ថាមពល និងបរិស្ថាន
ADB សន្យាជួយកម្ពុជា សង់ស្ថានីយឧតុនិយម១ទៀត នៅព្រលានថ្មីក្រុងតាខ្មៅ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងមុតមាំថានឹងផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar(ស្ថានីយឧតុនិយម) តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងករណីដែលហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។ នេះបើតាមកិច្ចពិភាក្សារវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ការពង្រឹងលើប្រព័ន្ធព្យាករណ៍ ប្រព័ន្ធប្រកាសអាសន្ននិងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាកិច្ចការចាំបាច់ ដើម្បីឈានទៅកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយការខាតបង់ផ្នែកសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី ជួយពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានាផងដែរ។ ជាការឆ្លើយតប លោក Tom Panella តំណាងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ពីជំហរយ៉ាងមុតមាំថានឹងពិចារណាលើការផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar តេជោសែនទី២ នៅកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងករណីដែលហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។ គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម កំពុងដំណើរការគម្រោងចំនួន២ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ។ គម្រោងទាំង២នោះរួមមាន៖ ទី១_គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម […]
អានបន្ថែមក្រុមហ៊ុន Mizuda គ្រោងបំប្លែងសំរាមនៅរាជធានីភ្នំពេញទៅជាថាមពលអគ្គិសនី
ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. មានបំណងពង្រីកការវិនិយោគលើការផលិតថាមពលអគ្គិសនីពីចេញពីសំណល់សំរាម ខណៈបច្ចុប្បន្នក្រុមហ៊ុននេះជាប្រតិបត្តិករប្រមូលសំរាមអស់រយៈពេល ០៣ឆ្នាំហើយនៅរាជធានីភ្នំពេញ។ នេះបើតាមការបង្ហាញឱ្យដឹងរបស់លោក សាន ជានមីង (Shan Jianming) ប្រធានក្រុមហ៊ុន Mizuda Group ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន Mizuda Group បានឱ្យដឹងថា ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group កំពុងផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញ អស់រយៈពេលប្រមាណ ៣ឆ្នាំមកហើយ។ លោកបានបន្តថា ក្រុមហ៊ុនបានផ្តល់សេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងភូមិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញ និងបានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន ៧១០កន្លែងផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏បានបង្ហាញពីគោលបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ទាំងអស់នេះ […]
អានបន្ថែមអភិបាលខេត្តត្បូងឃ្មុំកៀរគរក្រុមហ៊ុនម៉ាឡេស៊ីខ្នាតធំមកវិនិយោគលើគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ
ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងជំនួបធុរកិច្ច ជាមួយក្រុមហ៊ុនខ្នាតធំផ្នែកថាមពលកកើតឡើងវិញរបស់ម៉ាឡេស៊ី Sunview Group Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Fabulous Sunview Sdn ដើម្បីកៀរគរឱ្យក្រុមហ៊ុននេះមកវិនិយោគលើគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ និងគម្រោងនានាពាក់ព័ន្ធនឹងការកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តត្បូងឃ្មុំ កាលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។ ជំនួបរវាងថ្នាក់ដឹកនាំខេត្តនិងធុរជនឆ្នើមៗរបស់ម៉ាឡេស៊ីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានចូលរួមដោយឥស្សរជនឆ្នើមៗ រួមមាន៖ ព្រះអង្គម្ចាស់ Tuanku Syed Faizuddin Putra Ibni Tuanku Syed Sirajuddin Jamalillail, ព្រះអង្គម្ចាស់ Perlis, ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ, លោក Dato’ Sohaimi Bin Shahadan នាយក និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sirage Energy Sdn Bhd ដែលជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន។ ជាលទ្ធផលនៃកិច្ចប្រជុំ ដោយមើលឃើញពីសក្តានុពលរបស់ខេត្តត្បូងឃ្មុំដែលត្រូវបានលើកឡើងដោយតំណាងរដ្ឋបាលខេត្ត ភាគីម៉ាឡេស៊ីបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងខេត្តនេះ និងយល់ព្រមវិនិយោគលើសំណើគម្រោងដំឡើងស្ថានីយថាមពលកកើតឡើងវិញដែលមានសមត្ថភាពផលិតថាមពលបានចន្លោះពី ១០០ […]
អានបន្ថែម២០៥០-កម្ពុជាប្តេជ្ញាបង្កើនគម្របព្រៃឈើឱ្យបាន៦០% ខណៈកំពុងជំរុញបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ
ក្រសួងបរិស្ថាន គ្រោងនឹងបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិនៅតាមបណ្តាលខេត្តចំនួន៤ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនគម្របព្រៃឈើកម្ពុជាឱ្យបានចំនួន ៦០% នៅឆ្នាំ២០៥០។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងឱ្យដឹងថា ស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិនេះ មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប និងត្បូងឃ្មុំ។ ស្ថានីយទាំងនេះនឹងត្រូវបង្កើតឡើងបន្ថែមពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានបាននិងកំពុងរៀបចំតាមភូមិសាស្រ្តរៀងៗខ្លួន ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំតាមគេហដ្ឋាននិងតាមសហគមន៍។ ឯកឧត្តមបានបន្តថា ស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិនេះ នឹងជួយទាក់ទាញបាននូវការសិក្សាស្រាវជ្រាវពីពូជឈើ ជីវៈចម្រុះ ជាពិសេសនឹងជួយបង្កើតនូវគោលដៅទេសចរណ៍បៃតងថែមទៀតផង។ លើសពីនេះទៀតនោះគឺ ស្ថានីយបណ្តុះកូនឈើ ក៏អាចមានសមត្ថភាពបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំតាមប្រភេទនីមួយៗ ដូចជា៖ អាចបណ្តុះកូនឈើតូចៗ បានយ៉ាងតិចជាង ១លានដើម ដើម្បីយកទៅដាំតាមមូលដ្ឋាន និងតាមសហគមន៍តំបន់ការពារធម្មជាតិ អាចបណ្តុះ និងថែទាំកូនឈើឱ្យធំល្មម ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំតាមគេហដ្ឋាន ថែទាំកូនឈើឱ្យធំ សម្រាប់ផ្គត់ផ្គង់ដល់ការដាំនៅតាមទីក្រុង ដើម្បីធ្វើឱ្យទីក្រុងយើងស្អាត មានភាពបៃតង ក្រៅពីថ្នាលបណ្តុះកូនឈើ ក្រសួងបរិស្ថាន ក៏គ្រោងនឹងរៀបចំទីតាំងកម្សាន្តបែបខ្មែរ កន្លែងបោះតង់ និងបំភ្លឺដោយអំពូលសូឡា ទុកប្រគល់ជូនប្រជាពលរដ្ឋក្នុងតំបន់នានា […]
