សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
មូលហេតុទាំងនេះបានជំរុញ អ្នកវិនិយោគបរទេសសម្រុកចូលទីផ្សារអចលនទ្រព្យវៀតណាម
ទីផ្សារអចលនទ្រព្យរបស់វៀតណាម កំពុងស្ទុះឡើងខ្លាំងគួរឱ្យកត់សម្គាល់ ពោលគឺសន្ទុះមួយនេះបានកើនឡើងពីលំហូរទុនវិនិយោគរបស់វិនិយោគិនបរទេស ដែលបានជំរុញដោយការរួមបញ្ចូលគ្នានៃលក្ខខណ្ឌសេដ្ឋកិច្ចអំណោយផល កំណែទម្រង់ច្បាប់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ប្រទេសវៀតណាម។ បើតាមរបាយការណ៍របស់ VnExpress International បានបង្ហាញថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៤ វិនិយោគិនបរទេសបានចាក់ទុនជិត ១,៩៨ពាន់លានដុល្លារ ចូលទៅក្នុងវិស័យអចលនទ្រព្យវៀតណាម ពោលគឺកើនឡើង ៧០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ។ ទីផ្សារអចលនក្នុងវិស័យលក់រាយ៖ កំពុងរីកចម្រើនខ្លាំង ទីផ្សារអចលនទ្រព្យលក់រាយរបស់ប្រទេសវៀតណាមកំពុងរីកចម្រើន ដោយអត្រាកាន់កាប់នៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបក្នុងទីក្រុងធំៗ មានលើសពី ៩០ភាគរយ។ នេះបើយោងតាមគេហទំព័រ The Star វិស័យនេះបានបង្ហាញពីភាពធន់ និងការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលអាជីវកម្មទាំងនោះមានយុទ្ធសាស្ត្រក្នុងការជ្រើសរើសទីតាំងសំខាន់ៗដើម្បីទាញយកប្រយោជន៍ពីឱកាសដ៏កម្រមួយនេះ។ សមាគមអចលនទ្រព្យវៀតណាម (VARS) បានរាយការណ៍ថា អត្រាជួលនៅទីក្រុងហាណូយបានកើនឡើងប្រហែល ១០ភាគរយក្នុង ឆ្នាំ២០២៣ ខណៈតំបន់ដែលនៅកណ្តាលទីក្រុងហូជីមិញរក្សាបាននូវតម្លៃប្រហែល ១៤០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ជាមួយគ្នានេះដែរ មានក្រុមហ៊ុនលក់រាយខ្នាតយក្សលក្ខណៈជាសកលមួយ ក៏កំពុងកត់សម្គាល់ពីសក្តានុពលរបស់វៀតណាមផងដែរ។ នោះគឺក្រុមហ៊ុន Central Retail Corp របស់ប្រទេសថៃ ដែលគ្រោងនឹងពង្រីកសាខារបស់ខ្លួនទៅគ្រប់ ៥៥ខេត្ត ខណៈ Aeon Group របស់ជប៉ុនក៏មានគោលបំណងពង្រីកគម្រោងរបស់ខ្លួនចំនួន១៦ទីតាំងទៀត នៅឆ្នាំ២០២៥ ដោយក្នុងនោះមានមួយចំនួននឹងមានវត្តមាននៅទីក្រុងហាណូយផងដែរ។ លើសពីនេះ […]
អានបន្ថែមHyundai បើករោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងគេ នៅឥណ្ឌូនេស៊ី ដោយរំពឹងថាអាចផ្គត់ផ្គង់បាន ១៥០K ក្នុង១ឆ្នាំ
ក្រុមហ៊ុន Hyundai បានបើករោងចក្រផលិតបន្ទះអាគុយ រថយន្តអគ្គិសនី ដំបូងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងក្រុមហ៊ុន LG Energy Solution ស្របពេលដែលក្រុមហ៊ុននេះកំពុងខិតខំបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនក្នុងពិភពលោក ។ រោងចក្រដែលទើបដំឡើងថ្មីនៅឥណ្ឌូនេស៊ីនេះ នឹងអាចផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនីម៉ាក Hyundai និងម៉ាក Kia បានប្រមាណ ១៥០.០០០ គ្រឿង ជាមួយនឹងតម្លៃសមរម្យ នេះបើយោងតាម Asia.nikkei.com ចុះថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៤។ រោងចក្រថ្មីនេះ នឹងដំណើរការផលិតថាមពលដែលមានកម្រិតសមត្ថភាព ១០ GWh ក្នុងមួយឆ្នាំ ដែលទំហំនេះ គឺគ្រប់គ្រាន់ល្មមផ្តល់ថាមពលដល់រថយន្តអគ្គិសនីបានជាង ១៥០.