សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
បញ្ហា EBA និងកូរ៉ូណា អាចជាឱកាសសម្រាប់អ្នកវិនិយោគដែលមានទស្សនវិស័យវែង
អ្នកជំនាញអចលទ្រព្យពីររូប បានយល់ឃើញថា បញ្ហាការដកសិទ្ធិពាណិជ្ជកម្ម EBA ដោយសហភាពអឺរ៉ុប និងការរាតត្បាតនៃជំងីកូរ៉ូណា ( COVID-19) ដែលជាប្រធានបទដ៏ក្តៅគគុកនេះ មិនបានចោទជាបញ្ហាធំចំពោះប្រទេសកម្ពុជាទេ តែវាជាឱកាសមួយដ៏ល្អសម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយ។ តាមរយៈបទសម្ភាសន៍ជាមួយ លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនមេគ្រប់គ្រងសិទ្ធិធ្វើអាជីវកម្មលើម៉ាកយីហោ Century 21 នៅកម្ពុជា បានឱ្យដឹងថា៖ «ប្រទេសកម្ពុជា ទោះមានមេរោគរាតត្បាត តែយើងការពារខ្លួនបានល្អ ដូចច្នេះការប៉ះពាល់មានកម្រិត ដែលគេសម្លឹងមើលឃើញថា ប្រទេសកម្ពុជា ជាប្រទេសថែរក្សាសុខភាពបានល្អ»។ លោកស្រីបន្ថែមថា បើតាមការឱ្យដឹងពីភ្នាក់ងារអចលនទ្រព្យរបស់លោកស្រី នៅប្រទេសចិន អ្នកវិនិយោគមួយចំនួនដែលកំពុងតែមានអាជីវកម្មក្នុងខេត្ត ៣ ដែលកំពុងប៉ះពាល់ខ្លាំងដោយវីរុសកូរ៉ូណានេះ មានបំណងចង់ផ្លាស់ប្តូរអាជីវកម្ម ឬរោងចក្ររបស់ពួកគាត់ មកប្រទេសកម្ពុជាវិញ..នេះគឺជាឱកាស។ ចំណែក EBA វិញ លោកស្រីបានពន្យល់ថា៖ «ប្រទេសសិង្ហបុរីដែលមិនមាន EBA ដូចកម្ពុជា តែជាប្រទេសអ្នកមាន ដែលមានត្រឹមតែធនធានមនុស្សប៉ុណ្ណោះ ដូចនេះ កម្ពុជាអាចរៀនពីប្រទេសសិង្ហបុរីបាន។ តួយ៉ាងក្រសួងអប់រំ យុរជន និងកីឡា […]
អានបន្ថែមសម្តេច ហ៊ុន សែន បេ្ដជ្ញាពន្លឿនការផលិតតំណក់ប្រេងដំបូងឱ្យបានក្នុង ២០២០ នេះ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថានឹងពន្លឿននៅការផលិតប្រេងដំបូងនៅក្នុងប្រទេសកម្ពុជាចេញពីបាសាំងអប្សរា ឱ្យបានក្នុងឆ្នាំ ២០២០ នេះ ប៉ុន្តែសម្ដេចមិនទាន់បានកំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយទេ។ សម្តេច ហ៊ុន សែន បានប្ដេជ្ញាដូច្នេះ ក្នុងសន្និសិទ្ធសារព័ត៌មាន ស្តីពីការថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋពីបច្ចុប្បន្នភាពថ្មីៗចុងក្រោយពាក់ព័ន្ធកម្ពុជា កាលពីព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា៖ «នេះខ្ញុំមិនទាន់ប្រកាសអំពីពេលវេលា តំណក់ប្រេង លើកដំបូងនោះទេ ដែលយើងត្រូវពន្លឿននៅការផលិតប្រេងរបស់យើង នៅក្នុងឆ្នាំនេះ ប៉ុន្តែខ្ញុំមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់ទេ» ។ គួរបញ្ជាក់ផងដែរថា ទីតាំងរុករកប្រេងអប្សរានេះ គឺស្ថិតនៅក្នុងប្លុក A ដែលជាប្លុកធំជាងគេនៃបាសាំងខ្មែរនៅក្នុងឈូងសមុទ្រថៃ ភាគនិរតីនៃខេត្តព្រះសីហនុ។ បាសាំងខ្មែរនេះ ត្រូវបានកំណត់ថាអាចជាកន្លែងដែលអាចផ្ដល់ប្រេងដំបូងគេបង្អស់នៅកម្ពុជា ដែលរំពឹងថានឹងអាចបូមប្រេងបានរហូតដល់ ៧ ៥០០ បារ៉ែលក្នុងមួយថ្ងៃ។ (អានបន្ថែម) មកដល់បច្ចុប្បន្ន ស្ថានីយបូមប្រេងនេះបានបញ្ចប់ការសាងសង់មួយចំនួនធំហើយ ក្រោយក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនទទួលខុសត្រូវ កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងមក បានប្រកាសថាសម្រេចការសាងសង់គ្រឹះនៃគម្រោងហើយ។ (អានបន្ថែម) ចំពោះគម្រោងនេះ កន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy […]
អានបន្ថែមរដ្ឋាភិបាលអនុញ្ញាតការស្វែងរករ៉ែប្រេងកាតក្នុងប្លុក D
ក្រសួងរ៉ែ និងថាមពល បានចុះហត្ថលេខាកិច្ចព្រមព្រៀងរុករករ៉ែប្រេងកាត នៅក្នុងប្លុក D ក្នុងដែនសមុទ្រខ្មែរ ឲទៅក្រុមហ៊ុន Cambodia Resources Energy Development Co.។ ការចុះហត្ថលេខាកិច្ចព្រមព្រៀងរុករករ៉ែប្រេងកាត គឺធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៩ ហើយការចាប់ផ្តើមរុករករ៉ែប្រេងកាត និងចាប់ផ្តើមនៅឆ្នាំ២០២០។ នេះបើយោងតាម ឯកឧត្តម ជៀប សួរ អគ្កនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម ជៀប សួរ មានប្រសាសន៍ថា ការចុះហត្ថលេខាកិច្ចព្រមព្រៀង គឹដើម្បីធ្វើការសិក្សា ស្រាវជ្រាវ អណ្តូងប្រេងកាតក្នុងប្លុក D។ អណ្តូងប្រេងក្នុងប្លុក D មានទំហំ ៥ ៥០០ គឺឡូម៉ែត្រក្រឡា លាតសន្ធឹងលើផ្នែកមួយនៃដែនសមុទ្រខ្មែរ ក្នុងឈូងសមុទ្រប្រទេសថៃ។ ឯកឧត្តម ជៀប សួរ បញ្ជាក់ថា៖ “កិច្ចព្រមព្រៀងមានរយៈ៣០ឆ្នាំ ក្នុងហ្នឹងរយៈពេលសិក្សាស្រាវជ្រាវ ៧ឆ្នាំ គាត់អាចបន្តដល់ ១០ឆ្នាំ បើសិនគាត់រកឃើញប្រេង គាត់បន្តទៀត រហូតដល់ ៣០ឆ្នាំ តាមច្បាប់ប្រេងកាត”។ […]
អានបន្ថែមគណៈរដ្ឋមន្រ្តីអនុម័តរោងចក្រថាមពលអគ្គិសនីចំនួន២ អានុភាពជិត១ពាន់មេហ្គាវ៉ាត់
គណៈរដ្ឋមន្រ្តីបានអនុម័តលើគម្រោងរោងចក្រថាមពលអគ្គិសនី ដើរដោយធ្យូងថ្មចំនួន ២គម្រោង មានអានុភាពថាមពល ជិត ១ពាន់មេហ្គាវ៉ាត ដើម្បីចូលរួមផលិតថាមពលផ្គត់ផ្គង់តាមតម្រូវការប្រើប្រាស់ដែលមាននិន្នាការកើនឡើង ជាបន្តបន្ទាប់។ បើយោងតាមសេចក្ដីប្រកាសចេញពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងមកនេះ គម្រោងថាមពលទាំង ២នេះ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តកោះកុង។ ចំពោះគម្រោងទី១ គឺគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ២៦៥មេហ្គាវ៉ាត វិនិយោគដោយក្រុមហ៊ុន HAN SENG COAL MINES ស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ គម្រោងនេះគ្រោងនឹងបញ្ចេញថាមពលផ្លូវការណ៍ ក្នុងឆ្នាំ២០២២។ ដោយឡែកគម្រោងទី២ គឺគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០ មេហ្គាវ៉ាត់ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ROYAL GROUP និង SINOSTEEL EQUIPMENT & ENGINEERING មកពីប្រទេសចិន ហើយរោងចក្រនេះគឺស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ហើយគ្រោងបញ្ចេញថាមពល នៅឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ គណៈរដ្ឋមន្ត្រីក៏បានអនុម័តលើគម្រោងអភិវឌ្ឍន៍បណ្តាញបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មក្នុងខេត្តឧត្តរមានជ័យ មកអនុស្ថានីយ៍ខេត្តសៀមរាបផងដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រថាមពលដុតធ្យូងថ្មមានចំនួន២ […]
អានបន្ថែមស្ថានីយប្រេងអប្សរាសង់ជិតរួច ឯតំណក់ប្រេងដំបូងក៏នឹងត្រូវស្រក់នៅឆ្នាំ ២០២០ នេះដែរ
ស្ថានីយបូមប្រេងដំបូងនៅកម្ពុជា នៅបាសាំងអប្សរា បានបញ្ចប់ការសាងសង់មួយចំនួនធំហើយ ក្រោយក្ដីរំពឹងថាតំណក់ប្រេងដំបូងគឺអាចនឹងបូមបាន នៅពាក់កណ្កាលឆ្នាំ២០២០ នេះក្រោយក្រុមហ៊ុន KrisEnergy កាលពីថ្មីៗនេះ បានប្រកាសថាសម្រេចការសាងសង់គ្រឹះនៃគម្រោងហើយ។ ការប្រកាសព័ត៌មាននេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសម្ពោធកាត់គ្រោងដែក សម្រាប់អណ្តូងដំណាក់កាលទី១ ដែលធ្វើឡើងកាលពីថ្ងៃទី ៦ ខែធ្នូ នៅប្រទេសឥណ្ឌូនេស៊ីកន្លងមកនេះ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងនេះ ដំណាក់កាលទី ១ នេះ រួមមាន ស្ថានីយបូមខ្នាតតូចចំនួន១កន្លែង និងអណ្ដូងចំនួន ៥ ដែលភ្ជាប់ទៅនឹងអាង Ingenium II សម្រាប់លំហូរប្រេង ឧស្ម័ន និងទឹក។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា គិតត្រឹមចុងឆ្នាំ២០១៩ នេះក្រុមហ៊ុនសម្រេចបាននូវការតំឡើងនិងការធ្វើសមាហរណកម្មផ្នែកដែលពាក់ព័ន្ធសំខាន់ៗជាច្រើន រួមមាន ស្ថានីយផ្ដល់ថាមពល បន្ទប់បញ្ជារ បន្ទប់ផ្លាស់ប្តូរចរន្តអគ្គិសនី ឈ្នាន់ស្ទូច ឧបករណ៍បំលែងអគ្គិសនី ក៏ដូចជាប្រព័ន្ធបំលែងទឹកជាដើម។ ទន្ទឹមនឹងនេះ ចំពោះប្រព័ន្ធមេកានិចនៃផ្នែកទាំងអស់ គឺគ្រោងនឹងបញ្ចប់ក្នុង ខែមករា ឆ្នាំ ២០២០ នេះ ។ ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា ប្រេងតំណក់ដំបូងគ្រោងនឹងសម្រេចបាននៅពាក់កណ្តាលឆ្នាំ ២០២០ ហើយក្រុមហ៊ុនរំពឹងថានឹងអាចបូមប្រេងបានរហូតដល់ ៧ […]
អានបន្ថែមចំណូលពន្ធប្រថាប់ត្រានិងពន្ធលើឈ្នូលដីនិងផ្ទះឆ្នាំ២០១៩ កើនឡើងជាងទ្វេដង
