រដ្ឋនឹងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក្នុងភូមិដាច់ស្រយាលមួយចំនួននៅកំពតឱ្យបានត្រឹមឆ្នាំ ២០២២
រដ្ឋបាលខេត្តកំពត និងសេវាករអគ្គិសនី ប្តេជ្ញានឹងពន្លឿនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់អគ្គិសនី ឱ្យដល់ប្រជាពលរដ្ឋជាង ២០០ គ្រួសារ នៅឃុំស្រយាល ៣ នៅខេត្តកំពត ឱ្យបានត្រឹមដើមឆ្នាំ ២០២២។ នេះជាការលើកឡើងពី ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ក្នុងឱកាសចុះជួប និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា៖ « បច្ចុប្បន្ន ពលរដ្ឋ២០០គ្រួសារ នៅភូមិចំនួន៥ ក្នុងឃុំចំនួន៣ ...
អានបន្ថែមកម្ពុជាបាននាំយករ៉ែមាសជាលើកដំបូងទៅបន្សុទ្ធនៅក្រៅប្រទេសហើយ
រ៉ែមាស ៥៩ គីឡូក្រាម ដំបូងត្រូវបាននាំចេញពីកម្ពុជាទៅធ្វើការបន្សុទ្ធនៅប្រទេសអូស្រ្តាលីហើយ ខណៈក្រុមហ៊ុនគ្រោងនាំចេញលើកទី២ ក្នុងបរិមាណ ១០០គីឡូ នៅក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃពុធនេះ។ ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា បន្ទាប់ពីបន្សុទ្ធជាមាសសុទ្ធ ៩៩,៩៩ ហើយក្រុមហ៊ុន Renaissance Minerals Cambodia Limited ...
អានបន្ថែមក្រសួងបរិស្ថានកំពុងព្រាងអនុក្រឹត្យថ្មី បង្កើតសហគ្រាសគ្រប់គ្រងសំរាមដោយខ្លួនឯងនៅភ្នំពេញ
ក្រសួងបរិស្ថានកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យថ្មី ដើម្បីបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ។ នេះបើតាមកិច្ចប្រជុំតាមរយៈ Zoom Meeting កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។ សេចក្តីព្រាងអនុក្រឹត្យនេះ មានគោលបំណងដើម្បី ពង្រឹងឱ្យការងារនានា ដូចជាការញែក ការទុកដាក់ ការសម្អាត ការប្រមូល ការដឹកជញ្ជូន ការកែច្នៃ និងការគ្រប់គ្រងទីលានទុកដាក់សំរាម ធ្វើទៅដោយមានប្រសិទ្ធភាពខ្ពស់ជាងមុន។ ...
អានបន្ថែមចិនបើកការដ្ឋានសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតយក្សតម្លៃ ១៧ពាន់លានដុល្លារ
ក្រុមហ៊ុនថាមពលនុយក្លេអ៊ែជាតិចិន (China National Nuclear Power) កាលពីថ្មីៗនេះ បានបើកការដ្ឋានដំឡើងរ៉េអាក់ទ័រចំនួន ២គ្រឿង នៅឯរោងចក្រថាមពលនុយក្លេអ៊ែរខ្នាតយក្សរបស់ខ្លួន នៅខេត្ត Liaoning ភាគឥសាននៃប្រទេស។ នេះយោងតាមគេហទំព័រ Global Construction Review ចុះផ្សាយកាលពីថ្ងៃទី ៦ ខែសីហា។ មានឈ្មោះថា Xudabao 3 គម្រោងនេះមានតម្លៃ ១៧ពាន់លានដុល្លារ ដែលត្រូវអភិវឌ្ឍក្រោមកិច្ចសហការរវាងចិន និងរុស្ស៊ី ខណៈភាគីទាំង ២ បានចុ...
អានបន្ថែមរោងចក្រអគ្គិសនីធ្យូងថ្ម តម្លៃជិត ៣០០ដុល្លារ នៅឧត្តរមានជ័យ នឹងបញ្ចប់យឺតជាងផែនការ
រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ២៦៥មេហ្គាវ៉ាត នៅខេត្តឧត្តរមានជ័យ នឹងបញ្ចប់ការសាង់សង់យឺតជាផែនការ ដោយសារវិបត្តិកូវីដ១៩ ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកថាមពល បានឱ្យដឹងថា ការយឺតយ៉ាវនេះគឺដោយសារតែ ការរាំងស្ទះនៃការនាំចូលសម្ភារៈមួយចំនួនពីក្រៅប្រទេស និងការពន្យារពេលពិនិត្យដោយក្រុមជំនាញបរទេស ដោយសារការបិទច្រកចេញចូល។ ឯកឧត្តម វិកទ័រ ហ្សូណា ថ្លែងថា៖ «តាម...