០០០ គ្រឿង។ ជាមួយគ្នានោះដែរ ក្រុមហ៊ុន Hyundai ក៏បានប្រកាសថាខ្លួននឹងចាប់ផ្តើមផលិតរថយន្តម៉ាក Kona Electric ស៊េរីថ្មីក្នុងទ្រង់ទ្រាយធំក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។ រថយន្ត Kona ថ្មី នឹងក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់ ដែលដំណើរការដោយអាគុយថ្មីដែលផលិតពីរោងចក្រនេះផ្ទាល់តែម្តង។ “រោងចក្រនេះ នឹងជួយឱ្យឥណ្ឌូនេស៊ីមានគ្រឹះឈរជើងយ៉ាងរឹងមាំក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលរថយន្តអគ្គិសនីរបស់ទីផ្សារសកល ស្របជាមួយគ្នានោះ វានឹងជួយបង្កើនដំណើរការឧស្សាហកម្មក្នុងស្រុក។” ប្រសាសន៍របស់លោកប្រធានាធិបតីឥណ្ឌូនេស៊ី Jokowi។ លោកប្រធានាធិបតីបន្តថា […]
អានបន្ថែមឆមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារៈសំណង់មានតម្លៃជាង ៧៥០លានដុល្លារ កើន១៨%
កម្ពុជានាំចូលសម្ភារៈសម្រាប់ការសាងសង់មានតម្លៃសរុប ៧៥៣លានដុល្លារ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ កើនឡើង ១៨ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។ តាមរបាយការណ៍បានបង្ហាញថា ការនាំចូលស៊ីម៉ង់ត៍ មានតម្លៃជិត១០លានដុល្លារ ធ្លាក់ចុះ ៩ភាគរយ និងការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ៣៨៤លានដុល្លារ កើនឡើង ៥០ភាគរយ។ កំណើននៃការនាំចូលសំភារៈសាងសង់នេះ ឆ្លុះបញ្ជាំងជាវិជ្ជមាននៃការងើបឡើងវិញនៃវិស័យសំណង់នៅកម្ពុជា។ លើសពីនេះ របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបង្ហាញទៀតថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ កម្ពុជាមានគម្រោងសាងសង់សរុបចំនួន ១.៣៣០ គម្រោងទទួលបានការអនុញ្ញាតសាងសង់ ដែលមានទំហំផ្ទៃក្រឡាគម្រោងសាងសង់ មាន ៤.២៧លានម៉ែត្រការ៉េ និងប្រើប្រាស់ទុន ១ ៨១១ ដុល្លារ ។ (អានបន្ថែម)
អានបន្ថែមត្រឹមត្រីមាសទី១-២០២៤ កម្ពុជាទូទាត់បំណុលបានជិត $២០០លាន ខណៈបំណុលសរុបមានជាង $១១ពាន់លាន
ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានទូទាត់បំណុលបានជិត ២០០លានដុល្លារ ខណៈមានបំណុលសាធារណៈសរុបចំនួន ១១,០៩ពាន់លានដុល្លារ។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ ២២។ ប្រភពដដែលនេះ បានឱ្យដឹងថា បំណុលសាធារណៈសរុបរួមមាន ១១ពាន់លានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស និង ៩៨លានដុល្លារ ជាបំណុលសាធារណៈក្នុងប្រទេស។ ដោយឡែក ចំពោះការទូទាត់សេវាបំណុលវិញ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានទូទាត់សរុបចំនួន ១៨១,៥៥លានដុល្លារ ដែលក្នុងនោះ ក្របខណ្ឌបំណុលសាធារណក្រៅប្រទេសមានចំនួនប្រមាណ ១៨១លានដុល្លារ និងក្របខណ្ឌបំណុលសាធារណៈក្នុងប្រទេសមានចំនួន ០,៥៥លានដុល្លារ។ ក្រៅពីនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១៤០,១៤លានដុល្លារ សមមូលនឹង ១០៥,២៥ លានអេសដេអ៊ែ ស្មើនឹង ៦% នៃពិតានដែលច្បាប់អនុញ្ញាត (១៧០០លានអេសដេអ៊ែ)។ (អានបន្ថែម) ជាងនេះទៅទៀត ក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងត្រីមាសទី១ ឆ្នាំនេះវិញ កម្ពុជាបោះបានសរុបចំនួន ១៨២ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤.៥០៤លានដុល្លារ ខណៈទំហទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះស្មើនឹងប្រមាណ ៤១% នៃទំហំសរុបដែលច្បាប់អនុញ្ញាត […]
