Enactus World Cup
ក្រុមហ៊ុន Bentley Systems និង Enactus រួមគ្នាចាប់ផ្តើម iTwin4Good ចំពេលពិភពលោកប្រឈមកង្វះខាតកម្លាំងពលកម្មហេដ្ឋារចនាសម្ព័ន្ធសកល
ការប្រកួតប្រជែងនិស្សិតអន្តរជាតិប្រើប្រាស់បច្ចេកវិទ្យាឌីជីថលភ្លោះ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធ នៅ EXTON រដ្ឋភេសីលវេនៀល — ថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2025 — នៅពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធសកលប្រឈមមុខនឹងកង្វះកម្លាំងការងារដ៏សំខាន់ ក្រុមហ៊ុន Bentley Systems Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសាជីវកម្មផលិតសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខមួយនៅសហរដ្ឋអាមេរិក និងក្រុមហ៊ុន Enactus ដែលជាអង្គការមិនរកប្រាក់ចំណេញសកលក្នុងគោលដៅជំរុញនវានុវត្តន៍ភាពរបស់និស្សិត និងសហគ្រិនភាព ថ្មីៗនេះបានប្រកាសការចាប់ផ្តើមកម្មវិធីប្រកួតប្រជែងជាអន្តរជាតិមួយឈ្មោះថា 2025 iTwin4Good Challenge ដោយផ្តល់ឱកាសដល់សិស្សនិស្សិតតាមបណ្តាសាកលវិទ្យាល័យក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថលភ្លោះ ដើម្បីចូលរួមជួយដោះស្រាយបញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធសកល។ គំនិតផ្តួចផ្តើមនេះកើតឡើងជួនពេលវេលាដ៏សំខាន់មួយ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យហេដ្ឋារចនាសម្ព័ន្ធសកលបានប្រឈមមុខនឹងកង្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ទោះបីជាមានការកើនឡើងនូវតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលល្អប្រសើរ និងធន់ជាងមុនក៏ដោយ។ ជាឧទាហរណ៍ វិទ្យាស្ថានស្រាវជ្រាវនៃក្រុមប្រឹក្សាវិស្វកម្មអាមេរិក (ACEC) រាយការណ៍ថា ក្រុមហ៊ុនវិស្វកម្មចំនួន 49 ភាគរយប្រឈមនឹងការបាត់បង់គម្រោងក្នុងរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ ខណៈដែលឧស្សាហកម្មសំណង់ខ្វះខាតកម្លាំងពលកម្មជាង 400,000 នាក់ នេះបើយោងតាម សមាគមអ្នកសាងសង់និងម៉ៅការ។ កម្មវិធី iTwin4Good Challenge នឹងផ្តល់ជូនសិស្សនិស្សិតនៅលើផ្លូវមួយដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មដោយរួមបញ្ចូលគ្នានូវចំណង់ចំណូលចិត្តរបស់ពួកគេចំពោះផលប៉ះពាល់សង្គម និងបរិស្ថាន ជាមួយនឹងថាមពលនៃបច្ចេកវិទ្យាឌីជីថល។ តាមរយៈការកសាងជំនាញ […]
អានបន្ថែម

English
