ក្រសួង-ស្ថាប័នសំខាន់ៗ៩ រួមគ្នាប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ប្លាស្ទិក ដើម្បីការពារបរិស្ថាន

ក្រសួងបរិស្ថាន សហការជាមួយនឹង  សមាគមកាយឫទ្ធីនារីកម្ពុជា សហភាពសហ័ន្ធយុវជនកម្ពុជា និងរដ្ឋបាលខេត្តចំនួន៦ទៀត គឺខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ រួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តទាំងនេះ បានបង្ហាញនូវគោលជំហរគាំទ្រយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ យុទ្ធនាការនេះ នឹងមានការចូលរួម និងគាំទ្រពីសាលារៀន និងគ្រឹះស្ថានសិក្សាចំណេះទូទៅ នៃរដ្ឋបាលខេត្តនីមួយៗ ខណៈដែលការប្រើប្រាស់សម្ភារប្លាស្ទិកនៅលើពិភពលោក បាននិងកំពុងបង្កជាបញ្ហាដល់បរិស្ថាន និង សុខុមាលភាព មនុស្ស សត្វលើភពផែនដី។ បើតាមក្រសួងបរិស្ថាន មកទល់ឆ្នាំ ២០២២ នៅទូទាំងពិភពលោកបានផលិត និងប្រើប្រាស់សម្ភារប្លាស្ទិកជាង ៩,៥ ពាន់លានតោន ក្នុងអត្រា កំណើន ៣% ជារៀងរាល់ឆ្នាំ។ ក្នុងនោះ សំណល់ប្លាស្ទិកប្រមាណ ៩% នៃបរិមាណសំណល់ប្លាស្ទិកសរុប ត្រូវបានយកមកកែច្នៃឡើងវិញ រីឯសំណល់ប្លាស្ទិក ៩១% ទៀត ត្រូវបានយកទៅទីលានទុកដាក់សំរាម ឬ ដុតចោល និងចោលរាយប៉ាយតាមទីវាល រួចបន្តធ្លាក់ចូលទៅក្នុងប្រភព […]

អាន​បន្ថែម

គម្រោងវារីអគ្គីសនីខា្នតយក្សតម្លៃជាង ៤៤០លានដុល្លារ នឹងសង់នៅកោះកុង

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនដ៏ធំមួយ ដើម្បីវិនិយោគសាងសង់វារីអគ្គិសនីធំៗចំនួន២ តម្លៃជាង ៤៤៧,៥លានដុល្លារ នៅខេត្តកោះកុង ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២១ វិច្ឆិកា ២០២៣។ គម្រោងសង់វារីអគ្គិសនីដ៏ធំទាំងពីរនេះ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន KHMER ELECTRICAL POWER CO., LTD” ដែលនឹងត្រូវសាងសង់នៅស្ទឹងឫស្សីជ្រុំកណ្តាល មានអានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត មានអានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។ គួរបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំនេះ ស្ថិតក្រោមរូបភាពវិនិយោគសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT) ដែលមានទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៣០កន្លែង។

អាន​បន្ថែម

រដ្ឋប្រកាសផ្តល់អាជ្ញាបណ្ណដល់អាជីវកម្មបូមលូទាំងអស់នៅភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ១ឆ្នាំ

អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឱ្យប្រតិបត្តិករទាំងអស់ ដែលផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ពីអាងស្តុកលាមកនៅរាជធានីភ្នំពេញ ត្រូវសុំអាជ្ញាបណ្ណ ដើម្បីមានសិទ្ធិធ្វើអាជីវកម្មនៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់។ នេះបើតាមសេចក្តីណែនាំ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រតិបត្តិករទាំងអស់ ត្រូវស្នើសុំអាជ្ញាបណ្ណផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ នៅសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ អាជ្ញាបណ្ណនេះ ផ្តល់ជូនសម្រាប់រយៈពេល ០១ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ប្រតិបត្តិករដោយមិនគិតថ្លៃ។ ក្រោយទទួលបានអាជ្ញាបណ្ណ ប្រតិបត្តិករមានសិទ្ធិផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និង បញ្ចេញចោលសំណល់ភក់បង្គន់ នៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដែលមានទីតាំង ស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ មានតម្លៃជាង ១លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការ ហើយជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលមានសមត្ថភាពកែច្នៃ​សំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី។ (អានបន្ថែម)

