រដ្ឋសភាអនុម័តថវិកាជាង ៨ពាន់លានដុល្លារសម្រាប់ការចំណាយរបស់ជាតិក្នុងឆ្នាំ ២០២០

រដ្ឋសភា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ប្រមាណ ៨,២ពាន់លានដុល្លារ សម្រាប់ការចំណាយឆ្នាំ២០២០ កាលពីថ្ងៃអង្គារ៍ ដែលមានកំណើន ២២ភាគរយ ធៀបទៅនឹងការចំណាយនៃច្បាប់ថវិកាជាតិឆ្នាំ២០១៩។ ការចំណាយសំខាន់ៗរបស់រដ្ឋាភិបាល ក្នុងឆ្នាំ២០២០ គឺទៅលើរដ្ឋបាលទូទៅ វិស័យការពារជាតិ និងវិស័យសង្គមកិច្ច។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ដើម្បីឆ្លើយតបនឹងការចំណាយ រដ្ឋាភិបាលដាក់ទិសដៅបង្កើនចំណូល ប្រមាណ ៦,៥ ពាន់លានដុល្លារ ពោលគឺកើនឡើង២៤ភាគរយ ធៀបនឹងឆ្នាំ២០១៩។ ជាមួយគ្នានេះ រដ្ឋាភិបាលគ្រោងខ្ចីលុយពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ប្រមាណ ១,៨ពាន់លានដុល្លារ ដើម្បីយកមកបង្រ្គប់ការចំណាយចរន្ត សម្រាប់ឆ្នាំ២០២០។ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងហេតុនៅក្នុងអង្គប្រជុំសភាថា ច្បាប់ថវិកាឆ្នាំ២០២០ មានសារសំខាន់ក្នុងការបន្តពង្រីងសន្តិភាព ស្ថិរភាពនិយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ ត្រូវប៉ាន់ស្មានថា អាចសម្រេចបានកំណើន ៧,១ភាគរយ ធៀបនឹង៧,៥ភាគរយ ក្នុងឆ្នាំ២០១៨។ ដោយឡែកកំណើននេះ ត្រូវបានព្យាករណ៍ថានឹងថយមកក្នុងអត្រា ៦,៥ភាគរយ ក្នុងឆ្នាំ២០២០៕ (រូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋសភា)

អាន​បន្ថែម

អ្នកជំនាញ៖ កម្ពុជាត្រូវការអភិវឌ្ឍន៍វិស័យសំខាន់២ ដើម្បីត្រៀមខ្លួនក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០

ទស្សនវិស័យជាតិបានកំណត់យកឆ្នាំ ២០៣០ ដើម្បីប្រែកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលធម្យមកម្រិតខ្ពស់ ពោលគឺ១០ឆ្នាំទៅមុខទៀត កម្ពុជានឹងដូចប្រទេសថៃ ឬ ម៉ាឡេស៊ីបច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ កាលពីថ្ងៃទី១៩ វិច្ឋិកា​ ថា “បច្ចុប្បន្ន កម្ពុជាកំពុងខិតខំបន្ថែមទៀត ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”។ កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលធម្យមកម្រិតទាបចាប់តាំងពីឆ្នាំ ២០១៥។ បើតាមការបែងចែកចំណាត់ថ្នាក់ប្រទេសរបស់ធនាគារពិភពលោក ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប សំដៅដល់ចំណូលជាធម្យមរបស់ប្រជាជនម្នាក់រកបាន​ចន្លោះពី ១.០២៦ដុល្លារ – ៣.៩៩៥ ដុល្លារ​ក្នុង​១​ឆ្នាំ ហើយប្រាក់ចំណូលមធ្យមកម្រិតខ្ពស់​ចន្លោះពី ៣.៩៩៦ ដុល្លារ – ១២.៣៧៥​ដុល្លារ។ លោក Norman V. Loayza ប្រធាន​ក្រុមស្រាវជ្រាវផ្នែកអភិវឌ្ឍន៍របស់ធនាគារពិភពលោក បានប្រាប់សារព័ត៌មានចិនស៊ីនហួរកាលពីឆ្នាំកន្លងទៅថា ដើម្បីឲ្យកម្ពុជាសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ គេត្រូវការអភិវឌ្ឍវិស័យសំខាន់ៗ២ ទី១ គឺទាមទារ​ឲ្យ​មានការវិនិយោគខ្លាំងទៅលើ មូលធនមនុស្ស និង ទី២ គឺផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ប្រទេសកម្ពុជាទទួលបានប្រាក់កម្ចីប្រមាណជា ៥.៣០០ លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍ចិន។ កម្ចីទាំងនោះគឺសម្រាប់គាំទ្រការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា វារីអគ្គិសនីសេសានក្រោមពីរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ […]

