ថាមពល និងបរិស្ថាន
កូរ៉េចង់មកបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទីកនៅខេត្តព្រះសីហនុ
ក្រុមហ៊ុន ដេហាន់ ខូភើរ៉េត មកពីប្រទេសកូរ៉ មានគម្រោងចង់មកបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទីកឱ្យក្លាយជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ នៅខេត្តព្រះសីហនុ។ នេះបើតាមការធ្វើបទបង្ហាញរបស់ក្រុមហ៊ុននៅសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ លោក KIM SANG YOUNG អភិបាលក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុន បាននិងកំពុងដំណើរការកែច្នៃសំណល់ប្លាស្ទីកនៅកោះ ចេជូ ប្រទេសកូរ៉េ ហើយក្រុមហ៊ុនមានបំណងមកធ្វើការកែច្នៃសំណល់ប្លាស្ទីកនៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមកាត់បន្ថយថង់ប្លាស្ទីកនៅកម្ពុជា និងកែច្នៃសំណល់ប្លាស្ទីកឱ្យទៅជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ។ លោកបានបន្ថែមថា កាលមុនជំងឺកូវីដ១៩ រាតត្បាត ក្រុមហ៊ុនរបស់លោក បានបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ប្រមូលទិញសំណល់ប្លាស្ទីកក្នុងមួយគីឡូក្រាម តម្លៃ២៥០រៀល រហូតដល់ ៧០០រៀល ក៏ប៉ុន្តែដោយការប្រមូលទិញមិនមានបរិមាណគ្រប់គ្រាន់ក្នុងការផលិតគួបផ្សំនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ក្រុមហ៊ុនបានបិទរោងចក្រកែច្នៃ សំណល់ប្លាស្ទីករហូតមកដល់ថ្ងៃនេះ។ លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនមានគោលបំណងចង់មកធ្វើការញែកសំរាមកែច្នៃ សំណល់ប្លាស្ទីកនៅខេត្តព្រះសីហនុ ដោយធ្វើការញែកនៅក្នុងទីលានចាក់សំរាម ដោយញែកយកតែសំណល់ប្លាស្ទីកមកផលិតជាសម្ភារប្រើប្រាស់ផ្សេងៗបម្រើ ឱ្យតម្រូវការប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ និងផ្តល់ដីឱ្យក្រុមហ៊ុនសម្រាប់ធ្វើរោងចក្រនៅទីលានចាក់សំរាមថែមទៀតផង ក៏ប៉ុន្តែមិនប្រគល់ដីជាកម្មសិទ្ធិនោះទេ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាល បានណែនាំឱ្យប្រតិភូក្រុមហ៊ុន ចុះសិក្សាផ្ទាល់នៅទីលានចាក់សំរាម ដោយសារសំរាមនៅកម្ពុជា គឺជាសំរាមចម្រុះ […]
អានបន្ថែមអគ្គនាយកថ្មី នៅអគ្គិសនីកម្ពុជា ប្តេជ្ញាទប់មិនឱ្យមានការឡើងថ្លៃភ្លើង និងពង្រីកប្រភពថាមពលបន្ថែម
ឯកឧត្តម ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជាថ្មី បានប្ដេជ្ញាទប់មិនឲ្យតម្លៃអគ្គិសនីមានការឡើងថ្លៃ ទោះក្នុងកាលៈទេសៈណាក៏ដោយ និងខិតខំពង្រីកបន្ថែមទៀតនូវថាមពលអគ្គិសនីនៅកម្ពុជា ដើម្បីពលរដ្ឋមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងឆ្ពោះទៅមានលទ្ធភាពអាចផលិតបាន រហូតនាំចេញទៅខាងក្រៅ។ នេះបើតាមការលើកឡើងក្នុងឱកាសដែលឯកឧត្តមទទួលបានតំណែងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងរកយុទ្ធសាស្ត្របញ្ចុះតម្លៃអគ្គិសនីតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយក៏ត្រូវព្យាយាមគ្រប់វិធីសាស្ត្រ និងមធ្យោបាយទប់ស្កាត់ការកើនឡើងថ្លៃអគ្គិសនីដល់អ្នកប្រើប្រាស់ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ខណៈដែលប្រទេសផ្សេងៗ ពុំអាចទ្រទ្រង់បាន ហើយបង្កើនតម្លៃអគ្គិសនី។ បន្ថែមពីនេះ ឯកឧត្តម នឹងបន្តអភិវឌ្ឍប្រភពថាមពល ប្រកបដោយចីរភាព ដោយប្រើប្រាស់ជាអតិបរិមា ប្រភពអគ្គិសនីស្អាតកកើតឡើងវិញ កាត់បន្ថយការពឹងផ្អែក ប្រភពអគ្គិសនីពីក្រៅ ដោយមានម្ចាស់ការ មានការផលិតថាមពលដោយខ្លួនឯង និងឈានដល់លទ្ធភាពនាំចេញទៅវិញថែមទៀតផង។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានទីតាំងផលិតនូវថាមពលអគ្គិសនីជាច្រើនកន្លែង រួមទាំងកំពុងអភិវឌ្ឍន៍បន្ថែមនៅតាមបណ្ដាខេត្តមួយចំនួន ហើយកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជន អនុវត្តការកសាងនូវប្រភពអគ្គិសនីថ្មីចំនួន៥ ដែលមានអនុភាព ៥២០ម៉េហ្កាវ៉ាត់ ដែលរដ្ឋអាចនឹងទទួលបានចំណូលពន្ធប្រមាណ ៣២២លានដុល្លារ ពីគម្រោងទាំងអស់នេះ៕
អានបន្ថែមយូនីសេហ្វ និងចិន រួមគ្នាជួយបច្ចេកវិទ្យាបន្សុទ្ធទឹកនៅកម្ពុជា ដើម្បីកាត់បន្ថយកង្វះទឹកស្អាត និងអនាម័យ
អង្គការយូនីសេហ្វប្រចាំកម្ពុជា និងចិន កំពុងសិក្សាពិនិត្យលទ្ធភាពដាក់បច្ចេកវិទ្យាមកពីប្រទេសចិន ក្នុងការបន្សុទ្ធទឹកនៅកម្ពុជា ដើម្បីជួយកាត់បន្ថយកង្វះទឹកស្អាត និងអនាម័យ ជាពិសេសទប់ស្កាត់ជំងឺដែលបង្កឡើងដោយភ្នាក់ងារចម្លងរោគ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ គម្រោងនេះ គឺទទួលបានការសហការជាមួយក្រសួងកសិកម្ម និងកិច្ចការជនបទ និងក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងតែអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាទឹកស្អាតនិងអនាម័យដ៏ទូលំទូលាយមួយ ដែលបង្ហាញពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានភាពធន់នឹងអាកាសធាតុ និងសន្សំសំចៃថាមពល។ បន្ថែមពីនេះ គម្រោងនេះផងដែរ មានគោលដៅប្រើប្រាស់ជំនាញបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន លើការផ្គត់ផ្គង់ទឹកដែលប្រើថាមពលពន្លឺព្រះអាទិត្យ ការបន្សុទ្ធទឹក និងប្រព្រឹត្តកម្មសំណល់លាមកនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដើម្បីជួយកំណត់ពីចំណុចខ្វះខាតផ្នែកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ។ លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ការប្រែប្រួលអាកាសធាតុ គឺជាវិបត្តិសិទ្ធិកុមារមួយ ។ សន្ទស្សន៍ហានិភ័យអាកាសធាតុចំពោះកុមារ (Children’s Climate Risk Index) បានចាត់ថ្នាក់កម្ពុជាជាប្រទេសទីបីក្នុងចំណោមប្រទេសនានាដែលប្រឈមមុខនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ។ កុមារទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការខ្វះខាតទឹក ទឹកជំនន់តាមដងទន្លេ និងជំងឺដែលបង្កឡើងដោយភ្នាក់ងារចម្លងរោគ ក្នុងចំណោមភាពតានតឹងផ្នែកអាកាសធាតុ និងបរិស្ថានផ្សេងៗទៀត។ សេចក្តីប្រកាសព័ត៌មាននេះ បានបន្ថែមឱ្យដឹងថា សេវាទឹកស្អាត និងអនាម័យ មានភាពងាយរងគ្រោះយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុតាមរដូវកាល ដោយការទទួលបានទឹករបស់ប្រជាជននៅតាមជនបទពីរដូវវស្សាដល់រដូវប្រាំង មានការថយចុះចំនួន […]
