CDC អនុម័តគម្រោងសណ្ឋាគារ និង រោងចក្រសម្ភារសំណង់តម្លៃសរុបជាង ១៦៥ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC កាលពីថ្ងៃ ៧ ខែសីហា បានអនុម័តគម្រោងវិនិយោគលើសណ្ឋាគារ និង រោងចក្រសម្ភារសំណង់តម្លៃសរុបជាង ១៦៥ លានដុល្លារក្នុងរាជធានីភ្នំពេញនិងខេត្តកំពត។ បើយោងតាមការប្រកាសរបស់ CDC ចំពោះគម្រោងសណ្ឋាគារគឺស្នើសុំដោយក្រុមហ៊ុន Royal Field Development Company Co., Ltd (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Chip Mong Group) ដែលមានទីតាំងនៅមហាវិថីសហព័ន្ធរុស្សី ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គម្រោងនេះរួមមានសណ្ឋាគារថ្នាក់ផ្កាយ៣ ចំនួន៣០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលប្រើប្រាស់ទុនវិនិយោគប្រមាណ ១៣៤លានដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរថា គម្រោងសណ្ឋាគារមួយនេះមានឈ្មោះថា Fairfield by Marriott ដែលជាសណ្ឋាគារប្រេន Marriott ដំបូងគេនៅកម្ពុជា។ ជាក់ស្ដែងគម្រោងនេះ បានបើកការដ្ឋានសាងសង់រួចមកហើយ កាលពីខែមករា កន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់និងបើកឲ្យដំណើរការក្នុងឆ្នាំ២០២២ខាងមុខនេះ។ (អានបន្ថែម) ដោយឡែក គម្រោងទី ២ គឺជាគម្រោងបង្កើតរោងចក្រផលិតសម្ភារៈតុបតែងពិដាននិងជញ្ជាំង ដែលគម្រោងនេះគឺស្នើសុំដោយក្រុមហ៊ុន Cambodian Decorative […]

អាន​បន្ថែម

រដ្ឋាភិបាលកំពុងសិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅភូមិភាគឦសាន

រដ្ឋាភិបាលបាននិងកំពុងសិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅភូមិភាគឦសានប្រទេសកម្ពុជា ដើម្បីចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចនៅក្នុងប្រទេស។ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ គឹស្របទៅនឹងទិសដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅតំបន់ភូមិភាគឦសាន។ ឯកឧត្តម វង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពីក្របខណ្ខគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ កាលពីពេលថ្មីនេះ ថា ដើម្បី ជម្រុញមូលដ្ឋានសេដ្ឋកិច្ចផ្អែកលើជំនាញ រដ្ឋាភិបាលកំពុងពិនិត្យ និងអនុញ្ញាតឲ្យមានការបង្កើតតំបន់សេដ្ឋកិច្ចតាមតំបន់នានា។ ឯកឧត្តមថ្លែងថា៖ «ជាមួយនឹងការរៀបចំគោលនយោបាយវិនិយោគថ្មី ឥឡូវនេះ តំបន់សេដ្ឋកិច្ចពិសេស កំពុងផ្តោតទៅដល់ខេត្តមណ្ឌលគីរីទៀត កំពុងរៀបចំ Master Plan [ផែនការមេ]…សុទ្ធតែជាមូលដ្ឋានមួយពង្រីកសេវាកម្ម ផលិតកម្មរបស់ជាតិ ទីមួយបង្កើតទីផ្សារក្នុងស្រុក និងទីពីរ ដើម្បីនាំចេញក្នុងតំលៃថោក និងគុណភាពល្អ»។ ដើម្បីទាក់ទាញការវិនិយោគបបន្ថែមនៅក្នុងតំបន់សេដ្ឋកិច្ចពិសសេស ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍ៍កម្ពុជា បាននិងកំពុងកែសម្រួលសេចក្តីព្រាងច្បាប់វិនិយោគថ្មី និងសេចក្តីព្រាងច្បាប់តំបន់សេដ្ឋកិច្ចពិសេសថ្មី។ យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២១ទីតាំង កំពុងដំណើរការ និងគម្រោងតំបន់សេដ្ឋកិច្ចពិសេសផ្សេងទៀត កំពុងដាក់ស្នើសុំគោលការណ៍វិនិយោគ។ គួរបញ្ជាក់ថា តំបន់ភូមិភាគឦសាននៃប្រទេស រួមមានខេត្តស្ទឹងត្រែង ក្រចេះ រតនគីរី និងមណ្ឌលគីរី ត្រូវបានរដ្ឋាភិបាលដាក់ទិសដៅប្រែក្លាយតំបន់ប៉ូលសេដ្ឋកិច្ច។ ជាមួយគ្នាក៏មានការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគម្រោងកសាងអាកាសយានដ្ឋានផងដែរ៕

