ក្រុមហ៊ុនចិនចង់មកវិនិយោគផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា សម្រាប់នាំចេញ

ក្រុមហ៊ុន Chery Holding Group ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសចិន បានបង្ហាញនូវចំណាប់អារម្មណ៍ចង់មកវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ។ ការលើកឡើងរបស់ក្រុមហ៊ុនខាងលើ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Xu Hui បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក មានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ ហើយក្រុមហ៊ុនចាប់អារម្មណ៍ចង់វិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។ ទន្ទឹមគ្នានេះដែរ លោកបន្តថា ក្រុមហ៊ុន ក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សាជាមួយដៃគូកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ក្រុមហ៊ុន […]

អាន​បន្ថែម

ក្រុមហ៊ុន AEON បោះទុនជាង $១៦៧លាន សង់មជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតតំបន់នៅវៀតណាម

ក្រុមហ៊ុន AEON Mall Vietnam បានទទួលការយល់ព្រមពីអាជ្ញាធរខេត្ត Thanh Hoa ដើម្បីវិនិយោគជាង ១៦៧ លានដុល្លារ សង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយដែលគ្របដណ្តប់លើផ្ទៃដី ១០,៥ ហិកតា។ នេះបើយោងតាមការចុះផ្សាយរបស់ VNEXPRESS នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។ បើតាមប្រភពខាងលើបានឱ្យដឹងថា គម្រោងនេះនឹងត្រូវអភិវឌ្ឍនៅក្នុងតំបន់ទីក្រុងនៃ South Thanh Hoa City (Quang Thanh Ward, Thanh Hoa City) ដែលជាតំបន់ពាណិជ្ជកម្មធំបំផុតរបស់ប្រទេសវៀតណាម ហើយបច្ចុប្បន្ន គម្រោងនេះបានបញ្ចប់ការងារសម្អាតចាំបាច់មួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសមួយចំនួនរួចហើយដែរ។ ការ​សាង​សង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំនេះ​ នឹង​ត្រូវអភិវឌ្ឍ​ជា​បី​ដំណាក់​កាល ដោយដំណាក់​កាល​ទី​មួយ​នឹង​មានការ​សាង​សង់​អគារ​កម្ពស់ ​៥​ជាន់ ដែលប្រើ​រយៈ​ពេល ​៤៨​ខែ, ​បន្ទាប់​មក​នឹងមានការសាងសង់ ​អគារ​កម្ពស់ ៤​ជាន់មួយទៀត ដែលស្ថិត​ក្នុង​ដំណាក់​កាល​ទី​២។ ដំណាក់​កាល​ចុង​ក្រោយគឺ ​នឹង​មាន​ការ​សាង​សង់​អគារកម្ពស់ ​៧​ជាន់ ដោយបូកបញ្ចូល​ចំណត​រថយន្តផងដែរ។ អាជ្ញាធរខេត្ត Thanh Hoa ចាត់ទុកគម្រោងនេះថាជាគំនិតផ្តួចផ្តើមដ៏សំខាន់បំផុតក្នុងវិស័យពាណិជ្ជកម្ម និងលក់រាយ ដែលជានិមិត្តសញ្ញាតំណាងឱ្យខេត្ត Thanh […]

អាន​បន្ថែម

ការវិនិយោគអចលនទ្រព្យនៅអាស៊ីធ្លាក់ចុះ ១៣% ចំពេលមានការពន្យារពេលកាត់បន្ថយអត្រាការប្រាក់ និងការកំណត់តម្លៃទីផ្សារជាថ្មី

