សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រុងកំពតនឹងក្លាយជាទិសដៅទេសចរណ៍ និងមជ្ឈមណ្ឌលកែច្នៃនាំចេញផលិតផលកសិកម្ម
រដ្ឋាភិបាលបានកំណត់យកទីក្រុងកំពត ជាទិសដៅទេសចរណ៍ សំខាន់បំផុតមួយ និងជាកន្លែងប្រមូលផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ ខណៈហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុបឆ្នេរសមុទ្រមួយនេះ កំពុងត្រូវបានកសាង និងអភិវឌ្ឍ។ យោងតាមចក្ខុវិស័យដល់ឆ្នាំ២០៣០ នៃប្លង់គោលប្រើប្រាស់ដីក្រុងកំពតគឺ រដ្ឋាភិបាល កំពុងសំដៅរៀបចំ និងអភិវឌ្ឍ ក្រុងកំពតជាក្រុងគុជបៃតង ឆ្នេរសមុទ្រ ធម្មជាតិ វប្បធម៍ និងពាណិជ្ជកម្ម តាមរយៈការអភិវឌ្ឍន៍ជាទីក្រុង រមណីយដ្ឋានគុជទេសចរណ៍ឆ្នេរសមុទ្រ ធម្មជាតិ វប្បធម៍ ដែលស្អាតបំផុតលើសកលលោក។ តាមរយៈចក្ខុវិស័យនគររូបនីយកម្មនេះ ទីក្រុងកំពតនឹងអភិវឌ្ឍទៅជា មជ្ឈមណ្ឌលកែច្នៃផលិផល កសិកម្ម ឧស្សាហកម្ម ទីផ្សារអន្តរជាតិសម្រាប់ផលិតផលកសិកម្ម និងចែកចាយទំនិញ និងជាទីក្រុងទំនើបដែលមានហេដ្ឋារចនសម្ព័ន្ធ សេវាកម្មទីក្រុង និងគុណភាពបរិស្ថានរស់នៅប្រសើរ។ ក្រៅពីដំណាំកសិកម្មសក្តានុពល ម្រេច និងធុរេន និងវិស័យទេសចរណ៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ រថភ្លើង និងការតភ្ជាប់កំពងផែសមុទ្រ គឺជាធាតុផ្សំសំខាន់សម្រាប់ទីក្រុងកំពត និងខេត្តកំពតទាំងមូល។ លោក ចែម ផា អភិបាលរងក្រុងកំពត បានឲ្យដឹងថា ដោយសារខេត្តមានសក្តានុពលផ្នែកទេសចរណ៍ ដងព្រែកធម្មជាតិ ឧទ្យានភ្នំបូកគោ ឆ្នេរសមុទ្រ និងអេកូទេសចរណ៍ ចំការដំណាំសក្តានុពល និងទីក្រុងបេតិកភណ្ឌ។ […]
អានបន្ថែមព្រឹត្តិការណ៍ពិព័រណ៍ស្ថាបត្យកម្មនិងការតុបតែងលំអកម្ពុជាឆ្នាំ២០១៩
វេទិកាដែលបង្កើតបណ្តាញ និងឱកាសអាជីវកម្មរវាងអ្នកពាក់ព័ន្ធអន្តរជាតិ និងស្ថាបត្យករកម្ពុជាក្នុងស្រុក អ្នកអភិវឌ្ឍន៍គម្រោង អ្នករចនាផ្ទៃខាងក្នុង ព្រមទាំងពាណិជ្ជករ និងអ្នកចែកចាយ នឹងវិលត្រឡប់មកវិញនៅថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
អានបន្ថែមទីផ្សារខុនដូរនៅថៃកំពុងប្រឈមការជាប់គាំងជាមួយនឹងយូនីតជាង ៤៥ម៊ឺន លក់មិនចេញ
ទីផ្សារខុនដូរនៅប្រទេសថៃកំពុងប្រឈមនឹងការផ្គត់ផ្គង់ហួសតម្រូវការជាមួយនឹងខុនដូរចំនួនជាង ៤៥០ ០០០ យូនីតនៅទូទាំងប្រទេសលក់មិនចេញក្នុងឆ្នាំ២០១៨ នេះបើយោងតាមសារព័ត៌មានអន្តរជាតិផ្នែកសេដ្ឋកិច្ច Bloomberg ។
អានបន្ថែមក្រុមហ៊ុន ជីប ម៉ុង រីថេល បើកការដ្ឋានសាងសង់ផ្សារទំនើបបែបសហគមន៍នៅតំបន់ឬស្សីកែវ
ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើបឈានមុខគេមួយនៅកម្ពុជា ជីប ម៉ុង រីថេល កាលពីថ្ងៃទី ២៦ ខែមេសា បានបើកការដ្ឋានសាងសង់ផ្សារទំនើបបែបសហគមន៍របស់ខ្លួនមួយទៀតហើយ មានទីតាំងស្ថិតនៅតំបន់ឬស្សីកែវ។
អានបន្ថែមរបាយការណ៍៖ការផ្គត់ផ្គង់ផ្សារទំនើបនៅរាជធានីភ្នំពេញមានការរាំងស្ទះក្នុងឆ្នាំ ២០១៩
ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៩ បានចេញផ្សាយរបាយការណ៍ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញហើយបានបង្ហាញថាការផ្គត់ផ្គង់ផ្សារទំនើបឬផ្សារលក់រាយមានការរាំងស្ទះក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំ ២០១៩ ។