អាន​បន្ថែម

វិនិយោគិនចិនមានចំណាប់អារម្មណ៍ខ្លាំងលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា

កម្ពុជាបានជំរុញអ្នកវិនិយោគមកពីខេត្តហ៊ូណាន ប្រទេសចិន វិនិយោគលើវិស័យសំខាន់ៗនៅក្នុងប្រទេស ដែលរដ្ឋាភិបាលកម្ពុជាផ្តល់ការលើកទឹកចិត្ត ជាពិសេសទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យកម្ពុជាមានភាពប្រកួតប្រជែង តាមរយៈការតភ្ជាប់ប្រសើរឡើងទាំងក្នុងប្រទេស និងតំបន់។ ថ្លែងនៅក្នុងពិព័រណ៍ស្តីពីការជំរុញការវិនិយោគ និងគ្រឿងចក្រឧស្សាហកម្ម ខេត្តហ៊ូណាន កាលពីថ្ងៃទី១៩ វិច្ឆិកា នៅរាជធានីភ្នំពេញ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា វិស័យហេដ្ឋារចនាសម្ព័ន្ធមានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគ ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “រាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការនូវការចូលរួមពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាដើម្បីវិនិយោគលើវិស័យសំខាន់ៗ ដែលរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត”។ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាល Pro-Business ដែលបានចាត់ទុកផ្នែកឯកជន គឺជាក្បាលម៉ាស៊ីន ដើម្បីអូសទាញឲ្យមានការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងប្រទេស។ ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តម ស៊ុន ចាន់ថុល បានជំរុញឲ្យវិនិយោគិនចិន ពិនិត្យលើវិស័យអទិភាពផ្សេងទៀត រួមមានដូចជា វិស័យឧស្សាហកម្មធុនស្រាល វិស័យឧស្សាហកម្មកែច្នៃ វិស័យផលិតកម្មកសិកម្ម ឬ កសិឧស្សាហកម្ម […]