អានបន្ថែមកម្ពុជា-បារាំង ចុះអនុស្សរណៈ៣ ទំហំ២០០លានអឺរ៉ូ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា
កម្ពុជា និងបារាំង បានសម្រេចចុះអនុស្សរណៈយោគយល់សំខាន់ៗចំនួន០៣ ដើម្បីជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ ឆ្ពោះទៅរកការពន្លឿនអន្តរកាលថាមពលទាំងអស់នៅកម្ពុជា និងក្នុងតំបន់ ក៏ដូចជាសកលលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ អនុស្សរណៈទាំង០៣ នេះ ត្រូវបានធ្វើឡើងរវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុនសាធារណៈ និងឯកជនរបស់បារាំង រួមមាន៖ ១.អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Hydrogène de France SA ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនិងអភិវឌ្ឍន៍គម្រោងអីដ្រូសែនទំហំ ១០មេហ្គាវ៉ាត់ សម្រាប់វិស័យអគ្គិសនី នៅព្រះរាជាណាចក្រកម្ពុជា (Feasibility Study and Development of a 10 MW Hydrogen Project for Power Sector in the Kingdom of Cambodia) ២.អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Electricité de France SA […]
អានបន្ថែមសក្តានុពលថាមពលកកើតឡើងវិញនៅកម្ពុជា កំពុងទាក់ទាញអារម្មណ៍អ្នកវិនិយោគបារាំង «Blue Circle»
Blue Circle ជាក្រុមហ៊ុនជំនាញផ្នែកបង្កើតថាមពលកកើតឡើងវិញដោយកម្លាំងខ្យល់ បានមើលឃើញពីសក្តានុពលខ្ពស់លើការវិនិយោគថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។ លោក Olivier Duguet ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងជំនួបខាងលើនេះ លោក Olivier Duguet លើកឡើងថា ក្រុមហ៊ុនក៏ធ្លាប់អញ្ជើញមកកាន់តំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនដែលជាដៃគូក្នុងស្រុក ក្នុងការសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុងកម្រិតល្បឿនល្អដែលអាចផលិតជាថាមពលអគ្គីសនីបាន។ នាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បន្តថា ក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមក ខាងក្រុមហ៊ុន បានកត់សម្គាល់ពីទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់បាន ក្នុងនោះរួមមាន តំបន់ភ្នំបូកគោ ខេត្តកំពត និងខេត្តមណ្ឌលគីរី។ លោកបន្តទៀតថា៖ “ក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចនឹងផលិតថាមពល បានរហូតដល់ ១០០មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ ទៅថ្ងៃអនាគត” ។ ក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចធិបតីថា ជាមួយការជួយជ្រោមជ្រែង […]
អានបន្ថែមថៃគ្រោងសហការជាមួយកម្ពុជា ដើម្បីទប់ទល់នឹងបញ្ហាផ្សែងអ័ព្ទនៅតំបន់ឆ្លងដែន
