ខេត្តពោធិ៍សាត់មានអាជីវកម្មរ៉ែចំនួន ៤៩មូលដ្ឋាន ខណៈសហគ្រាសមានជាង ១ពាន់ កំពុងដំណើរការ

ខេត្តពោធិ៍សាត់ មានអាជីវកម្មរ៉ែចំនួន ៤៩មូលដ្ឋាន ខណៈក្រុមហ៊ុន សហគ្រាសមានជាង ១ពាន់ កំពុងដំណើរការ។ នេះបើតាមកញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ក្នុងនោះរួមមាន អាជីវកម្មបូមខ្សាច់មានចំនួន ២៥មូលដ្ឋាន អាជីវកម្មខ្សាច់បកចំនួន ១១មូលដ្ឋាន អាជីវកម្មដីក្រហម ដីសចំនួន ១១មូលដ្ឋាន អាជីវកម្មថ្មសំណង់ចំនួន ១មូលដ្ឋាន និងអាជីវកម្មថ្មកែវចំនួន ១មូលដ្ឋាន។ យ៉ាងណាមិញ ចំពោះក្រុមហ...

អាន​បន្ថែម

ខេត្តពោធិ៍សាត់នឹងមានវារីអគ្គិសនី២បន្ថែមទៀត ខណៈវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នឹងដំណើរការឆ្នាំ ២០២៦

វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅក្នុងខេត្តពោធិ៍សាត់ ក្រោមទុនវិនិយោគជាង២៣០លានដុល្លារ នឹងចាប់ផ្តើមដំណើរការនៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ហើយខេត្តអាចនឹងទទួលបានគម្រោងវារីអគ្គសនីថ្មីចំនួន ២ ផ្សេងទៀត ដើម្បី​បំពេញ​តម្រូវការរស់នៅ​របស់​​ប្រជាពលរដ្ឋ និងចូលរួម​​អភិវឌ្ឍ​សេដ្ឋកិច្ចរបស់​ខេត្ត។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្ត​ពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ២០២៣។ ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្ន...

អាន​បន្ថែម

ក្រុមហ៊ុនម៉ាឡេស៊ី គ្រោងវិនិយោគរោងចក្របន្ទះសូឡាខ្នាតយក្ស នៅខេត្តត្បូងឃ្មុំ

ក្រុមហ៊ុន Sunview Group Berhad មកពីប្រទេសម៉ាឡេស៊ី គ្រោងធ្វើការវិនិយោគបង្កើតរោងចក្រខ្នាតយក្សមួយ ដើម្បីបម្រើឱ្យវិស័យថាមពលបន្ទះសូឡា នៅខេត្តត្បូងឃ្មុំ។ នេះបើយោងតាមលទ្ធផលនៃជំនួបរវាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃអភិបាលខេត្តត្បូងឃ្មុំ ជាមួយលោក អ៊ុង ហាំងភីង (ONG HANGPING) អគ្គនាយកក្រុមហ៊ុន Sunview Group Berhad នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ យោងតាមលោក OUG HANGPING ម្ចាស់រោងចក្រថាមពលបន្ទះសូឡា...

អាន​បន្ថែម

កម្ពុជា-ជប៉ុនចុះអនុស្សារណៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលអគ្គិសនី

ក្រសួងរ៉ែ​ និងថាមពល និងទីភ្នាក់ងារធានារ៉ាប់រង និងការវិនិយោគជប៉ុន (NEXI) ដែលជាក្រុមហ៊ុនឯកជនរបស់រដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខារួមគ្នាលើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យផលិត បញ្ជូន និងចែកចាយថាមពលអគ្គិសនី។ ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពី “សហគមន៍ឧស្ម័នសូន្យអាស៊ី-Asia Zero Emission Community (AZEC)” ដែលបានប្រព្រឹត្តនៅថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងតូ...

អាន​បន្ថែម

ADB ផ្តល់កម្ចីជិត ៧០០លានដុល្លារ ដល់ឡាវសង់រោងចក្រថាមពលដើរដោយខ្យល់ធំបំផុតក្នុងតំបន់អាស៊ាន

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន Monsoon Wind Power Company Limited បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានចំនួន ៦៩២,៥៥លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រថាមពលដើរដោយខ្យល់ ៦០០មេហ្គាវ៉ាត់ នៅខេត្តសេកុង និងអាតតាព នៅតំបន់ភាគខាងត្បូងនៃប្រទេសឡាវ។ គម្រោងនេះមានផ្ទុកតួបីនខ្យល់សរុបចំនួន ១៣៣ ហើយនឹងក្លាយជាគម្រោងថាមពលដើរដោយខ្យល់ធំជាងគេដំបូងបង្អស់នៅក្នុងប្រទេសឡាវ និងជាគម្រោងឆ្លងប្រទេសដ៏ធំបំផុតនៅអាស៊ាន ដើម...