អានបន្ថែមអ្នកវិភាគសង្ស័យថាវិធានការដោះស្រាយវិបត្តិអគារទទេរបស់ចិន ដែលចំណាយអស់ $៤៣,៥ ពាន់លាន នោះគ្មានប្រសិទ្ធភាព
វិធានការដោះស្រាយវិបត្តិលំនៅឋានទំនេរ ដែលចាយថវិកាជាតិអស់ $៤៣,៥ ពាន់លានដុល្លាររបស់ប្រទេសចិន ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលដៅដោះស្រាយវិបត្តិអចលនទ្រព្យជាប់គាំងរបស់ប្រទេស ប៉ុន្តែអ្នកវិភាគអះអាងថា ចំនួននេះមិនគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាដែលកំពុងបន្តញាំញីវិស័យនេះអស់រយៈពេលជិត ៣ឆ្នាំមកហើយនោះឡើយ។ វិធានការថ្មី ដែលបានប្រកាសកាលពីពេលថ្មីៗកន្លងទៅនេះ មានគោលបំណងផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនរដ្ឋតាមរយៈធនាគារ ដើម្បីទិញយកភាគហ៊ុនពីគម្រោងអភិវឌ្ឍន៍លំនៅឋានដែលលក់មិនចេញ ប៉ុន្តែក្តីបារម្ភនៅតែមានចំពោះវិធានការនេះថា មានវិសាលភាពតូចពេក ធៀបនឹងទំហំបញ្ហាប្រឈមដែលបន្តកើតឡើង នេះបើយោងតាម Asia.nikkei.com ចុះថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤។ ប៉ុន្មានខែថ្មីៗនេះ ការលក់ផ្ទះថ្មីនៅក្នុងប្រទេសចិន មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយអ្នកទិញកាន់តែពេញចិត្តចំពោះទីផ្សារទុតិយតា (Secondary Market)។ និន្នាការនេះ បាននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃផ្ទះដែលលក់មិនទាន់ចេញ និងដីទទេ ដែលរារាំងដល់ដំណើរការនៃគម្រោងសាងសង់ថ្មី និងបង្កើនហានិភ័យបរាជ័យចំពោះអ្នកអភិវឌ្ឍន៍ រួមទាំងក្រុមហ៊ុនធំៗរបស់រដ្ឋផងដែរ។ ក្រុមមន្ត្រីអ្នកស្រាវជ្រាវបានកត់សម្គាល់ថា មែនទែនទៅ កម្មវិធីរបស់ធនាគារកណ្តាល គឺធនាគារប្រជាជនចិន (PBoC) នេះ អាចនឹងជួយជំរុញកម្ចីធនាគាររហូតដល់ $៧២,៥ពាន់លាន (៥០០ ពាន់លានយន់) ឯណោះ ប៉ុន្តែនេះគ្រាន់តែជាដំណោះស្រាយមួយផ្នែកនៃតម្លៃនៃអគារអាផាតមិនទំនេរនៅក្នុងប្រទេសចិនទាំងមូល ដែលអ្នកសេដ្ឋកិច្ចប៉ាន់ស្មានថា មានតម្លៃសរុបរាប់លានយន់ឯណោះ។ លោក Rory Green ប្រធានសេដ្ឋវិទូចិននៅក្រុមហ៊ុន TS Lombard […]
អានបន្ថែមក្នុងឆ្នាំ២០២៣ ធនាគារ SME ផ្តល់កម្ចីបាន $៥០០លាន ដល់សហគ្រាសចំនួន ៣៤០០ទីតាំង
ក្នុងឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមចំនួន ៣៤០០ទីតាំង ដែលមានថវិកាសរុបរហូត ៥០០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងព័ត៌មាន បានដកស្រង់របាយការណ៍របស់ SME Bank ដោយបានបង្ហាញថា ការផ្តល់កម្ចីនេះ ធ្វើឡើងតាមរយៈយន្តការចំនួនពីរ គឺគម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទានដែលសហការអនុវត្តជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ក្នុងនោះការផ្តល់ឥណទានដោយផ្ទាល់ពីធនាគារត្រង់ទៅអតិថិជនមានចំនួនប្រមាណ ៨៦លានដុល្លារ។ ធនាគារនេះ បានបន្តថា គិតត្រឹមឆ្នាំ២០២៣ ធនាគារបានចូលរួមផ្តល់ឥណទានតាមរយៈ យន្តការឥណទានដោយផ្ទាល់ទៅដល់អាជីវកម្មគោលដៅ ចំនួន ៣៦៥សហគ្រាស ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណ ៨៦,១៥ លានដុល្លារកើនឡើងប្រមាណ ៦០ភាគរយធៀបនឹងឆ្នាំ២០២២។ ដោយឡែក ការផ្តល់ឥណទានតាមរយៈគម្រោងសហហិរញ្ញប្បទាន ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបានផ្តល់ការគាំទ្រដល់សហគ្រាសសរុបចំនួន ៣.០៩៥ ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណជា ៣៩៤ លានដុល្លារ។ SME Bank បានបញ្ជាក់ដែរថា ការផ្តល់ឥណទានដល់សហគ្រាសខាងលើ គឺក្នុងគោលដៅជួយគាំទ្រដល់ការរីកលូតលាស់នៃអាជីវកម្ម សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សូមរម្លឹកដែរថា កាលពីឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា […]
អានបន្ថែមចក្ខុវិស័យធំៗ៣ នឹងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឍមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅអាស៊ាន
ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នឹងត្រូវអនុវត្តជា ០២ដំណាក់កាល ដើម្បីសម្រេចនូវចក្ខុវិស័យធំៗចំនួន០៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងនោះដែរ ដំណាក់កាលទី ១ (២០២៥-២០២៨) ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅ ក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំង ការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍតំបន់ថ្មីរួមទាំងការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់។ រីឯដំណាក់កាលទី ២ វិញ (២០២៩-២០៣៨) ខេត្តព្រះសីហនុ នឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហគ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុលភាព។ ដោយឡែកសម្រាប់ចក្ខុវិស័យទាំង ០៣ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរួមមាន៖ ទី១៖ ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទីក មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ទី២៖ ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់ នវានុវត្តន៍បច្ចេកវិទ្យា និង ទី៣៖ ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន […]
អានបន្ថែម៦ខែ កម្ពុជាមានការនាំចេញក្នុងទំហំទឹកប្រាក់ជាង ១២ពាន់លានដុល្លារ កើន១២.៦%
ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១២.២៩ពាន់លានដុល្លារ កើនឡើង១២.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ របាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា បង្ហាញថា ពីខែមករា ដល់ខែមិថុនា ការនាំចូលវិញមានទំហំប្រមាណ ១៣.៧ពាន់លានដុល្លារ កើនឡើង ១២.៨% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិ សម្រេចបានជាង ២៦ពាន់លានដុល្លារ កើនឡើង១២.៧%។ ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបាន ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ស្បែកជើង កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។ ប្រទេសដែលកម្ពុជាបាននាំចេញទៅច្រើនជាងគេគឺ សហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។ ប្រទេសដែលកម្ពុជានាំចូលទំនិញច្រើនជាងគេ មានប្រទេសចិន វៀតណាម និងប្រទេសថៃ។
