ថាមពល និងបរិស្ថាន
ទីលានចាក់សំរាមតម្លៃ ១លានដុល្លារ នៅក្រុងស្វាយរៀង ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង
ក្រសួងបរិស្ថាន បានប្រគល់ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង ១លានដុល្លារស្ថិតលើផ្ទៃដី ៤ហិកតា ក្នុងក្រុងស្វាយរៀង ដល់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីអាចឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។ នេះបើតាមពិធីប្រគល់-ទទួល ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្ដម សេង សិលា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការបង្កើតឱ្យមានទីលានទុកដាក់សំរាមត្រឹមត្រូវជួយឱ្យមូលដ្ឋានមានសោភ័ណភាពល្អ បរិស្ថានល្អនិងបញ្ជៀសការចោលសំរាមពាសវាលពាសកាល ហើយចាប់ពីពេលនេះតទៅ សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។ ឯកឧត្ដម បានបន្តថា ដើម្បីឱ្យការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទាមទារឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាមក្នុងការផ្ដល់សេវាដល់ក្រុមហ៊ុន ដើម្បីមានលទ្ធភាពក្នុងការប្រមូលសំរាមផងដែរ។ ទន្ទឹមនឹងនេះ ទីលានចាក់សំរាមថ្មីនេះ ក៏បានបង្កើតឱ្យប្រជាពលរដ្ឋមានការងារធ្វើមួយចំនួនទៀត ព្រោះត្រូវការបុគ្គលិក ញែកសំរាមប្រមូលបញ្ចូលទៅដាក់រណ្តៅសំរាមថែមទៀត ដែលមិនត្រឹមតែជួយអនាម័យបរិស្ថានក្រុងបានស្អាតទេ ថែមទាំងជួយផ្តល់ការងារដល់ពលរដ្ឋបន្ថែមទៀតដែរ។ ក្រៅពីនេះ ក្រសួងបរិស្ថាន ក៏បានប្រគល់រថយន្ត និងម៉ូតូរ៉ឺម៉កសម្រាប់ដឹកជញ្ជូនសំរាម ដល់រដ្ឋបាលខេត្តស្វាយរៀងផងដែរ។ គួរម្លឹកថា ទីលានទុកដាក់សំរាម សំណល់រឹង ខាងលើនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែធ្នូ ២០២២ ក្រោមវត្តមា ឯកឧត្តម ចាយ សាមិត្ត […]
អានបន្ថែមរយៈពេល ១៩ឆ្នាំ អាជ្ញាធរដាំដើមឈើបាន ២លានដើមក្នុងតំបន់អង្គរ ដើម្បីទប់ភាពសឹករិករិលប្រាសាទ
ក្នុងរយៈពេល ១៩ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានដាំដើមឈើសរុបប្រមាណ ២លានដើម ក្នុងតំបន់អង្គរ ដើម្បីទប់សំណឹករិចរិលនៃតួប្រាសាទ។ នេះបើតាមអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រោយការបង្កើតឱ្យមាននាយកដ្ឋានគ្រប់គ្រងទឹក និងព្រៃឈើ នាអំឡុងឆ្នាំ២០០៤មក នាយកដ្ឋាននេះបានរៀបចំផែនការធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានដើមឈើកាន់តែច្រើន។ ឯកឧត្តម បានបន្ថែមថា ក្នុងរយៈពេល១៩ឆ្នាំកន្លងមកនេះ ដើមឈើសរុបប្រមាណ ២លានដើមហើយ ត្រូវបានដាំដុះនៅក្នុងតំបន់អង្គរ នេះមិនបានរាប់បញ្ជូលការចែកចាយកូនឈើ ទៅកាន់ស្ថាប័នរដ្ឋ និងឯកជនឡើយ។ ឯកឧត្តម បានបន្តថា នៅក្នុងឆ្នាំ២០២២ និង២០២៣នេះ ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឡើងវិញនៅក្នុងតំបន់អង្គរ ឱ្យដោះស្រាយនូវបញ្ហាផលប៉ះពាល់ទេសភាពវប្បធម៌ និងតម្លៃជាសកលរបស់អង្គរ ទើបអាជ្ញាធរជាតិអប្សរាមានឱកាស ដើម្បីបង្កើនការថែទាំ និងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះចាប់ពីអំឡុងចុងឆ្នាំ២០២២ មកដល់បច្ចុប្បន្ន កូនឈើចម្រុះចំនួនជាង៤៧,០០០ដើម ត្រូវបានដំាដុះយ៉ាងឆាប់រហ័ស លើផ្ទៃដីទំនេរ នៅជុំវិញតំបន់អង្គរ។ ឯកឧត្តម បានគូសបញ្ជាក់ថា ស្ថេរភាពរបស់ប្រាសាទ ត្រូវមានទំនាក់ទំនងនឹងទឹកក្រោមដី ដោយដើមឈើនឹងជួយកាត់បន្ថយភាពរំហួតនៃទឹកនៅក្រោមដី។ លើសពីនេះ ដើមឈើដុះនៅជិតប្រាសាទ នឹងបញ្ចេញសំណើម ធ្វើជារស្មីសំយោគ […]
អានបន្ថែមចិនទើបទទួលបានជោគជ័យ លើការផលិតម៉ាស៊ីនរ៉េអាក់ទ័រគំរូពាណិជ្ជកម្មខ្នាតតូចបំផុតលើពិភពលោក
រដ្ឋាភិបាលចិន ទើបតែដំឡើងដោយជោគជ័យនូវម៉ូឌុលផលិតថាមពលនុយក្លេអ៊ែរមួយឱ្យឈ្មោះថា លីងឡុងវ័ន (Linglong One) ដែលជាម៉ាស៊ីនរ៉េអាក់ទ័រគំរូពាណិជ្ជកម្មខ្នាតតូច (SMR) ដំបូងបំផុតរបស់ពិភពលោក។ លីងឡុងវ័ន (Linglong One) ត្រូវបានដាក់ឱ្យប្រតិបត្តិការសាកល្បងលើកដំបូង នៅក្នុងខេត្ត Hainan ដ៏ស្រស់ស្អាតនៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ខែសីហា នេះបើយោងតាមសារៈព៌ត័មាន CGTN។ បង្កើតឡើងដោយសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) ម៉ូឌុល Linglong One ឈរឈ្មោះជាម៉ាស៊ីនរ៉េអាក់ទ័រទឹកសំពាធម៉ូឌុលខ្នាតតូច ដែលមានសមត្ថភាពផលិតថាមពលដ៏មហិមា គឺអាចផលិតថាមពលអគ្គិសនីបានរហូតដល់ទៅ ១២៥ មេហ្គាវ៉ាត់ នៅពេលដំណើរការ វានឹងអាចបង្កើតថាមពលអគ្គិសនីបានរហូតដល់ ១ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ទិន្នផលនេះ គឺគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការថាមពលសម្រាប់គ្រួសារបានចំនួន ៥២៦.០០០គ្រួសារ។ ដោយសារវាជាប្រភេទថាមពលស្អាត ម៉ាស៊ីនថាមពលនុយក្លេអ៊ែរនេះ អាចកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតយ៉ាងមានប្រសិទ្ធភាពបំផុត គឺបានរហូតដល់ទៅ ៨៨០.០០០ តោនកាបូនសមមូល ដែលស្មើនឹងការដាំដើមឈើចំនួន ៧,៥ លានដើម។ ម៉ូឌុលផលិតថាមពលនុយក្លេអ៊ែរនេះ រួមបញ្ចូលគ្នានូវគ្រឿងផ្សំដែលផលិតពីបច្ចេកវិទ្យាទំនើបដ៏ស្មុគស្មាញ ក្នុងនោះមានធុងសម្ពាធ ម៉ាស៊ីនចំហាយទឹក ឧបករណ៍ទទួលស្នប់បឋម និងសមាសធាតុសំខាន់ៗផ្សេងទៀត។ ចំណុចសំខាន់នៃការរចនា Linglong One គឺវាមានទំហំតូច ដែលជួយដល់ការចល័តសម្រាប់ធ្វើអាជីវកម្ម […]
អានបន្ថែមស្ថាប័នរដ្ឋ ៤ រួមគ្នាប្រមូលទំនិញក្លែងក្លាយទៅទុកនៅទីលានចាក់សំរាមឱ្យត្រូវតាមបច្ចេកទេស