ការធ្លាក់ចុះនៃការវិនិយោគអចលនទ្រព្យនាពេលថ្មីៗនេះ នៅទូទាំងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក បរិមាណវិនិយោគ ២២,៩ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ គឺជាការធ្លាក់ចុះដ៏សំខាន់មួយ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំសញ្ញាច្បាស់លាស់ពីធនាគារកណ្តាលទាក់ទងនឹងការកែសម្រួលគោលនយោបាយរូបិយវត្ថុ។ វិធីសាស្រ្តរង់ចាំនិងមើលនេះបានធ្វើឱ្យសកម្មភាពវិនិយោគមានភាពតានតឹង និងបង្កើនការប្រុងប្រយ័ត្នទីផ្សារ។ ទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម នៅអាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ ១៣% បើគិតជាទឹកប្រាក់មានតម្លៃសរុបប្រមាណ ២២,៩ ពាន់លានដុល្លារ ក្នុងរយៈពេលបីខែគិតត្រឹមចុងខែមិថុនា ធៀបនឹងត្រីមាសមុន ។ ការធ្លាក់ចុះនេះ គូសបញ្ជាក់ពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលកំពុងបន្តក្នុងតំបន់ និងការប្រុងប្រយ័ត្នរបស់វិនិយោគិន នេះបើយោងតាម Bloomberg ធ្វើបច្ចុប្បន្នភាពថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤។ ចាប់ផ្តើមពីហុងកុង មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី៖ ការធ្លាក់ចុះខ្លាំងបំផុតត្រូវបានគេសង្កេតឃើញនៅក្នុងទីក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ី ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់ប្រមាណ ៥៤% ដែលជំរុញដោយការកើនឡើងនៃបរិមាណទ្រព្យសកម្មដែលមានបញ្ហា និងភាពមិនច្បាស់លាស់ផ្នែកម៉ាក្រូសេដ្ឋកិច្ចដែលចេះតែបន្តកើតមានជាបន្តបន្ទាប់។ ស្ថានភាពនេះ បានរារាំងអ្នកវិនិយោគពីការប្តេជ្ញាចិត្តក្នុងការទិញអចលនទ្រព្យក្នុងទ្រង់ទ្រាយធំ។ ការកំណត់តម្លៃទីផ្សារឡើងវិញ៖ ជុំវិញបញ្ហានេះ លោក Henry Chin ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យប្រចាំអាស៊ីរបស់ក្រុមហ៊ុន CBRE បញ្ជាក់ពីការរំពឹងទុករបស់លោកថាទីផ្សារនឹងបន្តការកែសម្រួលខ្លួនវា។ លោក Chin បាន​កត់សម្គាល់​ថា​៖ “​យើង​រំពឹង​ថា​ នឹងមានការ​កំណត់​តម្លៃ​ក្នុងទីផ្សារឡើងវិញបន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ ជាពិសេស​នៅ​ហុងកុង ចិន​ដីគោក និង​សិង្ហបុរី​​។ ” […]

អាន​បន្ថែម

ថៃកំពុងស្រូបទាញប្រយោជន៍ដ៏មហាសាលពីការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកលដែលកំពុងហូរចេញពីចិន

ប្រទេសថៃ កំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ស្រូបយកខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្មលើវិស័យឧស្សាហកម្មសំខាន់ៗបន្តពីប្រទេសចិនមកដំឡើងក្នុងប្រទេសខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ខណៈប្រទេសចិននឹងប្រែឋានៈក្លាយជាប្រទេសអភិវឌ្ឍ (Developed country) ដែលនឹងត្រូវផ្ទេររោងចក្រផ្គត់ផ្គង់សំខាន់ៗរបស់ខ្លួនទៅខាងក្រៅប្រទេសវិញ នេះបើយោងតាមប្រភពពី Jones Lang LaSalle (JLL) ធ្វើបច្ចុប្បន្នភាពដោយ Retalkasia ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤នេះ។ ក្នុងរវាងមួយទស្សវត្សរ៍ក្រោយ គេរំពឹងថា ទិដ្ឋភាពខ្សែច្រវាក់ផ្គត់ផ្គង់សេដ្ឋកិច្ចរបស់ពិភពលោក នឹងមានការកែប្រែថ្មីពីទិដ្ឋភាពដែលប្រទេសចិនធ្លាប់តែជាអ្នកផលិតនឹងផ្គត់ផ្គង់ទីផ្សារពិភពលោក មកជាការបង្កើនល្បឿននៃការធ្វើពិពិធកម្មនៃទីតាំងផលិតកម្ម និងកម្មន្តសាល នៅទូទាំងប្រទេសថៃ អាស៊ីអាគ្នេយ៍ និងឥណ្ឌាវិញ។ លោក Glancy  ដែលជានាយកក្រុមហ៊ុន JLL ប្រចាំប្រទេសថៃ បានសង្កត់ធ្ងន់ថា ប្រទេសថៃ នឹងក្លាយជាជម្រើស ដែលនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន នៅពេលដែលក្រុមហ៊ុនរបស់លោកអនុវត្តយុទ្ធសាស្រ្តចិនបូក១ (China+1) ដែលយុទ្ធសាស្ត្រនេះ ពាក់ព័ន្ធនឹងការបង្កើតមូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិន ដើម្បីកាត់បន្ថយការដាច់សង្វាក់ខ្សែច្រវាក់ផ្គត់ផ្គង់នៅពេលមានការរុះរើទីតាំងចេញពីប្រទេសចិន។ លក្ខណៈអំណោយផលរបស់ប្រទេសថៃ​ រួមមានយន្តការលើកទឹកចិត្តក្នុងការប្រកួតប្រជែងរបស់អាជីវកម្ម និងគោលនយោបាយរបស់រដ្ឋាភិបាលដែលសកម្ម ដែលនេះសុទ្ធតែជាកត្តាមានសារៈសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសនៅក្នុងវិស័យអគ្គិសនី អេឡិចត្រូនិក និងរថយន្តអគ្គិសនី។ លោក Glancy បានកត់សម្គាល់ថា “នៅឆ្នាំ ២០២៣ ប្រទេសថៃសម្រេចបាននូវការលក់ដីសម្រាប់វិស័យឧស្សាហកម្មខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល ១៧ […]

