ថាមពល និងបរិស្ថាន
រដ្ឋអនុម័តការទូទាត់ គម្រោងស្ថានីយផលិតអគ្គិសនីចំនួន៧ មានអនុភាព ៦៧០មេហ្កាវ៉ាត់ ក្នុងខេត្ត៥
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនចំនួន ០៤ លើគម្រោងស្ថានីយផលិតអគ្គិសនីចំនួន ០៧មានអនុភាព ៦៧០មេហ្កាវ៉ាត់ ក្នុងខេត្តេះកោះកុង ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្រុមហ៊ុនចំនួន ០៤ អនុវត្តគម្រោងស្ថានីយផលិតអគ្គិសនីចំនួន ០៧ រួមមាន៖ ក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។ ក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង។ ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត ខេត្តកំពង់ឆ្នាំង។ ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ […]
អានបន្ថែមជប៉ុននឹងបង្កើតទីក្រុងវេជ្ជសាស្ត្រដ៏ទំនើបបំផុត និងដំបូងបំផុតលើលោក
ក្រុមហ៊ុនជប៉ុន N-Ark បានបង្ហាញផែនការសាងសង់ទីក្រុងបណ្តែតទឹកដំបូងគេរបស់ពិភពលោក ដែលប្រើប្រាស់ទឹកសមុទ្រត្រជាក់ ដើម្បីផ្តល់ជាថាមពលដល់មជ្ឈមណ្ឌលកុំព្យូទ័រ និងផ្តល់សេវាវេជ្ជសាស្រ្តកម្រិតខ្ពស់និងទំនើបបំផុត។ ទីក្រុងវេជ្ជសាស្ត្រនេះគ្រោងនឹងសាងសង់នៅទីក្រុង Hamamatsu ដែលជាកំពង់ផែស្ថិតនៅចម្ងាយ 200 គីឡូម៉ែត្រភាគនិរតីនៃទីក្រុងតូក្យូ។ គម្រោងនេះឈ្មោះថា Dogen City ដែលនឹងត្រូវសាងសង់ឡើងដើម្បីជួយដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងកំណើនប្រជាជន។ គម្រោងនេះមាន ៣ ផ្នែកសំខាន់ៗគឺ ១) ទីក្រុងបណ្ដែតទឹកដែលប្រើទឹកសមុទ្រជាថាមពលដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ២) មជ្ឈមណ្ឌលទិន្នន័យក្រោមទឹក និង ៣) ឧស្សាហកម្មទេសចរណ៍ដែលតភ្ជាប់លំហអាកាស សមុទ្រ និងដី។ ប្រព័ន្ធកុំព្យូទ័រនៅក្នុងទីក្រុងគឺមានភាពពិសេសខ្លាំង ពោលគឺអាចវិភាគហ្សែន ឈាម និងដំណើរការរាងកាយរបស់អ្នករស់នៅក្នុងទីក្រុងបានដោយស្វ័យប្រវត្តិ ហើយជួយវាយតម្លៃស្ថានភាពសុខភាពរបស់ពួកគេបាន។ លើសពីនេះ អ្នករស់នៅក្នុងទីក្រុងនេះក៏អាចទទួលបានសេវាថែទាំវេជ្ជសាស្រ្តដ៏ទំនើប ដូចជាការវះកាត់ដោយប្រើមនុស្សយន្តពីចម្ងាយ ជាដើម។ ហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងនឹងអាចផលិតទឹកស្អាតចំនួន ២លានលីត្រ អាហារ ៧.០០០ តោន និងបន្ទះស្រូបពន្លឺព្រះអាទិត្យគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់ប្រព័ន្ធទីក្រុង និងកសិដ្ឋាន។ ក្រៅពីជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ផ្នែកកណ្ដាលនៃទីក្រុងនឹងត្រូវបានប្រើជាសាលារៀន ឧទ្យាន សណ្ឋាគារ និងការិយាល័យដែលអាចផ្ទុកមនុស្សបានដល់ទៅ ១០.០០០នាក់។ ទុនវិនិយោគ និងពេលវេលាសាងសង់មិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនរំពឹងថានឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣។