ស្ថាប័នរដ្ឋចំនួន ០៤ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីប្រមូលទំនិញក្លែងក្លាយ យកទៅទុកដាក់នៅទីលានចាក់សំរាមឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ នេះបើតាមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ អនុស្សារណៈនេះ ត្រូវបានធ្វើឡើងដោយសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ដែលបានពិនិត្យឃើញថា ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បានចាប់ និងរឹបអូសទំនិញក្លែងក្លាយ ទំនិញខូចគុណភាព ទំនិញបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ប្រភេទ ទំនិញផុតរយៈពេលប្រើប្រាស់ និងសំណល់សាច់សត្វ ផលិតផលសាច់សត្វខូចគុណភាពគ្រប់ប្រភេទ យកទៅរក្សាទុកនៅទីកន្លែងពុំមានសុវត្ថិភាព ឬដុតចោល ដែលជាហេតុបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងប៉ះពាល់ដល់បរិស្ថាន។ ហេតុនេះ ស្ថាប័នទាំង ០៤ រួមមាន សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង (ស.ទ.ស.) នៃក្រសួងបរិស្ថាន ជាមួយនឹងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ(អ ស ផ ស) នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) នៃក្រសួងមហាផ្ទៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នា សំដៅការប្រមូលយកទំនិញក្លែងក្លាយទាំងអស់ […]
អានបន្ថែមចិនចំណាយជិត ៤ពាន់លានដុល្លារ សង់ខ្សែបញ្ជូនតង់ស្យុងកម្រិតខ្ពស់បំផុតដើម្បី ភ្ជាប់តំបន់ធំៗពីរ
ដើម្បីសម្រេចមហិច្ឆតាកសាងប្រភពថាមពលស្អាតដ៏ធំជាងគេក្នុងលោករបស់ខ្លួន រដ្ឋបាលចិនទើបនឹងបានសាងសង់ខ្សែបញ្ជូនចរន្តអគ្គិសនីតង់ស្យុងកម្រិតខ្ពស់បំផុត (Ultra High Voltage DC) ដែលលាតសន្ធឹងលើផ្ទៃដីយ៉ាងវែងចម្ងាយ ១.៦៣៤ គីឡូម៉ែត្រ និងចំណាយថវិកាវិនិយោគយ៉ាងច្រើនប្រមាណជា ៣,៩៥ ពាន់លានដុល្លារ (២៨,១ ពាន់លានយ័ន) ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏ធំនេះ ជានិមិត្តរូបនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនចំពោះដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព នេះបើយោងតាមសាជីវកម្មបណ្តាញអគ្គិសនីជាតិនៃប្រទេសចិន ឱ្យដឹងតាមរយៈការិយាល័យសារៈព័ត៌មានក្រុមប្រឹក្សាជាតិចិន scio.gov.cn កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៣។ ខ្សែបណ្តាញបញ្ជូនអគ្គិសនីកម្រិតខ្ពស់បំផុត (Ultra High)នេះ លាតសន្ធឹងចាប់តាំងពី តំបន់ស្វយ័ត Ningxia Hui នៅភាគពាយ័ព្យប្រទេស អូសបន្លាយរហូតដល់តំបន់កណ្តាល នៃខេត្តហ៊ូណានភាគកណ្តាលដែលជាបេះដូងនៃមហាយក្សចិន។ បើនិយាយពីសមត្ថភាពបញ្ជូនថាមពល ខ្សែបណ្តាញបញ្ជូនថាមពកម្រិតខ្ពស់បំផុតនេះ អាចផ្ទុកនឹងផ្ទេរថាមពលចម្ងាយរាប់ពាន់គីឡូម៉ែត្រជាមួយនឹងទំហំវ៉ុលរហូតដល់ទៅ ± 800 kV និងមានសមត្ថភាពបញ្ជូនអគ្គិសនីដល់ទៅ ៨លានគីឡូវ៉ាត់។ ទំហំបញ្ជូនថាមពលអគ្គិសនីវិសាមញ្ញបែបនេះ បង្ហាញឱ្យឃើញថាខ្សែបញ្ជូនកម្រិតខ្ពស់នេះ ( UHV DC) គឺជាការធ្វើបដិវត្តការផ្តល់ថាមពលឆ្លងតំបន់ដ៏ធំបំផុតមួយមិនធ្លាប់មានពីមុនមក។ ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីទំហំពិតនៃគំនិតផ្តួចផ្តើមនេះ ទាល់តែយើងពិចារណាពីផលប៉ះពាល់ប្រចាំឆ្នាំដែលគេបានព្យាករ ក្រោយពេលគម្រោងនេះដំណើរការ។ នៅពេលសាងសង់រួចរាល់ បណ្តាញបញ្ជូនយក្សនេះ ត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់ថាមពលអគ្គិសនីដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៣៦ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំដល់ខេត្តយូណាន់ […]