អាន​បន្ថែម

ក្នុងឆមាសទី១-២០២៤ កម្ពុជាបោះមូលបត្ររដ្ឋលក់បានជាង ៦០លានដុល្លារ

ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយ​លក់មូលបត្ររដ្ឋចំនួន ០៦លើក ស្មើនឹង ២​៥​៥​​​,៣ប៊ីលានរៀល ឬប្រមាណ ៦៣លានដុល្លារ ដើម្បី​ធ្វើហិរញ្ញប្ប​ទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ នេះបើយោងតាមរបាយ​ការណ៍របស់ធនាគារ​ជាតិនៃកម្ពុជា​។ ប្រភពដដែលនេះ បានបន្តឱ្យដឹងថា មូលបត្ររដ្ឋដែលមានឥណប្រតិទានមួយឆ្នាំ ត្រូវបានបោះផ្សាយចំនួន ៣២ ប៊ីលានរៀល ដែលមានអត្រាគូប៉ុងជាមធ្យម ៣,៥០ភាគរយ និងអត្រាចំណូលក្នុងចន្លោះ ៣,៧៥ភាគរយ ដល់ ៣,៩៥ភាគរយ។ ដោយឡែក ឥណប្រតិទានពីរឆ្នាំ ត្រូវបានបោះផ្សាយចំនួន ៤០ប៊ីលានរៀល មានអត្រាគូប៉ុងជាមធ្យម ៤,០០ភាគរយ និងអត្រាចំណូល ៤,៧០ភាគរយ ដល់ ៤,៧៥ភាគរយ និងឥណប្រតិទាន ៣ឆ្នាំ ត្រូវបានបោះផ្សាយចំនួន ១៨៣,៣ ប៊ីលានរៀល ដែលមាន​អត្រាគូប៉ុងជាមធ្យម ៤,៥០ភាគរយ និងអត្រាចំណូល ៤,០០ភាគរយ ដល់ ៥,២៥ភាគរយ។ បន្ថែមពីនេះ គិតត្រឹមដំណាច់ ឆមាសទី ១ នេះ មូលបត្ររដ្ឋមិនទាន់ដល់ឥណ​ប្រតិទានមានចំនួន ៤៥៧,៣ ប៊ីលានរៀល ហើយការទូទាត់​គូប៉ុងសរុបមានចំនួន […]

អាន​បន្ថែម

ត្រឹមឆមាសទី១-២០២៤ កម្ពុជាមានរោងចក្រកម្មន្តសាលចំនួន ២.១៧៥ កើន១៧៥រោងចក្រ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍ បានចុះបញ្ជីរោងរោងចក្រកម្មន្តសាលសរុបចំនួន ២.១៧៥រោងចក្រ គិតត្រឹមឆមាសទីឆ្នាំ២០២៤ កើនឡើង ពី ១៩៩៧ រោងចក្រ កាលពីឆមាសទី១ ឆ្នាំមុន។​ រោងចក្រដែលបានចុះបញ្ជីទាំងអស់នោះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១.១លាននាក់​។​ បើតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានបង្ហាញទៀតថា វិស័យកម្មន្តសាលត្រូវបានប៉ាន់ស្មានថា មានកំណើន ៧,៣ភាគរយ ក្នុងឆ្នាំ២០២៤ ដែលគាំទ្រជាចម្បងដោយផលិតផលកម្មន្តសាលសម្រាប់ការនាំចេញ។ រីឯធនាគារកណ្តាលកម្ពុជា លើកឡើងបន្ថែមទៀតថា ផលិតផលសម្រាប់នាំចេញ កើន ១៧ភាគរយ ខណៈផលិតផលមិនមែនកាត់់ដេរថយចុះ ៨ភាគរយ។ ចំណែកឯផលិតផលកម្មន្តសាលសម្រាប់បម្រើទីផ្សារក្នុងស្រុកមានកំណើន ៦,៤ភាគរយ។​ គួរបញ្ជាក់ថា វិស័យកម្មន្តសាលជាចន្ទុលដ៏ចម្បងនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងជាប្រភពចំណូលដ៏ធំបំផុតសម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារក្រៅប្រទេស។​

