កម្ពុជាចម្រាញ់មាសបាន ១៣៧គីឡូ ជាមធ្យម ក្នុងមួយខែ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា មានប្រសាសន៍ថា កម្ពុជាអាចចំរ៉ាញ់មាស ១៣៧គីឡូ ជាមធ្យម ក្នុង១ខែ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន អូស្រ្តាលី បានបើកដំណើរការ អាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្ម នៅខេត្តមណ្ឌលគីរី កាលពីខែមិថុនាកន្លងទៅ។ ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សវ័យជំទង់ អាយុ១២ឆ្នាំដល់១៧ឆ្នាំ សម្តេចតេជោ បញ្ជាក់ថា៖ «មាសដែលកម្ពុជាចម្រាញ់បាន នេះគេហៅថាមាសមិ...

អាន​បន្ថែម

ស្ថានីយថាមពលសូឡា អនុភាព៦០មេហ្គាវ៉ាត នៅកំពង់ឆ្នាំង នឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ

ការដ្ឋានសាងសង់ស្ថានីយថាមពលពន្លឺព្រះអាទិត្យ (សូឡា) តម្លៃ ៣៧លានដុល្លារ អនុភាព៦០មេហ្គាវ៉ាត នៅខេត្តកំពង់ឆ្នាំង គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ។ នេះបើយោងតាមក្រសួងរ៉ែ និងថាមពល។ គម្រោងនេះនឹងសាងសង់ក្រោមកម្ចីហិរញ្ញប្បទានតម្លៃជាង ៣៧លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅក្រោមគម្រោង Cambodia National Solar Park។ នេះជាដំណាក់កាលទី១ នៃគម្រោង Cambodia National Solar Park ដែលគម្រោងដំណាក់កាលទី២ អានុភាព ៤០ម...

អាន​បន្ថែម

គម្រោងថាមពលដើរដោយខ្យល់ដំបូង នៅជាប់គាំង ព្រោះចរចាថ្លៃលក់អគ្គិសនីមិនទាន់ត្រូវ

គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដើរដោយខ្យល់ដំបូងនៅកម្ពុជា នៅឯបូកគោ ខេត្តកំពត កំពុងជាប់គាំងក្នុងដំណាក់កាលចរចាថ្លៃលក់អគ្គិសនីជាមួយអគ្គិសនីកម្ពុជា ដែលបានអូសបន្លាយចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ ដោយសាររដ្ឋចង់បានតម្លៃលក់អគ្គិសនីទាប តែក្រុមហ៊ុនថាខ្លួនផ្ដល់តម្លៃទាបបំផុតហើយ។ ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា គម្រោងសិក្សាថាមពលដើរដោយកម្លាំងខ្យល់បានបញ្ចប់រួចហើយ ពេលនេ...

អាន​បន្ថែម

ច្បាប់ការធានាទូទាត់លើរោងចក្រអគ្គិសនី និងខ្សែបញ្ជូនធំៗ ៤កន្លែង ប្រកាសឱ្យប្រើជាផ្លូវការហើយ

ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅ បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ថ្មី ៤ ដើម្បីធានាថា រដ្ឋាភិបាលនឹងទូទាត់ថ្លៃអគ្គិសនីឱ្យទៅក្រុមហ៊ុនឯកជន៣ ដែលមកវិនិយោគបង្កើតគម្រោងរោងចក្រអគ្គិសនីចំនួន ៤កន្លែង នៅកម្ពុជា។ ច្បាប់ទី១ និងទី២ គឺសម្រាប់ក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី ដែលវិនិយោគលើគម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ និងគម្រោងខ្សែបណ្ត...

អាន​បន្ថែម

ការសាងសង់រោងចក្រថាមពលធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុងសម្រេចបាន ១០%

មកទល់បច្ចុប្បន្ន គម្រោងសាងសង់រោងចក្រថាមពលដើរដោយដុតធ្យូងថ្ម តម្លៃជាង ១ពាន់លានដុល្លារ អានុភាព ៧០០មេហ្គាវ៉ាត់ នៅកោះកុង សម្រេចបានក្នុងរង្វង់ ១០% ហើយ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃពុធនេះថា គម្រោងសាងសង់ហាក់មានភាពយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននៅមានរយៈពេលយូរទៀតសម្រាប់អភិវឌ្ឍន៍គម្រោង។ ឯកឧត្តម ថ្លែងថា៖ «បច្ច...