អានបន្ថែមគម្រោងថាមពលដើរដោយខ្យល់នៅមណ្ឌលគីរី ស្ថិតក្នុងដំណាក់កាលសិក្សា តែរំពឹងបញ្ចប់ឆាប់ៗ
គម្រោងសិក្សារោងចក្រថាមពលខ្យល់ដើរដោយកម្លាំងខ្យល់អនុភាព ១០០មេហ្គាវ៉ាត នៅខេត្តមណ្ឌលគីរី នៅតែបន្ត ដោយរំពឹងថានឹងបញ្ចប់នៅពេលឆាប់ៗខាងមុខ។ នេះបើយោងតាម ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពលនៃក្រសួងរ៉ែ និងថាមពល។ គម្រោងនេះវិនិយោគដោយក្រុមហ៊ុន Xinglan Maritime Energy Co., Ltd ក្នុងទឹកប្រាក់ ២០០ដុល្លារ ដោយក្រុមហ៊ុនទទួលបានការអនុញ្ញាតពីក្រសួងតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០១៩ មកម្ល៉េះ។ ជុំវិញបច្ចុប្បន្នភាព...
អានបន្ថែមកម្ពុជានឹងមានគោលការណ៍ជំរុញ គ្រប់គ្រង និងទទួលស្គាល់អគារបៃតង ជាលើកដំបូង ឆាប់ៗនេះ
ក្រសួងបរិស្ថានកំពុងរៀបចំព្រាងគោលការណ៍ណែនាំស្ដីពីអគារបៃតងជាលើកដំបូងនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងសិក្សាយកធាតុចូលពីប្រព័ន្ធអគារបៃតងរបស់អាល្លឺម៉ង់ (DGNB) និងប្រព័ន្ធរបស់កូរ៉េ (G-SEED)។ គោលការណ៍នេះ រៀបចំឡើងដើម្បីជំរុញការប្រើប្រាស់សំណង់អគារឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃថាមពល ចាប់ពីដំណាក់ការរចនាប្លង់ សាងសង់ ប្រើប្រាស់ រហូតដល់អគារក្លាយជាសំណល់។ យោងតាមសិក្ខាសាលាប្រមូលធាតុចូលដែលធ្វើឡើងរវាងមន្ត្រីពាក់ព័...
អានបន្ថែមទីលានចាក់សំរាមទំហំជាង១០ហិកតានៅកំពង់ឆ្នាំង គ្រោងបញ្ចប់សាងសង់នាចុងឆ្នាំនេះ
ទីលានចាក់សំរាមទំហំជាង ១០ហិកតា នៅក្រុងកំពង់ឆ្នាំង នៅតែដំណើរការសាងសង់រលូនទៅមុខ ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១នេះ តាមផែនការ។ នេះបើយោងតាមឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង ស៊ុន សុវណ្ណារិទ្ធិ ក្នុងកិច្ចចុះពិនិត្យការដ្ឋានកាលពីថ្ងៃទី ៣ ខែសីហា កន្លងទៅ។ គម្រោងទាំងមូលរួមមាន ការសាងសង់កន្លែងចាក់សំរាម ស្រះសម្អាតទឹកកខ្វក់ ស្រះត្រង់សំរាម អគាររដ្ឋបាល អណ្ដូងត្រួតពិនិត្យគុណភាពទឹក ផ្លូវចូល បន្ទប់ម៉ាស៊ីនភ្លើង ប្រព័...
អានបន្ថែមក្រសួងរ៉ែ កំពុងសួរដេញដោលក្រុមហ៊ុន KrisEnergy លើករណីបាត់ប្រេងឆៅ១ កប៉ាល់
ក្រសួងរ៉ែ និងថាមពល កំពុងជជែកជាមួយក្រុមហ៊ុន KrisEnergy លើករណីបាត់ប្រេងឆៅមួយកប៉ាល់ប្រមាណ ៣០ម៉ឺនបារ៉ែល ក្រោយក្រុមហ៊ុនប្រកាសក្ស័យធន។ ឯកឧត្តម ជៀបសួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃអង្គារ៍នេះថា បច្ចុប្បន្ន ក្រសួងកំពុងបន្តជជែកជាមួយក្រុមហ៊ុន KrisEnergy ចំពោះបញ្ហាដែលកើតឡើង។ ករណីបាត់ប្រេងឆៅមួយកប៉ាល់ដែលបានដឹកចេញពីកម្ពុជាស្ងាត់ៗចូលដែនសមុទ្រប្រទេសថៃនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើ...
អានបន្ថែមរោងចក្រអគ្គិសនីដុតធ្យូងថ្មតម្លៃ១,២ពាន់លានដុល្លារនៅខេត្តព្រះសីហនុសាងសង់បាន ៤០% ហើយ
រោងចក្រថាមពលដុតធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ គិតត្រឹមខែកក្កដា នេះ សាងសង់សម្រេចបាន ៤០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២៣ ខាងមុខនេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម វ៉ិកទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងការព្រឹកថ្ងៃទី ៣ សីហា នេះថា ដំណើរការសាងសង់នៅតែបន្ត បើទោះបីជាមានការរំខានខ្លះពីវិបត្តិកូវីដ-១៩ ក៏ដោយ។ «មកទល់ពេលបច្ចុប្បន្ន ក្រុ...
អានបន្ថែម