ក្រសួងរ៉ែអះអាងថាប្រេងឆៅទាំងអស់នៅលើកប៉ាល់ MT Strovolos ជាទ្រព្យសម្បត្តិរបស់កម្ពុជា
ក្រសួងរ៉ែ និងថាមពល បានអះអាងថាប្រេងឆៅទាំងអស់នៅលើកប៉ាល់ MT Strovolos ជាទ្រព្យសម្បត្តិរបស់ព្រះរាជាណាចក្រកម្ពុជាគ្រប់ពេលវេលាទាំងអស់ មិនមែនជាកម្មសិទ្ធិរបស់ភាគីណាមួយទេ ដោយបញ្ជាក់ថាគ្រប់ភាគីត្រូវឈប់ទាមទារចង់បាន ហើយបញ្ជូនប្រេងមកកម្ពុជាវិញតាមច្បាប់។ ការអះអាងនេះគឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន World Tankers Management (WTM) ដែលជាក្រុមហ៊ុនគ្រប់គ្រងកប៉ាល់ដឹកប្រេងរត់ចេញពីកម្ពុជា ដែលថាកម្មសិ...
អានបន្ថែមក្រុមហ៊ុនដឹកប្រេងរត់ថា កម្ពុជាចោទខ្លួនថា«លួច»ប្រេង ដោយគ្មានមូលដ្ឋាន
ក្រុមហ៊ុន World Tankers Management (WTM) ដែលជាក្រុមហ៊ុនគ្រប់គ្រងកប៉ាល់ដឹកប្រេងរត់ចេញពីកម្ពុជា កាលពីថ្ងៃទី ២៧ កញ្ញា បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការចោទប្រកាន់របស់កម្ពុជា ពីការលួចប្រេងនេះ គឺគ្មានមូលដ្ឋាន ហើយបើតាមច្បាប់ កប៉ាល់របស់ខ្លួនគ្មានកាតព្វកិច្ចត្រូវវិលត្រឡប់មកកម្ពុជាវិញតាមការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជាឡើយ។ សេចក្តីថ្លែងការណ៍នេះត្រូវបានរាយការណ៍ដោយ Nikkei Asia នៅថ្ងៃទី ២៨ ខែកញ្ញា ដោយក្រុម...
អានបន្ថែមឥណ្ឌាថាស្រុកអូយ៉ាដាវ ខេត្តរតនគិរី មានរ៉ែច្រើនគ្រប់គ្រាន់សម្រាប់បង្កើតរោងចក្រចម្រាញ់មាស
ក្រុមហ៊ុនឥណ្ឌា Mesco Gold (Cambodia) ដែលទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរុករករ៉ែ នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានប្រកាសថា បរិមាណធនធានរ៉ែនៅក្នុងតំបន់នេះគឺមានរ៉ែមាសគ្រប់គ្រាន់ ដែលអាចឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា នេះថា ក្រុមហ៊ុន Mesco Gold បានកំពុងរៀបចំ និងកសាងហេដ្ឋារចនាសម្ព័នសំខាន់ៗ...
អានបន្ថែមត្រឹម៣ខែ កម្ពុជាចម្រាញ់មាសបាន ៥៥៥គីឡូ ខណៈនាំចេញទៅបន្សុទ្ធក្រៅប្រទេស ៣៥៥គីឡូ
គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា រយៈពេល ៣ខែក្រោយ បើកប្រតិបត្តិការ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited អាចចម្រាញ់រ៉ែមាសបានចំនួន ៤៨ដុំ ដែលស្មើនឹងប្រមាណ ៥៥៥ គីឡូក្រាម ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បានបង្ហាញថា ក្រុមហ៊ុនបាននាំចេញដុំមាស ៣៤ដុំ ឬស្មើនឹង ៣៥៥គីឡូក្រាម ទៅប្រទេសអូស្រ្តាលីរួចហើយ ដើម្បីយកទៅបន្សុទ្ធជាមាសទឹក៩៩,៩៩%។ ឯកឧត្តម អ៊ឹង ឌីប៊ូឡា...
អានបន្ថែមចិននឹងឈប់ផ្តល់កម្ចីលើការវិនិយោគគម្រោងថាមពលដុតធ្យូងថ្មនៅក្រៅប្រទេស
ប្រទេសចិន បានសន្យាថានឹងបញ្ឈប់ផ្តល់ហិរញ្ញប្បទានទៅលើគម្រោងវិនិយោគរោងចក្រថាមពលធ្យូងថ្មនៅក្រៅប្រទេស ដោយងាកទៅគាំទ្រខ្លាំងលើគម្រោងថាមពលបៃតង និងបញ្ចេញឧស្ម័នកាបូនតិច។ ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង លើកឡើងថា ប្រទេសចិននឹងបង្កើនការគាំទ្រប្រទេសកំពុងអភវិឌ្ឍន៍ ក្នុងការអភិវឌ្ឍថាមពលបៃតង និងបញ្ចេញកាបូនតិច និងមិនកសាងគម្រោងថាមពលដុតធ្យូងថ្មនៅក្រៅប្រទេសទៀតឡ...
