គម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់ជំហានទី១ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ដែលមានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងនេះស្ថិតនៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយគម្រោងទាំងមូលគ្របដណ្តប់...
អានបន្ថែមអូស្ត្រាលីគ្រោងច្នៃសំណល់ពោតជាជីវម៉ាស ដែលអាចរក្សាកាបូនបាន ១ពាន់ឆ្នាំ សម្រាប់ស្ដារគុណភាពដីកសិកម្មនៅសៀមរាប
ក្រុមហ៊ុន Agribusiness Asian Group (AAG) របស់អូស្រា្តលី គ្រោងកែច្នៃកាកសំណល់កសិកម្មពីដំណាំពោតរបស់ខ្លួន (ចង្រ្កានពោត) ទៅជាជីវម៉ាស ដើម្បីរក្សាទុកកាបូនបាន ១០០០ឆ្នាំ ខណៈក្រុមហ៊ុននេះទើបសម្ពោធបើកកសិដ្ឋានដំណាំពោះលើផ្ទៃដីប្រមាណជា ១០០០ហិកតា នៅក្នុងខេត្តសៀមរាប។ នេះបើតាមជំនួបរវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម និងគណៈប្រតិភូអូស្រ្តាលី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ក្រុមហ៊ុន AA...
អានបន្ថែមកម្ពុជាជំរុញប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីអាចសម្រេចគោលដៅអព្យាក្រិត្យកាបូន២០៥០
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន សំដៅឈានទៅសម្រេចគោលដៅអព្យាក្រិត្យកាបូន នៅឆ្នាំ ២០៥០ ដូចដែលបានកំណត់ទុក។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកជញ្ជូនក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF) ...
អានបន្ថែមកម្ពុជានិងស្ថាប័នអន្តរជាតិ៣ កំពុងរួមគ្នាស្វែងរកវិធីសាស្រ្តសង់អគារដែលប្រើប្រព័ន្ធម៉ាស៊ីនត្រជាក់តិចបំផុត
ក្រសួងស្ថាប័នសំខាន់មួយចំនួននៅកម្ពុជា កំពុងសហការជាមួយក្រុមអ្នកជំនាញអន្តរជាតិ រកវិធីសាស្ត្រសាងសង់អគារដែលអាចកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ឱ្យបានតិចបំផុត ដើម្បីជាផ្នែកមួយជួយកាត់បន្ថយការកើនឡើងកម្តៅផែនដី ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ ក្រុមការងារនេះ ដឹកនាំដោយក្រសួងបរិស្ថាន សហការជាដៃគូដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជ...
អានបន្ថែមក្រុមហ៊ុនកូរ៉េ គ្រោងយកបច្ចេកវិទ្យាទំនើបរបស់ខ្លួនមកច្នៃសំរាមនៅកម្ពុជា ទៅជាថាមពលអគ្គិសនី
ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING ចង់យកបច្ចេកវិទ្យាទំនើបរបស់ខ្លួនមកវិនយោគកែច្នៃកាកសំណល់(សំរាម)នៅកម្ពុជា ដើម្បីផលិតទៅជាថាមពលអគ្គិសនី ខណៈក្រុមហ៊ុនអះអាងថាតាមរយៈគម្រោងនេះអាចផលិតថាមពលអគ្គិសនីបានយ៉ាងតិចបំផុត ២៤គីឡូវ៉ាត់ ក្នុងមួយថ្ងៃ។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJ...
អានបន្ថែមកម្ពុជាចេញវិធានការសំខាន់៤ និងបង្កើតAppថ្មី១ ដើម្បីការពារតំបន់ធម្មជាតិជាង៧លានហិកតា
ក្រសួងបរិស្ថាន កំពុងរៀបចំកម្មវិធី (App) តាមប្រពន្ធ័ស្មាតហ្វូន រួមជាមួយនិងការអនុវត្តន៍វិធានការសំខាន់៤ចំណុច ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងធានាដល់កិច្ចការការពារតំបន់ធនធានធម្មជាតិទាំងអស់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ខណៈបច្ចប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៧៣តំបន់ គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ៧លាន ៤៦ពាន់ហិកតា ស្មើនឹង៤០% នៃផ្ទៃដីប្រទេសទាំងមូល។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត រ...