ក្នុងចំណាត់ការដ៏សំខាន់មួយនេះ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានប្រកាសពីកិច្ចសហការដែលមិនធ្លាប់មានពីមុនជាមួយប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាការបំពុលអ័ព្ទនៅតំបន់ឆ្លងដែន។ គំនិតផ្តួចផ្តើមរួមគ្នានេះ នឹងបង្ហាញឡើងនៅមុនជំនួបដ៏សំខាន់ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ដែលនេះជាសញ្ញានៃសម្ព័ន្ធភាពរួមគ្នាប្រឆាំងនឹងផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលអ័ព្ទឆ្លងព្រំដែន នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មានថៃ Thaiger កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤នេះ។ តាមប្រភពដដែលបានឱ្យដឹងថា ថ្នាក់ដឹកនាំនៃគណៈប្រតិភូនៃកិច្ចពិភាក្សាទ្វេភាគីនេះ នឹងធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តស្រះកែវ ដែលជាតំបន់រងផលប៉ះពាល់យ៉ាងខ្លាំងពីការបំពុលឆ្លងដែន ដែលបង្កឡើងដោយភ្លើងឆេះព្រៃ។ ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិជ្ជាអវកាស និងព័ត៌មានវិទ្យា (GISTDA) របស់ប្រទេសថៃនឹងរួមចំណែកផ្តល់ជូនរូបភាពពីផ្កាយរណបសំខាន់ៗ ដើម្បីជួយសម្រួលដល់ការធ្វើផែនការឆ្លើយតបរបស់ក្រុមការងារទស្សនកិច្ចសិក្សានេះ ដោយកំណត់ចំណុចក្តៅនៃភ្លើងឆេះព្រៃ និងជួយអន្តរាគមន៍រហ័ស។ “ភាពធ្ងន់ធ្ងរនៃការបំពុលកម្រិត PM2.5 នៅតាមតំបន់នានាដូចជាខេត្តស្រះកែវ ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាមួយប្រទេសជិតខាងរបស់យើង។ រួមគ្នាជាមួយកម្ពុជា យើងមានគោលបំណងដោះស្រាយបញ្ហាឫសគល់ និងអនុវត្តយុទ្ធសាស្រ្តគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព” នេះជាប្រសាសន៍របស់ នាយករដ្ឋមន្ត្រីស្រេតថា ថាវីស៊ីន។ លោកនាយករដ្ឋមន្ត្រី ស្រេតថា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃចំពោះសិទ្ធិរបស់ប្រជាពលរដ្ឋរបស់ខ្លួនក្នុងការសម្អាតខ្យល់ ដែលជាជំហរពង្រឹងដោយការដាក់ឱ្យប្រើប្រាស់នូវសេចក្តីព្រាងច្បាប់ស្តីពីខ្យល់អាកាសបរិសុទ្ធទៅកាន់សភាថៃ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានចាត់ទុកថាជាបញ្ហាបន្ទាន់មួយ នឹងត្រូវឆ្លងកាត់ការអានលើកដំបូងរបស់ខ្លួននៅក្នុងសភាតំណាងរាស្រ្តនៅសប្តាហ៍ក្រោយ បន្ទាប់ពីមានការពិភាក្សាយ៉ាងទូលំទូលាយកាលពីថ្ងៃព្រហស្បតិ៍ ដែលបាននាំឱ្យមានការបោះឆ្នោតអនុម័តឡើងវិញ។ “សេចក្តីព្រាងច្បាប់ស្តីពីខ្យល់បរិសុទ្ធនេះ ត្រូវបានតាក់តែងឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់អង្គការជាតិ […]
អានបន្ថែមថៃស្នើជួបកម្ពុជាដើម្បីពិភាក្សាបញ្ហាធនធានធម្មជាតិនៅតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នា នៅដើមខែកុម្ភៈ
ភាគីប្រទេសថៃ គ្រោងនឹងចាប់ផ្តើមការពិភាក្សាគ្នាជាមួយកម្ពុជា នៅថ្ងៃទី ០៧ ខែកុម្ភៈនេះ ដើម្បីដោះស្រាយការទាមទារតំបន់ព្រំដែនត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។ តំបន់ព្រំដែនត្រួតស៊ីគ្នា ដែលមានទំហំ ២៦.000 គីឡូម៉ែត្រការ៉េនេះ ត្រូវបានគេដឹងថាសម្បូរធនធានថាមពលដ៏ច្រើនសន្ធឹកសន្ទាប់ និងជាចំណុចនៃជម្លោះព្រំដែនទឹកមិនដាច់ស្រេចរវាងប្រទេសទាំងពីរអស់កាលជាយូរមកហើយ។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសថៃសម្រាប់កិច្ចពិភាក្សាសំខាន់នេះ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មានថៃ Pattayamail កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Parnpree Bahiddha-Nukara បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចពិភាក្សានាពេលខាងមុខនេះថា “លទ្ធផល (នៃកិច្ចពិភាក្សានេះ) នឹងកំណត់ពីសកម្មភាពរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។” ចំណែកឯលោក Pichai Naripthaphan ទីប្រឹក្សានាយករដ្ឋមន្ត្រីថៃ បានបង្ហើបឱ្យដឹងថា “ការផ្តោតសំខាន់នៃកិច្ចពិភាក្សានេះ គឺផ្តោតលើការប្រើប្រាស់ធនធានថាមពលរួមគ្នា ជាជាងការពិភាក្សាអំពីជម្លោះព្រំដែនសមុទ្រ។” ភាពបន្ទាន់នៃការពិភាក្សាទាំងនេះ កើតឡើងដោយពេលវេលានេះ ជាពេលដែលមានតម្រូវ ការរុករក និងខួងយកធនធានថាមពល ដែលប៉ាន់ស្មានថាមានចន្លោះពី ២ ទៅ ៧ ឆ្នាំ។ ប្រទេសថៃដែលកំពុងមានប្រៀបស្រាប់លើការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិដែលមានស្រាប់របស់ខ្លួន មានបំណងចង់បញ្ចប់កិច្ចពិភាក្សានេះ មុនពេលអាណត្តិរបស់រដ្ឋាភិបាលបច្ចុប្បន្នបញ្ចប់ ដោយស្របតាមការព្រមព្រៀងរបស់កម្ពុជា […]
អានបន្ថែមរដ្ឋសម្រេចចេញវិធានការសំខាន់ៗ៤ ដើម្បីរក្សាគុណភាពខ្យល់
ក្រសួងបរិស្ថាន បានស្នើដល់រដ្ឋបាលរាជធានី-ខេត្តទាំង២៥ ជួយផ្សព្វផ្សាយ និងអនុវត្តនូវវិធានការសំខាន់ៗចំនួន ០៤ ដើម្បីរក្សានូវគុណភាពខ្យល់ សំដៅកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ នេះបើតាមក្រសួងបរិស្ថានកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ បើតាមការសិក្សារបស់ក្រសួងបរិស្ថាន បានបង្ហាញឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងចាប់ពីខែធ្នូដល់ខែមេសា លទ្ធផលគុណភាពខ្យល់ដែលក្រសួងបរិស្ថានបានធ្វើការតាមដាននៅរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ជាពិសេសកំណើនកំហាប់ភាគល្អិតនិចល អណ្ដែតក្នុងខ្យល់ (PM10 និងPM2.5) អាចមានកម្រិតលើសស្តង់ដារកំណត់ ដែលជាហានិភ័យបង្កការប៉ះពាល់សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន។ កំណើនកំហាប់ភាគល្អិតនិចលនេះបង្កឡើងពី ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម យានយន្ត ជាពិសេសភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្មការដុតរានព្រៃ ការដុតគល់ជញ្ជាំង ការដុតសំរាម សំណល់រឹង នៅទីចំហ និងការឆេះនៅទីលានចាក់សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ ក្រសួងបរិស្ថាន បានស្នើឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ ជំរុញផ្សព្វផ្សាយការអនុវត្តសារាចរលេខ ០១សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រជាពលរដ្ឋ និងត្រៀមមធ្យោបាយ។ ព្រមជាមួយគ្នានេះ […]
អានបន្ថែមកម្ពុជាមានប្រភពថាមពលចំនួន ២៦គម្រោង អាចផលិតបានជាង ៣៤០០មេហ្គាវ៉ាត់
គិតត្រឹមដំណាច់ឆ្នាំ ២០២៣ នេះ កម្ពុជាមានប្រភពថាមពលសរុបចំនួន ២៦ គម្រោង មានកំលាំងផលិតសរុប ៣.៤៥១មេហ្គាវ៉ាត់ ដោយក្នុងនោះជាង ៦២ភាគរយ នៃថាមពល បានមកពីថាមពលកកើតឡើងវិញ។ ក្រសួងរ៉ែ និងថាមពល បានបង្ហាញតួលេខនេះ ក្នុងកម្រងវីដេអូ អំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះចំពោះវិស័យអគ្គិសនី ក្នុងឆ្នាំ២០២៣។ មកទល់ពេលបច្ចុប្បន្ន ការភ្ជាប់បណ្តាញអគ្គិសនីដល់លំនៅឋានសម្រេចជាង ៨៨ភាគរយ និង ជាង៩៨ភាគរយដល់់ភូមិសរុបនៅទូទាំងប្រទេស។ ក្រសួងបានកំណត់សម្រេចឱ្យបាន១០០ ភាគរយ នៃការតភ្ជាប់បណ្តាញទៅកាន់ភូមិនៅឆ្នាំត្រឹមឆ្នាំ ២០៣០។
អានបន្ថែម