អានបន្ថែមរដ្ឋជំរុញការដាំឬស្សីនៅកំពង់ស្ពឺឱ្យបានច្រើន ដើម្បជួយសហគមន៍អព្យាក្រឹតកាបូន និងច្នៃសម្រាប់នាំចេញ
ក្រសួងបរិស្ថាន កំពុងជំរុញ និងលើកទឹកចិត្តពលរដ្ឋឱ្យដាំឬស្សីឱ្យបានច្រើន សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុន LEOPA BAMBOO Co., LTD. ដែលបានកែច្នៃឬស្សីដោយប្រើថាមពលពន្លឺព្រះអាទិត្យ សម្រាប់នាំចេញ និងដើម្បជួយដល់សហគមន៍អព្យាក្រឹតកាបូននៅតំបន់សហគមន៍ការពារធម្មជាតិចំបក់ ក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមដំណើរទស្សនកិច្ចរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកថា ការចូលរួមរបស់ក្រុមហ៊ុន នឹងរួមចំណែកជំរុញឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ទទួលបានចំណូលបន្ថែម តាមរយៈការដាំឬស្សី ដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុន ហើយការដាំឬស្សីឱ្យបានច្រើន វានឹងក្លាយជាគម្របព្រៃឈើ ដែលអាចស្រូបយកកាបូន ដែលធ្វើឲ្យតំបន់សហគមន៍ការពារធម្មជាតិ នឹងក្លាយជាសហគមន៍អព្យាក្រឹតកាបូនដ៏ពិតប្រាកដ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនកែច្នៃឬស្សីដោយប្រើម៉ាស៊ីនដើរដោយថាមពលព្រះអាទិត្យ(Solar Power) ដើម្បីជួយឲ្យសហគមន៍នេះទទួលបានជោគជ័យ ហើយក្លាយជាសហគមន៍អព្យាក្រឹតកាបូនកាន់តែមានប្រសិទ្ធភាពថែមទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន LEOPA BAMBOO Co., LTD កំពុងដំណើរការសាងសង់សិប្បកម្មកែច្នៃឬស្សី ដែលដកហូតដោយប្រជាសហគមន៍ ដើម្បីធ្វើជាគ្រឿងសង្ហារឹម សម្រាប់នាំចេញ និងលើសពីនេះ មានគម្រោងកែច្នៃកំទេចឬស្សីដែលជាសំណល់ពីការផលិតគ្រឿងសង្ហារឹម ធ្វើជាធ្យូងថែមទៀតផង។ ក្រុមហ៊ុននេះ បានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហការលើការកែច្នែឬស្សី ជាមួយសហគមន៍តំបន់ការពារធម្មជាតិចំបក់ ដែលក្រុមហ៊ុនទទួលទិញឬស្សីពីសហគមន៍ដែលដកហូតឬស្សីព្រៃ […]
អានបន្ថែមក្រុមហ៊ុនមួយចង់បង្កើតរោងចក្រកែច្នៃសំរាមទៅជាឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកលើផ្ទៃដីជាង ៥ហិកតា នៅសៀមរាប
ក្រុមហ៊ុន សេវ ឌឺឡាយស៍ (ខេមបូឌា) ឯ.ក គ្រោងបង្កើតរោងចក្រកែច្នៃសំរាមសំណល់រឹងទីប្រជុំជន (ពីទីលានទុកដាក់សំរាម សំណល់រឹង) ទៅជាឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកលើផ្ទៃដីជាង ៥ហិកតា នៅសៀមរាប។ នេះបើតាមជំនួបរវាងក្រុមហ៊ុន និងលោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប តាម video conference កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ លោកអភិបាលរង បានលើកឡើងថា ល្បឿននៃកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលបាននឹងកំពុងកើនឡើងក្នុងសន្ទុះមួយគួរឱ្យកត់សម្គាល់ និងត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាលើកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលកើនឡើងខ្ពស់។ លោកបានបន្តថា ក្រុមហ៊ុន សេវ ឌឺឡាយស៍ (ខេមបូឌា) ឯ.