អានបន្ថែមរដ្ឋជំរុញជីកប្រឡាយប្រវែង ៥២គ.ម ដើម្បីការពារឧទ្យានជាតិតេជោសែនឬស្សីត្រឹប ទំហំជាង ១ម៉ឺនហិចតា
រាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសបើកការដ្ឋានជីកប្រឡាយប្រវែង ៥២គីឡូម៉ែត្រ មានទទឹង៦ម៉ែត្រ ជម្រៅ២,៥ម៉ែត្រ ដើម្បីធ្វើជាព្រំប្រទល់រក្សារការពារឧទ្យានជាតិតេជោសែន ឬស្សីត្រឹប ដែលមានទំហំជាង ១ម៉ឺនហិកតា នៅខេត្តព្រះវិហា។ ថ្លែងក្នុងពិធីបើកការដ្ឋានជីកប្រឡាយខាងលើ លោកបណ្ឌិត្យ សុខ ទូច ប្រធានបទរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា គោលបំណងសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចជីកប្រឡាយនេះ គឺដោយសារមើល...
អានបន្ថែមកម្ពុជាបង្កើតភ្លៀងសិប្បនិម្មិត ដើម្បីជួយកាត់បន្ថយកម្ដៅតាមសាលារៀនសាធារណៈ
រដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យសមត្ថកិច្ចតាមមូលដ្ឋានចុះបង្កើតភ្លៀងសិប្បនិមិ្មតនៅតាមសាលារៀនសាធារណៈ ដើម្បីជួយកាត់បន្ថយកម្តៅ ខណៈបច្ចុប្បន្នអាកាសធាតុក្តៅហួតហែងខ្លាំង ដែលអាចនឹងប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សតាមសាលារៀន។ ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចខេត្តកោះកុង និងស្រុកមណ្ឌលសីមា ក៏បានចុះអនុវត្តភ្លាមៗដោយបានធ្វើការបាញ់ទឹកដើម្បីបង្កើតជាភ្លៀងសិប្បនិម្មិតនៅតាមអគារសិក្សានីមួយៗ តាមទីធ្លា និងលើដំបូលអគា...
អានបន្ថែមឆ្នាំ២០២៣ ADB បញ្ចេញថវិកាជិត១០ពាន់លានដុល្លារ ជួយដល់វិបត្តិអាកាសធាតុនៅអាស៊ីប៉ាស៊ីហ្វិក
ក្នុងឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ជំនួយចំនួន ២៣,៦ពាន់លានដុល្លារ ដែលក្នុងនោះ ៩,៨ពាន់លានដុល្លារ សម្រាប់ដោះស្រាយវិបត្តិអាកាសធាតុ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ ទឹកប្រាក់ទាំងនេះ បានគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍជាសមាជិក (Developing Member Countries ឬ DMCs) ដើម្បីដោះស្រាយវិបត្តិអាកាសធាតុដែលកាន់តែអាក្រក់ ក៏ដូចជាផលប៉ះពាល់នៃជម្ល...
អានបន្ថែមកម្ពុជាជំរុញបណ្តុះកូនឈើឱ្យបាន ១លានដើមក្នុង១ឆ្នាំ និងបន្តឹងច្បាប់លើបទល្មើសព្រៃឈើឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីពង្រីក…
ក្រសួងបរិស្ថានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការកាប់ទន្ទ្រានព្រៃឈើ ខណៈកម្ពុជាកំពុងជំរុញការបណ្តុះកូនឈើឱ្យបានយ៉ាងតិច ១លានដើមក្នុង១ឆ្នាំ ដើម្បីពង្រីកគម្របព្រៃឈើឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការវិនិយោគលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារតំបន់ទេសភាពកសិអេកូឡូស៊ី នៅថ្ងៃទី២២...
អានបន្ថែម