អានបន្ថែមស៊ុយអែតប្រកាសបង្កើតទីក្រុងឈើធំបំផុតលើលោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យស៊ុយអែត បានបង្ហាញគម្រោងសាងសង់ទីក្រុងឈើដ៏ធំបំផុតនៅលើពិភពលោកទំនើបក្នុងទីក្រុង Sickla ដែលជាអតីតសង្កាត់ឧស្សាហកម្មនៅភាគខាងត្បូងរដ្ឋធានី Stockholm ។ Stockholm Wood City នឹងលាតសន្ធឹងលើផ្ទៃដី 250,000 ម៉ែត្រការ៉េ ហើយនឹងមានផ្ទះចំនួន 2,000 ខ្នង ការិយាល័យ 7,000 កន្លែង ក៏ដូចជា ហាង និងភោជនីយដ្ឋានជាច្រើន។ ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ដោយអគារដំបូងគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៧។ គម្រោងនេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ខណៈចង់បង្កើតទីតាំងរស់នៅមួយដែលផ្សារភ្ជាប់នឹងធម្មជាតិ។ ស្ថាបត្យករក៏បានបញ្ចូលធម្មជាតិទៅក្នុងរចនាសម្ព័ន្ធផងដែរ ឧទាហរណ៍ ដំបូលព្រៃពណ៌បៃតងដែលជាអ៊ីសូឡង់ការពារកំដៅថ្ងៃដ៏ល្អ និងបង្អួចធំដើម្បីឱ្យមានពន្លឺ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់។ ឈើដែលប្រើក្នុងគម្រោងនេះ គឺផលិតដោយបច្ចេកវិទ្យាទំនើបដែលរក្សាបាននូវភាពរឹងមាំនៃរចនាសម្ព័ន្ធបានល្អ ខណៈក៏មានសុវត្ថិភាពជាងមុនផងដែរ។ សំណង់ឈើនឹងជួយកាត់បន្ថយការបំពុលបរិស្ថានទាំងក្នុងដំណាក់កាលសាងសង់ និងពេលប្រើប្រាស់។ ទីក្រុង Stockholm Wood City ក៏អាចផលិតថាមពលដោយខ្លួនឯងសម្រាប់ប្រើប្រាស់ក្នុងទីក្រុង និងចែករំលែកទៅទីក្រុងជិតខាងផងដែរ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់បានបង្ហាញពីព័ត៌មានលម្អិតនៃការផលិតថាមពលរបស់គម្រោងនោះទេ។
អានបន្ថែមទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារ ក្នុងខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារ ក្នុងខេត្តកំពង់ធំ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ និងការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាប។ ទីលានទុកដាក់សំរាមថ្មីនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងនេះ បានចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ វិច្ឆិកា ២០២២ ដោយប្រើប្រាស់ទឹកប្រាក់អស់ ៤.៦២៩.៣៩៩ដុល្លារ ស្ថិតក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារអភិវឌ្ឍន៍ (ADB)។ ទីលានទុកដាក់សំរាមនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លើផ្ទៃដីទំហំ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា ដែលរណ្តៅទុកដាក់សំរាម មានទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែលត្រូវជា ១,៣៦ហិកតា។ តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ម៉ែត្រ គីតពីមាត់រណ្តៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧.៨៨៦ ម៉ែត្រគូប […]
អានបន្ថែមសម្តេច៖ កម្ពុជាមានធនធានប្រេងកាតជាច្រើនកន្លែង សូម្បីនៅបឹងទន្លេសាប និងដីគោក រង់ចាំតែការវិនិយោគប៉ុណ្ណោះ!