អាន​បន្ថែម

ស្ត្រីហ្សេរីយ៉ាម្នាក់ ច្នៃសំបកកង់យានយន្តទៅជាផលិតផលសំណង់ប្រកបដោយនិរន្តរភាព

នៅក្នុងទីក្រុង Lagos ដ៏មមាញឹកនៃប្រទេសនីហ្សេរីយ៉ា សហគ្រិនស្ត្រីដ៏មានចក្ខុវិស័យម្នាក់ ឈ្មោះ អ៊ីហ្វេដូឡាប់ប៉ូ រ៉ាន់សេវ៉ៃ (Ifedolapo Runsewe) កំពុងធ្វើបដិវត្តវិធីដែលពិភពលោក ដោះស្រាយជាមួយកាកសំណល់សំបកកង់យានយន្ត។ លោកស្រី Runsewe បានបង្កើនក្រុមហ៊ុនច្នៃសំបកកង់មួយដែលមានឈ្មោះថា Free Recycle ដែលមានបេសកកម្មមិនត្រឹមតែដោះស្រាយបញ្ហាបរិស្ថានដែលបង្កឡើងដោយសំបកកង់ដែលត្រូវបានបោះចោលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតផលិតផលដ៏មានតម្លៃសម្រាប់យកមមកប្រើប្រាស់ក្នុងវិស័យសំណង់បានផងដែរ។ រោងចក្រ Free Recycle របស់លោកស្រី ដំណើរការបំប្លែងសំបកកង់បានជាង ១០០០ គ្រឿងជារៀងរាល់ថ្ងៃ ដោយផ្តល់ការងារដល់បុគ្គលជាង ១០០ នាក់ នេះបើយោងតាមបទសម្ភាសន៍របស់គាត់ជាមួយសារៈព័ត៌មាន  Business Insider Africa ចុះផ្សាយកាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នៅពេលនិយាយអំពីប្រវត្តិបង្កើតក្រុមហ៊ុន Free Recycle នេះឡើង លោកស្រីបានរំលឹកដល់គ្រាមួយនៅពេលដែលលោកស្រីកំពុងសំឡឹងមើលគំនរសំបកកង់ដែលមានគ្រោះថ្នាក់នៅឯកន្លែងចាក់សំរាម ស្រាប់តែលោកស្រីផុសគំនិតចង់បំប្លែងវាទៅជារបស់អ្វីម្យ៉ាងដែលមានប្រយោជន៍សម្រាប់បរិស្ថាន និងមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចវិញ។ ដោយ​ទទួល​ស្គាល់​ពី​ផល​ប៉ះពាល់​បរិស្ថាន អ្នកស្រី​បាន​ចាប់​ផ្តើម​បេសកកម្ម​បំប្លែង​សំបក​កង់​ដែល​គេ​បោះ​ចោល​ទាំង​នេះ​ទៅ​ជា​កម្រាលជ័រ​កៅស៊ូ ដែល​ជា​សម្ភារៈ​ដែល​អាច​ប្រើ​បានសម្រាប់ ​កន្លែង​លេង​កីឡា​ កម្រាលផ្លូវដើរក្នុងបរិវេណទីធ្លារសាធារណៈ បរិក្ខារ​កីឡដ្ឋាន និង​ការរចនា​ទេសភាពសួនច្បារ។ យោងតាមលោកស្រី Runsewe “កម្រាលជ័រកៅស៊ូ (ដែលផលិតចេញពីសំបកកង់)នេះ […]

