រោងចក្រមីកញ្ចប់លំដាប់អន្តរជាតិបើកសម្ភោធជាផ្លូវការ

រោងចក្រផលិតមីកញ្ចប់ បំពាក់ដោយបច្ចេកវិទ្យាមកពីប្រទេសជប៉ុនបានបើកសម្ភោធដំណើរការជាផ្លូវការ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ កន្លងទៅជាមួយនឹងក្តីរំពឹងទទួលបានការគាំទ្រពីសំណាក់​ប្រជាពលរដ្ឋខ្មែរ ខណៈផលិតផលមីនេះគឺផលិតដោយស្នាដៃខ្មែរ។   វិនិយោគដោយក្រុមហ៊ុន One More Manufacturing Co Ltd រោងចក្រផលិតមី មានទីតាំងនៅលើមហាវិថីឈ្នះៗ ផ្លូវកប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ។   ដោយមានម៉ាកសញ្ញា «មីជាតិ​» ផលិតផលមីកញ្ចប់ពីរោងចក្រ មានបីជម្រើស គឺរសជាតិខគោ សាច់ជ្រូក​ចិញ្រ្ចាំ និងស៊ុបមាន់។​   ថ្លែងនៅក្នុងពិធីសម្ភោធកាលពីថ្ងៃសៅរ៍ លោកស្រី ជឹង សុគន្ធាវី នាយិការោ​ង​ចក្រមីជាតិ បានមានប្រសាសន៍ថា ផលិតផល​មី​ជាតិ ត្រូវបាន​ផលិត​ជា​ផ​លិត​ផល​ខ្មែរ​ដំបូង​គេ​នៅលើ​ទីផ្សារ​កម្ពុជា​ដែល​បង្កើត ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ដែលជា​ប្រជាពលរដ្ឋ​ខ្មែរ​មី​ជាតិ​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ផ្ចិត ផ្ចង់ សម្រិតសម្រាំង​បំផុត និង​ផលិត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​នាំចូល​ពី​ប្រទេស​ជប៉ុន និង​បច្ចេកវិទ្យា​ទំនើប​របស់​ប្រទេស​ជប៉ុន​។   លោកស្រីបន្តថា “នេះជាពេលដ៏សមស្របបំផុត ដែលកម្ពុជា គួរមានរោងចក្រផលិតចំណីអាហារក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនប្រមាណជាង ១៦លាននាក់ និងកាត់បន្ថយការពឹងផ្អែកលើសង្វាក់ ផលិតកម្ម របស់បរទេស ឬប្រទេសជិតខាង”។   លោកស្រី​ជឹ​ង […]

អាន​បន្ថែម

នាយករដ្ឋមន្ត្រីប្រទេសចិនប្តេជ្ញាគាំទ្រការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ​ឯកឧត្តម Li Keqiang បានប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ ខណៈខេត្តមួយនេះ បាននិងកំពុងស្រូបយកវិនិយោគិនចិនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការប្តេជ្ញានេះ គឺធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Li Keqiang នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥។ យោងតាមការបញ្ជាក់នៅលើទំព័រហ្វ៊េកប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន ភាគីទាំងពីរបានជជែកពិភាក្សាទៅលើបញ្ហាចំនួន៣ចំណុច ដែលទី១ ឯកឧត្តម Li Keqiang បានមានប្រសាសន៍ថា ប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នា ជាពិសេស លើជំនួយឥតសំណងដើម្បីជួយដល់ការអភិវឌ្ឍន៍នៃខេត្តព្រះសីហនុ តបតាមការស្នើសុំរបស់កម្ពុជា។ ចំពោះបញ្ហាទី២ វិញ ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានឯកភាពគាំទ្រក្នុងការរៀបចំកិច្ចប្រជុំទី៥គណៈកម្មាធិការនៃអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីពិភាក្សាទាក់ទងនឹងរឿងថវិកានៃប្រទេសទាំងពីរ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាកិច្ចប្រជុំអនុតំបន់ផងដែរ។ គួរបញ្ជាក់ថា ខេត្តព្រះសីហនុបានទាក់ទាញការវិនិយោគយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះ គិតត្រឹមដើមឆ្នាំ ២០១៩នេះ សំណង់ដែលបានសុំច្បាប់សាងសង់ក្នុងខេត្តព្រះសីហនុមានចំនួនរហូតដល់ទៅ ៨១៩ សំណង់។ (អានបន្ថែម) ក្រៅពីនេះ ផ្លូវចំនួន ៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងត្រូវចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ដែលនេះ គឺនឹងជួយដល់ការអភិវឌ្ឍន៍ដទៃទៀតផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

បទសម្ភាសន៍៖ស្វែងយល់ពីបំណុលបរទេសរបស់កម្ពុជានិងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

កម្ពុជាមិនគួរបារម្ភណ៍ ខ្លាំងពេកទេចំពោះកម្ចីបរទេសសរុបប្រមាណជាជាង ២០% នេះបើយោងតាមការវិភាគ និងប្រសាសន៍អះអាងរបស់សម្តេចនាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តី

អាន​បន្ថែម

IMFប្រាប់កម្ពុជាឱ្យរឹតបន្តឹងវិធានការផ្តល់ប្រាក់កម្ចីអចលនទ្រព្យស្របពេលកំណើនឥណទានខ្ពស់

សេចក្តីថ្លែងការណ៍ចុងក្រោយនៃបេសកកម្មរបស់មន្រ្តីមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា (IMF) បានបង្ហាញថា កម្ពុជាត្រូវរឹតបន្តឹងវិធានការផ្តល់ប្រាក់កម្ចីទៅលើវិស័យអចលនទ្រព្យស្របពេលដែលឧស្សាហកម្មមួយនេះកំពុងរីកចម្រើន និងកំណើនឥណទានមានការកើនឡើងខ្ពស់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ IMF កំណើន GDP របស់កម្ពុជានៅតែមានសន្ទុះយ៉ាងវិជ្ជមានក្នុងរង្វង់ប្រមាណជា ៧ ភាគរយ ក្នុងឆ្នាំ ២០១៩ ប៉ុន្តែកម្ពុជាត្រូវមានគោលនយោបាយបន្ថែមទៀត ដើម្បីដោះស្រាយភាពងាយរងគ្រោះក្នុងវិស័យហិរញ្ញវត្ថុដែលនឹងអាចកើតមានឡើង។ បន្ទាប់បញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា ក្រុមមន្រ្តីរបស់ IMF បានឲ្យដឹងថា ការផ្តល់ប្រាក់កម្ចីទៅឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជានៅតែមិនទាន់មានការត្រួតពិនិត្យ និងមិនមានការគ្រប់គ្រងឲ្យបានល្អនៅឡើយ ហើយទិន្នន័យផ្លូវការស្តីពីតម្លៃអចលនទ្រព្យក៏នៅមិនទាន់មានដែរ។ ក្នុងនោះ ឥណទានរបស់វិស័យឯកជន ដែលភាគរយច្រើនផ្តល់ទៅឲ្យវិស័យអចលនទ្រព្យ និងសំណង់បានកើនឡើងយ៉ាងឆាប់រហ័ស ហើយត្រូវបានគេរំពឹងថានឹងកើនឡើងប្រមាណ ២៨ ភាគរយនៅឆ្នាំ ២០១៩ ។ សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា៖ «វិធានការណ៍អាទិភាពរួមមាន ការអនុវត្តគោលនយោបាយគោលដៅដូចជា ការថ្លឹងថ្លែងហានិភ័យខ្ពស់ជាងមុន និងការដាក់លក្ខខណ្ឌសម្រាប់ការផ្តល់ប្រាក់កម្ចីអចលនទ្រព្យ ក៏ដូចជាការណែនាំការប្រុងប្រយ័ត្នក្នុងការកំណត់សមាមាត្រនៃដែនកំណត់តម្លៃប្រាក់កម្ចីឬ loan-to-value limit ដើម្បីបញ្ជៀសហានិភ័យពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ»។ ការណែនាំនេះ ធ្វើឡើងខណៈដែលវិស័យសំណង់បានទាក់ទាញគម្រោងវិនិយោគប្រមាណជា ៣.៤៣៣គម្រោង ដែលមានតម្លៃជាង ៦.៤ ពាន់លានដុល្លារអាមេរិក ត្រឹមចន្លោះខែមករា ដល់ ខែកញ្ញា ឆ្នាំ២០១៩។ (អានបន្ថែម) ជាមួយគ្នានេះដែរ របាយការណ៍នេះធ្វើឡើង ស្របពេលដែលក្រសួងសេដ្ឋកិច្ច […]

អាន​បន្ថែម

ធនាគារពិភពលោក៖ កម្ពុជាធ្លាក់ ៦លេខលើការធ្វើធុរកិច្ច ប៉ុន្តែកិច្ចការសំណង់បែរជាប្រសើរទៅវិញ

