តើបារាំងប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីសង់គម្រោងផ្លូវទឹកខ្នាតយក្ស Canal Seine-Nord ?
ក្រុមហ៊ុនបារាំង Egis ថ្មីៗនេះបានទទួលពានរង្វាន់ពីកម្មវិធី Bentley Year in Infrastructure (YII) សម្រាប់ការងារលើគម្រោងព្រែកជីក Canal Seine-Nord Europe ដែលជាគម្រោងខ្នាតយក្សដែលនឹងជំរុញប្រសិទ្ធភាពប្រព័ន្ធឡូជីស្ទីកនៅអឺរ៉ុបឱ្យកាន់ប្រសើរឡើង។ តាមរយៈការប្រើប្រាស់ “បច្ចេកវិទ្យាឌីជីថល” ក្រុមហ៊ុន Egis មិនត្រឹមតែសង់ហេដ្ឋារចនាសមព័ន្ធផ្លូវទឹកប៉ុណ្ណោះទេ ប៉ុន្តែកំពុងបង្ហាញថាកម្មវិធីឌីជីថលនឹងក្លាយជាអនាគតនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សជុំវិញពិភពលោក។ សម្រាប់គម្រោងនេះ ក្រុមហ៊ុនបានប្រើបច្ចេកវិទ្យាសំខាន់ៗរបស់ក្រុមហ៊ុន Bentley មួយចំនួនដូចជា៖ កម្មវិធី ProjectWise កម្មវិធី ProjectWise ដើរតួយ៉ាងសំខាន់ក្នុងគម្រោងនេះ ដែលធ្វើឱ្យគ្រប់កាងារនៃគ្រប់ភាគីពាក់ព័ន្ធគម្រោងស្ថិតក្នុងប្រព័ន្ធ Cloud តែមួយ។ គម្រោងនេះមានអ្នកពាក់ព័ន្ធសំខាន់ៗច្រើនជាង ៣០០ នាក់ និងមានទិន្នន័យទំហំ ១.២ Terabytes ដូច្នេះការប្រើប្រាស់អ៊ីមែលដើម្បីទាក់ទងគ្នាគឺមិនគ្រប់គ្រាន់នោះទេ ហើយបង្កើតការយល់ច្រលំជាច្រើនផង។ ដូច្នេះក្រុមហ៊ុនសម្រេចងាកមកប្រើ ProjectWise។ វិធីសាស្ត្រនេះបានលុបបំបាត់ “ភាពដាច់ដោយឡែកនៃព័ត៌មាន” ដោយធានាថាវិស្វករ និងអ្នកពាក់ព័ន្ធគ្រប់រូបធ្វើការលើឯកសារដែលចុងក្រោមបំផុតដូចគ្នា។ វាបានបង្កើនផលិតភាពទូទៅរហូតដល់ ៤០% និងកាត់បន្ថយពេលវេលារហូតដល់ ៦០% ក្នុងការបង្កើតគំរូសហព័ន្ធ (Federated Models) ដ៏ស្មុគស្មាញ។ កម្មវិធី MicroStation […]
អានបន្ថែម

English
