រដ្ឋអនុម័តជាផ្លូវការលើរោងចក្រអគ្គិសនីដុតធ្យូងថ្ម៧០០មេហ្គាវ៉ាត់ តម្លៃ១ពាន់លានដុល្លារ នៅកោះកុង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីព្រឹកថ្ងៃទី ៨ ខែធ្នូនេះ បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប Botum Sakor Energy Co., Ltd ដំណើរការវិនិយោគលើរោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ តម្លៃជាង១ពាន់លានដុល្លារ នៅកោះកុងខេត្តកោះកុង។

មានទីតាំងស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ រោងចក្រអគ្គិសនីដ៏ធំនេះនឹងអាចជួយបង្កើតការងារបានយ៉ាងតិច ៣៦០ កន្លែងសម្រាប់ប្រជាជនក្នុងស្រុក ហើយជាពិសេសនឹងចូលរួមចំណែកយ៉ាងខ្លាំងដល់វិស័យថាមពលនៃប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Botum Sakor Energy Co., Ltd កាលពីខែវិច្ឆិកា កន្លងមកនេះ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន Sinosteel Engineering & Technology រួចរាល់ ដោយក្រុមហ៊ុនចិននេះ នឹងទទួលធ្វើការរចនាប្លង់ ផ្គត់ផ្គង់ឧបករណ៍ និងសាងសង់។ (អានបន្ថែម)

ការងារសាងសង់ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ខែ បន្ទាប់ពីការបើកការដ្ឋាន ហើយដំណាក់កាលទី២ នឹងបញ្ចប់ក្នុងរយៈពេល ៤៨ ខែ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]