ក្រសួងកំពុងរកយុទ្ធសាស្រ្តថ្មីដើម្បីពង្រឹងការការផ្គត់ផ្គង់ទឹកស្អាតឱ្យមាននិរន្តរភាព
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាស្វែងរកយុទ្ធស្រាស្តថ្មី ដើម្បីគ្រប់គ្រង និងផ្ដល់សេវាប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ នេះបើតាមកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ លោក ចៅ សុភៈភិបាល អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងកិច្ចការងារ ដើម្បីធានាប្រតិប...
អានបន្ថែមក្រុមហ៊ុនអូស្ដ្រាលីទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាសលើដីជាង ១ម៉ឺនហិកតានៅខេត្តត្បូងឃ្មុំ
ក្រុមហ៊ុនរ៉ែមាស Renaissance Minerals (Cambodia) ទទួលបានអាជ្ញាប័ណ្ណថ្មីមួយទៀត ដើម្បីរុករករ៉ែមាសប្រមាណជាង ១ម៉ឺនហិកតា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយក្រុមហ៊ុនបានចាប់ផ្ដើមចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មជាលើកដំបូងនៅកម្ពុជា នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី កាលពីខែមិថុនាកន្លងទៅ។ ជាក់ស្ដែង ក្រុមហ៊ុននេះទទួលបានអាជ្ញាបណ្ណស្វែងរុករកពីក្រសួងរ៉ែ និងថាមពល តាំងកាលពីខែមករា ឆ្នាំ២០២១ មកម្ល៉េះ។ នេះជាការបញ្ជាក់របស់ ...
អានបន្ថែមក្រុមហ៊ុនឥណ្ឌាមួយចំនួនចង់មកប្រឡូកក្នុងវិស័យរុករករ៉ែនៅកម្ពុជា ពិសេសរ៉ែមាស និងដែក
អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនឥណ្ឌាមួយចំនួនកំពុងសំឡឹងឃើញសក្ដានុពល និងស្វែករកឱកាសមកវិនិយោគលើវិស័យរុករកធនធានរ៉ែនៅកម្ពុជាបន្ថែមទៀត ពិសេសរ៉ែមាស និងរ៉ែដែក។ លោកជំទាវអគ្គរដ្ឋទូត Devyani Uttam Khobragade បានលើកឡើងដូច្នេះ នៅក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ។ យោងតាមក្រសួងរ៉ែ និងថាមពល ជំនួបពិភាក្សាការងារនេះ ផ្តោតលើសក្តានុពល និងឱកាសនៃកា...
អានបន្ថែមក្រុមហ៊ុន Renaissance Minerals ទទួលបានអាជ្ញាបណ្ណសិទ្ធរុករ៉ែមាសនៅខេត្តត្បូងឃ្មុំហើយ
ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុន Renaissance Minerals (Cambodia) រុករករ៉ែមាស នៅក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ថែមទៀត ក្រោយក្រុមហ៊ុនមួយនេះទើបប្រកាសបើកឧស្សាហកម្មរ៉ែមាសខ្នាតពាណិជ្ជកម្មដំបូងបង្អស់នៅកម្ពុជា ក្នុងខេត្តមណ្ឌលគីរី កាលពីខែមិថុនាកន្លងមកនេះ។ នេះបើយោងតាមឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងជំនួបរវាងតំណាងក្រុមហ៊ុន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ កន្...
អានបន្ថែមអគ្គិសនីកម្ពុជាដាក់ដំណើរការខ្សែបញ្ជូន ១១៥គីឡូវ៉ុល កំពង់ចាម-ក្រចេះ និងអនុស្ថានីយថ្មីមួយ
អគ្គិសនីកម្ពុជា បានបើកដំណើរការខ្សែបញ្ជូន ១១៥គីឡូវ៉ុល ប្រវែងប្រមាណ១០០គីឡូម៉ែត្រ ភ្ជាប់ពីក្រុងកំពង់ចាមទៅស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ ព្រមជាមួយនឹង អនុស្ថានីយអគ្គិសនីព្រែកប្រសព្វ ១១៥/២២០គីឡូវ៉ុល កម្លាំង ៥០មេហ្គាវ៉ាត់ នៅក្នុងឃុំព្រែកប្រសព្វ នៃស្រុកព្រែកប្រសព្វនេះផងដែរ។ ខ្សែបញ្ជូន និងអនុស្ថានីយថ្មីនេះ ជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារា...
អានបន្ថែមសរុបដំណើរដើមទងរឿងបាត់ប្រេងខ្លីៗ តាមរបាយការណ៍របស់ក្រសួង មានសង្ឈឹមបានប្រេងមកវិញទេ?
