ថាមពល និងបរិស្ថាន
រដ្ឋាភិបាលថៃថ្មីចង់ប្តូរយុទ្ធសាស្ត្រចរចាបញ្ហាព្រំដែនសមុទ្រជាមួយកម្ពុជា ដោយផ្តោតលើ…
រដ្ឋាភិបាលថៃថ្មី បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការចង់ចរចាជាមួយកម្ពុជាទាក់ទងនឹងតំបន់ព្រំដែនសមុទ្រខ្មែរថៃដែលត្រួតស៊ីគ្នា។ ប៉ុន្តែក្នុងការចរចាជាថ្មីនេះ ថៃនឹងប្តូរយុទ្ធសាស្ត្រចរចាពីការផ្តោតលើការទាមទារបោះបង្គោលព្រំដែនសមុទ្រដែលមិនដាច់ស្រេចកាលពីមុន មកជាការអភិវឌ្ឍធនធានប្រេងរួមគ្នាជាមួយកម្ពុជាវិញ ដែលយុទ្ធសាស្ត្រថ្មីនេះ ត្រូវបានគេមើលឃើញថា ជាចក្ខុវិស័យថ្មីមួយរបស់រដ្ឋាភិបាលថៃថ្មី និងដែលធ្វើឡើងមិនយូរប៉ុន្មានក្រោយពីលោកនាយករដ្ឋមន្រ្តី ស្រេថា ថាវីស៊ីន ដឹកនាំប្រទេស។ យោងតាមសារព័ត៌មានរដ្ឋថៃ Thai PBS World ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Pirapan Salirathavibhaga បានបង្ហាញទស្សនៈថ្មីនេះ។ លោករដ្ឋមន្ត្រី Pirapan បានបញ្ជាក់ថា ប្រទេសថៃនឹងផ្តោតលើយុទ្ធសាស្ត្ររបស់ខ្លួន ឆ្ពោះទៅរកការអភិវឌ្ឍធនធានប្រេងរួមគ្នាជាមួយកម្ពុជា ជាជាងបន្តកិច្ចពិភាក្សាស្តីពីការកំណត់ព្រំដែនជាមួយកម្ពុជា។ ក្នុងពេលជាមួយគ្នានេះ គណៈកម្មការថ្មីមួយនឹងត្រូវបានបង្កើតឡើង ដើម្បីជំរុញការពិភាក្សាទាំងនេះបន្តទៅមុខទៀត។ លោករដ្ឋមន្ត្រី Pirapan បានទទួលស្គាល់យ៉ាងចំៗថា ការដោះស្រាយជម្លោះដែនទឹក នៅតំបន់សមុទ្រ គឺជាដំណើរការដ៏ស្មុគស្មាញ និងត្រូវចាយពេលវេលាយូរ ដោយសារប្រទេសទាំងពីរ មិនថាភាគីថៃឬខ្មែរនោះទេ គឺសុទ្ធតែមិនអាចបោះបង់ការទាមទារព្រំដែនរបស់ខ្លួន ដោយស្រួលៗបាននោះទេ។ តំបន់ដែនសមុទ្រត្រួតស៊ីគ្នារវាងខ្មែរថៃ គឺជាតំបន់ដែលថៃ និងកម្ពុជា ធ្លាប់បានចរចាគ្នាដើម្បីដោះស្រាយជម្លោះព្រំដែនទឹកនេះ អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ ការចរចាទាំងនេះ ទាក់ទងនឹងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ដែលលាតសន្ធឹងលើផ្ទៃទឹកទំហំប្រមាណ ២៦.០០០ គីឡូម៉ែត្រការ៉េ […]
អានបន្ថែមក្រុមហ៊ុនធំៗ៤ បាននាំម៉ាស៊ីនដ៏ទំនើបដែលអាចច្នៃសំរាមនៅសៀមរាបឱ្យជាប្រេងឥន្ធនៈ
ក្រុមហ៊ុន GAEA រួមជាមួយក្រុមហ៊ុនSOKEN GROUP ក្រុមហ៊ុនONE WORLD និងក្រុមហ៊ុន CITY of KITAKYUSHU សហការជាមួយនឹងសមាគមក្លឹបទេសចរណ៍សៀមរាប បានដាក់តាំងបង្ហាញម៉ាស៊ីនកែច្នៃសម្រាម ឱ្យក្លាយជាប្រេងប្រេងឥន្ធនៈ ដើម្បីរួមចំណែកដល់ការគ្រប់គ្រងកាកសំណល់ក្នុងក្រុងសៀមរាប។ ការដាក់តាំងបង្ហាញនេះ ធ្វើឡើងដោយមានការចូលរួមពីលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា , លោក Masaki KAWAGUCHI ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប អាជ្ញាធរ ក្រុមហ៊ុន និងភ្ញៀវអន្តរជាតិពាក់ព័ន្ធ។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា តាមរយៈការប្រើប្រាស់ឧបករណ៍ដ៏ទំនើបដែលអាចជួយដល់ការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយសំរាម និងកាកសំណល់បានច្រើនជាមួយការប្រើធុងចម្រោះប្រេងឥន្ធនៈដែលអាចបំផ្លិចបំផ្លាញដោយចំហាយកំដៅខ្លាំង។ លោកបានបន្តថា ដើម្បីឆ្លើយតបនិងពាក្យថាទីក្រុងឆ្លាតវៃ យើងក៏អាចប្រើឧបករណ៍នេះសម្រាប់ជួយការពារបរិស្ថាន និងការគ្រប់គ្រងកាកសំណល់ដោយឆ្លាតវៃតាមរយៈម៉ាស៊ីនបច្ចេកវិទ្យាដ៏ទំនើបនេះ ដើម្បីធ្វើការទាញយកចំហាយកំដៅដ៏ខ្លាំងនោះ មកបំបែកជាប្រេងឥន្ធនៈចេញពីសំណល់សម្ភារប្រើប្រាស់ចម្រុះដែលមានមូលដ្ឋានជាជ័រ និងភក់នៅខាងក្នុងរ៉េអាក់ទ័រ។ លោកបានបន្ថែមទៀតថា ប្រេងឥន្ធនៈដែលបានយកមកវិញនោះ គឺអាចប្រើជាឥន្ធនៈថាមពលកកើតឡើងវិញក៏ដូចជាឥន្ធនៈ Boiler សម្រាប់ URBAN RIG និងម៉ាស៊ីនចំហុយដែលមានកំដៅខ្លាំង វាជាម៉ាស៊ីនកែច្នៃសំរាម […]