អាន​បន្ថែម

រដ្ឋាភិបាលបើកភ្លើងខៀវលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តព្រះសីហនុ

រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានសម្រេចគាំទ្រឲ្យ ក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដីជាង ៥៥ហិកតា នៅខេត្តព្រះសីនុ នេះបើយោងតាមការប្រកាសរបស់ ក្រសួងបរិស្ថាន។ ការសម្រេចបើកភ្លើងខៀវនេះ ជាលទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងលើកទី២ស្ដីពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងនេះ ដែលធ្វើឡើង កាលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការប្រចាំការ នៃក្រសួងបរិស្ថាន រួមជាមួយនឹងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនទីប្រឹក្សា សរុបចំនួនជាង ៣០នាក់។ គម្រោងតំបន់សេដ្ឋកិច្ចថ្មីមួយនេះ គ្រោងនឹងសាងសង់លើផ្ទៃដីជាង ៥៥ ហិកតា ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលជាគម្រោងរបស់ក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក ឯ.ក និងរៀបចំរបាយការណ៍ ESIA ដោយក្រុមហ៊ុនទីប្រឹក្សា E & […]

អាន​បន្ថែម

តើការក្ស័យធនរបស់ក្រុមហ៊ុនចិននឹងជះឥទ្ធិពលយ៉ាងណាដល់វិស័យសំណង់នៅកម្ពុជា?

ដោយសារការរឹតបន្តឹងលើប្រាក់កម្ចីក៏ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិន បានធ្វើឲ្យក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ចំនូន ២៧៤ ក្រុមហ៊ុន កាលពីថ្មីៗនេះ បានដាក់ពាក្យស្នើសុំក្ស័យធន ដែលនេះចាត់ទុកថាជាការកើនឡើងជាង ៥០ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់សារពត័មាន South China Morning Post របស់ប្រទេសចិន។ ប្រភពដដែលក៏បានរាយការណ៍ផងដែរថា ការក្ស័យធននឹងនៅតែបន្តកើនឡើងប្រសិនជាសេដ្ឋកិច្ចនៅក្នុងប្រទេសចិននៅតែបន្តធ្លាក់ចុះ។ នៅរយៈពេលបីខែ ចាប់ពីខែមីនា ដល់ ខែមិថុនានេះ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងត្រឹមតែ ៦,២ ភាគរយ តែប៉ុណ្ណោះ ដែលជាអត្រាប្រចាំត្រីមាសទាបបំផុតចាប់តាំងពីឆ្នាំ ១៩៩២ មក ។ ដោយហេតុថាការវិនិយោគភាគច្រើននៅក្នុងវិស័យសំណង់នៅកម្ពុជានាពេលបច្ចុប្បន្នគឺជាការវិនិយោគពីប្រទេសចិន ព្រឹត្តិការណ៍នេះបានបង្កឱ្យមានអ្នកវិនិយោគក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជាជាច្រើនព្រួយបារម្ភថា តើវានឹងប៉ះពាល់ដល់វិស័យសំណង់នៅកម្ពុជាដែរឬទេ? បើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ធនាគារពិភពលោកដែលបានចេញផ្សាយនៅដើមខែឧសភានេះ ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន អាចនឹងធ្វើឱ្យវិស័យរបស់ប្រទេសកម្ពុជាប្រឈមមុខនឹងហានិភ័យ ជាពិសេសប្រសិនបើស្ថានភាពនេះអូសបន្លាយរយៈពេលវែង។ ទោះបីជាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់ ៧ ភាគរយក្នុងឆ្នាំ ២០១៩នេះក៏ដោយ ធនាគារពិភពលោកបានក្រើនរំលឹកថា ការថយចុះរបស់ចិន អាចនឹងធ្វើឲ្យកំណើននេះធ្លាក់ចុះ ។ របាយការណ៍នេះបានសរសេរថា៖ «ដោយសារតែកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើលំហូរទុនវិនិយោគ និងភ្ញៀវទេសចរមកពីប្រទេសចិន ការធ្លាក់ចុះយ៉ាងគំហុកនៃសេដ្ឋកិច្ចចិន អាចបន្ថយក្តីរំពឹងទុកនៃកំណើនសេដ្ឋកិច្ចកម្ពុជា»។ ផ្ទុយទៅវិញ បើវិភាគតាមទិន្នន័យ យើងឃើញថាវិស័យសំណង់នៅកម្ពុជាគឺនៅតែរឹងមាំ។ យោងតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ […]