ចំណូលពន្ធប្រថាប់ត្រា និងពន្ធលើឈ្នូលដីនិងផ្ទះ សម្រាប់់១២ ខែ ក្នុងឆ្នាំ ២០១៩ កើនឡើងជាង ១០០ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានពន្ធដារ។ យោងតាមសេចក្តីប្រកាសពត៏មាន កាលពីថ្ងៃទី ២១ ខែមករា កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា សម្រាប់ឆ្នាំ ២០១៩ ចំណូលពន្ធសរុបមានរហូតដល់ជាង ២ ៨០០ លានដុល្លារអាមេរិក ដែលតួលេខនេះគឺលើសពីផែនការ ២៣ ភាគរយ ឬ កើនឡើងជាង ២៨ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំចាស់។ ក្នុងចំណោមចំណូលពន្ធសរុបទាំងអស់ ចំណូលពន្ធប្រថាប់ត្រាកើនឡើង៤៣,៧៣ភាគរយ ហើយពន្ធលើឈ្នួលដី និងផ្ទះ កើនឡើងរហូតដល់ ៦៨,២០ភាគរយ ដែលនេះជាកត្តាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា។ របាយការណ៍ដដែលនេះ បានបញ្ជាក់ថា ការកើនឡើងនៃពន្ធនេះគឺបណ្ដាលមកពីកត្តាជាច្រើន ដូចជា គោលនយោបាយការបង្កើតឲ្យមានការបង់ពន្ធតាមប្រព័ន្ធអ៊ីនធឺណិតដូចជា E-filing និង E-VAT ជាដើម ក៏ដូចជាវិធានការណ៍សំខាន់ៗផ្សេង ដែលធ្វើឲ្យការប្រមូលពន្ធមានប្រសិទ្ធិភាព និងតម្លាភាពជាងមុន។ លើសពីនេះទៀត អគ្គនាយកដ្ឋានពន្ធដា នឹងនៅតែបន្តតាមដាន […]
អានបន្ថែមអន្តរក្រសួងប្ដេជ្ញាដោះស្រាយការកកស្ទះឯកសារពន្ធស្មើសូន្យលើការផ្ទេរនិងចុះប័ណ្ណកម្មសិទ្ធិអចលនទ្រព្យរវាងញាតិ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសសហការគ្នាដោះស្រាយបញ្ហាការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ចំពោះការផ្ទេរនិងចុះប័ណ្ណកម្មសិទ្ធិដែលត្រូវបង់ពន្ធប្រថាប់ត្រាស្មើសូន្យ*** ជាពិសេសការផ្ទេរក្នុងវង្វង់ញាតិ ក្រោយមានការកកស្ទះឯកសារ ជាង ១៣ ម៉ឺនច្បាប់ កន្លងមកនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានពីអគ្គនាយកដ្ឋានពន្ធដារ កន្លងមកឃើញថា មានការកកស្ទះឯកសារជាច្រើននៅរដ្ឋបាលសារពើពន្ធ ចំពោះករណីប្រថាប់ត្រាពន្ធស្មើសូន្យ ទាក់ទងនឹងការទទួលបានប័ណ្ណកម្មសិទ្ធិក្នុងវង្វង់ញាតិ ពោលគឺការទទូលបានកម្មសិទ្ធិពី ឪពុក ម្ដាយ ជីដូន ជីតា កូនបង្កើត កូនប្រសារ បងប្អូនបង្កើត តាមរយៈប្រទានកម្ម (ផ្ទេរពីមនុស្សរស់ទៅញាតិ) ឬ សន្តតិកម្ម (ផ្ទេរពីមនុស្សស្លាប់ទៅញាតិ)។ ដូច្នេះហើយ តាមរយៈកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី២០ មករា កន្លងមកនេះ ស្ថាប័នទាំងពីរ បានដាក់ចេញនូវវិធានការណ៍ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាចោទខាងលើនេះ ដោយកំណត់ឲ្យសម្រេចបាន ក្នុងរយៈពេល១ខែ ដែលវិធានការណ៍ទាំងនោះរួមមានចំណុចសំខាន់ៗដូចជា៖ – មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ត្រូវពង្រឹងនិងពន្លឿនការបញ្ជូនឯកសារដែលបានទទួល (File Sharing) ទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធដារ ។ – ស្នើមន្ទីរជួយផ្សព្វផ្សាយ […]
