កម្ពុជា-ចិន សហការគ្នាពង្រឹងគុណភាពអប់រំក្នុងវិស័យហេដ្ឋារចនាសម័្ពន្ធ

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចុះអនុស្សរណៈយោគយល់ជាមួយនឹងសាកលវិទ្យាល័យ Chang’an University ប្រទេសចិន ដើម្បីពង្រឹងគុណភាពនៃការអប់រំឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនាញបច្ចេកទេសការងារសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័នដល់សិស្សានុសិស្ស។ ពិធីចុះហត្ថលេខាលើអនុស្សរណនេះ​ធ្វើឡើង នៅថ្ងៃទី១៥ ខែមិថុនា នៅក្រោមអធិបតីភាពលោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យ Chang’an University ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូពីចម្ងាយពីថ្នាក់ដឹកនាំ ក្រសួង មន្ត្រីជំនាញពាក់ព័ន្ធរបស់វិទ្យាស្ថាន តំណាងសាកលវិទ្យាល័យ Chang’an University តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ប្រចាំកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ។ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាធាតុសំខាន់បំផុតមួយ ដែលរួមចំណែកដល់ការកសាងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹក ជញ្ជូន និងសាកលវិទ្យាល័យឆាងអាន (Chang’an University) ដើម្បីធានាគុណភាពនៃការអប់រំ សមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនាញបច្ចេកទេសដល់សិស្សានុសិស្ស ដើម្បីពង្រីកឱកាសការងារ ជំនាញ ចំណេះដឹងឱ្យកាន់តែទូលំទូលាយ ព្រមទាំងផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងភាគីទាំងពីរផងដែរ។ ជាមួយគ្នានោះដែរ លោក Fan Wen […]

អាន​បន្ថែម

កម្ពុជា-ជប៉ុន ជំរុញសហប្រតិបត្តិការរួមគ្នាដើម្បីពង្រឹងជំនាញវិស្វករក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន លើការបណ្តុះបណ្តាលជំនាញ សាងសង់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។​ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបមួយជាមួយ ឯកឧត្តម MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលបំណងនៃការបង្កើតវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយឱ្យមានសមត្ថភាព ក្នុងការកសាងផ្លូវ ស្ពានឱ្យមានគុណភាពរឹងមាំ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមឯកអគ្គរាជទូតពិចារណាលទ្ធភាពលើការចុះអនុស្សរណៈយោគយល់រវាងមហាវិទ្យាល័យ ឬសាកលវិទ្យាល័យជប៉ុនជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករ និងអ្នកបច្ចេកទេសខ្មែរឱ្យបានច្រើន សំដៅចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ ជាការឆ្លើយតប ឯកឧត្តម MIKAMI Massahiro បានវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍ និងធ្វើប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា។

អាន​បន្ថែម