ប្រទេសកម្ពុជាបានធ្លាក់៦លេខក្នុងរបាយការណ៍វាស់វែងភាពងាយស្រួលក្នុងការធ្វើធុរកិច្ចសម្រាប់ឆ្នាំ ២០២០ ក៏ប៉ុន្តែកម្ពុជាបានធ្វើឱ្យប្រសើរឡើងក្នុងការសុំលិខិតអនុញ្ញាតសាងសង់ការទទួលបានអគ្គិសនី និងការដោះស្រាយការក្ស័យធន ក្នុងចំណោមប្រធានបទទាំង ១០ ដែលបានយកមកសិក្សា។ ចុះផ្សាយកាលពីពេលថ្មីៗនេះ ចំណាត់ថ្នាក់លើភាពងាយស្រួលនៃ «ការធ្វើធុរកិច្ចឆ្នាំ ២០២០ ឬ Doing Business 2020» របស់ធនាគារពិភពលោកបានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៤៤ ក្នុងចំណោម ១៩០ប្រទេស ដែលនេះ បានបង្ហាញពីការធ្លាក់ចុះចំនួន ៦ លេខ បើប្រៀបធៀបទៅនឹងចំណាត់ថ្នាក់ទី១៣៨ ក្នុងឆ្នាំ ២០១៩ ដែលកម្ពុជាទទួលបាន។ (អានបន្ត) បើទោះបីចំណាត់ថ្នាក់ជារួមមានការធ្លាក់ក្តី របាយការណ៍នេះ បានកត់សម្គាល់ថា កម្ពុជាបានធ្វើឱ្យប្រសើរឡើងនូវកិច្ចការពាក់ព័ន្ធទៅនឹងការសុំលិខិតអនុញ្ញាតសាងសង់ ដែលកម្ពុជាបានធ្វើឲ្យមានការចំណាយតិចជាងមុន តាមរយៈការកាត់បន្ថយថ្លៃដើមក្នុងការទទួលបានលិខិតអនុញ្ញាតសាងសង់។ នៅឆ្នាំ ២០២០ កម្ពុជាទទួលបានពិន្ទុ ៤៤,៦ សម្រាប់ការសុំលិខិតអនុញ្ញាតសាងសង់ ដែលនេះគឺកើនឡើង ០,៤ (បម្រែបម្រួលជាភាគរយ) បើប្រៀបធៀបទៅនឹង ៤៤,២ ពិន្ទុដែលខ្លួនទទួលបានក្នុងឆ្នាំ ២០១៩ ។ ទិដ្ឋភាពមួយទៀតដែលកម្ពុជាបានរីកចម្រើន គឺការទទួលបានអគ្គិសនី ដែលក្នុងនោះ កម្ពុជាទទួលបាន ៥៧,៥ ពិន្ទុ។ នេះ […]

អាន​បន្ថែម

រោងចក្រធំៗចំនួន ៤កន្លែង នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានអនុម័តគម្រោងជាច្រើនដែលក្នុងនោះរួមមានគម្រោងបំរើដល់វិស័យសំណង់ចំនួន៤គម្រោងក្នុងទំហំទឹកប្រាក់ប្រមាណជាង ២០ លានដុល្លារអាមេរិកស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុ។ យោងតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី ១៦ ខែ តុលា គម្រោងទាំង៤នេះ មានទុនវិនិយោគសរុប ២២,៥ លានដុល្លារអាមេរិក ដែលនឹងបង្កើតការងារបានប្រមាណជា ១៩៥៨ កន្លែង។ គម្រោងទាំងនោះរួមមាន ក្រុមហ៊ុន F.P.Z Furniture (Cambodia) Co.,Ltd នឹងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ក្រោមទុនវិនិយោគចំនួន ១៥ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៥កន្លែង។ ក្នុងនោះដែរ ក៏នឹងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ដោយក្រុមហ៊ុន Zhejiang Hengsen Furniture Co.,Ltd ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ គម្រោងនេះមានទុនវិនិយោគចំនួន ១,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៦កន្លែង។ ចំណែកឯ ក្រុមហ៊ុន Great Cabinets (CAMBODIA) […]

អាន​បន្ថែម

ការរីកដុះដាលនៃសំណង់ បណ្តាលឱ្យមានការប្រកួតប្រជែងនូវអត្រាការប្រាក់កម្ចីនៃការទិញផ្ទះ