អានបន្ថែមក្រសួងរ៉ែ បើកការស្នើសុំអាជ្ញាបណ្ណស្វែងរករ៉ែលើទីតាំងចំនួន៨តំបន់
ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកទទួលពាក្យប្រកួតប្រជែងជាសាធារណៈសម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករ៉ែចំនួន ៨ តំបន់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី១០ ខែមករា តំបន់ចំនួនប្រាំបី មានផ្ទៃដីស្វែងរុករករ៉ែ សរុបចំនួន ១ ៣៩០ គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងខេត្ត ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ សៀមរាប និងមណ្ឌលគីរី។ ក្រសួងបញ្ជាក់ថា បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ចាប់ពីពេលជូនដំណឹង រហូតដល់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ហើយលទ្ធផលនៃក្រុមហ៊ុនដែលនឹងទទួលបានអាជ្ញាបណ្ណ នឹងត្រូវប្រកាសជាសាធារណៈ បន្ទាប់ពីបានអនុវត្តតាមនីតិវិធីចប់សព្វគ្រប់។ ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល បានឪ្យដឹងថា ការប្រកួតប្រជែងជាសាធារណៈ ស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែនេះគឺត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ បច្ចុបន្បន្ននេះ ក្រុមហ៊ុនចំនួនជាង ៣០ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណស្វែងរុករករ៉ែ រួចហើយ ដែលភាគច្រើននៃក្រុមហ៊ុនទទួលអាជ្ញាបណ្ណនេះ គឺជាក្រុមហ៊ុនអន្តរជាតិ។ ឯកឧត្តម យស មុនីរ៉ាត់ បញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនទទួលអាជ្ញាបណ្ណកន្លងមក មានក្រុមហ៊ុនមួយចំនួន បានសិក្សាឃើញសក្កានុពលអាចវិនិយោគបាន។ […]
អានបន្ថែមកំណើនសេដ្ឋកិច្ចកម្ពុជារំពឹងនឹងសម្រេចក្នុងរង្វង់ ៧ភាគរយ ឆ្នាំ២០២០
សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងសម្រេចក្នុងរង្វង់ ៧ភាគរយ នៅឆ្នាំ២០២០ ដោយសារការនាំចេញនឹងបន្តមានកំណើនខ្ពស់ លំហូរចូលនៃវិនិយោគបរបរទេស វិស័យទេសចរណ៍ និងវិស័យសំណង់ និងអចលនទ្រព្យ នៅតែបន្តកើនឡើង។ នៅក្នុងរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០ ដែលចេញផ្សាយកាលពីថ្ងៃទី២ មករា ធនាគារជាតិនៃកម្ពុជា កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២០ ផ្អែកលើការព្យាករពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលរួមចំណែកផ្តល់ភាពអំណោយផលដល់ការ នាំចេញ។ ការនាំចេញរំពឹងថានឹងមានកំណើនក្នុងអត្រាខ្ពស់ ពិសេសការនាំចេញទំនិញសម្រាប់ធ្វើដំណើរ ទំនិញកម្មន្តសាលផ្សេងៗ ទោះបីជាការនាំចេញសម្លៀកបំពាក់អាចថមថយក៏ដោយ សារសហភាពអឺរ៉ុបអាចនឹងដក EBA ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០។ របាយការណ៍ដដែលបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជាក៏នឹងត្រូវគាំទ្រដោយលំហូរវិនិយោគផ្ទាល់ពីបរទេសដែលរំពឹងថាបន្តមានកំណើនរឹងមាំ។ របាយការបន្តទៀតថា វិស័យសំណង់ និងអចលនទ្រព្យបន្តកើនឡើង ដែលឆ្លុះបញ្ជាំងដោយនិន្នាការកើនឡើងនៃការនាំចូលសម្ភារសំណង់ និងគម្រោងសាងសង់ដែលទទួលបានការអនុម័ត។ ចំណែកភ្ញៀវទេសចរបរទេសបន្តកើនឡើងជាលំដាប់ ជាពិសេសមកកាន់តំបន់ឆ្នេរ និងក្នុងគោលបំណងធុរកិច្ច។ ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា ក៏ព្យាករបង្ហាញពីហានិភ័យដែលអាចប្រឈមមួយចំនួននៅឆ្នាំ២០២០ ក្នុងនោះសម្រាប់ហានិភ័យខាងក្រៅ រួមមាន ការថមថយចុះលឿនជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ដែលអាចមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែលមានទំនាក់ទំនងជិតស្និតជាមួយសេដ្ឋកិច្ចចិន និងនិន្នាការនៃការអនុវត្តគោលនយោបាយគាំពារនិយមប៉ះពាល់ដល់ការនាំចេញ។ ចំណែកហានិភ័យខាងក្នុង រួមមាន ការអាចបាត់បង់ការអនុគ្រោះពន្ធ “អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)” ដែលអាចប៉ះពាល់ផ្ទាល់ដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យនានាក្នុងសេដ្ឋកិច្ចដែលទទួលបានដោយប្រយោលពីវិស័យកាត់ដែរ កម្រិតខ្ពស់នៃកំណើនឥណទានទៅកាន់វិស័យសំណង់អាចបង្កឪ្យហានិភ័យកើនឡើង […]
អានបន្ថែមចរន្តនៃការទិញ-លក់ខុនដូនៅប្រទេសថៃមានការកើនឡើងជាថ្មី
ការផ្ទេរ ការទិញ ខុនដូរបស់បរទេសនៅក្នុងប្រទេសថៃបានបង្ហាញពីការកើនឡើង ១,៨% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៣ ត្រីមាសដំបូងនៃឆ្នាំ ២០១៩ ដោយវិនិយោគិនចិននាំមុខគេស្ទើរតែស្មើនឹង ៥៨% នៃការផ្ទេរទាំងអស់។ ភាគច្រើននៃការផ្ទេរប្រាក់គឺជាលទ្ធផលនៃការទិញក្រៅផែនការដែលបានធ្វើឡើងក្នុងរយៈពេលមួយឆ្នាំកន្លងមកហើយ ការកើនឡើងនៃការផ្ទេរប្រាក់នេះបានឆ្លុះបញ្ចាំងពីទីផ្សារខុនដូដ៏រឹងមាំនៅក្នុងប្រទេសថៃ បើទោះបីជាការវាយតំលៃតម្លៃអចលនទ្រព្យធ្លាក់ចុះនៅក្នុងរយៈពេលនេះ ក៏ដោយសារតែការពង្រឹងប្រាក់បាតរបស់ថៃ ប្រឆាំងនឹងប្រាក់យ័នរបស់ចិន។ ការកើនឡើង ១,៨% បានបន្តនិន្នាការនៃការកើនឡើងភាគរយដដែលក្នុងឆ្នាំ ២០១៨ ទោះបីតម្លៃក្នុងរយៈពេលដូចគ្នាធ្លាក់ចុះ ៥,៨%។ Credit photo : https://thethaiger.com
អានបន្ថែម