ក្រោយពីក្រុមហ៊ុន KrisEnergy ដែលជាប្រតិបត្តិករបូមប្រេងនៅអណ្ដូងអប្សរាប្រកាសក្ស័យធនកាលពីខែ មិថុនា សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសពីការដួលរលំការបូមប្រេងនៅកម្ពុជា កាលពីថ្ងៃទី ១ សីហា ឆ្នាំ ២០២១ ដោយបានប្រាប់ថាមានការលួចដឹកប្រេងស្ងាត់ៗចេញពីកម្ពុជាជិត៣០ ម៉ឺនបារ៉ែល។ បន្ទាប់មកសម្ដេចប្រកាសដូច្នេះ ក្រសួងរ៉ែ និងថាមពល ក៏បានចាប់ផ្ដើមស្រាវជ្រាវ ហើយចេញប្រកាសពណ៌ក្រហមមួយ ទៅកាន់ប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ ស្នើ...
អានបន្ថែមការសិក្សាអន្តរជាតិបង្ហាញថា រោងចក្រថាមពលនៅល្វាឯម អាចដុតឧស្ម័នធម្មជាតិជំនួសប្រេងខ្មៅបាន
រោងចក្រថាមពលដុតប្រេងខ្មៅ នៅស្រុកល្វាឯម ខេត្តកណ្តាល អាចប្រើប្រាស់ឧស្ម័នធម្មជាតិ (LNG) ដុតជាចំហេះជំនួសបាន នាពេលអនាគត ដែលជាការជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ នេះបើយោងតាមក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនភ្លើងសម្រាប់រោងចក្រថាមពលនេះ។ យោងតាមគេហទំព័រព័ត៌មាន Power Magazine ចុះផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ការប្តូរពីការដុតប្រេងខ្មៅ ទៅឧស្ម័នធម្មជាតិ អាចដំណើរការទៅបាន លុះត្រាតែ ត្រូវមានការដំឡើងនៅហេដ្ឋារចនាសម្ព័ន្ធបច្ច...
អានបន្ថែមក្រសួងបរិស្ថានស្នើឱ្យអូស្ដ្រាលីបង្កើតមជ្ឈមណ្ឌលថាមពលឧស្ម័នអីដ្រូសែននៅកម្ពុជា
ក្រសួងបរិស្ថានស្នើឱ្យអូស្ដ្រាលីបង្កើតមជ្ឈមណ្ឌលថាមពលឧស្ម័នអីដ្រូសែននៅកម្ពុជារដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានស្នើឱ្យអូស្ដ្រាលីជួយបង្កើតមជ្ឈមណ្ឌលចែករំលែកចំណេះដឹង ស្ដីពីថាមពលឧស្ម័នអីដ្រូសែននៅកម្ពុជា ទិសដៅចង់ជំរុញការផលិតអគ្គីសនីស្អាត ដើម្បីចូលរួម ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ ផែនការនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំអនឡាញមួយ កាលពីថ្ងៃទី៣០ ខែសីហា រវាង រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំ...
អានបន្ថែមបើកម្ពុជាចង់មានកំណើនសេដ្ឋកិច្ចរយៈពេលវែង ADB ណែនាំឱ្យអនុវត្តគោលនយោបាយ៤
អត្ថបទវិភាគរបស់ ADB បានណែនាំថា បើកម្ពុជាចង់មានកំណើនសេដ្ឋកិច្ចដែលស្ថិរភាព និងចីរភាព ក្នុងរយៈពេលវែង រដ្ឋាភិបាលគួរជំរុញឱ្យមានការវិនិយោគបៃតង និងការផលិតថាមពលស្អាតក្នុងស្រុកឱ្យបានច្រើនជាងមុន។ អត្ថបទវិភាគនេះ សរសរឡើងដោយនាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា អ្នកស្រី Sunniya Durrani-Jamal និង សេដ្ឋវិទូផ្នែកថាមពល Darren Byers ដោយចេញផ្សាយកាលពីថ្ងៃទី ២៥ សីហា កន្លងទៅនេះ។ អត្ថបទនេះបានរំលេចនូវវ...
អានបន្ថែមអ្នកជំនាញអន្តរជាតិធំៗ៣ រួមគ្នាជួយបង្វឹករោងចក្រនៅកម្ពុជានូវបច្ចេកវិទ្យាគ្រប់គ្រងថាមពលថ្មី
រោងចក្រនានានៅកម្ពុជា កំពុងត្រៀមខ្លួនងាកមកប្រើប្រាស់បច្ចេកវិទ្យា និងគោលនយោបាយគ្រប់គ្រងថាមពលបែបថ្មី ដែលនឹងជួយសន្សំសំចៃថាមពល បង្កើនប្រសិទ្ធភាពផលិតកម្ម និងពិសេសឆ្លើយតបទៅនឹងនិន្នាការពិភពលោកដែលចង់កាត់បន្ថយផលប៉ះពាល់បរិស្ថាន ក្នុងសង្វាក់ផលិតកម្មសំលៀកបំពាក់។ ការងារនេះ ត្រូវបានដឹកនាំដោយភ្នាក់ងារជំនាញធំៗ៣ គឺភ្នាក់ងារ Switch Garment វិទ្យាស្ថានថាមពលនិងធនធាន (TERI) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយក្រុម...
អានបន្ថែម
