រដ្ឋអនុម័តជាផ្លូវការលើរោងចក្រអគ្គិសនីដុតធ្យូងថ្ម៧០០មេហ្គាវ៉ាត់ តម្លៃ១ពាន់លានដុល្លារ នៅកោះកុង
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីព្រឹកថ្ងៃទី ៨ ខែធ្នូនេះ បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប Botum Sakor Energy Co., Ltd ដំណើរការវិនិយោគលើរោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ តម្លៃជាង១ពាន់លានដុល្លារ នៅកោះកុងខេត្តកោះកុង។ មានទីតាំងស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ រោងចក្រអគ្គិសនីដ៏ធំនេះនឹងអាចជួយបង្កើតការងារបានយ៉ាងតិច ៣៦០ កន្លែងសម្រាប់ប្រជ...
អានបន្ថែមស្ថានីយថាមពលសូឡា ៣គម្រោងទៀត សរុប ១១០មេហ្គាវ៉ាត គ្រោងដាក់ដំណើរការនៅដើមឆ្នាំក្រោយ
ស្ថានីយថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ឬហៅថាថាមពលសូឡា ចំនួន ៣គម្រោង គ្រោងដាក់ដំណើការនៅដើមឆ្នាំក្រោយខណៈបច្ចុប្បន្ន ការសាងសង់គម្រោងទាំងបីនេះ ជារួមបានសម្រេចប្រមាណ៩០% ហើយ។ បើយោងតាម ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល គម្រោងទាំង ៣ នេះ ស្ថិតក្នុងចំណោមគម្រោងថាមពលចំនួន៤ ដែលរដ្ឋាភិបាលបានអនុម័តកាលពីឆ្នាំ២០១៩។ ឯកឧត្តមថ្លែងថា៖ «គម្រោងទាំងអស់ហ្នឹង អនុវត្តន៍សម...
អានបន្ថែមវិស្វករបារាំងបង្លាញប្លង់អគារខ្ពស់បំផុតលើលោកដែលអាចស្រូបឧស្ម័នពុលពីក្នុងខ្យល់បាន
ក្រុមហ៊ុនស្ថាបត្យកម្មបារាំង Rescubika កាលពីថ្មីៗនេះ បានគូរប្លង់ និងស្នើសាងសង់ឱ្យអគារកម្ពស់ ៧៣០ ម៉ែត្រ ដែលអាចស្រូបឧស្ម័នពុលកាបូនិចពីក្នុងខ្យល់បាន នៅឯទីក្រុងញូវយ៉ក។ ប្រសិនបើគម្រោងនេះត្រូវបានសាងសង់ពិតមែន អគារនេះនឹងក្លាយជាអាគារខ្ពស់បំផុតលើលោក ដែលជួយការពារបរិស្ថាន ពោលគឺអាចស្រូបយកឧស្ម័នពុលកាបូនិកច្រើនជាងការបញ្ចេញ។ អគារនេះមានឈ្មោះថា Mandragora ដែលឌីស៉ាញជារូបរាងដើមឈើដែលមានឬសដូចមុខមនុស្ស។ អគារនេះជាអគារប...
អានបន្ថែមស្ថានីយសូឡាតម្លៃជិត៣០លានដុល្លារនៅខេត្តពោធិ៍សាត់ នឹងបញ្ចេញថាមពលពេញ ៩០MW ដើមឆ្នាំក្រោយ
ស្ថានីយថាមពលសូឡា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ តម្លៃប្រមាណ ២៨លានដុល្លារអាមេរិក គ្រោងនឹងបញ្ចេញថាមពលពេញលេញដល់ទៅ ៩០មេហ្គាវ៉ាត នៅដើមឆ្នាំក្រោយ ខណៈបច្ចុប្បន្នស្ថានីយសូឡានេះកំពុងបញ្ចេញថាមពលចូលបណ្តាញជាតិ ៣០មេហ្គាវ៉ាតរួចហើយ។ ក្រុមហ៊ុនបានឱ្យដឹងដូច្នេះនៅក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ០១ ខែធ្នូ កន្លងមកនេះ។ វិនិយោគដោយក្រុមហ៊ុន SCHNEITEC CO., Ltd គម្រោងស...
អានបន្ថែមរោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំនៅលើកោះរ៉ុងសន្លឹម ចាប់ផ្ដើមសាងសង់ហើយ
រោងចក្រអគ្គសនីដើរដោយពន្លឺព្រះអាទិត្យខ្នាតធំនៅលើកោះរ៉ុងសន្លឹម បានចាប់ផ្ដើមសាងសង់ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែ មេសា ឆ្នាំ ២០២១។ នេះបើយោងតាមគេហទំព័រ Yahoo Finance កាលពីថ្ងៃទី ៣០ វិច្ឆិកានេះ។ គម្រោងនេះជាការគ្នាសហការគ្នារវាង ក្រុមហ៊ុន Total Solar Cambodia និង Canopy Power ដែលអាចផ្គត់ផ្គង់អគ្គីសនីដល់ប្រជាជន និងអាជីវកម្ម បានច្រើនជាងពាក់កណ្ដាលនៃចំនួនប្រជាជនសរុប នៅលើកោះរ៉ុងសន្លឹមនេះ។ គម្រោងនេះ រួមបញ្ជូលទ...
អានបន្ថែមរោងចក្រថាមពលអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់នៅកម្ពុជា អាចនឹងសាងសង់ឆាប់ៗ
គម្រោងរោងចក្រថាមពលអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់នៅកម្ពុជា ដែលសិក្សាដោយក្រុមហ៊ុន The Blue Circle (Cambodia) ជិតឈានដល់ដំណាក់កាលសាងសង់ហើយ ដោយនៅពេលនេះ ក្រុមហ៊ុនកំពុងពិភាក្សាលើតម្លៃអគ្គិសនីលក់ចេញទៅអគ្គិសនីកម្ពុជា។ លោក ជា សោភ័ណ នាយកគ្រប់គ្រងអភិវឌ្ឍន៍នៃក្រុមហ៊ុន The Blue Circle (Cambodia) បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងពិភាក្សាលើតម្លៃលក់ចេញទៅអគ្គិសនីកម្ពុជា ហើយនៅពេល EDC ព្រមទទួលតម្លៃចុងក្រោយហើយ ...
អានបន្ថែមរោងចក្រអគ្គិសនីអនុភាព ៤០០ មេហ្គាវ៉ាតនៅល្វាឯមនឹងសាងសង់ចប់ជាស្ថាបពរនៅខែធ្នូនេះ
គម្រោងសាងសង់រោងចក្រដើរដោយប្រេងខ្មៅ និងឧស្ម័ន អនុភាព ៤០០មេហ្គាវ៉ាត នៅក្នុងស្រុកល្វាឯម សម្រេចបានប្រមាណ ៩៥% ដោយគ្រោងបញ្ចប់ទាំងស្រុងនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម ក្នុងដំណើរទស្សនកិច្ចទីតាំងគម្រោងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា នេះ។ ជាក់ស្ដែង រោងចក្រនេះធ្លាប់បានគ្រោងទុកម្ដងហើយថា នឹងភ្ជាប់ចូលបណ្ដាញជាតិកាលពីខែសីហា កន្លងមកនេះ ប៉ុន្តែ ក្រោយមក គម្រោងត្...
អានបន្ថែមក្រុមហ៊ុនចិនទទួលសាងសង់គម្រោងរោងចក្រថាមពលធ្យូងថ្មតម្លៃ ១,១ ពាន់លានដុល្លារនៅកោះកុង
ក្រុមហ៊ុនម៉ៅការវិស្វកម្មចិន Sinosteel Engineering & Technology ទទួលសាងសង់គម្រោងរោងចក្រថាមពលធ្យូងថ្មអានុភាព ៧០០ មេហ្គាវ៉ាត់ តម្លៃសរុបប្រមាណ ១,១ ពាន់លានលានដុល្លារ នៅខេត្តកោះកុង។ នេះបើយោងតាមសារព័ត៌មាន yicaiglobal.com ។ ក្រុមហ៊ុនចិននេះបានចុះហត្ថលេខាលើវិញ្ញាបនប័ត្រប្រតិបត្តិការថាមពលជាមួយ ក្រុមហ៊ុន Botum Sakor Energy ដែលជាក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាលពីសប្ដាហ៍មុននេ...
អានបន្ថែមកម្ពុជាគ្រោងសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នជាច្រើនកន្លែង
រដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នជាច្រើនកន្លែងទៀត ដើម្បីឆ្លើយតបទៅនឹងផែនការ បង្កើនល្បាយការផ្គត់ផ្គង់ថាមពលនាពេលអនាគតនៅក្នុងប្រទេស។ យោងតាមផែនការថាមពលដែលទើបតែធ្វើបច្ចុប្បន្នភាពថ្មីៗនេះ កម្ពុជាគ្រោងប្រើឧស្ម័នធម្មជាតិ (Natural Gas) សម្រាប់ការផលិតថាមពលអគ្គិសនីក្នុងចំណែកមួយដ៏ធំដែលមានអានុភាពសរុបដល់ទៅ ៣៦០០ មេហ្គាវ៉ាត ត្រឹមឆ្នាំ២០៣០។ តាមរយៈផែនការថាមពលនេះ រោងចក្រថាមពលដើរដោយ ឧស្ម...
អានបន្ថែមការបូមប្រេងដំណក់ដំបូងនៅកម្ពុជាអាចនឹងពន្យារពេលទៀតហើយ ដោយសារកូវីដ១៩
ក្រុមហ៊ុន KrisEnergy កាលពីថ្មីៗនេះ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាដើម្បីពន្យារកាលបរិច្ឆេទផលិតប្រេងនៅប្លុក អេ នៃអណ្ដូងអប្សរា ក្រោយក្រុមហ៊ុនបានយឺតយ៉ាវម្ដងហើយម្ដងទៀតក្នុងការសម្រេចការងារ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃទី ១១ វិច្ឆិកា កន្លងមកនេះ។ បើយោងតាមកិច្ចសន្យា ប្រេងតំណក់ដំបូងគួរតែផលិតបានតាំងតែ ខែមិថុនា ឆ្នាំ២០២០ នេះមកម្លេះ តែដោយសារវិបត្តិកូវីដ រដ...
អានបន្ថែម