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជំរុញឱ្យមានការសិក្សាលើការស្វែងរុករកធនធានប្រេងកាត ដែលមាននៅក្រោមបាតសមុទ្រខ្មែរ ក្រោមដី និងទន្លេសាប ដើម្បីឈានដល់ការវិនិយោគលើវិស័យប្រេងកាត។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ នៅព្រឹកថ្ងៃទី១៩ ខែឧសភា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា មានសក្តានុពលធនធានរ៉ែប្រេងកាត ជាច្រើនកន្លែង ដែលតម្រូវឱ្យការសិក្សា មុននឹងចាប់ផ្តើមវិនិយោគលើវិស័យប្រេងកាត។ សម្តេចតេជោមានប្រសាសន៍ថា៖ “សង្ឈឹមថា អនាគត កម្ពុជា អាចនឹងមានការវិនិយោគប្រេង។ ប្រេងនៅក្នុងតំបន់ទន្លេសាបក៏អាចមាន នៅក្នុងដីគោក ក៏អាចមាន នៅក្នុងទឹកសមុទ្រក៏អាចមាន គ្រាន់តែយើងមិនទាន់សិក្សាអស់តែប៉ុណ្ណោះ”។ ការលើកឡើងរបស់នាយករដ្ឋមន្រ្តី គឺបន្ទាប់ពីផលិតកម្មបូមប្រេងដំបូងរបស់កម្ពុជា បានផ្អាកដំណើរការ និងរដ្ឋាភិបាលកំពុងទាក់ទាញវិនិយោគមកបន្តដំណើរការបូមប្រេងនៅដែនសមុទ្រខ្មែរ។ គួរបញ្ជាក់ផងដែរ ការបូមបប្រេងជាលើកដំបូងនៅកម្ពុជាចាប់ផ្តើមកាលពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ២០២០ ដោយក្រុមហ៊ុន ក្រុមហ៊ុន KrisEnergy មានមូលដ្ឋាននៅប្រទេសសឹង្ហបុរី ហើយក្រុមហ៊ុនប្រកាសក្ស័យធននៅប្រមាណ៦ខែបន្ទាប់ពីប្រតិបត្តិការ គឺខែមិថុនា ឆ្នាំ២០២១។
អានបន្ថែមជប៉ុនបន្តជួយកម្ពុជាជំហានទី២ លើការគ្រប់គ្រងការបំពុលទឹក រយៈពេល៣ឆ្នាំកន្លះទៀត
ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) បានបន្តជួយកម្ពុជាលើគម្រោងការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹកជំហានទី២ មានរយៈពេល៣ឆ្នាំ គ្រោងនឹងអនុវត្តចាប់ពីឆ្នាំ២០២៣ នេះតទៅ។ គម្រោងនេះ ត្រូវបានចុះហត្ថលេខារវាង JICA និងក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដោយរំពឹងថា ការអនុវត្តគម្រោងនឹងទទួលបាន៖ ១_ការធ្វើឱ្យប្រសើរឡើងនូវសុក្រឹត្យភាព និងភាពអាចជឿជាក់បាននៃការវិភាគគុណភាពទឹក ដោយមន្ទីរពិសោធន៍នៃក្រសួងបរិស្ថាន។ ២_បង្កើតប្រព័ន្ធត្រួតពិនិត្យតាមដានគុណភាពទឹកលើដី និងសំណល់រាវនៅតាមតំបន់គោលដៅ។ ៣_ទទួលបានការពង្រឹងសមត្ថភាពក្នុងការរៀបចំបង្កើតផែនការគ្រប់គ្រងគុណភាពទឹក។ ៤_វិធានអនុវត្តត្រឹមត្រូវទាក់ទងទៅនឹងវិធីសាស្ត្រអនុវត្តអនុក្រឹត្យស្តីពី ការត្រួតពិនិត្យការបំពុលទឹក ត្រូវបានផ្សព្វផ្សា យទៅកាន់ភាគីពាក់ព័ន្ធរួមមាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន។ គួរបញ្ជាក់ឱ្យដឹងថា រយៈពេលកន្លងមក អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានអនុវត្តគម្រោងស្តីពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលតាមរយៈការអភិវឌ្ឍសមត្ថភាពមន្ត្រីក្រសួងបរិស្ថានជំហានទី១ (រយៈពេល៣ឆ្នាំកន្លះ) ក្រោមជំនួយបច្ចេកទេសពីJICA។ គម្រោងជំហានទី១នេះ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានលើការត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថានដោយផ្តោតលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងទឹក។ តាមរយៈនៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនេះ គម្រោងនេះបានជួយពង្រឹងសមត្ថភាពជូនទៅដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃពាក់ព័ន្ធនឹងការងារត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថាន សំដៅការពារសុខភាពសាធារណៈ និងការអភិរក្សជីវៈចម្រុះ។