អាន​បន្ថែម

កម្ពុជា-អាល្លីម៉ង់ សហការគ្នាគ្រប់គ្រងកាកសំណល់រឹងនៅសៀមរាប

រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានសហការគ្នា ដើម្បីគ្រប់គ្រងកាកសំណ​ល់​រឹងនៅក្រុងសៀមរាប ដែលជាក្រុងគំរូមួយនៅតំបន់អាស៊ាន ក្នុងវិស័យទេសចរណ៍ នឹងបានកំពុងឆ្ពោះទៅជាក្រុងគ្មានប្រើប្លាស្ទីក សម្រាប់ទៅអនាគត។ នេះបើតាមសិក្ខាសាលាស្តីពី “ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់” កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក យុន លីនណេ អភិបាលរងខេត្ត​សៀមរាប បានលើកឡើងថា ដោយសារមានការកើនឡើងព្រមគ្នានៃការប្រើប្រាស់ផលិតផលប្លាស្ទិក ដូចនេះយើងត្រូវរកវិធីសាស្ត្រដោះស្រាយ ដោយផ្តល់ជាចំណេះដឹងដល់អារជីវករពាក់ព័ន្ធទាំងអស់ ក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ដើម្បីបង្កើនការយល់ដឹង​ និងចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងកាកសំណល់ និងការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង នៅក្នុងភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ម្ហូបអាហារទាំងអស់ក្នុងខេត្តសៀមរាប។ លោកបន្តថា រៀបចំសិក្ខាសាលានេះឡើង គឺដើម្បីប្រមូលធាតុចូលពីម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធ អំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដងពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើនទស្សនទានជារួម ដើម្បីជំរុញឱ្យមានការកាត់បន្ថយ និងឈានទៅរកការបញ្ឈប់ទាំងស្រុងលើការប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែមួយដងតាមទម្លាប់ចាស់។ ជាមួយគ្នានេះដែរ លោក Frank Jattke ប្រធានក្រុមការងារអាស៊ានប្រចាំប្រទេសកម្ពុជា នៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានមានប្រសាសន៍ថា ដើមី្បកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់ នៅតាមលំនៅដ្ឋាន ឬ ភោជនីយដ្ឋាន សណ្ឋាគារ និងនៅតាមទីផ្សារ ទីប្រជុំជន […]

អាន​បន្ថែម

ក្រុមហ៊ុនអ្នកឧកញ៉ាគិតម៉េងសហការជាមួយក្រុមហ៊ុនសិង្ហបុរី អភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញដើម្បីកាត់បន្ថយកាបូន

តំណាងវិស័យឯកជនធំៗពីរ គឺក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផោវើ (RGP)របស់កម្ពុជា និងក្រុមហ៊ុន TotalEnergies របស់សិង្ហបុរី ដែលជាក្រុមហ៊ុនលក់ និងផលិតថាមពលចម្រុះរបស់បារាំង បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគម្រោងប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា និងស្វែងរកឱកាសសម្រាប់គំនិតផ្តួចផ្តើមការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) នេះបើយោងថាទំព័រហ្វែសបុកផ្លូវការរបស់អ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ ពិធីចុះហត្ថលេខាដែលបានធ្វើឡើងក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ ក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោក Ting Wee Liang ប្រធានប្រចាំ ប្រទេសសិង្ហបុរី និងជាប្រធានគ្រប់គ្រងទីផ្សារ និងសេវាកម្មប្រចាំអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា របស់ក្រុមហ៊ុន TotalEnergies។ កិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនធំៗទាំងពីរនេះ ត្រូវបានគេមើលឃើញថា នឹងដើរតួជាគំរូដ៏ល្អមួយសម្រាប់វិស័យឯកជន ដែលងាកមកគិតគូរលើវិស័យថាមពលកកើតឡើងវិញ និងការប្រែប្រួលអាកាសធាតុ ស្របតាមទិសដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រដ្ឋាភិបាល និងគោលដៅអភិវឌ្ឍសាកល។ ថ្លែងនៅក្នុងឱកាសនោះ លោក […]

អាន​បន្ថែម

រដ្ឋាភិបាលថៃថ្មីចង់ប្តូរយុទ្ធសាស្ត្រចរចាបញ្ហាព្រំដែនសមុទ្រជាមួយកម្ពុជា ដោយផ្តោតលើ…