អានបន្ថែមក្រុមហ៊ុនចំណីអាហារដ៏ល្បីនៅថៃ ប្រកាសលក់ស៊ុតគ្មានកាបូនដំបូងគេនៅក្នុងទីផ្សារអាស៊ី
ក្រុមហ៊ុន Charoen Pokphand Foods Plc (CP Foods) បានបង្ហាញការច្នៃប្រតិដ្ឋដែលមិនធ្លាប់មានពីមុន ដោយបានដាក់សម្ពោធដាក់លក់ពងមាន់កាបូនអព្យាក្រឹតមុនគេនៅអាស៊ី។ នវានុវត្តន៍ឈានមុខគេនេះ ទទួលបានការបញ្ជាក់ស្តង់ដារគុណភាពដោយអង្គការគ្រប់គ្រងឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសថៃ (TGO) និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន CP Foods ក្នុងការកាត់បន្ថយដានកាបូនរបស់ខ្លួន។ កិត្យានុភាពរបស់ក្រុមហ៊ុន CP Foods ត្រូវបានគេមើលឃើញតាមរយៈប្រភេទចម្រុះនៃការដាក់លក់ស៊ុតស្រស់ចំនួន ២៣ប្រភេទ ក្នុងនោះរាប់បញ្ចូលទាំងប្រភេទស៊ុតដែលបានមកពីកសិដ្ឋានចិញ្ចឹមបសុសត្វដែលគ្មានទ្រុង នេះបើយោងតាមសារព័ត៌មាន Thaiger កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៣។ ការចិញ្ចឹមសត្វធ្វើអាជីវកម្មប្រភេទ Cage-Free Egg ដោយគោរពជីវិតសត្វ (មិនបង្ខាំងសត្វក្នុងទ្រុងតែមួយកន្លែង) និងគោរពតាមក្រមសីលធម៌អាជីវកម្មនេះ បូករួមនឹងការអនុវត្តប្រកបដោយការគិតគូរពីបរិស្ថាន ធ្វើឱ្យក្រុមហ៊ុនទទួលបានស្លាកសញ្ញាកាត់បន្ថយកាបូនដ៏មានកិត្យានុភាព និងស្លាកកាត់បន្ថយការឡើងកំដៅផែនដីកាលពីឆ្នាំមុន។ ក្នុងចំណោមកិត្តិសព្ទទាំងនេះ ភាពលេចធ្លោមួយទៀតរបស់ក្រុមហ៊ុន គឺម៉ាកយីហោស៊ុតគ្មានទ្រុងឈ្មោះថា U Farm របស់ក្រុមហ៊ុន ដែលឥឡូវនេះកំពុងនាំមុខក្នុងការចាប់ផ្តើមគំនិតដំបូងគេនៃចលនាថ្មីដែលគេហៅថា “ស៊ុតគ្មានទ្រុង-គ្មានកាបូន” នៅក្នុងទីផ្សារអាស៊ី។ លោក Somkid Wannalukkhee ប្រធានផ្នែកស៊ុតរបស់ក្រុមហ៊ុន CP Foods បានបង្ហាញពីការយកចិត្តទុកដាក់ឥតងាករេរបស់ក្រុមហ៊ុនក្នុងការផលិតអាហារដែលមានការបំភាយកាបូនទាប។ លោកបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រតិដ្ឋរបស់ក្រុមហ៊ុន CP […]
អានបន្ថែមកម្ពុជាត្រូវការថវិកា ៧,៨ ពាន់លានដុល្លារ ដើម្បីការពារការប្រែប្រួលអាកាសធាតុ
កម្ពុជាត្រូវការថវិកាប្រមាណ ៧,៨ពាន់លានដុល្លារ សម្រាប់អនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution: NDC)។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ទិន ពន្លក ក្នុងជំនួបប្រជុំការងារទ្វេភាគីជាមួយមូលនិធិអាកាសធាតុបៃតង (GCF) កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើនេះ ឯកឧត្តមបានលើកឡើងថា