អាន​បន្ថែម

រយៈពេល ៥ឆ្នាំ កម្ពុជាផលិតទឹកស្អាតបានជាង ១,៨ពាន់លានម៉ែត្រគូប កើនឡើង ៦១%

រយៈពេល ៥ឆ្នាំ (២០១៨-២០២២) រដ្ឋ​ផលិតទឹកស្អាតបានបរិមាណប្រមាណជាង ១,៨០៤ ពាន់លានម៉ែត្រគូប កើនឡើង ៦១% បើធៀបនឹង ៥ឆ្នាំ (២០១៣-២០១៧) មានត្រឹមតែ ១.១២៤.៩២៧.២០០ ម៉ែត្រគូប។ នេះបើតាមរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងារ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសា​ស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល ៥ឆ្នាំ (២០១៨-២០២២)។ ក្នុងនោះផងដែរ  ប្រជាពលរដ្ឋចំនួន ១.១៨៤.៥២៨ គ្រួសារ ស្មើនឹង ៥.៩២២.៦៤០​នាក់ ...

អាន​បន្ថែម

រដ្ឋដាក់តំបន់ទន្លេមេគង្គជាង ៦០០គីឡូម៉ែត្រក្រឡា ដើម្បីអភិរក្សការពារសត្វផ្សោត

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចកំណត់តំបន់ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងក្រចេះ ប្រមាណ ៦២១ គីឡូម៉ែត្រក្រឡា ជាតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។ នេះបើតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ត្រូវបានកំណត់ជាកន្លែងអភិរក្ស (តំបន់ស្នូលអចិន្ត្រៃយ៍) ទំហំ​ ២១៦,៤ គីឡូម៉ែត្រក្រឡា និងកន្លែងការពារ (តំបន់ស្នូលតាមរដូវកាល) ទំហំ ៤០៤,៦ គីឡូម៉ែត្រក្រឡា ដ...

អាន​បន្ថែម

រោងចក្រ​ផលិត​បរិក្ខារ​អគ្គិសនីដ៏ធំមួយនៅខេត្តពោធិ៍សាត់បើកដំណើរការជាផ្លូវការហើយ

រោងចក្រផលិតត្រង់ស្វូ និងគ្រឿងបរិក្ខារអគ្គិសនីមួយ ក្រោមទុនវិនិយោគ ៥លានដុល្លារអាមរិក ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់​ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ មានទីតាំងស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ វិនិយោគដោយក្រុមហ៊ុន​ថៃ Precise Electric Manufacturing Co., Ltd ត្រូវបានបើកសម្ពោធក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ខូយ ...

អាន​បន្ថែម

តំបន់អេកូទេសចរណ៍២ នៅកម្ពុជាទទួលបានពានស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ាន

សហគមន៍​អេកូ​ទេសចរណ៍​ចំនួន​២​នៅ​កម្ពុជា ​បានទទួល​ពានរង្វាន់ «​ស្ដង់ដា​សហគមន៍​អេកូ​ទេសចរណ៍​អាស៊ាន» ​រួមមាន​ សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន នៅ​ខេត្តស្ទឹង​ត្រែង និង​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃធំ​អន្លង់​ធំ នៅ​ខេត្ត​សៀមរាប​។​ យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈថា ការទទួលបានពានរង្វាន់នេះបានធ្វើឡើងនៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ នាទីក្រុងយុក្យាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៥ ខែកុម្ភៈ...

អាន​បន្ថែម

រដ្ឋប្រកាសដាក់ខេត្តស្វាយរៀង ជាខេត្តអស់មីនទី៨

រដ្ឋបានប្រកាសដាក់ខេត្តស្វាយរៀង ជាខេត្តទី៨ ដែលអស់មីន។ នេះបើតាមប្រកាសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ស្ថិតក្រោមការគាំទ្ររបស់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តស្វាយរៀង មជ្ឈមណ្ឌលសកម្មភាពកំចាត់​​មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបចំនួន ១២គីឡូម៉ែត្រក្រឡា ស្មើនឹង ១៣៩ ចម្ការមីន។ ក្នុងនោះ ស៊ីម៉ាក់បានរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១០២៣គ្រាប់ និងសំណល់ជាតិ...

អាន​បន្ថែម