អាន​បន្ថែម

ក្រុមហ៊ុន Golden Port SEZ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ២៧០ហិកតា តាមបណ្តោយផ្លូវល្បឿនលឿនខេត្តព្រះសីហនុ

ក្រុមហ៊ុនឯកជន Golden Port SEZ Development Co., Ltd បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមជំនួបពិភាក្សារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co., Ltd. កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ លោក កាំង ឡេង បានថ្លែងអរគុណដល់ CDC ដែលបានផ្តល់ព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនរៀបចំដំណើរការសុំវិនិយោគ ខណៈលោកក៏បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ដែលក្នុងដំណាក់កាលដំបូងក្នុងទំហំផ្ទៃដីប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី  បានស្វាគមន៍គណៈប្រតិភូដែលមកស្វែងយល់ពីគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ហើយលោកក៏សាទរចំពោះគម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនថា នឹងរួមចំណែកធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។ តាមរយៈជំនួបនោះដែរ […]

អាន​បន្ថែម

អ្នកជំនាញ៖ កម្លាំងសេដ្ឋកិច្ចកម្ពុជា ២០២៤ វាស់ដោយសូចនាករ០២៖ កម្រិតកំណើនឥណទានធ្លាក់ចុះ ខណៈអត្រាកម្ចីមិនដំណើរការ NPLRs កើនខ្លាំង

ក្នុងការវិភាគពីសេដ្ឋកិច្ចរបស់ប្រទេសមួយ មានសូចនាករបច្ចេកទេសសំខាន់យ៉ាងហោចណាស់ចំនួន ០២ សម្រាប់វាស់កម្រិតភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ច និងកម្លាំងទ្រនៅពីក្រោយកំណើនសេដ្ឋកិច្ចណាមួយ។ សូចនាករទំាងពីរនោះ គឺកំណើនឥណទាន (Credit Growth) និងអត្រាកម្ចីមិនដំណើរការ (Non-performing loan ratio = NPLRs)។ កាលណាកំណើនឥណទានខ្ពស់ ក្នុងន័យម្យ៉ាង វាបង្ហាញពីកម្រិតសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសមួយខ្ពស់ដែរ ពោលគឺជាសញ្ញាវិជ្ជមាន។ ផ្ទុយទៅវិញ បើកាលណាកម្រិតអត្រាឥណទានគ្មានគុណផល NPLRs ឡើងកាន់តែខ្ពស់ ជាសញ្ញាបញ្ជាក់ថាមានភាពមិនគាប់ប្រសើរក្នុងសកម្មភាពសេដ្ឋកិច្ចដោយសារអ្នកខ្ចីពីធនាគារគ្មានលទ្ធភាពសងត្រឡប់វិញទាន់ពេលវេលានិងទៀងទាត់ ដែលបង្ហាញអំពីស្ថានភាពជាប់គាំងលំហូរសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ចនិងសង្គម និងការធ្លាក់ចុះនៃសកម្មភាពអាជីវកម្មក្នុងគ្រប់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចប្រទេស។ សម្រាប់ករណីសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ នេះ តារាងកំណើនឥណទានបង្ហាញពីតួលេខមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ និងកម្រិតអត្រាប្រាក់កម្ចីមិនដំណើរការ (NPLRs) មានការកើនឡើងយ៉ាងខ្ពស់ នៅគ្រប់វិស័យសេដ្ឋកិច្ចធំៗទាំងអស់ រួមទាំងធនាគារពាណិជ្ជ កម្ចីទិញផ្ទះ សំណង់ និងសកម្មភាពអចលនទ្រព្យ នេះបើយោងតាមទិន្នន័យថ្មីៗរបស់ធនាគារជាតិនៃកម្ពុជាសម្រាប់ត្រីមាសទី១ ឆ្នាំ ២០២៤​ និងធ្វើបច្ចុប្បន្នភាពដោ​យ CBRE Cambodia ក្នុងបទបង្ហាញកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៤។ កំណើនឥណទានធ្លាក់ចុះគួរឱ្យកត់សម្គាល់ កំណើនឥណទាន ដែលជាសូចនាករសំខាន់សម្រាប់វាស់សុខភាពសេដ្ឋកិច្ច និងទំនុកចិត្តក្នុងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី ១ ឆ្នាំ […]