អាន​បន្ថែម

របាយការណ៍៖ កម្ពុជាត្រូវការការធ្វើឲ្យកាន់តែជឿនលឿនផ្នែកសំណង់និងហេដ្ឋារចនាសម្ព័ន្ធ

ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំងនោះ ឱកាសនៃតម្រូវការទីផ្សារ គឺត្រូវបានបង្កើតឡើងសម្រាប់ក្រុមហ៊ុនដែលប្រតិបត្តិការក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឲ្យជឿនលឿនផ្នែកបច្ចេកវិទ្យា និងការធ្វើឱ្យមានស្តង់ដារនៃវិធីសាស្រ្តទំនើបក្នុងការសាងសង់ នេះបើយោងតាមរបាយការណ៍វិភាគរបស់ OG ដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ។ របាយការណ៍ដែលមានចំណងជើងថា «ទីផ្សារ ទំហំ ចំណែកទីផ្សារ ចក្ខុវិស័យ និងឱកាសកំណើនផ្នែកសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ២០២០-២០២៦» បង្ហាញពីនិន្នាការសំខាន់ៗ និងព័ត៌មានសំខាន់ចំពោះទីផ្សារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ បន្ថែមពីនេះ របាយការណ៍ក៏បូករួមជាមួយកត្តាគន្លឹះក្នុងការជំរុញ រឹតត្បិត និងបង្កើតឱកាសសម្រាប់ក្រុមហ៊ុនប្រតិបត្តិនៅក្នុងឧស្សាហកម្មនេះ។ របាយការណ៍បានកត់សម្គាល់ថា កំណើនពិភពលោកនៅក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងជារៀងរាល់ឆ្នាំប្រហែល ៦ភាគរយ នៅចន្លោះឆ្នាំ ២០១៩ និង ២០២៦ ស្របពេលដែលប្រទេសកម្ពុជា ក៏នឹងស្រូបយកអត្ថប្រយោជន៍ពីនិន្នាការនេះផងដែរ។ ជា​ការ​ពិត រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ៣០ ខែសីហា បានអនុម័តលើផែនការថវិកាចំនួន ១៤,៤ ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីវិនិយោគសាធារណៈ ដោយវិស័យហេដ្ឋារចនាសម្ព័ន្ធ ទទួលបានចំណែកប្រមាណជាង ៥០ ភាគរយ សម្រាប់ការអនុវត្តរយៈពេល ៣ ឆ្នាំ។(អាន​បន្ថែម) ជាមួយនឹងការកើនឡើងនៃការវិនិយោគបែបនេះ របាយការណ៍ខាងលើក៏ បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាកំពុងបន្តនិន្នាការឆ្ពោះទៅរកទំនើបកម្មនៃវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធតាមរយៈគម្រោងកែលម្អ […]

អាន​បន្ថែម

សម្តេចហ៊ុនសែនចង់ឲ្យខេត្តព្រះសីហនុក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដូចខ្លាសេដ្ឋកិច្ចអាស៊ី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា បានបង្ហើបពីមហិច្ឆតាចង់ធ្វើឲ្យខេត្តព្រះសីហនុក្លាយទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ដូចទៅនឹងបណ្តាខ្លាសេដ្ឋកិច្ចក្នុងតំបន់អាស៊ី។ ការលើកឡើងពីមហិច្ឆតានេះ ធ្វើឡើងក្នុងអំឡុងពេលដែលសម្តេច អញ្ជើញជាអធិបតិភាព​ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ ដែលនឹងត្រូវសាងសង់ឡើងស្របតាមស្តង់ដាបច្ចេកទេសតែមួយក្នុងទំហំទឹកប្រាក់ជា ២៩៤លានដុល្លារអាមេរិក។ (អានបន្ថែម) សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ពីដើម​មាន​តំបន់​ហុងកុង​ សិង្ហ​បុរី​ និងនៅកន្លែងមួយចំនួនដូចជា សៀងហៃ​ ​ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​។ យើង​ក៏​មាន​មហិច្ឆតា​ទៅដល់​គោលដៅនោះ​ដែរ​ ដែល​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ដែល​អាច​ជឿ​ទុកចិត្ត​ មិនមែនគ្រាន់​តែនៅក្នុង​ប្រទេស​កម្ពុជា​​ទេ​ តែ​ឈាន​ទៅដល់​កម្រិត​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​​តំបន់​ និង​អន្តរជាតិ​ផង​ដែរ”។ យោងតាមការឲ្យនិយមន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) “មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ” មានន័យថា គឺជាទីក្រុង ឬតំបន់ដែលមានស្ថាប័នហិរញ្ញវត្ថុធំៗ និងច្រើនប្រភេទបានយកទីក្រុង ឬតំបន់ទាំងនោះ ធ្វើជាទីស្នាក់ការកណ្តាលរបស់ខ្លួន ដែលស្ថាប័នទាំងនេះ នឹងជួយសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ដែលជាលទ្ធផលជួយបង្កើតចំណូលជូនជាតិបានកាន់តែច្រើន។ ក្នុងនោះ ដើម្បីសម្រេចបានមហិច្ឆតានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លុះត្រាតែកម្ពុជាធ្វើការអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យបានត្រឹមត្រូវ តួយ៉ាង ដូចជាការសាងសង់ផ្លូវក្នុងខេត្តឲ្យមានគុណភាពល្អជាប់បានយូរជាដើម។ តាមការបញ្ជាក់ដដែលរបស់សម្តេច ការជ្រើសរើសខេត្តព្រះសីហនុ […]