អានបន្ថែមបារាំងផ្តល់អនុសាសន៍៤ចំនុច ដើម្បីគ្រប់គ្រងអនាម័យ និងទឹកកខ្វក់ នៅកម្ពុជា
វិទ្យាស្ថានបារាំង AgroParisTech បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ ជូនដល់មន្រ្តីជំនាញរបស់កម្ពុជា ដើម្បីគ្រប់គ្រងវិស័យអនាម័យ និងទឹកកខ្វក់ នៅប្រទេសកម្ពុជា។ អនុសាសន៍ទាំង៤នេះ ត្រូវបានលើឡើងជាប្រធានបទដ៏សំខាន់នៅក្នុងវគ្គបណ្ដុះបណ្ដាលលើវិស័យអនាម័យ និងទឹកកខ្វក់នៅកម្ពុជា ដែលធ្វើឡើងរយៈពេល៣ថ្ងៃកន្លះ ចាប់ពីថ្ងៃទី១៣ ដល់ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ ប្រធានបទសំខាន់ៗទាំង៤នោះ រួមមាន៖ ១) ការគ្រប់គ្រងអនាម័យបែបសមូហភាព និងមិនមែនសមូហភាព (Collective and non-collective Sanitation governance) ២) ជំនាញ និងអ្នកជំនាញក្នុងការគ្រប់គ្រងអនាម័យ (Skills and expertise in sanitation) ៣) ការគ្រប់គ្រងអនាម័យ៖ សេវាកម្មអេកូឡូស៊ីផ្ដោតលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Sanitation: an ecological service Economy and finance) ៤) ស្ថិរភាពហិរញ្ញវត្ថុនៃសេវាគ្រប់គ្រងអនាម័យ និងគំរូតម្លៃសម្រាប់ការគ្រប់គ្រងអនាម័យបែបសមូហភាព និងមិនមែនសមូហភាព (Financial stability of a […]
អានបន្ថែមរដ្ឋប្រកាសឱ្យប្រើគោលការណ៍ប្រើប្រាស់ថាមពលព្រះអាទិត្យលើដំបូលនៅកម្ពុជាជាផ្លូវការហើយ
ក្រសួងរ៉ែ និងថាមពល បានប្រកាសឱ្យប្រើគោលការណ៍ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជាជាផ្លូវការហើយ។ នេះបើតាមវេទិកាផ្សព្វផ្សាយ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ គោលការណ៍នេះ ត្រូវបានបង្កើតឡើងដោយក្រសួងរ៉ែ និងថាមពល សហការជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ គោលការណ៍នេះ បានកំណត់ចក្ខុវិស័យក្នុងការលើកកម្ពស់ការគ្រប់គ្រងការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា ឱ្យបានច្បាស់លាស់ មានប្រសិទ្ធភាព មានតម្លាភាព ស្មើភាពគ្នា គណនេយ្យភាព និងសមធម៌។ តាមយៈគោលការណ៍នេះផងដែរ យើងនឹងផ្តល់ការអនុញ្ញាតដល់ការស្នើសុំតម្លើងថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់អ្នកប្រើប្រាស់អគ្គិសនីទាំងឡាយ ដែលមិនមានការប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ ហើយអាចចែករំលែកទំហំនៃការអភិវឌ្ឍថាមពលពន្លឺព្រះអាទិតដែលបានកំណត់ក្នុងផែនការមេតាមប្រព័ន្ធកូតាឱ្យទៅអ្នកប្រើប្រាស់អគ្គិសនីដែលមានបំណងបំពេញកាតព្វកិច្ចបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏អាចបំពេញបន្ថែមការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូចមានចែងក្នុងរបាយការណ៍រួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុផងដែរ។