អាន​បន្ថែម

PPSEZ CEOថា៖ បើប្រើឌីជីថលក្នុងប្រព័ន្ធពន្ធគយ កម្ពុជាអាចកាត់អំពើពុករលួយលើថ្លៃដឹកជញ្ជូនបាន៣០% និងបើដូណាល់ត្រាំឈ្នះ កម្ពុជានឹងក្លាយជាគោលដៅ…

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលជាសួនឧស្សាហកម្មដ៏សំខាន់ក្នុងប្រទេសកម្ពុជា កំពុងធ្វើពិពិធកម្មមូលដ្ឋានអ្នកជួលរបស់ខ្លួន ដើម្បីទាក់ទាញក្រុមហ៊ុនឱ្យកាន់តែច្រើនពីប្រទេសថៃ និងវៀតណាម ចំពេលមានការផ្លាស់ប្តូរនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។  តំបន់សេដ្ឋកិច្ចពិសេសនេះ លាតសន្ធឹងលើផ្ទៃដីទំហំជាង ៣,៥៧ គីឡូម៉ែត្រការ៉េនិងមានអ្នកជួល (រោងចក្រវិនិយោគ) ចំនួនជាង ៩០ រោងចក្រ មកពី ១៥ ប្រទេស បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ កំពុងមានមហិច្ឆតាចង់ដើរតួនាទីជាខ្សែច្រវាក់ផ្គត់ផ្គង់បំពេញបន្ថែមរបស់ប្រទេសថៃដែលកំពុងត្រៀមខ្លួនស្រូបយកបន្ទេរខ្សែច្រវាក់ផ្គត់ផ្គង់បន្តពីប្រទេសចិន ព្រមជាមួយនឹងមហិច្ឆតាជំរុញការផ្ទេរផលិតកម្មពីប្រទេសវៀតណាមផងដែរ នេះបើយោងតាមសារព័ត៌មាន Nikkei Asia ចុះផ្សាយនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤។ បច្ចុប្បន្នក្រុមហ៊ុនជប៉ុន និងចិនមានពីរភាគបីនៃចំនួនអ្នកជួល (រោងចក្រវិនិយោគ)សរុបរបស់ PPSEZ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Royal Group ដែលជាប្រតិបត្តិករនៃតំបន់ PPSEZ កំពុងកំណត់គោលដៅទាក់ទាញយកក្រុមហ៊ុនថៃ និងវៀតណាមមកវិនយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះបន្ថែមទៀត ដោយប្រើប្រាស់យុទ្ធសាស្ត្រ “ថៃបូកមួយ” ។ លោក Hiroshi Uematsu នាយកប្រតិបត្តិនៃក្រុមហ៊ុន Royal Group PPSEZ បាននិយាយថា “បើនិយាយតាមភូមិសាស្រ្ត ទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសយើងនេះ […]

អាន​បន្ថែម

៦ខែដើមឆ្នាំ២០២៤៖ កម្ពុជា នាំចេញផលិតផលកសិកម្ម បានជាង ៦លានតោន កើនឡើង ៦០%

ក្នុងឆមាសទី១ គិតចាប់ពីខែមករា ដល់មិថុនា នៃឆ្នាំ ២០២៤ កម្ពុជា បាននាំចេញកសិផលកសិកម្មទៅក្រៅប្រទេសបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្សាយចេញកាលពីពេលថ្មីៗនេះ។ ក្រសួងកសិកម្ម បានឱ្យថា តួលេខលនេះ គឺជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលកសិកម្មប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារគោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក ។ របាយការណ៍ដដែល បានបង្ហាញថា ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា ប្រទេសចិន (ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន)ប្រទេសរៀតណាម (ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់) និងប្រទេសថៃ (ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់)។ ជាមួយគ្នានេះដែរ កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី រួមមាន៖ ស្វាយស្រស់ ដំណាប់ស្វាយ […]

អាន​បន្ថែម