ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា បើកដំណើរការជាផ្លូវការហើយ
គម្រោងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា មានតម្លៃជាង ១លានដុល្លារ ត្រូវបានសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីកាលពីថ្ងៃទី១៩ ខែឧសភា នោះថា ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង...
អានបន្ថែមរដ្ឋជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញខ្នាតតូច ដើម្បីបំពេញតម្រូវការតាមទីជនបទ
ក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំឱ្យប្រើប្រាស់ថាមពលខ្នាតតូច ដោយផ្ដោតទៅលើការផ្គត់ផ្គង់ថាមពលខ្នាតតូចពីពន្លឺព្រះអាទិត្យ និងជីវឧស្ម័ន ដើម្បីបម្រើតម្រូវការថាមពលនៅតាមតំបន់ជនបទដាច់ស្រយាល។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅនៅឆ្នាំ២០២០ គ្រប់ភូមិទាំងអស់មានថាមពលអគ្គិសនីប្រើប្រាស់ រួមទាំងការបំភ្លឺដោយអាគុយ និងនៅឆ្នាំ២០៣០ យ៉ាងហោចណាស់ ៧០% នៃលំនៅឋានទាំងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីប្រើប្រាស់ដោយភ្ជាប់ពីខ្សែបណ្តាញដែល...
អានបន្ថែមគម្រោងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា នឹងសម្ពោធឱ្យដំណើរការឆាប់ៗនេះ
រដ្ឋបាលរាជធានីភ្នំពេញ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នាពេលខាងមុខ ដែលគម្រោងនេះ ស្ថិតនៅក្រោមគម្រោង សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ នៃសាលារាជធានីភ្នំពេញ បានលើកឡើងពីសមិទ្ធិ...
អានបន្ថែមGGGI ជួយកម្ពុជា រៀបយុទ្ធសាស្ត្រដឹកជញ្ជូន ដើម្បីកាត់បន្ថយការបំពុលខ្យល់នៅសៀមរាប
វិទ្យាស្ថានកំណើនបៃតងសកល (GGGI) នឹងជួយរៀបចំផែនទីបង្ហាញផ្លូវក្នុងការរៀបចំយុទ្ធសាស្ត្រដឹកជញ្ជូនកាបូនទាប ដើម្បីកាត់បន្ថយការបំពុលខ្យល់សម្រាប់ក្រុងសៀមរាប។ នេះបើតាមពិធីសម្ពោធគម្រោងលើកកម្ពស់គុណភាពខ្យល់នៅកម្ពុជា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដែលមានរយៈពេល ២ឆ្នាំ ស្ថិតក្រោមជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ គួរបញ្ជាក់ថា គម្រោងខាងលើ នឹងជួយរៀបចំបញ្ជីសារពើភណ្ឌនៃការបញ្ចេញឧស្ម័ន បង្កើតប្រព័ន្ធគ្រប់គ្រ...
អានបន្ថែមWorld Bank គាំទ្រការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា
ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក (World Bank) នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារ ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះក៏បានបន្ថែមដោយទឹកប្រាក់ ៣លានដុល្លារទៀតជាសហហិរញ្ញប្បទានពីមូលនិធិ PROBLUE Trust Fund។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយរបស់ធនាគារពិភពលោកនៅថ្ងៃទី១១ ខែឧសភា ២០២៣។ ធនាគារពិភពលោកបានលើកឡើង...
អានបន្ថែមចុងខែឧសភានេះ ចិននឹងចុះមកសិក្សាទីតាំងសង់ស្ថានីយ៍ថាមពលកកើតថ្មី ក្នុងខេត្តសំខាន់២
នៅចុងខែឧសភា ឆ្នាំ២០២៣នេះ ក្រុមការងារជំនាញចិន នឹងចុះសិក្សាទីតាំងក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីសាងសង់ស្ថានីយ៍ថាមពលកកើតថ្មី New Energy ( Solar energy and Wind energy)។ នេះបើតាមការឱ្យដឹងពីលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ដែលបានដឹកនាំប្រតិភូខេត្តកោះកុង ចូលរួមទស្សនកិច្ចសិក្សា នៅវិទ្យាស្ថានអភិវឌ្ឍន៍ចិន CDI ( CHINA DEVELOPMENT INSTITUTE) នៅទីក្រុងសិនជិន ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមា...
អានបន្ថែមចិនឈានមុខគេ ក្នុងការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ ច្រើនបំផុតលើពិភពលោក
ចិនបានក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោក ដោយបានអភិវឌ្ឍបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរបានច្រើនបំផុត ខណៈបច្ចុប្បន្នកំពុងដំណើរការសាងសង់។ យោងតាមសៀវភៅខៀវ ដែលចេញដោយសមាគមថាមពលនុយក្លេអ៊ែរប្រទេសចិន (CNEA) កាលពីថ្ងៃទី២៦ មេសា ២០២៣ បានឲ្យដឹងថា បច្ចុប្បន្នប្រទេសចិន កំពុងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន២៤ មានសមត្ថភាពដល់ទៅ ២៦,៨១លានគីឡូវ៉ាត់។ ប្រភពដដែលបានបង្ហាញទៀតថា ប្រទេសនេះជាប្រទេសដែលបានដំណើរការរោងចក្រថ...
អានបន្ថែមរដ្ឋអនុម័តសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍបៃតង
សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានរៀបចំជា ១២គន្ថី និង៨៦៥មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចឯកភាពហើយ ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ សេចក្តីព្រាងក្រមនេះ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងប្រមូលផ្តុំសំយោគនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីបន្ស៊ីទៅនឹងតួនាទី ភារកិច្ចរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ងាយស្រួលក្នុងការអនុវត្តមុខ...
អានបន្ថែមក្រុមហ៊ុន Royal Railway អនុញ្ញាតឱ្យក្រុមហ៊ុនបីធ្វើការអភិវឌ្ឍថាមពលកកើតឡើងវិញ លើដីតាមបណ្កោយផ្លូវរថភ្លើង
Royal Railway Cambodia PLC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុផលិតផល Royal Group បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៣ ប្រើប្រាស់ដីតាមបណ្តោយផ្លូវរថភ្លើង សម្រាប់គម្រោង អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ និងសកម្មភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពផ្សេងទៀត។ ក្រុមហ៊ុន Royal Group បានចុះអនុស្សរណៈយោគយល់គ្នា (MoU) កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ជាមួយនឹងក្រុមហ៊ុន Samaiden Energy (Cambodia)Co., Ltd ក្រុម...
អានបន្ថែមគម្រោងពង្រីកអគ្គិសនីធំៗ២ តម្លៃជាង ៥៣លានដុល្លារ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ និងគម្រោងពង្រីកបណ្តាញចែកចាយអគ្គិសនីតាមរបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃប្រទេសកម្ពុជា ដែលប្រើប្រាស់ថវិការអស់ជាង ៥៣លានដុល្លារ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា...
អានបន្ថែម