អានបន្ថែមកូរ៉េជួយកម្ពុជា ដោយផ្តល់ជាឧបករណ៍ដែលមានបច្ចេកវិទ្យាខ្ពស់ សម្រាប់វិភាគធាតុអាកាស
រដ្ឋបាលឧតុនិយមកូរ៉េ បានប្រគល់ប្រព័ន្ធទទួល និងវិភាគធាតុអាកាស (GEO-KOMPSAT-2A) នៅកម្ពុជា ស្ថិតក្នុងគម្រោងដែលមានទឹកប្រាក់ ៣លានដុល្លារ។ នេះបើតាមពិធីប្រគល់-ទទួល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ ក្រុមជំនាញការកូរ៉េបានធ្វើបទបង្ហាញស្តីពី Establishment of the GK-2A Receiving and Analysis System in Cambodia ដោយបានរៀបរាប់អំពីពេលវេលាដំណើការរបស់គម្រោងតាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដែលមានថវិកាសរុបប្រមាណជា ៣លានដុល្លារ។ គម្រោងនេះ បានផ្តល់នូវឧបករណ៍ បច្ចេកវិទ្យា បច្ចេកទេស និងវគ្គបណ្តុះបណ្តាលអំពីការកសាងសមត្ថភាព ជូនដល់មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពង្រឹងផ្នែកព្យាករណ៍ធាតុអាកាសនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងមួយកម្រិតទៀត។ ក្រុមជំនាញការកូរ៉េ ក៏បានបង្ហាញបន្ថែមអំពីគ្រឿងបរិក្ខារ និងបច្ចេកវិជ្ជា ដែលក្រុមហ៊ុន GI E&S បានមកដំឡើង និងផ្តល់ជូនកម្ពុជាមានដូចជា៖ អង់តែនទទួលរូបភាពផ្កាយរណប GK-2A, ម៉ាស៊ីនមេ (Computer Server), ប្រព័ន្ធទប់ភ្លើង UPS, កុំព្យូទ័រ និងឧបករណ៍មួយចំនួនទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានរៀបចំជាវគ្គបណ្តុះបណ្តាលណែនាំមន្ត្រីនៃនាយកដ្ឋានឧតុនិយម […]
អានបន្ថែមក្រុមហ៊ុន មីនីបៀ គ្រោងពង្រីកការវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា
ក្រុមហ៊ុន មីនីបៀ បង្ហាញផែនការអាជីវកម្ម ពង្រីការវិនិយោគរបស់ខ្លួនទៅលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទទួលបានជោគជ័យលើការវិនិយោគរយៈពេល១២ឆ្នាំនៅកម្ពុជា។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ បានលើកឡើងពីគម្រោងនេះ ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ខែតុលា។ ក្នុងជំនួបខាងលើ អគ្គនាយកក្រុមហ៊ុនមីនីបៀបានជម្រាបជូន សម្ដេចតេជោ អំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជា ក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឲ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានរាយការណ៍ជូនសម្តេចតេជោដែរថា ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតនូវ ផលិតផលថ្មីជាច្រើន ដូចជា ផលិតផលអេឡិចត្រូនិច ដែលជាផលិតផលថ្មី របស់ក្រុមហ៊ុន ត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។ លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបជូនសម្តេចតេជោដែរថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្រុមហ៊ុនរបស់លោកនឹងកៀងគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឲ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ គួររំលឹកថា ដំបូងក្រុមហ៊ុនមីនីបៀ […]