អានបន្ថែមកម្ពុជា-បារាំងរួមគ្នា សិក្សាគម្រោងបង្កើតស្ថានីយប្រព្រឹត្តកម្មគ្រប់គ្រងភក់បង្គន់នៅបាត់ដំបង
អាជ្ញាធរខេត្តបាត់ដំបង បានចាត់មន្ត្រីជំនាញ ដើម្បីសិក្សាលើគម្រោងបង្កើតស្ថានីយប្រព្រឹត្តកម្មគ្រប់គ្រងភក់បង្គន់ ក្រោមកិច្ចសហការជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។ នេះបើតាមកិច្ចពិភាក្សាតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្ដែងនូវចំណាប់អារម្មណ៍នៃគម្រោងកសាងស្ថានីយ៍ប្រព្រឹត្តិកម្មគ្រប់គ្រងភក់បង្គន់ ដែលជាគម្រោងធ្លាប់បានកសាងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបរួចមកហើយ ព្រោះស្ថានីយ៍គ្រប់គ្រងភក់បង្គន់នេះផងដែរអាចផ្ដល់ផលប្រយោជន៍ជាច្រើនដល់ខេត្តបាត់ដំបង។ ជាមួយនឹងគម្រោងនេះ ឯកឧត្តមបានបញ្ជាក់ថា ចំពោះការគ្រប់គ្រងភក់បង្គន់នេះជាការងារថ្មីរបស់រដ្ឋបាលខេត្តបាត់ដំបង ដោយត្រូវការអ្នកជំនាញលើផ្នែកនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាល បានចាត់មន្រ្ដីជំនាញដើម្បីធ្វើការទំនាក់ទំនង និងធ្វើកិច្ចការងារនេះជាមួយសមាគមAIMF ដើម្បីធ្វើការសិក្សាឱ្យបានស៊ីជម្រៅពាក់ព័ន្ធទៅនឹងផ្នែកនេះ និងផ្នែកផ្សេងៗទៀត។ គម្រោងនេះ គឺជាផ្នែកមួយរួមចំណែកអភិវឌ្ឍន៍ទីក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ Smart City ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកំសាន្ត ព្រមទាំងអ្នកវិនិយោគឱ្យមកកាន់ទីក្រុងបាត់ដំបងឱ្យតែច្រើនឡើងៗថែមទៀត។ គួរបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយ AIMF កម្ពុជាមានស្ថានីយ៍សំណល់ភក់បង្គន់ចំនួនពីររួចមកហើយ គឺស្ថិតនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលចំណាយថវិកាសាងសង់អស់ប្រមាណជាង ២លានដុល្លារអាមេរិក។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមកម្ពុជារកចំណូលបានជាង ១០លានដុល្លារ ពីការចម្រាញ់មាស ៦,៧តោននៅមណ្ឌលគិរី
គិតពីចាប់ពីដំណើរការរហូតមកទល់នឹងខែមិថុនា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ចម្រាញ់មាសដែលមានគុណភាព ៩០% បានចំនួនសរុប ៦.៧២៧,៧០គីឡូក្រាម ខណៈក្រុមហ៊ុនបានបង់សួយសារជូនរដ្ឋសរុបចំនួន ១០,២២៨,២៣៩ដុល្លារ។ នេះបើតាមកម្មវិធីទស្សនកិច្ចការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ នាពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជិត ២ឆ្នាំហើយ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លារអាមេរិក។ (អានបន្ថែម) ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសមានគុណភាព ៩០% (Gold Doré Bars) បានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់ការប៉ាន់ស្មានក្នុងរយៈពេល៨ឆ្នាំដំបូង។ គម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន ៤៣៤នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន […]
អានបន្ថែម