កម្ពុជាជំរុញប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីអាចសម្រេចគោលដៅអព្យាក្រិត្យកាបូន២០៥០

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន សំដៅឈានទៅសម្រេចគោលដៅអព្យាក្រិត្យកាបូន នៅឆ្នាំ ២០៥០​ ដូចដែលបានកំណត់ទុក។

នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកជញ្ជូនក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF) នៅប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ថ្វីត្បិតតែការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជាមិនទាន់ដល់កម្រឹតធ្ងន់ធ្ងរក៏ពិតមែន តែរាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យនេះ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តទៀតថា ដើម្បីអាចសម្រេចគោលដៅអព្យាក្រិត្យកាបូននៅឆ្នាំ២០៥០ រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង តាមរយៈការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី សិក្សាគម្រោងដឹកជញ្ជូនសាធារណៈ ដែលនឹងរួមចំណែកក្នុងការកាត់បន្ថយប្រេងឥន្ទនៈ លើកកម្ពស់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋជាដើម។

ជាងនេះទៀត ឧត្តមក៏បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវការកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ពិសេសជាមួយនឹងប្រទេសដែលជាសមាជិកITF, ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ឱ្យជួយគាំទ្រដល់កម្ពុជាក្នុងការបំពេញបេសកកម្មមួយនេះផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំខាងលើ រដ្ឋមន្រ្តីដឹកជញ្ជូនដែលជាប្រទេសសមាជិក ក៏បានផ្តោតការពិភាក្សាលើការរួមចំណែករបស់វិស័យដឹកជញ្ជូនក្នុងការរក្សានិរន្តរភាពបរិសា្ថន និងផលប៉ះពាល់លើអាកាសធាតុ សុខភាព និងភូមិសាស្រ្តនយោបាយផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]

បារាំងបង្ហើបគម្រោងវារីអគ្គិសនី ៨០០មេហ្កាវ៉ាត់ និងគម្រោងដុតសំរាមនៅភ្នំពេញទៅជាអគ្គិសនី

ក្រុមហ៊ុនបារាំង បានបង្ហើបពីការសិក្សាគម្រោងវិនិយោគបង្កើត […]

ADB ដាក់ដំណើរការមូលធន ២០លានដុល្លារ គាំទ្រលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ដោយមានការគាំទ្រពីចក្រភពអង់គ្លេស និងមូលនិធិអាកាសធាតុបៃតង […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

រដ្ឋនិងក្រុមហ៊ុនឯកជន ចុះ MoU រួមគ្នាលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រ្ទីល ចុះហ […]