមGMAC៖ ចេញលិខិតអំពាវនាវសុំម្ចាស់អគារកាត់បន្ថយថ្លៃឈ្នួល ៣០% ដល់រោងចក្រ រងប៉ះពាល់កូវីដ១៩
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថាស៊ីម៉ាក់ស៍ ( GMAC ) បានអំពាវនាវ ដល់ម្ចាស់អចលនទ្រព្យ ដែលជួលទីតាំងសម្រាប់រោងចក្រឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅកម្ពុជា ស្នើសុំឱ្យពួកគេកាត់បន្ថយថ្លៃឈ្នួលជួលយ៉ាងតិច ៣០% រយៈពេល ៣ ទៅ ៦ ខែ ក្នុងហេតុផលថា មេរោគកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យនេះ។ នៅក្នុងលិខិតអំពាវនាវតាមរយៈការចេញលិខិតផ្លូវការចុះថ្ងៃទី ០៨ ខែឧសភាឆ្នាំ ២០២០ នេះ GMAC បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរោងចក្រចំនួន ១៨០ ហើយ ដែលបានផ្អាកផលិតកម្មរបស់ខ្លួន ដោយសារតែផលប៉ះពាល់នៃវីរុសនេះ ខណៈដែលផលប៉ះពាល់ៗមកលើវិស័យនេះ កាន់តែធ្ងន់ធ្ងរទៅៗ។ រោងចក្រដែលត្រូវបានគេផ្អាកទាំងនេះ ត្រូវបានគេរាយការណ៍ថា មិនអាចបន្តរ៉ាប់រងបង់ថ្លៃដូចដើមទៀតបាន ដោយសារប្រាក់ចំណូលរបស់ពួកគេត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ព្រោះតែមានការលុបចោលការបញ្ជាទិញជាច្រើន និងអវត្តមាននៃការបញ្ជាទិញថ្មីៗ ក្នុងកំឡុងពេលឆ្លងរាលដាលនៃវីរុសនេះ។ ប្រភពដដែលក៏បានរាយការណ៍ដែរថា នឹងមានរោងចក្រចំនួន ៦០ ផ្សេងទៀត ក៏នឹងត្រូវផ្អាកផលិតកម្មរបស់ពួកគេផងដែរ។ ដោយសារភាពលំបាកនេះ GMAC បានចេញលិខិតអំពាវនាវ ដល់ម្ចាស់ផ្ទះដែលជួលអគារ និងអចលនទ្រព្យផ្សេងៗរបស់ខ្លួនទៅឱ្យរោងចក្រដែលរងគ្រោះទាំងនោះ សូមមេត្តាកាត់បន្ថយបន្ទុកហិរញ្ញវត្ថុដែលរោងចក្រកំពុងជួបការលំបាក […]
អានបន្ថែមក្រសួងដែនដីគ្រោងស្នើថវិកាចំនួនប្រមាណ ១០០ លានដុល្លារ យកមកអនុវត្តគម្រោងបែងចែកដី (LASED III) ជំហានទី៣
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងម្ចាស់ជំនួយ បានពិភាក្សាគ្នា អំពីសំណើគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED III) ដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋ អោយមានដីធ្វើកសិកម្ម និងមានដីសាងសង់លំនៅឋាន ដែលនឹងប្រើប្រាស់ថវិកាប្រមាណ១០០ លានដុល្លារអាមេរិក។ នេះបើតាមសម្តីរបស់លោក ឫទ្ធី រតនៈជ័យសិទ្ធិ អនុប្រធាននាយកដ្ឋានសម្បទានដីសង្គមកិច្ច នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈបទសម្ភាសន៍ជាមួយអ្នកយកពត៌មានរបស់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី 0៥ ខែឧសភា ឆ្នាំ២០២០។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃដំណើរបេសកកម្មរបស់ធនាគារពិភពលោក ដែលបានអនុវត្តកន្លងមក។ ក្នុងនោះដែរ កិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីសំណើលើកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ៣ (LASED III) សម្រាប់យកមកអនុវត្តបន្តទៀត។ លោកបានបង្ហាញថា គម្រោងជំហានទីបីនេះ នឹងមានទ្រង់ទ្រាយធំជាងមុន ដែលនឹងត្រូវអនុវត្ត រយៈពេល៦ឆ្នាំ គឺគ្រោងនឹងចាប់ផ្តើមពីចុងឆ្នាំនេះទៅ ដោយទីតាំងអនុវត្តគម្រោងនេះ នៅមិនទាន់បានសម្រេចនៅឡើយ។ ថវិកាដែលនឹងចំណាយក្នុងការអនុវត្តគម្រោងនេះ មានទឹកប្រាក់ប្រមាណ១០០ លានដុល្លារអាមេរិក ដែលជាជំនួយរបស់ធនាគារពិភពលោក។ […]
អានបន្ថែមAIIB ប្រកាសជួយ៥ពាន់លានដុល្លារ ដល់មូលនិធិសង្គ្រោះជំងឺ COVID-19
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានប្រកាសពីផែនការជួយស្តារឡើងវិញនូវវិបត្តិសេដ្ឋកិច្ចដែលកើតឡើងយ៉ាងឆាប់រហ័សដោយសារមេរោគរាតត្បាតសកលកូរ៉ូណាវីរុស ចំនួន៥ពាន់លានដុល្លារ កាលពី ខែមេសា ២០២០ កន្លងទៅនេះ។ មូលនិធិ ៥ពាន់លានដុល្លារ នេះត្រូវបានបម្រុងទុកសម្រាប់សមាជិកទាំងឡាយណាដែលមានប្រាក់ចំណូលទាប ហើយកំពុងរងផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ពួកគេ ។ ម្យ៉ាងថវិកាមួយចំនួនទៀតត្រូវត្រៀមសម្រាប់ វិស័យសុខភាព ផែនការបន្ទាន់ៗ និងបញ្ហាផ្សេងៗដែលកំពុងរងគ្រោះដោយមេរោគរាតត្បាតកូរ៉ូណានេះផងដែរ។ នាយកធនាគារ AIIB លោក Jin Liqun,មានប្រសាសន៍ថា ”សហគមន៍អន្តរជាតិត្រូវតែរួបរួមគ្នាក្នុងការប្រមូលធនធានយើងដើម្បីជួយពិភពលោកក្នុងការទប់ស្កាត់នូវភាចលាចលសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃមេរោគកូរ៉ូណាថ្មីនេះ។ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បេជ្ញាថានឹងដើរតួអោយបានពេញទំហឹងក្នុងការជួយជ្រុមជ្រែងដោះស្រាយបញ្ហាមួយនេះ។ “ខ្ញុំជឿជាក់ថា មជ្ឈមណ្ឌលថ្មីនេះអាចជួយអតិថិជនរបស់ខ្លួនអោយជំនះបាននូវបញ្ហាហិរញ្ញវត្ថុដែលបានកើតឡើងយ៉ាងឆាប់រហ័សនេះ ព្រមទាំងអាចរក្សាបាននូវការវិនិយោគរយៈពេលវែងរបស់ពួកគេថែមទៀតផងដែរ ។”
អានបន្ថែម