តំបន់អេកូទេសចរណ៍២ នៅកម្ពុជាទទួលបានពានស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ាន

សហគមន៍​អេកូ​ទេសចរណ៍​ចំនួន​២​នៅ​កម្ពុជា ​បានទទួល​ពានរង្វាន់ «​ស្ដង់ដា​សហគមន៍​អេកូ​ទេសចរណ៍​អាស៊ាន» ​រួមមាន​ សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន នៅ​ខេត្តស្ទឹង​ត្រែង និង​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃធំ​អន្លង់​ធំ នៅ​ខេត្ត​សៀមរាប​។​

យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈថា ការទទួលបានពានរង្វាន់នេះបានធ្វើឡើងនៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ នាទីក្រុងយុក្យាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានទីតាំងស្ថិតនៅឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ចម្ងាយជាង៣០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦។ ភ្ញៀវទេសចរអាចបោះតង់សម្រាកកម្សាន្ត ជិះទូកតាមដងទន្លេ ជិះទូកកាយ៉ាក់ ងូតលេងនឹងទឹកទន្លេ ការជិះកង់ ជិះម៉ូតូ ដើរក្នុងព្រៃសហគមន៍ ស្ទួចត្រី បង់សំណាញ់ ទស្សនាថ្ងៃរៀបលិច ជីកចង្រិតជាដើម។

ចំណែក សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ មានទីតាំងនៅលើខ្នងភ្នំគូលែន ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប មានផ្ទៃដី ប្រមាណ៣៦៥ហិកតា មានចម្ងាយជាង៨០គីឡូម៉ែត្រពីក្រុងសៀមរាប។

តាម​ការវាយតម្លៃនេះ​​បានជំរុញឱ្យមានការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​សហគមន៍ កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​នៅ​មូលដ្ឋាន ​បង្កើន​ផលិតផល​ទេសចរណ៍​ថ្មីៗ  កែលម្អ​ផលិតផល​ទេសចរណ៍ ​ដែល​មាន​​ស្រាប់ ​ព្រមទាំង​ទទួលបាន​ការ​ពេញនិយម​ច្រើន​ពី​សំណាក់​ភ្ញៀវ​ទេសចរ​។​ នេះ​បើ​យោង​តាម​​លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍។

ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ការទទួលជ័យលាភីរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៣ បញ្ជាក់ថា កម្ពុជាមានផលិតផល និងគោលដៅទេសចរណ៍ទាក់ទាញច្រើន ប្រកបដោយភាពងាយស្រួល កក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង ខណៈចលនាទេសចរណ៍ក្នុងស្រុកកំពុងបន្តងើបឡើង ដែលជាសញ្ញាណមួយផ្តល់នូវទំនុកចិត្ត និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្តនៅកម្ពុជាកាន់តែច្រើន។

វេទិកាទេសចរណ៍អាស៊ាន២០២៣ បានផ្តល់ពានរង្វាន់ចំនួន១៥៨។ ក្នុងនោះ កម្ពុជាទទួលជ័យលាភីនិងពានរង្វាន់សរុបចំនួន១៧ រួមមាន រង្វាន់ផ្ទះស្នាក់ស្តង់ដាអាស៊ាន ចំនួន៥ រង្វាន់សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន៣ រង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ចំនួន៥ និងរង្វាន់សេវាស្ប៉ាស្តង់ដាអាស៊ាន ចំនួន៤។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]