អានបន្ថែមរយៈពេលជាង១ឆ្នំា អង្កការ RCC ប្រើបច្ចេកវិទ្យាអាល្លឺម៉ង់ ប្រមូលសំរាមបាន ៨០០តោន ពីទន្លេនៅភ្នំពេញ
អង្គការសម្អាតទន្លេសមុទ្រ ប្រមូលសំរាមបាន ៨០០តោនពីទន្លេមេគង្គ បាសាក់ និងទន្លេសាប នៅទីតាំងរាជធានីភ្នំពេញ ដោយប្រើបច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ ខណៈទូកនេះមានសមត្ថភាពប្រមូលទិន្នន័យតាមទីតាំងមានសំរាមបានរហ័ស និងកំណត់ប្រភេទសំរាមបាន តាមរយៈដ្រូន និងកាមេរ៉ាវៃឆ្លាតAI។ នេះបើតាមការលើកឡើងរបស់លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ។ ក្នុងកម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន កាលពីថ្ងៃទី២២ ខែតុលា លោក នូ សុវណ្ណ បានបញ្ជាក់ថា បច្ចុប្បន្ន អង្គការរបស់ខ្លួនមានទូកប្រមូលសំរាមនៅតាមទន្លេចំនួន២គ្រឿងទៀត ដើម្បីប្រមូលសំរាមនៅតាមច្រាំងទន្លេជារៀងរាល់ថ្ងៃ ខណៈគ្រោងនឹងពង្រីកវិសាលភាព ទៅប្រមូលសំរាមនៅតាមឆ្នេរសមុទ្ររបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាបំពុលដោយសំរាមនៅក្នុងទឹក។ លោកបន្តថា ទូកប្រមូលសំរាមបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាថ្មីចុងក្រោយរបស់អាល្លឺម៉ង់ជាលើកដំបូង ត្រូវបានប្រកាសដាក់ឱ្យដំណើរការក្នុងយុទ្ធនាការសម្អាតបរិស្ថាននៅតាមដងទន្លេ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២២ ហើយទូកនេះមួយគ្រឿង មានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោន ក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានបញ្ជាក់នូវគោលជំហរក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយសំណល់ប្លាស្ទិក ដែលជាកង្វល់រួម និងទាមទារពេលវេលាក្នុងការកាត់បន្ថយផងដែរ។ យោងតាមការសិក្សាបានបង្ហាញថា សំណល់ប្លាស្ទិកជាង ៣.៧០០០តោន ក្នុងមួយឆ្នាំ បានហូរចូលទៅក្នុងសមុទ្រ ពីទន្លេមេគង្គ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សុខភាព […]
អានបន្ថែមក្រុមហ៊ុនចិនប្តេជ្ញាបង្កើនទុនដល់ ៦០០លានដុល្លារ ដើម្បីវិនិយោគលើវិស័យថាមពលនៅកម្ពុជា
ក្រុមហ៊ុន China Datang Corporation Ltd. ជាក្រុមហ៊ុនចិនដែលកំពុងវិនិយោគសាងសង់វារីអគ្គិសនីនៅកម្ពុជា បានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០លានដុល្លារ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd ក្នុងវេទិកា “ខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៦ តុលា ២០២៣។ លោក ចូវ ឡី បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងវិនិយោគលើគម្រោងចំនួនពីរកម្ពុជា ទី១_គម្រោងវារីអគ្គិសនីអានុភាព ១២០មេហ្កាវ៉ាត់ និងគម្រោងខ្សែបញ្ជូន និង ទី២_អនុស្ថានីយ៍តង់ស្យុងខ្ពស់ ពីភ្នំពេញ-បាត់ដំបង ប្រវែង ២៩០គីទ្បូម៉ែត្រ។ លោកចូវ ឡី បានបន្តដោយបង្ហាញនូវជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ព្រមជាមួយនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើនទុនវិនិយោគរហូតដល់ ៦០០លានដុល្លារ បន្ថែមទៀត សម្រាប់ការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់នៅកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។ ជាការឆ្លើយតប […]