រដ្ឋាភិបាល​ថៃ​ថ្មី ​បាន​បង្ហាញ​ពី​ចេតនា​របស់​ខ្លួន​ក្នុង​ការចង់ចរចាជាមួយកម្ពុជាទាក់ទង​នឹង​តំបន់​ព្រំដែន​សមុទ្រខ្មែរថៃដែលត្រួតស៊ីគ្នា។ ប៉ុន្តែក្នុងការចរចាជាថ្មីនេះ ថៃនឹងប្តូរយុទ្ធសាស្ត្រចរចាពីការផ្តោតលើការទាមទារបោះបង្គោលព្រំដែនសមុទ្រដែលមិនដាច់ស្រេចកាលពីមុន មកជាការអភិវឌ្ឍធនធានប្រេងរួមគ្នាជាមួយកម្ពុជាវិញ ដែលយុទ្ធសាស្ត្រថ្មីនេះ ត្រូវបានគេមើលឃើញថា ជាចក្ខុវិស័យថ្មីមួយរបស់រដ្ឋាភិបាលថៃថ្មី និងដែលធ្វើឡើងមិនយូរប៉ុន្មានក្រោយពីលោកនាយករដ្ឋមន្រ្តី ស្រេថា ថាវីស៊ីន ដឹកនាំប្រទេស។ យោងតាមសារព័ត៌មានរដ្ឋថៃ Thai PBS World ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Pirapan Salirathavibhaga បានបង្ហាញទស្សនៈថ្មីនេះ។ លោករដ្ឋមន្ត្រី Pirapan បានបញ្ជាក់ថា ប្រទេសថៃនឹងផ្តោតលើយុទ្ធសាស្ត្ររបស់ខ្លួន ឆ្ពោះទៅរកការអភិវឌ្ឍធនធានប្រេងរួមគ្នាជាមួយកម្ពុជា ជាជាងបន្តកិច្ចពិភាក្សាស្តីពីការកំណត់ព្រំដែនជាមួយកម្ពុជា។ ក្នុងពេលជាមួយគ្នានេះ គណៈកម្មការថ្មីមួយនឹងត្រូវបានបង្កើតឡើង ដើម្បីជំរុញការពិភាក្សាទាំងនេះបន្តទៅមុខទៀត។ លោករដ្ឋមន្ត្រី Pirapan បានទទួលស្គាល់យ៉ាងចំៗថា ការដោះស្រាយជម្លោះដែនទឹក នៅតំបន់សមុទ្រ គឺជាដំណើរការដ៏ស្មុគស្មាញ និងត្រូវចាយពេលវេលាយូរ ដោយសារប្រទេសទាំងពីរ មិនថាភាគីថៃឬខ្មែរនោះទេ គឺសុទ្ធតែមិនអាចបោះបង់ការទាមទារព្រំដែនរបស់ខ្លួន ដោយស្រួលៗបាននោះទេ។ តំបន់ដែនសមុទ្រត្រួតស៊ីគ្នារវាងខ្មែរថៃ គឺជាតំបន់ដែលថៃ និងកម្ពុជា ធ្លាប់បានចរចាគ្នាដើម្បីដោះស្រាយជម្លោះព្រំដែនទឹកនេះ អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ ការចរចាទាំងនេះ ទាក់ទងនឹងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ដែលលាតសន្ធឹងលើផ្ទៃទឹកទំហំប្រមាណ ២៦.០០០ គីឡូម៉ែត្រការ៉េ […]

អាន​បន្ថែម

ក្រុមហ៊ុនធំៗ៤ បាននាំម៉ាស៊ីនដ៏ទំនើបដែលអាចច្នៃសំរាមនៅសៀមរាបឱ្យជាប្រេងឥន្ធនៈ

ក្រុមហ៊ុន GAEA រួមជាមួយក្រុមហ៊ុនSOKEN GROUP ក្រុមហ៊ុនONE WORLD និងក្រុមហ៊ុន CITY of KITAKYUSHU សហការជាមួយនឹងសមាគមក្លឹបទេសចរណ៍សៀមរាប បានដាក់តាំងបង្ហាញម៉ាស៊ីនកែច្នៃសម្រាម ឱ្យក្លាយជាប្រេងប្រេងឥន្ធនៈ ដើម្បីរួមចំណែកដល់ការគ្រប់គ្រងកាកសំណល់ក្នុងក្រុងសៀមរាប។ ការដាក់តាំងបង្ហាញនេះ ធ្វើឡើងដោយមានការចូលរួមពីលោក ពិន ប្រាកដ  អភិបាលរងខេត្តសៀមរាប និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា , លោក Masaki KAWAGUCHI ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប អាជ្ញាធរ ក្រុមហ៊ុន និងភ្ញៀវអន្តរជាតិពាក់ព័ន្ធ។ លោក ពិន ប្រាកដ  អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា តាមរយៈការប្រើប្រាស់ឧបករណ៍ដ៏ទំនើបដែលអាចជួយដល់ការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយសំរាម និងកាកសំណល់បានច្រើនជាមួយការប្រើធុងចម្រោះប្រេងឥន្ធនៈដែលអាចបំផ្លិចបំផ្លាញដោយចំហាយកំដៅខ្លាំង។ លោកបានបន្តថា ដើម្បីឆ្លើយតបនិងពាក្យថាទីក្រុងឆ្លាតវៃ យើងក៏អាចប្រើឧបករណ៍នេះសម្រាប់ជួយការពារបរិស្ថាន និងការគ្រប់គ្រងកាកសំណល់ដោយឆ្លាតវៃតាមរយៈម៉ាស៊ីនបច្ចេកវិទ្យាដ៏ទំនើបនេះ ដើម្បីធ្វើការទាញយកចំហាយកំដៅដ៏ខ្លាំងនោះ មកបំបែកជាប្រេងឥន្ធនៈចេញពីសំណល់សម្ភារប្រើប្រាស់ចម្រុះដែលមានមូលដ្ឋានជាជ័រ និងភក់នៅខាងក្នុងរ៉េអាក់ទ័រ។ លោកបានបន្ថែមទៀតថា ប្រេងឥន្ធនៈដែលបានយកមកវិញនោះ គឺអាចប្រើជាឥន្ធនៈថាមពលកកើតឡើងវិញក៏ដូចជាឥន្ធនៈ Boiler សម្រាប់ URBAN RIG និងម៉ាស៊ីនចំហុយដែលមានកំដៅខ្លាំង វាជាម៉ាស៊ីនកែច្នៃសំរាម […]

