ក្រុមហ៊ុន New Zealand បង្ហាញបច្ចេកវិទ្យាផលិតស៊ីម៉ង់ត៍ចេញពីសំបកកង់ឡានចាស់ៗ
ក្រុមហ៊ុនសំណង់នូវែលសេឡង់ Fletcher Building កាលពីថ្មីៗនេះ បានសម្រេចការសិក្សាលើបច្ចេកវិទ្យាផលិតស៊ីម៉ង់ត៍ចេញពីសំបកកង់ឡានចាស់ៗ ដែលនឹងអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុល បានដល់ទៅជាង ១៣០០០ តោនក្នុង១ឆ្នាំ។ បើយោងតាមសារព័ត៌មាន Global Construction Review ក្រុមហ៊ុននឹងយកសំបកកង់ឡានចាស់ៗ សរុបជាង ៣ លានកង់ ទៅដុតនៅក្នុងរោងចក្រនៅសីតុណ្ហភាព ១៤០០ អង្សាសេ ដើម្បីផលិតស៊ីម៉ងត៍។ ក្រុមហ៊ុនបញ្ជាក់ទៀតថា ការប្រើប្រាស់សំបក...
អានបន្ថែមក្រុមហ៊ុនជប៉ុនឈ្នះការដេញថ្លៃការងារសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក
ក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ ទទួលបានការងារសាងសង់រោងចក្រប្រពឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ ៥០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ កម្មវិធីដាក់ឱ្យដេញថ្លៃនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ឋទឹកខ្វក់នៅរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ កន្លងមក។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
អានបន្ថែមកម្ពុជាផលិតអគ្គិសនីបានសរុបជាង៨,៥ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងឆ្នាំ២០២០
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថាកាលពីថ្មីៗនេះថា ក្នុងឆ្នាំ២០២០ កម្ពុជាបានផលិតអគ្គិសនីតាមរយៈរោងច្រកថាមពលនានា ដូចជារោងចក្រធ្យូងថ្ម និងវារីអគ្គសនី បានដល់ជាង ៨ ៥១២លានគីឡូវ៉ាត់ម៉ោង ដែលថយចុះតិចតួចប្រមាណ ១,៨៧% បើធៀបនឹងឆ្នាំ ២០១៩។ សម្តេចបន្តទៀតថា ការតភ្ជាប់ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋតាមគេហដ្ឋាន បានកើនដល់ប្រមាណ ២,៩១លានខ្នងផ្ទះ ឬស្មើនឹងប្រមាណ ៨១,០៦% នៃចំនួនផ្ទះសរុប។ ដោយឡែក សម្រាប់បណ្តាញ...
អានបន្ថែមលក្ខណៈពិសេសបីយ៉ាងដែលធ្វើឱ្យគម្រោងផ្លូវល្បឿនលឿននៅកម្ពុជាក្លាយជាគម្រោងអភិវឌ្ឍន៍បៃតង
ទស្សនៈរបស់អ្នកបច្ចេកទេសយល់ឃើញថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុប្រវែង ១៩០គីឡូម៉ែត្រ តម្លៃជាង ២ពាន់លានដុល្លារ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះ មានលក្ខណៈពិសេស ៣យ៉ាងធំៗ ដែលគោរពទៅតាមលក្ខខណ្ឌគម្រោងអភិវឌ្ឍន៍បៃតង ឬហៅថាគម្រោងដែលប៉ះពាល់ បរិស្ថានតិចតួចបំផុត។ បើយោងតាមសារព័ត៌មាន Xinhua លក្ខណៈពិសេស ៣ នោះរួមមានដូចតទៅ៖ ១) បច្ចេកទេសមិនប៉ះពាល់បរិស្ថាន (eco-friendly) នៅក្នុងដំណើរនៃការជីកយក...
អានបន្ថែមបរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្ដីរំពឹងខ្លាំង ទោះអណ្តូងទាំង ៥ ដំណើរការហើយក្ដី
បរិមាណប្រេងឆៅបូមចេញពីអណ្តូងប្រេងទាំង ៥ នៅតំបន់ Apsara ទាបជាងការរំពឹងទុក និងផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគមួយកម្រិតធំ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ៣១ មីនា កន្លងមកនេះ។ បើយោងតាមប្រភពដដែល ក្រុមហ៊ុន KrisEnergy កំពុងសើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចា...