អាន​បន្ថែម

សម្តេចតេជោ ហ៊ុន សែនថានឹងយកពហុកីឡដ្ឋានតម្លៃ១៧០លានដុល្លារប្រើប្រាស់យកផលចំណេញបន្ថែម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា នឹងយកអគារពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃដែលជាចំណងដៃតម្លៃ១៧០លានដុល្លារអាមេរិកពីសាធារណរដ្ឋមានិតចិនប្រើប្រាស់ដើម្បីយកផលចំណេញបន្ថែមទៀត។ ពហុកីឡដ្ឋានជាតិមរតកតេជោគឺ ជាកីឡដ្ឋានដ៏ធំស្កឹមស្កៃលាតសន្ធឹងលើផ្ទៃក្រឡាសំណង់ប្រមាណជា ៨២.៤០០ ម៉ែត្រការ៉េក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញដែលបច្ចុប្បន្ន កំពុងដំណើរការសាងសង់យ៉ាងស្វិតស្វាញ ដើម្បីត្រៀមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅឆ្នាំ២០២៣ខាងមុខនេះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ថ្លែងក្នុងពិធីចុះពិនិត្យការសាងសង់ដែលសម្រេចបានជាង៥០ភាគរយមកហើយនោះ សម្តេចតេជោ ហ៊ុន សែនកាលពីថ្ងៃទី ២៩ ខែ កក្កដា បានបញ្ជាក់ថា បន្ទាប់ពីអគារនេះបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២០ ខាងមុខនេះ កម្ពុជានឹងត្រូវខិតខំធ្វើយ៉ាងម៉េច«យកអគារចិញ្ចឹមអគារ»។ តាមការបញ្ជាក់របស់សម្តេច ការយកអគារចិញ្ចឹមអគារគឺ មានន័យថា ប្រើប្រាស់អគារនេះដើម្បីឲ្យមានផលចំណេញដែលបានមកពីកំរៃពី សណ្ឋាគារ ហាងលក់ទំនិញ សំលៀកបំពាក់ កីឡា ឧបករណ៍សម្ភារកីឡាគ្រប់ប្រភេទ និងផលិតផលជាច្រើនទៀត។ តាមការបញ្ជាក់របស់សម្តេចដដែល ប្រាក់ចំណូលបានមកពីប្រភពខាងលើនេះ គឺអាចយកមកដើម្បីធ្វើការថែទាំអគារដែលអាចនឹងត្រូវចំណាយខ្ពស់ ជាពិសេស បញ្ហាអគ្គិសនីដោយសារនៅពេលអគារនេះកសាងរួច កន្លែងខ្លះត្រូវបញ្ឆេះម៉ាស៊ីនត្រជាក់ដើម្បីកុំឲ្យសម្ភារបរិក្ខារក្នុងអគារមានការខូចខាត។ គួររម្លឹកថា កីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃនេះ គឺជាចំណងដៃរបស់សាធារណរដ្ឋមានិតចិនជូនចំពោះកម្ពុជាតម្លៃ ១០៥០លានយេន ឬស្មើ ១៦០ ទៅ ១៧០ លានអាមេរិក […]