អានបន្ថែមក្រសួងបរិស្ថានបើកដំណើរការឡដុតសំណល់កូវីដ និងសំណល់វេជ្ជសាស្ត្រនៅខេត្តសំខាន់ៗ ៤
ឡដុតកម្ទេចសំណល់វេជ្ជសាស្ត្រ និងសំណល់រឹងនានា ដែលមានសមត្ថភាពដុតសំរាមបានចន្លោះពី ៥តោន ដល់ ៧តោន ក្នុងមួយថ្ងៃ ត្រូវបានបើកដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី ២០ កញ្ញា កន្លងមកនេះ នៅខេត្តសំខាន់ៗ ចំនួន ៤ រួមមាន ខេត្តកែប ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តបាត់ដំបង។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ឡទាំងនេះនឹងជួយឱ្យរដ្ឋបាលខេត្តនីមួយៗ គ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឱ្យកាន់តែមានប...
អានបន្ថែមក្រសួងកំពុងរកយុទ្ធសាស្រ្តថ្មីដើម្បីពង្រឹងការការផ្គត់ផ្គង់ទឹកស្អាតឱ្យមាននិរន្តរភាព
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាស្វែងរកយុទ្ធស្រាស្តថ្មី ដើម្បីគ្រប់គ្រង និងផ្ដល់សេវាប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ នេះបើតាមកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ លោក ចៅ សុភៈភិបាល អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងកិច្ចការងារ ដើម្បីធានាប្រតិប...
អានបន្ថែមក្រុមហ៊ុនអូស្ដ្រាលីទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាសលើដីជាង ១ម៉ឺនហិកតានៅខេត្តត្បូងឃ្មុំ
ក្រុមហ៊ុនរ៉ែមាស Renaissance Minerals (Cambodia) ទទួលបានអាជ្ញាប័ណ្ណថ្មីមួយទៀត ដើម្បីរុករករ៉ែមាសប្រមាណជាង ១ម៉ឺនហិកតា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយក្រុមហ៊ុនបានចាប់ផ្ដើមចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មជាលើកដំបូងនៅកម្ពុជា នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី កាលពីខែមិថុនាកន្លងទៅ។ ជាក់ស្ដែង ក្រុមហ៊ុននេះទទួលបានអាជ្ញាបណ្ណស្វែងរុករកពីក្រសួងរ៉ែ និងថាមពល តាំងកាលពីខែមករា ឆ្នាំ២០២១ មកម្ល៉េះ។ នេះជាការបញ្ជាក់របស់ ...
អានបន្ថែមក្រុមហ៊ុនឥណ្ឌាមួយចំនួនចង់មកប្រឡូកក្នុងវិស័យរុករករ៉ែនៅកម្ពុជា ពិសេសរ៉ែមាស និងដែក
អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនឥណ្ឌាមួយចំនួនកំពុងសំឡឹងឃើញសក្ដានុពល និងស្វែករកឱកាសមកវិនិយោគលើវិស័យរុករកធនធានរ៉ែនៅកម្ពុជាបន្ថែមទៀត ពិសេសរ៉ែមាស និងរ៉ែដែក។ លោកជំទាវអគ្គរដ្ឋទូត Devyani Uttam Khobragade បានលើកឡើងដូច្នេះ នៅក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ។ យោងតាមក្រសួងរ៉ែ និងថាមពល ជំនួបពិភាក្សាការងារនេះ ផ្តោតលើសក្តានុពល និងឱកាសនៃកា...
អានបន្ថែមក្រុមហ៊ុន Renaissance Minerals ទទួលបានអាជ្ញាបណ្ណសិទ្ធរុករ៉ែមាសនៅខេត្តត្បូងឃ្មុំហើយ
ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុន Renaissance Minerals (Cambodia) រុករករ៉ែមាស នៅក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ថែមទៀត ក្រោយក្រុមហ៊ុនមួយនេះទើបប្រកាសបើកឧស្សាហកម្មរ៉ែមាសខ្នាតពាណិជ្ជកម្មដំបូងបង្អស់នៅកម្ពុជា ក្នុងខេត្តមណ្ឌលគីរី កាលពីខែមិថុនាកន្លងមកនេះ។ នេះបើយោងតាមឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងជំនួបរវាងតំណាងក្រុមហ៊ុន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ កន្...
អានបន្ថែម