ស្របពេលដែលចំនួនសំណង់ផ្ទះកំពុងកើនឡើងពី ៣.០៥២ គម្រោងដែលមានតម្លៃ ៦,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ដល់ ៤៣.១៣៦ គម្រោងដែលមានតម្លៃជាង ៤៣,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ នេះបើយោងតាមតួលេខរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ភាពប្រកួតប្រជែងលើអត្រាការប្រាក់កម្ចីទិញផ្ទះរបស់ធនាគារនីមួយៗចាប់ផ្តើមបង្ហាញពីគោលការណ៍រៀងៗខ្លួន។ សម្រាប់អ្នកដែលកំពុងស្វែងរកទិញផ្ទះ ស្ថាប័នហិរញ្ញវត្ថុចាប់ផ្តើមទម្លាក់អត្រាការប្រាក់កម្ចីទិញផ្ទះមកនៅត្រឹម ៤% -៨% ដែលជាឱកាសសម្រាប់អ្នកដែលអាចមានលទ្ធភាពទិញផ្ទះតម្លៃបច្ចុប្បន្ន ចំពោះធនាគារកាណាឌីយ៉ាតម្លៃការប្រាក់នៃការទិញផ្ទះចុះនៅត្រឹមតែ ៦%ប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់លោក ឈិន សុចិត្ត បុគ្គលិកនៅធនាគារកាណាឌីយ៉ាប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីពេលថ្មីៗនេះ។ អត្រាការប្រាក់នៃប្រាក់កម្ចីទិញផ្ទះនៃធនាគារ Bred Bank បានបង្ហាញថាមានចំនួន ៦,៦% រួមទាំងគោលការណ៍ និងលក្ខខណ្ឌដែលអាចប្រើប្រាស់បានសម្រាប់ការខ្ចីជាបុគ្គលឬខ្ចីរួមគ្នា។ ចំណែកឯ អត្រាការប្រាក់នៃប្រាក់កម្ចីទិញផ្ទះរបស់ធនាគារជីបម៉ុងវិញ ក៏ផ្តល់ជូនអត្រាការប្រាក់ដែលគួរឱ្យចាប់អារម្មណ៍ផងដែរ ដែលមានចំនួន ៣,៩៩%សម្រាប់ឆ្នាំទី១ និង៧,៧%សម្រាប់ឆ្នាំទី ២ ទោះបីជាការផ្តល់ជូនប្រភេទនេះ ប្រើបានសម្រាប់តែការទិញផ្ទះនៅក្រុមហ៊ុនជីបម៉ុងលែនក៏ដោយ។ ផ្ទុយពីធនាគារផ្សេងទៀត ធនាគារកាណាឌីយ៉ាអាចផ្តល់នូវការប្រាក់កម្ចីទិញផ្ទះសម្រាប់ប្រើលើគម្រោងច្រើន ដោយសារតែធនាគារកាណាឌីយ៉ាមានការសហការជាមួយគម្រោងច្រើនដែលមានដូចជា ទីក្រុងរុងរឿង, ទីក្រុងកៀនស្វាយផ្លាហ្សា, អ៊ីលី, ទីក្រុងElite, ទីក្រុងអូឡាំពិក, Casa Meridian, អគារភ្លោះពេជ្រ, អគារមេគង្គរ៉ូយ៉ាល់, អ័រគីដេវីឡា […]

អាន​បន្ថែម

វិស័យសំណង់ស្រូបទុនវិនិយោគជាង ៦,៤ ពាន់លានដុល្លារត្រឹម៩ខែ

វិស័យសំណង់នៅកម្ពុជាបន្តរីកចម្រើនដែលនេះគឺឆ្លុះបញ្ចាំងដោយការកើនឡើងនៃការវិនិយោគជាង ៣៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺទទួលបានទុនវិនិយោគប្រមាណជាង៦ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ តាមការបង្ហាញនៅក្នុងទិន្នន័យដែលបានចេញផ្សាយនាពេលថ្មីៗនេះ នៅចន្លោះខែមករាដល់ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងបានអនុម័តគម្រោងសាងសង់ចំនួន ៣.៤៣៣ ដែលមានតម្លៃជាង ៦.៤ ពាន់លានដុល្លារអាមេរិក។ តួលេខនេះ បង្ហាញពីការកើនឡើង ៣៤,៧៣ ភាគរយ បើប្រៀបធៀបទៅនឹងគម្រោងចំនួន ២.៥៤១ តម្លៃ ៤.៨ ពាន់លានដុល្លារអាមេរិក ដែលបានអនុម័តក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ការកើនឡើងនៃការវិនិយោគនេះ បានធ្វើឲ្យគម្រោងដែលបានអនុម័តសរុបមានចំនួន ៤៦.៩៩១ គម្រោង តម្លៃ ៤៨,១៧ ពាន់លានដុល្លារ ក្នុងរយៈពេល ១៩ ឆ្នាំ (២០០០ ដល់ ២០១៩) ។ ក្នុងរយៈពេល ៩ ខែក្នុងឆ្នាំនេះ វិស័យសំណង់បានបង្កើតការងារពីចន្លោះ ១៤៧ ៤៥០ ទៅ ១៥០,០០០ កន្លែងជារៀងរាល់ថ្ងៃ ខណៈកាលពីឆ្នាំ ២០១៨ វិស័យនេះ បានផ្តល់ការងារចន្លោះពី ២០ […]