អានបន្ថែមគម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែបសម្រេចបាន ៧៥% ហើយ គ្រោងបញ្ចប់ខែតុលា
គម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែប ដែលបានបើកការដ្ឋានកាលពីចុងខែ ឧសភា កន្លងទៅនេះ សម្រេចបាន ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ខែតុលា ឆ្នាំនេះ។ ប្រធានគ្រប់គ្រងគម្រោង លោក ទិត្យ ទីគា បានឱ្យដឹងថា គម្រោងនេះមានទីតាំងស្ថិតនៅក្នុង សង្កាត់ព្រៃធំ ក្រុងកែប ដែលកំពុងសសាងសង់ឡើងក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សម្រាប់ជំហានទី ១ នៃគម្រោង ក្រុមការងារបានសាងសង់ផ្លូវបេតុង ប្រវែង ៣៥០០ ម៉...
អានបន្ថែមក្រសួងកំពុងដាក់ឱ្យដេញថ្លៃ គម្រោងរោងចក្រសូឡាអនុភាព ៤០មេហ្គាវ៉ាត ថ្មីមួយកន្លែងរបស់ ADB
ក្រសួងរ៉ែ និងថាមពល កំពុងដាក់ដេញថ្លៃគម្រោងវិនិយោគបង្កើតរោងចក្រថាមពលពន្លឺព្រះអាទិត្យ អនុភាព ៤០មេហ្គាវ៉ាត ថ្មីមួយកន្លែងទៀតនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថា ADB។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ការដាក់ដេញថ្លៃគម្រោងខាងលើនេះ ចាប់ផ្តើមកាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ ហើយមកទល់ពេលនេះ ដំណើរការដាក់ដេញថ្លៃគម្រោងនៅតែបន្ត។ គម្រោងនេះជាផ្នែកមួយនៃផែនការមេរបស់ ADB ក្នុងការបង្កើ...
អានបន្ថែមស្ថានីយថាមពលសូឡា ៦០មេហ្គាវ៉ាត នៅខេត្តបាត់ដំបង ចាប់ផ្តើមបញ្ចេញថាមពលចូលបណ្តាញជាតិ
ស្ថានីយសូឡាអនុភាព ៦០មេហ្កាវ៉ាត់ តម្លៃជាង៥០ លានដុល្លារ របស់ក្រុមហ៊ុន Risen Energy Co Ltd ដែលស្ថិតនៅក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានដាក់ឱ្យដំណើរការ នឹងតភ្ជាប់ចូលបណ្តាញជាតិហើយ។ យោងតាមឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល ស្ថានីយសូឡានេះ មិនត្រឹមតែជួយផលិតថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយផ្គត់ផ្គង់ថាមពេលទៅតំបន់ជិតៗនោះផងដែរ រួមមានស្រុកថ្មគោល ស្រុកបវេល និងបណ្តាទីប្...
អានបន្ថែមរ៉ែមាសនៅរតនគិរីជិតក្លាយជាការពិតហើយ ក្រោយរកឃើញគ្រាប់មាសក្នុងរណ្ដៅតេស្ដ៨០ កន្លែង
ក្រុមហ៊ុនកាណាដា Angkor Resources Corp កាលពីថ្មីៗនេះ បានបង្ហាញថា ការរុករករ៉ែនៅកម្ពុជាដើរបានមួយជំហានធំទៀតហើយ ក្រោយក្រុមការងាររកឃើញគ្រាប់មាសក្នុងរណ្ដៅ និងបណ្តុំខ្សែក្រោមដីដែលសំបូរទៅដោយរ៉ែច្រើនប្រភេទ។ លទ្ធផលវិជ្ជមាននេះត្រូវបានបង្ហាញ បន្ទាប់ពីក្រុមហ៊ុនបញ្ចប់ការជីករណ្តៅចំនួន៨០ កន្លែង និងបានគូសស្ទង់លើផ្ទៃដីនៅក្នុងតំបន់ Wild Boar ដែលទីតាំងអាជ្ញាបណ្ណអណ្តូងមាសរបស់ខ្លួន ក្នុងខេត្តរតនគិរី។ បើយោងតាមសេចក្...
អានបន្ថែមរដ្ឋដកហូតដីខុសច្បាប់ជាង ៤៧០ ហិកតានៅមណ្ឌលគិរី ដើម្បីប្រគល់ឱ្យទៅក្រុមហ៊ុនចិន ២ កាន់កាប់វិញ
រដ្ឋបាលខេត្តមណ្ឌលគិរី សម្រេចដកហូតដីដែលប្រជាជនកាន់កាប់ខុសច្បាប់ទំហំសរុបប្រមាណ ៤៧២ ហិកតា នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ជូនទៅម្ចាស់ដើមវិញ ដែលជាក្រុមហ៊ុនឯកជនចិនចំនួន ២ គឺក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុន ហួលីង ។ សេចក្ដីសម្រេចនេះធ្វើឡើងក្រោយ រដ្ឋបាលខេត្តនឹងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដីផ្ទាល់ កាលពីថ្ងៃទី ២២ ខែមីនា កន្លងមកនេះ។ លោក ជ...
អានបន្ថែម