អាន​បន្ថែម

លុយប្រមាណ ១ប៊ីលានដុល្លារចំណាយលើការអភិវឌ្ឍនៅខេត្តព្រះសីហនុ និង លើគម្រោងថាមពល

ថវិកាសន្សំប្រមាណ ១ពាន់លានដុល្លារ ត្រូវបានដកយកទៅវិនិយោគលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ និងទិញម៉ាស៊ីនភ្លើងទំហំ៤០០មេហ្គាវ៉ាត និងចំណាយលើគម្រោងផ្សេងៗក្នុងឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១៨ វិច្ឆិកានេះថា រដ្ឋាភិបាលមានលទ្ធភាពប្រមូលចំណូលគាំទ្រឲ្យការចំណាយ ខណៈពេលដែលចំណូលដែលបានមកពីចំណូលពន្ធគយ និងពន្ធដារ រំពឹងថានឹងលើសផែនការច្បាប់ថវិកាឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “យើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីប្រមូលចំណូល គាំទ្រដល់ការវិនិយោគភ្លាមៗ ដែលមកដល់ពេលនេះ ជានិច្ចជាកាល យើងមានសាច់ប្រាក់ក្នុងដៃ សាច់ប្រាក់ចាយបានជាង៣ពាន់លានដុល្លារ”។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណូលពីពន្ធគយ និងពន្ធដារ នឹងលើសផែនការ ក្នុងឆ្នាំ២០១៩នេះ ក្នុងនោះចំណូលពីពន្ធគយ រំពឹងថា នឹងលើសផែនការប្រមាណពី៧០០លានដុល្លារ ទៅ៨០០លានដុល្លារ ខណៈដែលចំណូលពន្ធដារ រំពឹងថានឹងលើសផែនការ ៤០០លានដុល្លារ ទៅ៥០០លានដុល្លារ។ យោងតាមសម្តេចតេជោ ហ៊ុន សែន ក្នុងមួយខែៗ កម្ពុជាអាចសន្សំប្រាក់ ១០០លានដុល្លារ ទៅ២០០លានដុល្លារ ខណៈប្រាក់ចំណូលមួយខែ ប្រមាណ៥០០លានដុល្លារ។ រដ្ឋាភិបាលបានចំណាយ ប្រមាណជិត៣០០លានដុល្លារ សម្រាប់ការសាងសង់ផ្លូវចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុ បន្ថែមពីលើថវិកាវិនិយោគដែលមានស្រាប់ប្រមាណ៦០០លានដុល្លារ។ ចំណែកថវិការប្រមាណជិត៤០០លានដុល្លារ […]