អាន​បន្ថែម

ក្រុងកំពតនឹងក្លាយជាទិសដៅទេសចរណ៍ និងមជ្ឈមណ្ឌលកែច្នៃនាំចេញផលិតផលកសិកម្ម

រដ្ឋាភិបាលបានកំណត់យកទីក្រុងកំពត ជាទិសដៅទេសចរណ៍ សំខាន់បំផុតមួយ និងជាកន្លែងប្រមូលផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ ខណៈហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុបឆ្នេរសមុទ្រមួយនេះ កំពុងត្រូវបានកសាង និងអភិវឌ្ឍ។ យោងតាមចក្ខុវិស័យដល់ឆ្នាំ២០៣០ នៃប្លង់គោលប្រើប្រាស់ដីក្រុងកំពតគឺ រដ្ឋាភិបាល កំពុងសំដៅរៀបចំ និងអភិវឌ្ឍ ក្រុងកំពតជាក្រុងគុជបៃតង ឆ្នេរសមុទ្រ ធម្មជាតិ វប្បធម៍ និងពាណិជ្ជកម្ម តាមរយៈការអភិវឌ្ឍន៍ជាទីក្រុង រមណីយដ្ឋានគុជទេសចរណ៍ឆ្នេរសមុទ្រ ធម្មជាតិ វប្បធម៍ ដែលស្អាតបំផុតលើសកលលោក។ តាមរយៈចក្ខុវិស័យនគររូបនីយកម្មនេះ ទីក្រុងកំពតនឹងអភិវឌ្ឍទៅជា មជ្ឈមណ្ឌលកែច្នៃផលិផល កសិកម្ម ឧស្សាហកម្ម ទីផ្សារអន្តរជាតិសម្រាប់ផលិតផលកសិកម្ម និងចែកចាយទំនិញ និងជាទីក្រុងទំនើបដែលមានហេដ្ឋារចនសម្ព័ន្ធ សេវាកម្មទីក្រុង និងគុណភាពបរិស្ថានរស់នៅប្រសើរ។ ក្រៅពីដំណាំកសិកម្មសក្តានុពល ម្រេច និងធុរេន និងវិស័យទេសចរណ៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ រថភ្លើង និងការតភ្ជាប់កំពងផែសមុទ្រ គឺជាធាតុផ្សំសំខាន់សម្រាប់ទីក្រុងកំពត និងខេត្តកំពតទាំងមូល។ លោក ចែម ផា អភិបាលរងក្រុងកំពត បានឲ្យដឹងថា ដោយសារខេត្តមានសក្តានុពលផ្នែកទេសចរណ៍ ដងព្រែកធម្មជាតិ ឧទ្យានភ្នំបូកគោ ឆ្នេរសមុទ្រ និងអេកូទេសចរណ៍ ចំការដំណាំសក្តានុពល និងទីក្រុងបេតិកភណ្ឌ។ […]

អាន​បន្ថែម

ព្រឹត្តិការណ៍ពិព័រណ៍ស្ថាបត្យកម្មនិងការតុបតែងលំអកម្ពុជាឆ្នាំ២០១៩

វេទិកាដែលបង្កើតបណ្តាញ និងឱកាសអាជីវកម្មរវាងអ្នកពាក់ព័ន្ធអន្តរជាតិ និងស្ថាបត្យករកម្ពុជាក្នុងស្រុក អ្នកអភិវឌ្ឍន៍គម្រោង អ្នករចនាផ្ទៃខាងក្នុង ព្រមទាំងពាណិជ្ជករ និងអ្នកចែកចាយ នឹងវិលត្រឡប់មកវិញនៅថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

អាន​បន្ថែម

ទីផ្សារខុនដូរនៅថៃកំពុងប្រឈមការជាប់គាំងជាមួយនឹងយូនីតជាង ៤៥ម៊ឺន លក់មិនចេញ

ទីផ្សារខុនដូរនៅប្រទេសថៃកំពុងប្រឈមនឹងការផ្គត់ផ្គង់ហួសតម្រូវការជាមួយនឹងខុនដូរចំនួនជាង ៤៥០ ០០០ យូនីតនៅទូទាំងប្រទេសលក់មិនចេញក្នុងឆ្នាំ២០១៨ នេះបើយោងតាមសារព័ត៌មានអន្តរជាតិផ្នែកសេដ្ឋកិច្ច Bloomberg ។

អាន​បន្ថែម

ក្រុមហ៊ុន ជីប ម៉ុង រីថេល បើកការដ្ឋានសាងសង់ផ្សារទំនើបបែបសហគមន៍នៅតំបន់ឬស្សីកែវ

ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើបឈានមុខគេមួយនៅកម្ពុជា ជីប ម៉ុង រីថេល កាលពីថ្ងៃទី ២៦ ខែមេសា បានបើកការដ្ឋានសាងសង់ផ្សារទំនើបបែបសហគមន៍របស់ខ្លួនមួយទៀតហើយ មានទីតាំងស្ថិតនៅតំបន់ឬស្សីកែវ។

អាន​បន្ថែម

របាយការណ៍៖ការផ្គត់ផ្គង់ផ្សារទំនើបនៅរាជធានីភ្នំពេញមានការរាំងស្ទះក្នុងឆ្នាំ ២០១៩

ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៩ បានចេញផ្សាយរបាយការណ៍ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញហើយបានបង្ហាញថាការផ្គត់ផ្គង់ផ្សារទំនើបឬផ្សារលក់រាយមានការរាំងស្ទះក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំ ២០១៩ ។

អាន​បន្ថែម