ក្រុមហ៊ុនយក្ស ២ ចាប់ដៃគ្នាវិនិយោគ ២០ លានដុល្លារ ធ្វើការរុករកធនធានរ៉ែនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុន HLH Agriculture (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សសិង្ហបូរី HLH Group កាលពីថ្ងៃទី ៨ មិថុនា នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Cambodia Hei Shi Mineral ដើម្បីសហវិនិយោគទឹកប្រាក់ ២០លានដុល្លារ បង្កើតគម្រោងរុករករ៉ែនៅក្នុងទីតាំងមជ្ឈមណ្ឌលកសិកម្មរបស់ខ្លួន នៅខេត្តកំពង់ស្ពឺ។ បើយោងតាមសារព័ត៌មាន The Edge Singapore អនុស្សារណៈនៃការយោគយល់នេះមានរយៈពេល ១០ឆ្នាំ ដែលបើកសិទ...
អានបន្ថែមឧស្សាហកម្មចម្រាញ់រ៉ែមាសដំបូងរបស់កម្ពុជាគ្រោងផលិតបានមាស ៣តោនក្នុងមួយឆ្នាំ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា ក្រោយពីសិក្សារុករកអស់រយៈពេលជាង ១៤ឆ្នាំ រោងចក្រចម្រាញ់រ៉ែមាសខ្នាតឧស្សាហកម្មដំបូងនៅកម្ពុជា ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី នឹងចាប់បើកដំណើរការជាផ្លូវការពីថ្ងៃទី២១ ខែមិថុនា ហើយ ដែលសបញ្ជាក់ឱ្យឃើញពីសមិទ្ធិផលសំខាន់មួយទៀតក្នុងការអភិវឌ្ឍន៍ជាតិ។ រោងចក្រចម្រាញ់រ៉ែមាសនេះ មានទីតាំងស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលកំពុងប្រតិបត្តិដោយក្រុមហ៊...
អានបន្ថែមអូស្រ្តាលីផ្តល់ជំនួយជាង៩០ម៉ឺនដុល្លារដើម្បីតភ្ជាប់អគ្គិសនីតាមជនបទដាច់ស្រយាល
រដ្ឋាភិបាលអូស្រ្តាលី សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ៩២ម៉ឺនដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍អគ្គិសនីនៅតាមភូមិជនបទ ដែលមិនទាន់មានការផ្គត់ផ្គង់ទៅដល់។ កំណត់ហេតុនៃការផ្តល់ហិរញ្ញប្បទាននេះធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ដោយមានចូលរួមដោយឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងឯកឧត្តម Luke Arnold ភារៈធារី នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។ ហិរញ្ញប្បទានឥតសំណងរបស់អូស្រ្តាលីនេ...
អានបន្ថែមក្រសួង៖ ដំណើរការផលិតកម្មបូមប្រេងនៅទែបន្ត ទោះជាក្រុមហ៊ុនមេ KrisEnergy ប្រកាសរំលាយក្រុមហ៊ុន
ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ក្រុមហ៊ុន KrisEnergy (Cambodia) នៅតែបន្តប្រតិបត្តិការបូមប្រេងឆៅតាមធម្មតា ទោះក្រុមហ៊ុនមេរបស់ខ្លួននៅប្រទេសសិង្ហបុរី ប្រកាសរំលាយក្រុមហ៊ុនដោយសារជាប់បំណុលគ្មានលទ្ធភាពសងក្ដី។ ឯកឧត្តម ជៀប សួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា នៅពេលនេះក្រុមហ៊ុន KrisEnergy នៅកម្ពុជា នៅដំណើការធម្មតា។ ក្រមហ៊ុននឹងធ្វើការជូនដំណឹងដល់យើងពីវឌ្ឍនភាពនៃការប្រកាសរំលាយក្រុមហ៊ុនបន្ថែមទៀត។...
អានបន្ថែមក្រុមហ៊ុនបូមប្រេងនៅកម្ពុជា KrisEnergy ប្រកាសសុំក្ស័យធន ព្រោះចំណូលមិនគ្រប់សងបំណុល
ប្រតិបត្តិករបូមយកប្រេងចេញពីទឹកដីកម្ពុជានៅអណ្ដូងអប្សរា ក្រុមហ៊ុន KrisEnergy បានប្រកាសថាខ្លួនមិនអាចសងបំណុលបានទេ ហើយនឹងដំណើរការបិទក្រុមហ៊ុនលក់ទ្រព្យសងបំណុល (liquidation) ឆាប់ៗនេះ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ៤ មិថុនា កន្លងមកនេះ។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន KrisEnergy ក៏បានផ្ញើពាក្យសុំបិទក្រុមហ៊ុន ដើម្បីលក់ទ្រព្យយកប្រាក់សង់បំណុល (ឬ Winding Up Petition) ទៅកាន់តុលាការនៃកោះ...