អាន​បន្ថែម

កូរ៉េជួយកម្ពុជា ដោយផ្តល់ជាឧបករណ៍ដែលមានបច្ចេកវិទ្យាខ្ពស់ សម្រាប់វិភាគធាតុអាកាស

រដ្ឋបាលឧតុនិយមកូរ៉េ បានប្រគល់ប្រព័ន្ធទទួល និងវិភាគធាតុអាកាស (GEO-KOMPSAT-2A) នៅកម្ពុជា ស្ថិតក្នុងគម្រោងដែលមានទឹកប្រាក់ ៣លានដុល្លារ។ នេះបើតាមពិធីប្រគល់-ទទួល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ ក្រុមជំនាញការកូរ៉េបានធ្វើបទបង្ហាញស្តីពី Establishment of the GK-2A Receiving and Analysis System in Cambodia ដោយបានរៀបរាប់អំពីពេលវេលាដំណើការរបស់គម្រោងតាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដែលមានថវិកាសរុបប្រមាណជា ៣លានដុល្លារ។ គម្រោងនេះ បានផ្តល់នូវឧបករណ៍ បច្ចេកវិទ្យា បច្ចេកទេស និងវគ្គបណ្តុះបណ្តាលអំពីការកសាងសមត្ថភាព ជូនដល់មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពង្រឹងផ្នែកព្យាករណ៍ធាតុអាកាសនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងមួយកម្រិតទៀត។ ក្រុមជំនាញការកូរ៉េ ក៏បានបង្ហាញបន្ថែមអំពីគ្រឿងបរិក្ខារ និងបច្ចេកវិជ្ជា ដែលក្រុមហ៊ុន GI E&S បានមកដំឡើង និងផ្តល់ជូនកម្ពុជាមានដូចជា៖ អង់តែនទទួលរូបភាពផ្កាយរណប GK-2A, ម៉ាស៊ីនមេ (Computer Server), ប្រព័ន្ធទប់ភ្លើង UPS, កុំព្យូទ័រ និងឧបករណ៍មួយចំនួនទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានរៀបចំជាវគ្គបណ្តុះបណ្តាលណែនាំមន្ត្រីនៃនាយកដ្ឋានឧតុនិយម […]

អាន​បន្ថែម

ក្រុមហ៊ុន មីនីបៀ គ្រោងពង្រីកការវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុន មីនីបៀ បង្ហាញផែនការអាជីវកម្ម ពង្រីការវិនិយោគរបស់ខ្លួនទៅលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទទួលបានជោគជ័យលើការវិនិយោគរយៈពេល១២ឆ្នាំនៅកម្ពុជា។​ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ បានលើកឡើងពីគម្រោងនេះ ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ខែតុលា។​ ក្នុងជំនួបខាងលើ អគ្គនាយកក្រុមហ៊ុនមីនីបៀបានជម្រាបជូន សម្ដេចតេជោ អំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជា ក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឲ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានរាយការណ៍ជូនសម្តេចតេជោដែរថា ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតនូវ ផលិតផលថ្មីជាច្រើន ដូចជា ផលិតផលអេឡិចត្រូនិច ដែលជាផលិតផលថ្មី របស់ក្រុមហ៊ុន ត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។ លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបជូនសម្តេចតេជោដែរថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្រុមហ៊ុនរបស់លោកនឹងកៀងគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឲ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ គួររំលឹកថា ដំបូងក្រុមហ៊ុនមីនីបៀ […]

អាន​បន្ថែម