ក្រុមហ៊ុន Beijing Scitech បង្ហាញចេតនាចង់វិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. បានបង្ហាញពីចេតនារបស់ខ្លួនដោយចង់វិនិយោគនៅក្នុងឧស្សាហកម្មចម្រាញ់ប្រេងឆៅនៅកម្ពុជា។ នេះជាការលើកឡើងក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោក Zhu Yujiang។ ក្នុងជំនួបនោះ លោក Zhu Yujiang បានកោតសរសើរចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាលើវិស័យផ្សេងៗ និងបានទទួលស្គាល់ការពង្រឹងទំនាក់ទំនងរវាងចិន និងកម្ពុជា។ លោកបានគូសបញ្ជាក់ពីមហិច្ឆតារបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសក្នុងការវិនិយោគចម្រាញ់ប្រេងឆៅ និងការផលិតផលិតផលដែលចេញពីការកែច្នៃសំណល់បានមកពីការចម្រាញ់ប្រេងទាំងនោះ។ លោក Zhu បានកត់សម្គាល់ទៀតថា “ការវិនិយោគនេះត្រូវបានគេរំពឹងថានឹងមិនត្រឹមតែលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាពក្នុងវិស័យផលិតកម្មរបស់ប្រទេសកម្ពុជាផងដែរ” ។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវជំហរស្វាគមន៍របស់កម្ពុជាចំពោះការវិនិយោគបរទេស។ សម្តេចបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយលើកទឹកចិត្តដែលជំរុញការវិនិយោគនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលជាយុទ្ធសាស្ត្រសំខាន់សម្រាប់ការជំរុញផលិតកម្មក្នុងស្រុកនៃទំនិញពាក់កណ្តាលសម្រេច និងបញ្ចប់ក្នុងគោលបំណងប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ចប់កិច្ចប្រជុំដោយជំរុញអ្នកវិនិយោគដែលមានសក្តានុពលទាំងអស់ ធ្វើការស្វែងយល់បន្ថែមពីឱកាសដ៏ច្រើននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា និងចូលរួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនសក្តានុពលវិនិយោគរបស់ពួកគេ។ ការអភិវឌ្ឍន៍នេះគូសបញ្ជាក់ពីភាពទាក់ទាញរបស់កម្ពុជាដែលជាគោលដៅវិនិយោគ ជាពិសេសក្នុងវិស័យដែលជួយជំរុញទាំងកំណើនសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពឧស្សាហកម្ម។
អានបន្ថែមតើឌីជីថលភ្លោះកំពុងបង្កើតអនាគតតភ្ជាប់ 5G យ៉ាងដូចម្តេច?
យើងមិនអាចមើលឃើញពីតថភាពទាំងស្រុងនោះទេ ប៉ុន្តែវាតែងតែចេញពីគំនិត។ សម្រាប់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ បង្គោលអង់តែនគឺជាឆ្អឹងខ្នងដ៏សំខាន់ វាផ្តល់ថាមពលគ្រប់យ៉ាងដល់ការផ្ញើសារ និងការហៅទូរស័ព្ទ រហូតដល់វីដេអូ TikTok។ បង្គោលខ្លះមានកម្ពស់រហូត 200ហ្វីត (60ម៉ែត្រ) ដែលឈរខ្ពស់ដូចជាឆ្មាំនៅតាមដងផ្លូវ ឬដំឡើងពីលើដំបូលអគារខ្ពស់។ នៅចុងអង់តែនមានកញ្ចុំដូចស្រទាប់ផ្កាដើម្បីភ្ជាប់បន្ទះអង់តែន ឧបករណ៍បញ្ជូន និងឧបករណ៍ផ្សេងទៀតដែលជួយរក្សាការទំនាក់ទំនងអ្នកប្រើប្រាស់ជាប្រចាំ។ ឥឡូវនេះ ក្រុមហ៊ុនទូរគមនាគមន៍ទាំងឡាយកំពុងរងសម្ពាធក្នុងការធ្វើទំនើបកម្មរបស់ខ្លួន នៅពេលនិន្នាការផ្លាស់ប្តូរពីបណ្តាញ 4G ទៅ 5G ដែលកំពុងបង្កើនសន្ទុះ។ ដើម្បីដំណើរការកិច្ចការទាំងនេះបាន ក្រុមហ៊ុនចាំបាច់ត្រូវប្រើប្រាស់កម្លាំងមនុស្សដើម្បីចុះត្រួតពិនិត្យបង្គោលអង់តែននីមួយៗ មុននឹងកែលម្អ ឬបំពាក់ឧបករណ៍បន្ថែម ព្រមទាំងពិនិត្យការថែទាំដើម្បីធ្វើឱ្យប្រសើរឡើងនូវល្បឿនទិន្នន័យ ជំរុញសមត្ថភាព និងកាត់បន្ថយរាំងស្ទះដល់អតិថិជន។ ឥឡូវនេះយើងមានវិធីដើម្បីធ្វើឱ្យដំណើរការកាន់តែងាយស្រួល ជួយដល់ក្រុមហ៊ុនទូរគមនាគមន៍នាំយកនូវបច្ចេកវិទ្យា 5G ដល់អតិថិជនរបស់ខ្លួនបានលឿនជាងមុន និងរក្សាសេវាឱ្យខ្លាំង។ វិធីសាស្រ្តគឺសាមញ្ញ ដោយគ្រាន់តែប្រើប្រាស់ឌីជីថលភ្លោះ ដើម្បីចម្លង់ចេញជាគំរូឌីជីថលពិតប្រាកដសម្រាប់ការវិភាគ និងគ្រប់គ្រង។ ត្រូវដឹងថាបច្ចេកទេសគំរូឌីជីថលភ្លោះ 3D ដែលចម្លងចេញពីហេដ្ឋារចនាសម្ព័ន្ធដែលជាទ្រពសម្បត្តិរបស់ក្រុមហ៊ុន មិនថា អគារ ផ្លូវថ្នល់ ស្ពាន គ្រឿងម៉ាស៊ីន និងសូម្បីតែទីក្រុងទាំងមូល-គឺអាចបង្ហាញពីវដ្តជីវិតទាំងមូល ចាប់ពីការរចនា និងការសាងសង់រហូតដល់ប្រតិបត្តិការ និងការថែទាំ។ នេះការធ្វើឱ្យប្រសើរឡើងតាមរយៈការបញ្ចូលបញ្ញាសិប្បនិមិត្ត (AI) និងម៉ាស៊ីនសិក្សា (ML) […]
អានបន្ថែម