អានបន្ថែមរដ្ឋនឹងរៀបម៉ាស៊ីនផលិតទឹកស្អាតដាក់តាមសហគមន៍ ពិសេសសាលារៀន ដើម្បីកាត់បន្ថយដបផ្លាស្ទិក
ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំដាក់ឱ្យមានម៉ាស៊ីនផលិតទឹកស្អាតតាមសហគមន៍ និងសាលារៀន ដើម្បីកាត់បន្ថយការប្រើដបប្លាស្ទិក។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយលោកស្រី Meloney Lindberg តំណាងប្រចាំប្រទេសនៃអង្គការមូលនិធិអាស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសំណល់រឹងនៅទីប្រជុំជន និងយន្តការសហគមន៍ស្អាត កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមបានឱ្យដឹងថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលការអនុវត្តគោលការណ៍នេះ ផ្តើមចេញពីសាលារៀន នាំឱ្យផ្ទះស្អាត សហគមន៍ស្អាតអាចទាក់ទាញទេសចរណ៍ឲ្យមកទស្សនា ជាពិសេសគឺការរៀបចំឱ្យមានធុងសំរាម សម្រាប់ទុកដាក់សំរាម ក៏ជាអាទិភាពសំខាន់ណាស់ដែរ សម្រាប់គ្រប់គ្រងសំណល់រឹង។ ឯកឧត្តមបានបន្តថា ក្រសួងនឹងរៀបចំឱ្យមានម៉ាស៊ីនផលិតទឹកស្អាតផ្តល់ជូនទៅតាមសហគមន៍ និងសាលារៀន សម្រាប់ប្រើប្រាស់ ដើម្បីកាត់បន្ថយការប្រើដបប្លាស្ទិក ពីព្រោះថាប្រសិនជាយើងផ្តល់ដបទឹកបរិស្ថានជូនបានចំនួនតិចតួច តែបើមានទឹកស្អាតគាត់អាចយកដបទៅច្រកទឹកយកមកប្រើប្រាស់បាន។ ឯកឧត្តម បានបន្ថែមថា ការប្រែប្រួលឥរិយាបទ ឬទំលាប់របស់សហគមន៍ ក៏ជាយុទ្ធសាស្រ្តជោគជ័យមួយ ដែលមិនអាចមើលរំលងបានផងដែរ ក្នុងការគ្រប់គ្រងសំណល់រឹង។ ដើម្បីឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទំលាប់អវិជ្ជមានទៅវិជ្ជមាន លុះត្រាណាតែមានដំណោះស្រាយផ្នែកជីវភាពជូនប្រជាពលរដ្ឋ ជាក់ស្តែងក្នុងជំហានទី១នេះ ក្រសួងបានអប់រំឱ្យប្រជាសហគមន៍ ដែលធ្លាប់ចូលព្រៃកាប់ឈើ ងាកមកដាំដំណាំហូបផ្លែ ឬផ្តល់សេវាកម្មនាំភ្ញៀវទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍។ គួរបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងអង្គការមូលនិធិអាស៊ី និងក្រសួងបរិស្ថាន […]
អានបន្ថែមកម្ពុជា-អូស្ត្រាលីរួមគ្នាជំរុញវិស័យសហគ្រាសធុនតូច និងមធ្យមផ្នែកកែច្នៃចំណីអាហារ
កម្ពុជា និងអូស្ត្រាលី សហការគ្នា ដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មីមួយ ដែលគាំទ្រលើវិស័យសហគ្រាសធុនតូច និងមធ្យមលើផ្នែកកសិ-ចំណីអាហារ ដើម្បីអភិវឌ្ឍផលិតផលថ្មីទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារ និងពង្រីកទីផ្សារ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់សហគ្រិនខ្មែរ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ភាពជាដៃគូនេះ បានដាក់ចេញនូវកិច្ចការងារធំៗចំនួន ០៣រួមមាន៖ មូលនិធិកែច្នៃចំណីអាហារ ៖ ផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតផលិតផលថ្មី ពង្រីកទីផ្សាររបស់ពួកគេ ឬបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ វិស័យសេវាកម្មកែច្នៃចំណីអាហារ៖ ជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានសេវាម្ហូបអាហារ និងបច្ចេកវិទ្យា ដូចជាការកែច្នៃចំណីអាហារ បច្ចេកវិទ្យា ព័ត៌មានទីផ្សារ ម៉ាកយីហោ និងការវេចខ្ចប់ កម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ -ចំណីអាហារ៖ ការប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងគំនិតអំពីការកែច្នៃចំណីអាហារ។ គួរបញ្ជាក់ថា ភាពជាដៃគូនេះ ត្រូវបានផ្ដល់មូលនិធិដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិនខ្មែរ (KE) និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ គំនិតផ្តួចផ្តើមនេះ ក៏នឹងសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។