អានបន្ថែមកម្ពុជាផលិតអគ្គិសនីបាន ២៧០០មេហ្គាវ៉ាត់ គ្រោងបង្កើនដល់ ១ម៉ឺនមេហ្គាវ៉ាតនៅឆ្នាំ២០៣០
កម្ពុជាអាចផលិតថាមពលអនុភាពអតិប្បរមា ២ ៧៣១មេហ្គាវ៉ាត់ គិតត្រឹមពេលបច្ចុប្បន្ន ខណៈរាជរដ្ឋាភិបាលកំពុងជំរុញការវិនិយោគលើរោងចក្រផលិតអគ្គិសនីបន្ថែមទៀត ដើម្បីបង្កើនអនុភាពរហូតដល់ទៅ ១០ ០០០ មេហ្គាវ៉ាត់ ត្រឹមឆ្នាំ២០៣០។ យោងតាមក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នប្រភពថាមពលបានមកពីរោងចក្រដុតប្រេងខ្មៅមានអានុភាពសរុប ២៣៦មេហ្គាវ៉ាត់ រោងចក្រជីវម៉ាស ១១១ មេហ្គាវ៉ាត ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ៣៦០មេហ្គាវ៉ាត់ រោងចក្រថាមពលដុតធ...
អានបន្ថែមក្រសួងគាំទ្រការបញ្ចូលតម្លៃសេវាប្រើប្រាក់ប្រព័ន្ធលូទៅក្នុងវិក្កយបត្រទឹកស្អាត
ក្រសួងសាធារណការ និងដឹកជញ្ជូន ថាការដាក់បញ្ចូលតម្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ទៅក្នុងវិក្កយបត្រទឹកស្អាត គឺជាយន្តការមួយដើម្បីជួយឱ្យក្រុមហ៊ុនមានទុនគ្រប់គ្រាន់ដើម្បីលើកកម្ពស់ និងរៀបចំប្រព័ន្ធលូឱ្យមានប្រសិទ្ធភាព និងសោភ័ណភាពជាងមុន។ នេះបើតាមការកិច្ចប្រជុំបូកសរុបលទ្ធផលលើកទី៤ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក រវាងក្រសួងសាធារណការ និ...
អានបន្ថែមផលិតកម្មអណ្តូងរ៉ែមាសគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២១ នេះ
ក្រុមហ៊ុន Renaissance Minerals (Cambodia) គ្រោងនឹងចាប់ផ្តើមជីករ៉ែមាសក្នុងតំបន់អាជ្ញាបណ្ណរបស់ខ្លួន នៅខេត្តមណ្ឌលគីរី ចុងឆ្នាំ២០២១ នេះ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនកំពុងពន្លឿនរៀបចំការងារត្រៀមជីក។ ឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយករ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការជីករ៉ែមាសនេះ នឹងធ្វើឡើងនៅលើអណ្តូងចំនួនមួយ ដែលមានជម្រៅ ប្រមាណ ១០០ម៉ែត្រ។ ក្រោយជីកបានហើយ ក្រុមហ៊ុននឹងនាំចេញទៅកែច្នៃនៅក្រៅប្រទេស ដោយសារតែ...
អានបន្ថែមក្រសួងជំរុញរៀបចំនិងគ្រប់គ្រងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទឹកក្រោមដីមានសណ្ដាប់ធ្នាប់ជាងមុន
ក្រសួងបរិស្ថាន បានប្ដេជ្ញាថានឹងបន្តលើកកម្ពស់ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទឹកក្រោមដីឆ្លងដែន ពិសេសទឹកក្រោមដីឆ្លងដែននៅដែនដីសណ្តរនៃទន្លេមេគង្គរវាងវៀតណាម និងកម្ពុជា។ នេះបើតាមកិច្ចប្រជុំប្រព័ន្ធអនឡាញរបស់មន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី ២៥ ខែឧសភា។ ការប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូល ដើម្បីធ្វើឱ្យការអនុវត្តមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម ជួប ប៉ារីស៍ ដែលជាប្រធានគម្រោង បានឱ្យដឹងថាគម្រោងល...
អានបន្ថែមអាមេរិកចង់បង្ហោះបន្ទះសូឡាចូលក្នុងអវកាស ប្រមូលថាមពលគ្មានដែនកំណត់ពីព្រះអាទិត្យ មកប្រើក្នុងលោក
មន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពអាកាសអាមេរិក ឬ Air Force Research Laboratory (AFRL) កំពុងសិក្សាផែនការបង្ហោះបន្ទះសូឡាចូលក្នុងអវកាស ដើម្បីស្រូបយកថាមពលគ្មានដែនកំណត់ពីព្រះអាទិត្យ ហើយបំឡែងជាកាំរស្មី បាញ់ចូលមកភពផែនដីប្រើប្រាស់ជាថាមពលអគ្គិសនី។ យោងតាមវីដេអូដែលបានចេញផ្សាយដោយ AFRL កាលពីខែមុន ថាមពលអគ្គិសនីសូឡា កំពុងតែមានការពេញនិយម ព្រោះជាថាមពលបៃតង និងមិនប៉ះពាល់ដល់បរិស្ថាន។ ប៉ុន្តែ ការដាក់បន្ទះសូឡា ភាគច្រើនគឺត...
អានបន្ថែម