អាន​បន្ថែម

ទីបំផុតអ្នកទិញខុនដូអាចមានអារម្មណ៍ធូរស្បើយ

ដោយ Eric Wong Chon Lap នេះ​គឺជា​ឆ្នាំ​ដែល​អ្នក​ទិញ​ខុនដូ​ទុក​រស់នៅ ​អាច​មាន​អារម្មណ៍​ធូរស្បើយ​ដោយសារ​តែ​អ្នក​អភិវឌ្ឍន៍​ជាច្រើន​បាន​និយាយ​ថា​ពួកគេ​នឹង​ផ្តោត​លើ​ការ​បញ្ចប់​ការ​សាងសង់​សំណង់​ទាំង​នោះ ហើយ​ក៏​ផ្តោត​ទៅ​លើ​ខុនដូ​ដែល​មិន​ទាន់​លក់​ដាច់​ផង​ដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ខុនដូ​ដែល​​មាន​ចំនួន​តិចតួច​នៅ​ឡើយ ខណៈ​ដែល​ការ​ផ្គត់ផ្គង់​កំពុង​​មាន​ការ​កើន​ឡើង។ ហេតុផល​ដែល​អ្នក​ទិញ​ទុក​​រស់​នៅ​គួរតែ​រីករាយ គឺថា​អ្នកអភិវឌ្ឍន៍​ជាច្រើន​នឹង​ផ្តល់​នូវ​ការលើកទឹកចិត្ត សម្រាប់​អ្នកទិញ រួមទាំង​ការបញ្ចុះតម្លៃ គួរ​ឱ្យ​កត់សម្គាល់ ខណៈ​ដែល​អ្នកអភិវឌ្ឍន៍​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​យ៉ាងខ្លាំង​ដើម្បី​លក់​អចលនទ្រព្យ​របស់​ពួកគេ​នៅ​លើ​ទីផ្សារ។ ទីផ្សារ​លំនៅឋាន​ចាប់ពី​ឆ្នាំ​នេះ​តទៅ​នឹង​​មាន​សន្ទុះ​ដោយសារ​តែ​អ្នក​ទិញ​​ទុក​រស់​នៅ​មាន​កំណើនច្រើន ហើយ​ចំនួន​អ្នក​ផ្គត់ផ្គង់​ក៏​មិន​​មាន​ចំនួន​ហើម​ប៉ោង​​ដូច​ឆ្នាំ​កន្លង​មក​ផង​ដែរ។ បើ​ពិនិត្យ​មើល​ជាទូទៅ ​ទីផ្សារ​ខុនដូ​នឹង​មាន​សភាព​យឺត​នៅ​ឆ្នាំ​នេះ។ អ្នកអភិវឌ្ឍន៍​ខុនដូ​ធំៗ នឹង​ផ្តោត​អារម្មណ៍​កាន់តែ​ខ្លាំង​ទៅលើ​ខុនដូ​ដែល​សាងសង់​រួច ហើយ​មិនទាន់​លក់​ដាច់ ​ក៏ដូចជាការ​​ផ្ទេរ​ឈ្មោះ​ទៅ​ឱ្យ​អ្នក​ទិញ​ដែល​មាន​ស្រាប់ និង លក់​យូនីត​ដែល​នៅ​សេសសល់ ជំនួស​ឱ្យ​ការ​បើក​ដំណើរ​សាងសង់​ថ្មី។ ម៉្យាងវិញទៀត អ្នកអភិវឌ្ឍន៍​ជាច្រើន​បាន​និយាយ​ថា​ពួកគេ​នឹង​ផ្តោត​ការយកចិត្តទុក​ទៅ​លើ​លំនៅឋាន​តម្លៃ​សមរម្យ មាន​ផ្ទះ និង ផ្ទះ​ល្វែង​ជាយ​ក្រុង​ភ្នំពេញ ជាជាង​ការ​អភិវឌ្ឍន៍​តែ​ខុនដូ។ ទីផ្សារ​លំនៅឋាន មាន​ផ្ទះ ផ្ទះ​ល្វែង ឬ ខុនដូ​​ដែល​មាន​តម្លៃ​សមរម្យ នឹង​មាន​តម្រូវការ​ច្រើន ពី​សំណាក់​អ្នកប្រើប្រាស់​ក្នុង​ស្រុក​ មិនមែន​អ្នក​ទិញ​ទុក​ជួល ជនបរទេស ឬ អ្នក​​ទិញ​ទុក​ចំណេញ​ទេ។ និន្នាការ​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​គេ​​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​មាន​ការ​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ ហើយ​វា​ក៏​បង្កើន​កម្រិត​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ចំណោម​អ្នកវិនិយោគ​នៅ​ក្នុង​វិស័យ​នេះ​ផង​ដែរ។ សម្រាប់​វិនិយោគិន​ទិញ​ទុក​ជួល​ ត្រូវ​តែ​ប្រយ័ត្នប្រយែង​បន្តិច​មុន​នឹង​សម្រេចចិត្ត​ទិញ​ព្រោះ​ចំនួន​ជនបរទេស​ដែល​ជា​ប្រភព​ដ៏​សំខាន់​នៃ​ទីផ្សារ​ជួល​នៅ​ភ្នំពេញ​មិនមាន​ការ​កើន​ឡើង​លឿន​ដូច​ចំនួន​វិនិយោគិន​ឡើយ ហើយ​ថវិកា​ជួល​របស់​ជនបរទេស​ទាំង​នោះ​​ក៏​នៅ​មាន​កម្រិត។ សម្រាប់​អ្នក​ទិញ ពួកគេ​នឹង​អាច​ប្រមើមើលគម្រោង​ដែល​សាងសង់​រួច​​​នៅ​លើ​ទីតាំង​ជាក់ស្តែង​ដែល​គេ​ចង់​បាន ហើយ​ពួកគេ​អាច​ប្រៀបធៀប​អចលនទ្រព្យ​​ទៅ​នឹង​តំបន់​ជុំវិញ​នោះ ​ជាជាង​ពឹង​ផ្អែក​លើ​តែ​ខិត្តប័ណ្ណ ឬ គម្រោង​​អភិវឌ្ឍ​​ដែល​កំពុង​សាងសង់។ […]