ក គ្រោងនឹងបំលែងសំរាមសំណល់រឹងទីប្រជុំជន (ពីទីលានទុកដាក់សំរាម សំណល់រឹង) ដោយកែច្នៃឱ្យទៅជាគ្រាប់ជ័រប្លាស្ទិកឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកនិងកញ្ចក់ ជីកំប៉ុស ធ្យូងអនាម័យ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយបញ្ហានៃការបំផ្លាញដោយសំរាមសំណល់ប្លាស្ទិក និងកញ្ចក់។ បន្ថែមពីនេះ គម្រោងនេះ នឹងជួយកាត់បន្ថយការប្រើប្រាស់ជីគីមីដែលនាំចូលពីក្រៅប្រទេសរបស់ប្រជាពលរដ្ឋ កាត់បន្ថយប្រើប្រាស់អុសឈើ និងធ្យូងឈើ ហើយចូលរួមបង្កើនលទ្ធភាព ទទួលបាននូវនិរន្តរភាពឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិក និងកញ្ចក់ ជីកំប៉ុស ធ្យូងអនាម័យ សម្រាប់ផ្លាស់ប្តូរជីវិតដោយការសង្គ្រោះគ្រប់សារពាង្គកាយ មានជីវិត ការពារអាកាសធាតុ និងបរិស្ថាន […]
អានបន្ថែមក្រុមហ៊ុនប្រេងដ៏ល្បីរបស់ថៃ គ្រោងវិនិយោគ ១០០លានដុល្លារ បង្កើតឃ្លាំងស្តុកប្រេង នៅកម្ពុជា
ប្រធាន និងជានាយកប្រតិបត្តិ លោក Disathat Panyarachun មានប្រសាសន៍ថា ក្រុមហ៊ុន SET-List PTT oil and Retail (OR) ដែលជាក្រុមហ៊ុនប្រេងសាំងដ៏ល្បីនៅប្រទេសថៃ គ្រោងនឹងបោះទុនប្រមាណ ១០០ លានដុល្លារ ដើម្បីបង្កើតឃ្លាំងស្តុកប្រេងដ៏ធំមួយនៅកម្ពុជា។ លោក Disathat បានលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីក្រុមហ៊ុននេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាន កាលពីខែកក្កដា ឆ្នាំ២០២២ ជាមួយក្រុមហ៊ុន Cambodia Airport Investment Co ដែលជាអ្នកទទួលសាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ លោកបញ្ជាក់ថា គោលបំណងសំខាន់នៃការបង្កើតឃ្លាំងស្តុកប្រេងដ៏ធំមួយនេះ គឺដើម្បីបម្រើដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយការងើបឡើងវិញពីជំងឺរាតត្បាត ម្យ៉ាងទៀត វាក៏ស្របជាមួយនឹងផែនការរបស់ក្រុមហ៊ុន ដែលធ្លាប់បានប្រកាសពីការបោះទុនជាង ៩០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនទាំងនៅក្នុងប្រទេសថៃ និងនៅក្រៅប្រទេសផងដែរ។ (អានបន្ថែម) កាលពី២០២១ ក្រុមហុនOR និងក្រុមហ៊ុន China National Aviation Fuel International Holdings និង Total Energies Marketing […]
អានបន្ថែមទីលានចាក់សំរាមតម្លៃ ១លានដុល្លារ នៅក្រុងស្វាយរៀង ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង
ក្រសួងបរិស្ថាន បានប្រគល់ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង ១លានដុល្លារស្ថិតលើផ្ទៃដី ៤ហិកតា ក្នុងក្រុងស្វាយរៀង ដល់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីអាចឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។ នេះបើតាមពិធីប្រគល់-ទទួល ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្ដម សេង សិលា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការបង្កើតឱ្យមានទីលានទុកដាក់សំរាមត្រឹមត្រូវជួយឱ្យមូលដ្ឋានមានសោភ័ណភាពល្អ បរិស្ថានល្អនិងបញ្ជៀសការចោលសំរាមពាសវាលពាសកាល ហើយចាប់ពីពេលនេះតទៅ សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។ ឯកឧត្ដម បានបន្តថា ដើម្បីឱ្យការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទាមទារឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាមក្នុងការផ្ដល់សេវាដល់ក្រុមហ៊ុន ដើម្បីមានលទ្ធភាពក្នុងការប្រមូលសំរាមផងដែរ។ ទន្ទឹមនឹងនេះ ទីលានចាក់សំរាមថ្មីនេះ ក៏បានបង្កើតឱ្យប្រជាពលរដ្ឋមានការងារធ្វើមួយចំនួនទៀត ព្រោះត្រូវការបុគ្គលិក ញែកសំរាមប្រមូលបញ្ចូលទៅដាក់រណ្តៅសំរាមថែមទៀត ដែលមិនត្រឹមតែជួយអនាម័យបរិស្ថានក្រុងបានស្អាតទេ ថែមទាំងជួយផ្តល់ការងារដល់ពលរដ្ឋបន្ថែមទៀតដែរ។ ក្រៅពីនេះ ក្រសួងបរិស្ថាន ក៏បានប្រគល់រថយន្ត និងម៉ូតូរ៉ឺម៉កសម្រាប់ដឹកជញ្ជូនសំរាម ដល់រដ្ឋបាលខេត្តស្វាយរៀងផងដែរ។ គួរម្លឹកថា ទីលានទុកដាក់សំរាម សំណល់រឹង ខាងលើនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែធ្នូ ២០២២ ក្រោមវត្តមា ឯកឧត្តម ចាយ សាមិត្ត […]
អានបន្ថែមរយៈពេល ១៩ឆ្នាំ អាជ្ញាធរដាំដើមឈើបាន ២លានដើមក្នុងតំបន់អង្គរ ដើម្បីទប់ភាពសឹករិករិលប្រាសាទ
ក្នុងរយៈពេល ១៩ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានដាំដើមឈើសរុបប្រមាណ ២លានដើម ក្នុងតំបន់អង្គរ ដើម្បីទប់សំណឹករិចរិលនៃតួប្រាសាទ។ នេះបើតាមអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រោយការបង្កើតឱ្យមាននាយកដ្ឋានគ្រប់គ្រងទឹក និងព្រៃឈើ នាអំឡុងឆ្នាំ២០០៤មក នាយកដ្ឋាននេះបានរៀបចំផែនការធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានដើមឈើកាន់តែច្រើន។ ឯកឧត្តម បានបន្ថែមថា ក្នុងរយៈពេល១៩ឆ្នាំកន្លងមកនេះ ដើមឈើសរុបប្រមាណ ២លានដើមហើយ ត្រូវបានដាំដុះនៅក្នុងតំបន់អង្គរ នេះមិនបានរាប់បញ្ជូលការចែកចាយកូនឈើ ទៅកាន់ស្ថាប័នរដ្ឋ និងឯកជនឡើយ។ ឯកឧត្តម បានបន្តថា នៅក្នុងឆ្នាំ២០២២ និង២០២៣នេះ ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឡើងវិញនៅក្នុងតំបន់អង្គរ ឱ្យដោះស្រាយនូវបញ្ហាផលប៉ះពាល់ទេសភាពវប្បធម៌ និងតម្លៃជាសកលរបស់អង្គរ ទើបអាជ្ញាធរជាតិអប្សរាមានឱកាស ដើម្បីបង្កើនការថែទាំ និងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះចាប់ពីអំឡុងចុងឆ្នាំ២០២២ មកដល់បច្ចុប្បន្ន កូនឈើចម្រុះចំនួនជាង៤៧,០០០ដើម ត្រូវបានដំាដុះយ៉ាងឆាប់រហ័ស លើផ្ទៃដីទំនេរ នៅជុំវិញតំបន់អង្គរ។ ឯកឧត្តម បានគូសបញ្ជាក់ថា ស្ថេរភាពរបស់ប្រាសាទ ត្រូវមានទំនាក់ទំនងនឹងទឹកក្រោមដី ដោយដើមឈើនឹងជួយកាត់បន្ថយភាពរំហួតនៃទឹកនៅក្រោមដី។ លើសពីនេះ ដើមឈើដុះនៅជិតប្រាសាទ នឹងបញ្ចេញសំណើម ធ្វើជារស្មីសំយោគ […]
អានបន្ថែមចិនទើបទទួលបានជោគជ័យ លើការផលិតម៉ាស៊ីនរ៉េអាក់ទ័រគំរូពាណិជ្ជកម្មខ្នាតតូចបំផុតលើពិភពលោក