កម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការងារប្រែប្រួលអាកាសធាតុដោយបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្របញ្ចកោណថ្មីគ្របដណ្តប់លើទាំងសកម្មភាពបន្ស៊ាំ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ឯកឧត្តមក៏បានបញ្ជាក់ថាកម្ពុជាត្រូវការថវិកាប្រមាណ ៧,៨ពាន់លានដុល្លារ សម្រាប់អនុវត្ត NDC ដែលសំដៅការអនុវត្តនូវគម្រោងការពារការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ កម្ពុជាត្រូវការថវិកាចាប់ពី ៥០០លានដុល្លារ រហូតដល់ ១,៨ពាន់លានដុល្លារ សម្រាប់អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន។ ជាមួយគ្នានេះដែរ ឯកឧត្តម បានស្នើឱ្យ GCF ផ្តល់អាទិភាពគម្រោងមួយចំនួនរួមមានគម្រោង៖ ការបង្កើតមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា ការផ្តល់អាទិភាពធនាគារឯកជនទទួលបានការទទួលស្គាលពី GCF ប្រពន័្ធស្រោចស្រពបន្ស៊ាំនឹងអាកាសធាតុ និងកសិកម្មមានភាពធន់ប្រកបដោយនិរន្តរភាព ដើម្បីជួយសម្រួលដល់អង្គភាពដែលស្នើសុំការទទួលស្គាល់ឡើងវិញពី GCF ហេដ្ឋារចនាម្ព័ន្ធ (ផ្លូវលំជនបទ) ធន់នឹងអាកាសធាតុ និងគម្រោងមួយចំនួនទៀត។
អានបន្ថែមអាល្លីម៉ង់ជួយកម្ពុជាជាង ២លានដុល្លារ ដើម្បីសម្អាតមីន លើផ្ទៃដីជាង១ពាន់ហិកតា ក្នុងខេត្ត០៣
អង្គការជំនួយរបស់ប្រជាជនន័រវេស(NPA) ប្រទេសអាល្លឺម៉ង់ ផ្តល់ជំនួយជាថវិកាចំនួន ២,១០០,០០០ដុល្លារ ដល់អង្គការស៊ីម៉ាក់ក្នុងការអនុវត្តគម្រោងបោសសម្អាតមីនលើផ្ទៃដី ១.៦០០ហិកតា នៅក្នុងខេត្តចំនួន ០៣។ នេះបើតាមសេចក្ដីជូនដំណឹង របស់អង្គភាពស៊ីម៉ាក់ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ហិរញ្ញប្បទានឥតសំណងនេះ គឺសម្រាប់អនុវត្តគម្រោងសម្អាតមីនក្នុងរយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ លើផ្ទៃដីចម្ការមីន ទំហំប្រមាណ ១,៦០០ហិកតា និងផ្សព្វផ្សាយអប់រំ យល់ដឹង ពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយជនរងគ្រោះ ដោយសារមីន តាមបណ្តាខេត្តទិសពាយ័ព្យរួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ។ សូមបញ្ជាក់ថា គម្រោងនេះ ជាការរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន សំដៅសម្រេចឱ្យខាងតែបានតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា គ្មានមីនឆ្នាំ២០២៥៕
អានបន្ថែមមជ្ឈមណ្ឌលអភិរក្សកេសរកូលនៅភ្នំគូលែន ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
ស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់កេសរកូល និងហេដ្ឋារចនាសម្ពន្ធ័នានា ស្ថិតលើផ្ទៃដី ១០ហិកតា នៅឧទ្យានជាតិព្រះជ័យវរ្មន័ភ្នំគូលែន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ការរៀបចំឧទ្យានជាតិឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដូចជាស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់មជ្ឈមណ្ឌលកេសរកូល ផ្លូវ ទឹកស្អាត និងបង្គន់អនាម័យ ផ្សារសហគមន៍ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ លើកកម្ពស់ការសិក្សាស្រាវជ្រាវ ការថែរក្សា និងអភិរក្សធនធានពិន្ធុ ការបម្រើឱ្យទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់សុខមាលភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីឧទ្យានុរក្សក្នុងនាមជាឆ្មាំការពារព្រៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ទីតាំងសាងសង់ ទីស្នាក់ការនេះ គឺជាចំណុចកណ្តាល ដែលអាចផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរវាងស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងទីរួមខេត្តសៀមរាប ជាពិសេស ដើម្បីសម្រួលដល់ការងារត្រួតពិនិត្យអ្នកធ្វើដំណើរឡើងចុះឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដែលមានផ្ទៃដីទំហំ ៣៧.៣៧៣ហិកតា ជាតំបន់អាទិភាពមួយនៃតំបន់អេកូឡូស៊ីព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ បន្ថែមពីនេះ អគារដែលបានដាក់សម្ពោធនេះ មានចំនួន៣ ជាប់គ្នា […]
អានបន្ថែមចិនអនុម័តសង់ស្ថានីយនុយក្លេអ៊ែរថ្មីចំនួន៦ ដើម្បីពង្រីកវិសាលភាពខ្លួនជាប្រភពថាមពលដ៏ធំបំផុតក្នុងលោក
ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនបានបើកភ្លើងខៀវដល់គម្រោងសាងសង់ស្ថានីយថាមពលនុយក្លេអ៊ែរថ្មីចំនួនប្រាំមួយ ដែលគ្រោងចំណាយទុនសាងសង់ប៉ាន់ស្មានប្រមាណ ១២០ពាន់លានយ័ន (១៦,៨ពាន់លានដុល្លារ)។ គម្រោងដែលទើបនឹងអនុម័តនេះ បង្ហាញពីសមត្ថភាពដ៏ធំធេងរបស់មហាយក្សចិន ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រភពថាមពលអាតូមិក និងការពង្រឹងជំហររបស់ខ្លួនបន្ថែមទៀតក្នុងនាមជាអ្នកដឹកនាំពិភពលោកក្នុងការផលិតថាមពលនុយក្លេអ៊ែរ នេះបើយោងតាមរបាយការណ៍ពី China Daily ។ ការអនុម័តនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋសំខាន់មួយដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Li Qiang នៅថ្ងៃទី ៣១ ខែកក្កដា។ គួរកត់សម្គាល់ថា ការអនុម័តនេះគឺជាសញ្ញានៃការចាប់ផ្តើមបោះលើវិស័យថាមពលនុយក្លេអ៊ែរឡើងវិញនៅក្នុងប្រទេសចិនសម្រាប់ឆ្នាំ២០២៣ ហើយអ្នកវិភាគមួយចំនួនមើលឃើញថាវាបង្ហាញពីការយកចិត្តទុកដាក់ឥតងាករេរបស់ប្រទេសក្នុងការជំរុញមហិច្ឆតាថាមពលនុយក្លេអ៊ែររបស់ខ្លួន។ គម្រោងដែលត្រូវបានអនុម័តរួមបញ្ចូលនូវការបំពាក់បច្ចេកវិទ្យានវានុវត្តន៍ចម្រុះ រួមទាំងអង្គភាពទី ៥ និងទី ៦ នៃស្ថានីយ Ningde ក្នុងខេត្ត Fujian ដែលបង្ហាញពីម៉ាស៊ីនរ៉េអាក់ទ័រទឹកមានសម្ពាធកម្រិត HPR1000 (Hualong One) ដែលរចនាឡើងដោយប្រទេសចិន។ ទន្ទឹមនឹងនេះ អង្គភាពទី ១ និងទី ២ នៃស្ថានីយ Shidaowan ក្នុងខេត្ត Shandong កំពុងនាំមុខក្នុងវិស័យថាមពលនុយក្លេអ៊ែរដែលប្រើម៉ាស៊ីនរ៉េអាក់ទ័រសម្ពាធទឹកខ្នាតធំកម្រិតខ្ពស់ High Temperature Gas-Cooled Reactor-Pebble-bed Module (HTR-PM)។ ចំណែកឯអង្គភាព ១ និង ២ […]
អានបន្ថែម