អាន​បន្ថែម

ការថយចុះនៃតម្រូវការរបស់ជនជាតិចិនលើទីផ្សារអចលនទ្រព្យ នៅក្រុងព្រះសីហនុ

ចិន​ដើរតួនាទី​ដ៏​សំខាន់​ នៅ​ក្នុង​សេដ្ឋកិច្ច និង ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​ព្រះសីហនុ ដែល​​ចិន​មាន​ចំនួន​ច្រើន​ជាង​ជនបរទេស​ណាៗទាំង​អស់ ជាមួយ​នឹង​ប័ណ្ណ​ការងារ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ពួកគេ។ នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​ច្រើន​ជាង​គេ​បំផុត ហើយ​ចំនួន​នេះ​ត្រូវ​បានគេ​រំពឹងថា​នឹង​នៅ​តែ​កើន​ឡើង​ថែមទៀត។ ចិន​គឺជា​ប្រភព​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដ៏​ធំ​បំផុត​របស់​កម្ពុជា។ គេ​នៅតែ​ជឿជាក់ថា​បន្ទាប់​ពី​មាន​ការ​បិទ​លើ​ប្រតិបត្តិការ​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​ ចិន​ក៏​នៅ​តែ​ជា​ប្រភព​នៃ​តម្រូវការ​ និង ការវិនិយោគ​សម្រាប់​ទីផ្សារអចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​ជឿ​ថា​នឹង​បន្ត​កើន​ឡើង​ទៀត។ ទោះយ៉ាងណាក៏ដោយ ​ចំនួន​ជនជាតិ​ចិន​មក​កាន់​ប្រទេស​កម្ពុជា​នឹង​មាន​ការ​ប្រែប្រួល ពិសេស​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ឈប់​ការចេញអាជ្ញាប័ណ្ណ​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​​និង មិន​បន្ត​អាជ្ញាប័ណ្ណ​​ឡើយ​សម្រាប់​អ្នក​កំពុង​ដំណើរការ​បច្ចុប្បន្ន នៅ​ពេល​​​​អាជ្ញាប័ណ្ណ​​​របស់​ពួកគេ​ផុត​កំណត់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាតម្លៃ​អចលនទ្រព្យ​ចាប់ផ្តើម​មាន​កែ​ប្រែ នៅ​ពេល​មាន​សេចក្តី​ប្រកាស​​ពី​ការ​បិទ​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត​នេះ។ មុន​ពេល​មាន​ការ​ប្រកាស​នេះ ក្រុម​អ្នកទិញ​ខុនដូ​ជា​ជនជាតិ​ចិន​​មាន​ចំនួន​ខ្ពស់​បំផុត ហើយ​ត្រូវ​បាន​ក្រុម​អ្នកអភិវឌ្ឍន៍​រាយការណ៍​ថា​ជាង ៩០% នៃ​ការលក់​ខុនដូ​របស់​ពួកគេ​គឺ​លក់​ទៅ​ឲ្យ​ជនបរទេស ដែល​ភាគច្រើន​ជា​ជនជាតិចិន។ មានការ​ព្រួយបារម្ភ​មួយ​ចំនួន​អំពី​និរន្តរភាព​នៃ​តម្រូវការ​នេះ ដោយសារ​អ្នកទិញ​​ទុក​ជួល​មួយ​ចំនួន មិន​អាច​ទាញ​ប្រាក់​ចំណូល​ដែល​រំពឹង​ទុក​ពី​ការ​ជួល​ ឬ មិន​អាច​ទាញ​លុយ​ដើម​មក​វិញ​បាន។ បន្ទាប់​ពី​ពេល​មាន​សេចក្តី​​ប្រកាស​ពី​ការ​បិទ​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត ថ្មី​ៗនេះ​ ទីផ្សារ​អចលនទ្រព្យ​ទាំង​មូល​កំពុង​ឈាន​ដល់​ការ​កែប្រែ​តម្លៃ។   ទោះយ៉ាងណា ផលប៉ះពាល់​នឹង​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ព្រោះ​សេដ្ឋកិច្ច​ខេត្តព្រះសីហនុ​នឹង​អាច​ងើប​ឡើងវិញ ដោយសារ​តែ​សក្តានុពល​ចម្រុះ​របស់​វា រួម​ទាំង​ការអភិវឌ្ឍ​ឧស្សាហកម្ម និង ទេសចរណ៍ ខណៈ​ដែល​ទីក្រុង​ផ្សេង​ទៀត​ដូចជា​ទីក្រុង​កែប និង សៀមរាប ភាគច្រើន​ពឹងផ្អែក​ទៅ​លើ​តែ​សក្តានុពល​ទេសចរណ៍​របស់​ពួកគេ​ប៉ុណ្ណោះ ហើយ​គេ​រំពឹង​ថា​ទីក្រុង​ព្រះសីហនុ នឹង​អាច​វ៉ា​ខេត្ត​សៀមរាប ក្លាយ​ទៅ​ជា​ទីក្រុង​ធំ​បំផុត​ទី​២ នៅ​ប្រទេស​កម្ពុជា។ ម៉្យាងវិញទៀត ក្រុង​ព្រះសីហនុ​នៅ​មាន​សក្តានុពល​​ផ្សេង​ទៀត ដែល​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នកអភិវឌ្ឍន៍​ក្នុង​ស្រុក […]

អាន​បន្ថែម

រោងចក្រមីកញ្ចប់លំដាប់អន្តរជាតិបើកសម្ភោធជាផ្លូវការ

រោងចក្រផលិតមីកញ្ចប់ បំពាក់ដោយបច្ចេកវិទ្យាមកពីប្រទេសជប៉ុនបានបើកសម្ភោធដំណើរការជាផ្លូវការ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ កន្លងទៅជាមួយនឹងក្តីរំពឹងទទួលបានការគាំទ្រពីសំណាក់​ប្រជាពលរដ្ឋខ្មែរ ខណៈផលិតផលមីនេះគឺផលិតដោយស្នាដៃខ្មែរ។   វិនិយោគដោយក្រុមហ៊ុន One More Manufacturing Co Ltd រោងចក្រផលិតមី មានទីតាំងនៅលើមហាវិថីឈ្នះៗ ផ្លូវកប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ។   ដោយមានម៉ាកសញ្ញា «មីជាតិ​» ផលិតផលមីកញ្ចប់ពីរោងចក្រ មានបីជម្រើស គឺរសជាតិខគោ សាច់ជ្រូក​ចិញ្រ្ចាំ និងស៊ុបមាន់។​   ថ្លែងនៅក្នុងពិធីសម្ភោធកាលពីថ្ងៃសៅរ៍ លោកស្រី ជឹង សុគន្ធាវី នាយិការោ​ង​ចក្រមីជាតិ បានមានប្រសាសន៍ថា ផលិតផល​មី​ជាតិ ត្រូវបាន​ផលិត​ជា​ផ​លិត​ផល​ខ្មែរ​ដំបូង​គេ​នៅលើ​ទីផ្សារ​កម្ពុជា​ដែល​បង្កើត ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ដែលជា​ប្រជាពលរដ្ឋ​ខ្មែរ​មី​ជាតិ​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ផ្ចិត ផ្ចង់ សម្រិតសម្រាំង​បំផុត និង​ផលិត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​នាំចូល​ពី​ប្រទេស​ជប៉ុន និង​បច្ចេកវិទ្យា​ទំនើប​របស់​ប្រទេស​ជប៉ុន​។   លោកស្រីបន្តថា “នេះជាពេលដ៏សមស្របបំផុត ដែលកម្ពុជា គួរមានរោងចក្រផលិតចំណីអាហារក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនប្រមាណជាង ១៦លាននាក់ និងកាត់បន្ថយការពឹងផ្អែកលើសង្វាក់ ផលិតកម្ម របស់បរទេស ឬប្រទេសជិតខាង”។   លោកស្រី​ជឹ​ង […]

អាន​បន្ថែម

នាយករដ្ឋមន្ត្រីប្រទេសចិនប្តេជ្ញាគាំទ្រការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ​ឯកឧត្តម Li Keqiang បានប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ ខណៈខេត្តមួយនេះ បាននិងកំពុងស្រូបយកវិនិយោគិនចិនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការប្តេជ្ញានេះ គឺធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Li Keqiang នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥។ យោងតាមការបញ្ជាក់នៅលើទំព័រហ្វ៊េកប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន ភាគីទាំងពីរបានជជែកពិភាក្សាទៅលើបញ្ហាចំនួន៣ចំណុច ដែលទី១ ឯកឧត្តម Li Keqiang បានមានប្រសាសន៍ថា ប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នា ជាពិសេស លើជំនួយឥតសំណងដើម្បីជួយដល់ការអភិវឌ្ឍន៍នៃខេត្តព្រះសីហនុ តបតាមការស្នើសុំរបស់កម្ពុជា។ ចំពោះបញ្ហាទី២ វិញ ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានឯកភាពគាំទ្រក្នុងការរៀបចំកិច្ចប្រជុំទី៥គណៈកម្មាធិការនៃអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីពិភាក្សាទាក់ទងនឹងរឿងថវិកានៃប្រទេសទាំងពីរ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាកិច្ចប្រជុំអនុតំបន់ផងដែរ។ គួរបញ្ជាក់ថា ខេត្តព្រះសីហនុបានទាក់ទាញការវិនិយោគយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះ គិតត្រឹមដើមឆ្នាំ ២០១៩នេះ សំណង់ដែលបានសុំច្បាប់សាងសង់ក្នុងខេត្តព្រះសីហនុមានចំនួនរហូតដល់ទៅ ៨១៩ សំណង់។ (អានបន្ថែម) ក្រៅពីនេះ ផ្លូវចំនួន ៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងត្រូវចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ដែលនេះ គឺនឹងជួយដល់ការអភិវឌ្ឍន៍ដទៃទៀតផងដែរ។ (អានបន្ថែម)

អាន​បន្ថែម