រដ្ឋាភិបាលចិន ទើបតែដំឡើងដោយជោគជ័យនូវម៉ូឌុលផលិតថាមពលនុយក្លេអ៊ែរមួយឱ្យឈ្មោះថា លីងឡុងវ័ន (Linglong One) ដែលជាម៉ាស៊ីនរ៉េអាក់ទ័រគំរូពាណិជ្ជកម្មខ្នាតតូច (SMR) ដំបូងបំផុតរបស់ពិភពលោក។ លីងឡុងវ័ន (Linglong One) ត្រូវបានដាក់ឱ្យប្រតិបត្តិការសាកល្បងលើកដំបូង នៅក្នុងខេត្ត Hainan ដ៏ស្រស់ស្អាតនៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ខែសីហា នេះបើយោងតាមសារៈព៌ត័មាន CGTN។ បង្កើតឡើងដោយសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) ម៉ូឌុល Linglong One ឈរឈ្មោះជាម៉ាស៊ីនរ៉េអាក់ទ័រទឹកសំពាធម៉ូឌុលខ្នាតតូច ដែលមានសមត្ថភាពផលិតថាមពលដ៏មហិមា គឺអាចផលិតថាមពលអគ្គិសនីបានរហូតដល់ទៅ ១២៥ មេហ្គាវ៉ាត់ នៅពេលដំណើរការ វានឹងអាចបង្កើតថាមពលអគ្គិសនីបានរហូតដល់ ១ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ទិន្នផលនេះ គឺគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការថាមពលសម្រាប់គ្រួសារបានចំនួន ៥២៦.០០០គ្រួសារ។ ដោយសារវាជាប្រភេទថាមពលស្អាត ម៉ាស៊ីនថាមពលនុយក្លេអ៊ែរនេះ អាចកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតយ៉ាងមានប្រសិទ្ធភាពបំផុត គឺបានរហូតដល់ទៅ ៨៨០.០០០ តោនកាបូនសមមូល ដែលស្មើនឹងការដាំដើមឈើចំនួន ៧,៥ លានដើម។ ម៉ូឌុលផលិតថាមពលនុយក្លេអ៊ែរនេះ រួមបញ្ចូលគ្នានូវគ្រឿងផ្សំដែលផលិតពីបច្ចេកវិទ្យាទំនើបដ៏ស្មុគស្មាញ ក្នុងនោះមានធុងសម្ពាធ ម៉ាស៊ីនចំហាយទឹក ឧបករណ៍ទទួលស្នប់បឋម និងសមាសធាតុសំខាន់ៗផ្សេងទៀត។ ចំណុចសំខាន់នៃការរចនា Linglong One គឺវាមានទំហំតូច ដែលជួយដល់ការចល័តសម្រាប់ធ្វើអាជីវកម្ម […]
អានបន្ថែមស្ថាប័នរដ្ឋ ៤ រួមគ្នាប្រមូលទំនិញក្លែងក្លាយទៅទុកនៅទីលានចាក់សំរាមឱ្យត្រូវតាមបច្ចេកទេស
ស្ថាប័នរដ្ឋចំនួន ០៤ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីប្រមូលទំនិញក្លែងក្លាយ យកទៅទុកដាក់នៅទីលានចាក់សំរាមឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ នេះបើតាមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ អនុស្សារណៈនេះ ត្រូវបានធ្វើឡើងដោយសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ដែលបានពិនិត្យឃើញថា ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បានចាប់ និងរឹបអូសទំនិញក្លែងក្លាយ ទំនិញខូចគុណភាព ទំនិញបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ប្រភេទ ទំនិញផុតរយៈពេលប្រើប្រាស់ និងសំណល់សាច់សត្វ ផលិតផលសាច់សត្វខូចគុណភាពគ្រប់ប្រភេទ យកទៅរក្សាទុកនៅទីកន្លែងពុំមានសុវត្ថិភាព ឬដុតចោល ដែលជាហេតុបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងប៉ះពាល់ដល់បរិស្ថាន។ ហេតុនេះ ស្ថាប័នទាំង ០៤ រួមមាន សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង (ស.ទ.ស.) នៃក្រសួងបរិស្ថាន ជាមួយនឹងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ(អ ស ផ ស) នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) នៃក្រសួងមហាផ្ទៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នា សំដៅការប្រមូលយកទំនិញក្លែងក្លាយទាំងអស់ […]
អានបន្ថែម