អាន​បន្ថែម

ចិននឹងសង់រោងចក្រនុយក្លេអ៊ែរ មិនប្រើទឹក ក្នុងពេលឆាប់ៗនេះ

ក្រុមអ្នកស្រាវជ្រាវនៅប្រទេសចិន បានបង្ហាញពីគម្រោងបង្កើតរ៉េអាក់ទ័ររោងចក្រថាមពលនុយក្លេអ៊ែរ ដោយមិនចាំបាច់ប្រើទឹកសម្រាប់ស្អំបញ្ចុះកំដៅ ដំបូងបង្អស់លើពិភពលោក។ នេះចាត់ទុកថា ជាការបោះជំហានថ្មីមួយទៀត នៃវិស័យថាមពលចិន ដែលបច្ចុប្បន្នពឹងផ្អែកខ្លាំងលើការដុតធ្យូងថ្ម។ បើយោងតាមកាសែត South China Morning Post គម្រោងនេះមានឈ្មោះថា Thorium Molten Salt Reactor ដែលបានចាប់ផ្តួចផ្តើមតាំងពីឆ្នាំ២០១១ មកម្ល៉េះ។ បច្ចុប្បន្...

អាន​បន្ថែម

ប្រព័ន្ធលូ និងទីលានកប់សម្រាមតម្លៃជិត ១៣លានដុល្លារ នៅពោធិ៍សាត់សម្រេចជាង ៦៤%ហើយ

គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទីលានកប់សំណល់រឹង នៅខេត្តពោធិ៍សាត់ ដែលកំពុងសាងសង់ក្រោមកម្ចីហិរញ្ញប្បទានរបស់ ADB ជាង ១២,៩លានដុល្លារ មកទល់បច្ចុប្បន្ន សម្រេចបានជាង ៦៤% ហើយ ។ នេះបើតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី ១៦ ខែកក្កដា កន្លងទៅនេះ។ ជាក់ស្ដែង សម្រាប់គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកដែលកំពុងអនុវត្តដោយក្រុមហ៊ុន គីរីដងរ៉ែក សម្រេចបាន ៦២% ហើយ។ មកទល់ពេលនេះ ក្រុមហ៊ុន បានសាងសង់លូថ្មីរួចរា...

អាន​បន្ថែម

ក្រសួងជ្រើសរើសរោងចក្រ ៥០ កន្លែងដើម្បីអនុវត្តបច្ចេកវិទ្យាថ្មីកាត់បន្ថយការបញ្ចេញឧស្ម័នពុល

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រេចជ្រើសរើស រោងចក្រ ៥០ កន្លែង នៅ ភ្នំពេញ ខេត្តព្រះសីហនុ និងបាត់ដំបង ដើម្បីធ្វើជាគំរូអនុវត្តបច្ចេកវិទ្យាថ្មីកាត់បន្ថយការបញ្ចេញឧស្ម័នពុល ឬហៅកាត់ថា TEST។ កម្មវិធីនេះ ជាក់ស្ដែង ចាប់ផ្ដើមតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ដោយនឹងបញ្ចប់ការអនុវត្តនៅឆ្នាំ ២០២១ នេះ ប៉ុន្តែដោយសារតែវិបត្តិកូវីដ កម្មវិធីនឹងត្រូវបន្តអនុវត្តដល់ឆ្នាំ ២០២២។ គម្រោងនេះ មានឈ្...

អាន​បន្ថែម

កម្ពុជានឹងរៀបចំកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង ដើម្បីជំរុញឱ្យរោងចក្រគិតគូរពីបរិស្ថានជាងមុន

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបង្កើត «កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា» ក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន រោងចក្រ និងសហគ្រាសទាំងអស់នៅកម្ពុជា ជួយគ្នាការពារបរិស្ថាន។ សេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី៥ កក្កដា បានឱ្យដឹងថា កម្មវិធីនេះ មានគោលបំណងទទួលស្គាល់ និងផ្តល់រង្វាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រោងចក្រនានា លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុង...

អាន​បន្ថែម

ក្រុមហ៊ុន CNGC គ្រោងបង្កើតស្ថានីយស្តុកឧស្ម័ន LNG និងបណ្ដាញបញ្ជូនទ្រង់ទ្រាយធំនៅកម្ពុជា

ក្រុមហ៊ុន Cambodia Natural Gas Corporation (CNGC) គ្រោងវិនិយោគបង្កើតឃ្លាំងស្តុកឧស្ម័នធម្មជាតិ LNG និងបណ្ដាញបញ្ជូនគ្រប់ជ្រុងជ្រោយបែបទ្រង់ទ្រាយធំ នៅកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Upstream Online កាលពីថ្មីៗនេះ។ យោងតាមផែនការ ឧស្ម័នធម្មជាតិ LNG នឹងត្រូវនាំចូលពីក្រៅប្រទេស ហើយគម្រោងទាំងមូលនឹងរួមមាន ការសាងសង់ស្ថានីយពហុមុខងារសម្រាប់ស្ដុកឧស្ម័នចំនួន ២៧កន្លែង រថយន្ដដឹកឧស្ម័នធុនធំជាច្រើនគ្រឿង បំពង់បង្ហូរសម...

អាន​បន្ថែម