អានបន្ថែមបណ្តាក់ទុន៨ពាន់លានដុល្លារដើម្បីបង្កើតបណ្តាញធុរកិច្ចអចលនទ្រព្យដ៏ធំមួយនៅអាស៊ី
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីឈ្មោះ CapitaLand បានប្រកាសកាលពីខែមករាថា ខ្លួនបានឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Temasek
អានបន្ថែមសញ្ញាល្អក្នុងវិស័យសំណង់៖ ផលិតកម្មស៊ីម៉ង់នៅក្នុងស្រុកកើនដល់ ៣,៦លានតោនក្នុងឆ្នាំ២០១៨
រោងចក្រស៊ីម៉ងត៍ដែលទទួលបានអាជ្ញាប័ណ្ណចំនួន ៤ កន្លែងនៅកម្ពុជា ផលិតស៊ីម៉ងត៍បានជាង ៣,៦លានតោន ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០១៨ ដែលជាសញ្ញាវិជ្ជមានបង្ហាញថាវិស័យសំណង់កំពុងរីកចម្រើនជាបន្តបន្ទាប់។ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។
អានបន្ថែមសមាគមធំៗពីររួមគ្នាជំរុញនិងលើកកម្ពស់ការវាយតម្លៃអចលនទ្រព្យនៅកម្ពុជា
កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាកំពុងធ្វើឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានឆ្លុះបញ្ចំងតាមរយៈការកើនឡើងនៃតម្លៃអចលនទ្រព្យនៅទូទាំងប្រទេស ហើយក្នុងនោះផងដែរ
អានបន្ថែមការប្រមូលផ្តុំធំបំផុតសម្រាប់ឧស្សាហកម្មសំណង់គឺនៅ MBAM OneBuild ២០១៨
ពិព័រណ៍បច្ចេកវិទ្យាសំណង់និងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសម៉ាឡេស៊ីឈ្មោះថា(MBAMOneBuild)ដែលបានប្រារព្ធធ្វើឡើងក្រោមកិច្ចសហការជាមួយសមាគមស្ថាបនិកកំពូលម៉ាឡេស៊ី(MBAM)បានប្រព្រឹត្តិឡើងដោយជោគជ័យ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ ២០១៨នៅឯមជ្ឈមណ្ឌលសន្និបាតទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី។ នៅក្នុងឆ្នាំ២០១៨នេះ ពិព័រណ៍ MBAMOneBuild បានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់មកពីស្ថាប័នរដ្ឋនិងឯកជនព្រមទាំងភ្ញៀវអន្តរជាតិមកពីប្រទេសអូស្ត្រាលី ជប៉ុន កម្ពុជា ម៉ាឡេស៊ី កូរ៉េ ម៉ូរីស ឥណ្ឌា និងប្រទេសជាច្រើនអ្នកបន្ថែមទៀត។ លើសពីនេះទៅទៀត ពិព័រណ៍នេះក៏ទទួលបានការផ្តល់មតិយោបល់យ៉ាងវិជ្ជមានពីអ្នកតាំងពិព័រណ៍ផងដែរដែលក្នងនោះប្រតិបត្តិការជំនួញជាច្រើនត្រូវបានផ្តួចផ្តើមក្នុងកំឡុងពេលនៃការតាំងពិព័រណ៍។ប្រតិបត្តិការជំនួញបន្ទាប់ពីរយៈបីថ្ងៃនេះគឺមានចំនួនប៉ាន់ស្មានប្រមាណជា ១០០ លាន រីងហ្គីត ឬស្មើទៅនឹងប្រមាណជា ២៤ លានដុល្លារអាមេរិក។
អានបន្ថែមពិព័រណ៍ឧស្សាហកម្មសំណង់ដ៏ធំរបស់សមាគមអ្នកសាងសង់កម្ពុជាបានចាប់ផ្តើមហើយ
ការប្រារព្ធកម្មវិធីពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាប្រចាំឆ្នាំ២០១៨ បានចាប់ផ្តើមហើយ កាលពីព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការចូលរួមពីគណៈប្រតិភូមកពីបណ្តាស្ថាប័នឯកជននិងរដ្ឋ។ ក្រោមការរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាដែលដឹកនាំដោយអ្នកឧកញ៉ាពុងឃាវសែនោះ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាបានបើកទំព័រជាថ្មីម្តងទៀត ហើយព្រឹត្តិការណ៍ឆ្នាំនេះទៀតសោត គឺកាន់តែមានភាពអធិកអធមជាងឆ្នាំមុនថែមទៀតផង។
អានបន្ថែម