electrical wiring accessories
ក្រុមហ៊ុន WEIDE ប្រកាសបង្កើតរោងចក្រដំឡើងគ្រឿងអេឡិចត្រូនិកនៅខេត្តកណ្តាល ដោយតម្រូវការកម្លាំងពលកម្ម ៤៥០នាក់
ក្រុមហ៊ុន WEIDE (CAMBODIA) INTELLIGENCE TECHNOLOGY CO., LTD. បង្ហាញពីផែនការវិនិយោគរបស់ខ្លួន ដោយចង់បង្កើតរោងចក្រ ផលិត និងដំឡើងគ្រឿងអេឡិចត្រូនិកនៅខេត្តកណ្តាល ដើម្បីជំរុញសេដ្ឋកិច្ចខេត្តឱ្យកាន់តែប្រសើរបន្ថែមទៀត។ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានឱ្យដឹងថា កាលព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ មន្ទីរពាក់ពន័ និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រ ផលិត និងដំឡើងគ្រឿងអេឡិចត្រូនិក របស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅសួនឧស្សាហកម្ម សមានា នវានុវត្តន៍ និងបច្ចេកវិទ្យា អគារ ឧស្សាហកម្ម និងពាណិជ្ជកម្ម A1 ជាន់ទី 1-6 ផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរពាក់ពាន់ និង មន្ត្រីជំនាញផងដែរ។ លោកបន្តថា នៅពេលរោងចក្រនេះ បើកដំណើរការ នឹងមានតម្រូវការកម្លាំងពលកម្មសរុប ៤៥០កន្លែង ក្នុងនោះរួមមាន៖ ផ្នែកគ្រប់គ្រង, វិស្វករ, អ្នកបច្ចេកទេស, ទីប្រឹក្សា, បុគ្គលិកការិយាល័យ, […]
អានបន្ថែមក្រុមហ៊ុនជប៉ុន Yazaki ប្រកាសថាចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត
ក្រុមហ៊ុន Yazaki ជាក្រុមហ៊ុនជប៉ុន មានមូលដ្ឋានផលិតកម្មនៅខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងដំណើរការរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជាជាង ១០ឆ្នាំរួចមកហើយ។ បំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាងគណៈប្រតិភូនៃក្រុមហ៊ុន Yazaki ដឹកនាំដោយលោក Yoshimoto Ito អគ្គនាយករងក្រុមហ៊ុន ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ អគ្គលេខាធិការ ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ក្រុមហ៊ុនដែលបានវិនិយោគ និងទទួលបានជោគជ័យនៅកម្ពុជាក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយពេលនេះ ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគបន្ថែមទៀត។ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនជ្រើសរើសទីតាំងសម្រាប់ការពង្រីកការវិនិយោគ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរក្នុងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប លោក Yoshimoto Ito តំណាងក្រុមហ៊ុន បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់ព័ត៌មាន និងទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន ខណៈលោកក៏បានសម្តែងក្តីរីករាយដែលបានគាំទ្រលើគម្រោងចង់ពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Yazaki បានបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជា មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចនាងកុក ខេត្តកោះកុង ប្រមាណជាង ១០ឆ្នាំ និងបានបោះទីតាំងនៅខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិតប្រមាណជា […]
អានបន្ថែម

English