អានបន្ថែមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជានាំចូលដែកជិត ៣០០លានដុល្លារ កើនជាង៥៤%
ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចូលដែក និងដែកថែបមានទឹកប្រាក់ចំនួន ២៩៦លានលានដុល្លារ កើន៥៤,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដានេះ។ របាយការណ៍ខាងលើបានបង្ហាញថា ការនាំចូលខាងក្នុងរយៈពេល ៦ខែនេះ សរុបជាទឹកប្រាក់មាន២៩៦លានដុល្លារ កំណើន ៥៤.២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានទឹកប្រាក់ត្រឹមតែ ១៩២លានដុល្លា។ ដោយឡែកក្នុងខែមិថុនា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប ៥៩លានដុល្លារ កើនឡើង១៩.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលដែក និងដែកថែប បានរូមចំណែកប្រមាណ ២.៤ភាគរយ នៃទឹកប្រាក់នាំចូលសរុបរបស់កម្ពុជាក្នុងឆមាសទី១។
អានបន្ថែមនាយកក្រុមហ៊ុន Toyota គ្រោងបើកសាលាបណ្តុះបណ្តាលជំនាញយានយន្តនៅកម្ពុជា
ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) របស់ជប៉ុន គ្រោងនឹងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy) នៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Fujita Ryoji នាយកក្រុមហ៊ុន ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ ជាការឆ្លើយតបនឹងគម្រោងនេះ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលម្អិតអំពីការរៀបចំបង្កើតសាលា និងការកំណត់ម៉ូដែលអាជីវកម្ម។ បន្ថែមពីនេះ សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការរៀបចំបង្កើតសាលាបណ្តុះបណ្តាលនេះជា២ជម្រើស៖ (១)ក្រុមហ៊ុនអាចរៀបចំបង្កើតសាលាបណ្ដុះបណ្ដាល ដោយក្រុមហ៊ុនផ្ទាល់តែម្តង និង(២) ជាទម្រង់កូនកាត់ (Hybrid) ដោយសហការជាមួយនឹងសាលាបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ តាមរយៈកិច្ចសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លើសពីនេះទៀត សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការរៀបចំការបណ្តុះបណ្តាលនេះឱ្យមានលក្ខណៈទូលំទូលាយ ដោយមិនត្រឹមតែបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់តែបម្រើការក្នុងក្រុមហ៊ុនតូយ៉ូតា ប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកវិសាលភាពនៃការបណ្ដុះបណ្ដាលដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សាការងារផ្នែកយានយន្ត ទាំងក្នុង និងក្រៅប្រទេសនាពេលអនាគតផង។ ក្រៅពីនេះ ចំពោះការងារផលិតកម្មរបស់ក្រុមហ៊ុនវិញ សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពចំនួន ០២ចំណុចរួមមាន (១) ពិនិត្យលទ្ធភាព និងពិចារណា ក្នុងការផលិតគ្រឿងបន្លាស់ […]
អានបន្ថែម