អានបន្ថែមចិននឹងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីដ៏ធំបំផុតនៅប្រទេសថៃ
ក្រុមហ៊ុនផលិតអាគុយរបស់ចិន Eve Energy បានចុះហត្ថលេខាលើ MOU ជាមួយ Energy Absolute (EA) ដែលជាក្រុមហ៊ុនថាមពលកកើតឡើងវិញដ៏ធំបំផុតរបស់ប្រទេសថៃ ដើម្បីសាងសង់ និងដំណើរការរោងចក្រផលិតអាគុយលីចូម-អ៊ីយ៉ុង សម្រាប់ប្រើប្រាស់ក្នុងរថយន្តអគ្គិសនី។ Eve Energy គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាថ្ម lithium-ion ធំជាងគេទីបីនៅក្នុងប្រទេសចិន ដែលមានសមត្ថភាពសរុបប្រហែល 360GWh នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីដើមខែសីហា Eve Energy បានបង្ហាញថា រោងចក្របណ្តាក់ទុនរួមគ្នានេះនឹងក្លាយជា “រោងចក្រឌីជីថល និងឆ្លាតវៃ” និងមានសមត្ថភាពដំបូងយ៉ាងហោចណាស់ ៦ជីហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ តំណាងក្រុមហ៊ុន Eve Energy បានបន្ថែមថា ក្រុមហ៊ុននឹងទទួលខុសត្រូវលើការសាងសង់ ប្រតិបត្តិការ ការលក់ និងការស្រាវជ្រាវផលិតផលថ្មី ហើយ EA នឹងផ្តោតតែលើទំនាក់ទំនងជាមួយរដ្ឋាភិបាលក្នុងតំបន់ដើម្បីទទួលបានការឧបត្ថម្ភធន ហិរញ្ញប្បទាន និងទីផ្សារផលិតផលប៉ុណ្ណោះ។ Eve Energy បានបញ្ជាក់បន្ថែមទៀតថា តាមរយៈគម្រោងដ៏ធំមួយនេះ ខ្លួននឹងជួយជំរុញលើកកម្ពស់ឧស្សាហកម្មរថយន្តនៅក្នុងប្រទេសថៃ។
អានបន្ថែមវិស័យសំខាន់២នៅកម្ពុជា ទទួលបានការបញ្ជុះតម្លៃពិសេសលើការប្រើប្រាស់អគ្គិសនី
ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បានសម្រេចបញ្ចុះតម្លៃអគ្គិសនីជូនអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្មទូទាំងប្រទេស ក្នុងគោលដៅជំរុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ គោលការថ្មីនេះ គឺផ្តោតសំខាន់លើអ្នកប្រើប្រាស់ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុង់ខ្ពស់ ដែលរួមមានអ្នកប្រើប្រាស់អគ្គសិនីតាមអត្រាតម្លៃមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាមពេលវេលានិងអានុភាព និងអ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយបណ្ដាញជាតិ បានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ខែ ចុងក្រោយ។ បន្ថែមពីនេះ ចំពោះអត្រាបញ្ចុះតម្លៃវិញ រដ្ឋបានកំណត់ដូចខាងក្រោម៖ បញ្ចុះតម្លៃក្នុងអត្រា ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថៃ្ងសៅរ៍ ចន្លោះម៉ោង ៧ ព្រឹក ដល់ម៉ោង ៩ យប់ និងបញ្ចុះតម្លៃក្នុងអត្រា ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថៃ្ងសៅរ៍ ចន្លោះម៉ោង ៩ យប់ ដល់ម៉ោង ៧ ព្រឹក និង ២៤ ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ យ៉ាងណាមិញ រយៈពេលអនុគ្រោះលើតម្លៃអគ្គិសនីនេះ គឺដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ក្នុងវិស័យសំខាន់ទាំងពីរខាងលើ មានរយៈពេល […]
អានបន្ថែម