អាន​បន្ថែម

ក្រុមហ៊ុន២ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី១.៦០០ហិកតាក្នុងខេត្តព្រះសីហនុ

ក្រុមហ៊ុនចំនួន២បានធ្វើការស្នើសុំអភិវឌ្ឍដីទំហំប្រមាណជា១.៦០០ហិកតាក្នុងខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសតាមរយៈការធ្វើអនុបយោគ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ។ តាមការចុះផ្សាយខាងលើ កាលពីថ្ងៃទី ៧ ខែ តុលា ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាទៅលើសំណើខាងលើនេះ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ អ្នកជំនាញរបស់សាលាខេត្ត ក៏ដូចជាមន្រ្តីនៃមន្ទីរដែលពាក់ពន្ធ័នានា។ ក្នុងនោះ ក្រុមហ៊ុន ធនិន ថារិទ្ធ អ៉ីមផតអិចផត ខូអិលធីឌី និងក្រុមហ៊ុន Central Gain Cambodia Co, Ltd បានសុំអនុញ្ញាតធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទៅជាដីកម្មសិទ្ធិអចិន្ត្រៃយ៍របស់ខ្លួន ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់អភិវឌ្ឍស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំឱ្យមានការបង្កើតក្រុមការងារ ចុះសិក្សាស្រាវជ្រាវទីតាំងដីស្នើសុំធ្វើអនុបយោគខាងលើនេះ។ គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស គឺជាទីតាំងអាជីវកម្មពិសេសដែលរដ្ឋាភិបាល អនុញ្ញាតឲ្យវិនិយោគិនចូលមកធ្វើអាជីវកម្មក្រោមការការលើកទឹកចិត្តពិសេសដូចជា ការលើកលែងពន្ធ ក៏ដូចជាសេវាកម្មច្រកចេញចូលតែមួយសម្រាប់ការនាំចូលនិងនាំចេញ ជាដើម។ ជាក់ស្តែង រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានសម្រេចគាំទ្រឲ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដីជាង ៥៥ហិកតា នៅខេត្តព្រះសីនុ។ (អានបន្ថែម)

អាន​បន្ថែម

មិនមានការថមថយឡើយចំពោះការទិញលក់អចលទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន

ប្រតិបត្តិការនៃការទិញលក់អចលនទ្រព្យនៅកម្ពុជាគឺនៅតែមានសកម្មភាពយ៉ាងផុសផុលស្តែងចេញតាមរយៈការកើនឡើងខ្លាំងនៃពន្ធលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យ នេះបើយោងតាមការយល់ឃើញរបស់អ្នកជំនាញ។ អគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗនេះ បានប្រមូលចំណូលពន្ធចំនួន ១,៩៥២ លានដុល្លារអាមេរិក ដែលក្នុងនោះ ក្នុងចំណោមពន្ធសំខាន់ៗ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យបានកើនឡើង ៦០,១៨ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ (អានបន្ថែម) លោក សន សៀប ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate និងជាអ្នកជំនាញផ្នែកអចលនទ្រព្យ បានមានប្រសាសន៍ថា៖ «ពន្ធប្រថាប់ត្រាកើនឡើងគឺមានការទិញលក់ច្រើន ហើយវាជាសញ្ញាល្អមួយដែលវិស័យអចលនទ្រព្យមានសកម្មភាពផុសផុលឡើង»។ លោក ក៏បានបញ្ជាក់ទៀតថា ការកើនឡើងនៃចំណូលពន្ធ ក៏បានបង្ហាញពីការយល់ដឹងពីវិស័យអចលនទ្រព្យកាន់តែច្រើនឡើងរបស់ប្រជាជន ទៅលើការទិញលក់អចលនទ្រព្យនៅកម្ពុជាហើយជាពិសេស គឺនៅតំបន់ដែលកំពុងអភិវឌ្ឍន៍ ដែលអាចឲ្យប្រជាជនរកប្រាក់ចំណេញ ឬវិនិយោគបំរើអាជីវកម្មរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថា ការកើនឡើងនេះ គឺស្របពេលដែលរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តមូលដ្ឋានគិតពន្ធថ្មីសម្រាប់ពន្ធប្រថាប់ត្រា ក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលពន្ធ និងក៏ដើម្បីឲ្យស្របទៅតាមកំណើននៃការអភិវឌ្ឍន៍របស់វិស័យអចលនទ្រព្យនៅកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម