Seequent បញ្ចេញកម្មវិធី SLOPE3D៖ ឧបករណ៍វិភាគស្ថិរភាពកម្រិតខ្ពស់ដើម្បីជួយវិស្វកររចនាប្លង់ជម្រាលដែលមានសុវត្ថិភាពជាងមុន

SLOPE3D បានពង្រីកសមត្ថភាព នៃកម្មវិធី GeoStudio ចេញពី​ 2D SLOPE/W ទៅជា 3D ដែលបង្កើនសមត្ថភាពក្នុងវាយតម្លៃស្ថិរភាពប្លង់ជម្រាលនៅក្នុងឧស្សាហកម្មរ៉ែ និងសំណង់ស៊ីវិល។ ក្រុមហ៊ុន Seequent និងក្រុមហ៊ុន Bentley Subsurface Company បានប្រកាសពីការចេញនូវកម្មវិធី SLOPE3D ដែលជំនួយដល់ការវិភាគស្ថិរភាពនៃប្លង់ជម្រាលកម្រិតខ្ពស់ សម្រាប់វិស្វករភូគព្ភសាស្ត្រ និងឋានលេខសាស្រ្តក្នុងការរចនាប្លង់ជម្រាលដែលមានសុវត្ថិភាពជាងមុន។ ការកសាងសមត្ថភាពនៃកម្មវិធី GeoStudio​ ចេញពី 2D SLOPE/W ដ៏គួរឱ្យទុកចិត្ត ប៉ុន្តែសម្រាប់កម្មវិធី SLOPE3D គឺជាដំណោះស្រាយលំនឹងដែនកំណត់ប្រកបដោយវិចារណញាណសម្រាប់ការវិភាគជម្រាលថ្ម និងដីនៅក្នុងការជីកយករ៉ែ និងគម្រោងសំណង់ស៊ីវិល – ឧទាហរណ៍ ជម្រាលភ្នំ រណ្តៅអណ្តូងរ៉ែ និងគ្រឿងបង្គុំវិស្វកម្ម ដូចជាទំនប់ និងផ្លូវ។ លោក Chris Kelln នាយកនៃដំណោះស្រាយបច្ចេកទេសសម្រាប់ GeoStudio បាននិយាយថា “SLOPE3D រួមបញ្ចូលគ្នានូវការស្រាវជ្រាវចុងក្រោយបំផុតលើបច្ចេកទេសវិភាគជម្រាល 3D ជាមួយនឹងសមត្ថភាព SLOPE/W ដែលជាឧបករណ៍ដែលអាចទុកចិត្តបានសម្រាប់ការវាយតម្លៃស្ថិរភាពនៃជម្រាល 2D អស់រយៈពេលជាង 30 […]

អាន​បន្ថែម

រដ្ឋជ្រើសរើស«បឹងរ៉ា» នៅស្ថានីយរថភ្លើងក្នុងខេត្តបាត់ដំបង ដើម្បីរៀបជាទីក្រុងបៃតង

អាជ្ញាធរខេត្តបាត់ដំបង បានជ្រើសរើសបឹងរ៉ា​ ស្ថិតនៅក្នុងតំបន់ស្ថានីយរថភ្លើងដែលចាត់ទុកជាតំបន់ដីសើម សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុងបៃតង ដែលកំពុងសិក្សាដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងបរិស្ថាន (ICEM)។ នេះបើតាមកិច្ចប្រជុំពិភាក្សាការងារស្ដីពី ដំណោះស្រាយផ្អែកលើធម្មជាតិ (Nbs) សម្រាប់ការវិនិយោគដែលមានភាពប​ត់បែនជាមួយអាកាសធាតុនៅក្នុងសហគមន៍ បរិស្ថាន និងសេដ្ឋកិច្ចនៅក្នុងតំបន់ទន្លេមេគង្គ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ គោលបំណងនៃ(Nbs) បឹងរ៉ានេះ ត្រូវបានប្រើប្រាស់ជាអាងស្ដុកទឹកសម្រាប់ទឹកជំនន់ក្នុងតំបន់ និងជាកន្លែងស្ដុកទឹកសង្រ្គោះបន្ទាន់សម្រាប់ទឹកហូរចេញពីស្ទឹងសង្កែ ហើយក៏ចូលរួមក្នុងការកែលម្អរគុណភាពទឹកដែលបានប្រើប្រា​ស់នៅតាមផ្ទះ និងជំនន់ទឹកភ្លៀង ដោយប្រើដំណោះស្រាយធម្មជាតិ រួមបញ្ជូលទាំងការបង្កើតឧទ្យានទីក្រុងសម្រាប់ការរស់នៅ ជីវចម្រុះ ទេសចរណ៍ធម្មជាតិ និងសោភ័ណភាព ហើយមិនត្រឹមតែប៉ុណ្ណោះកែប្រែស្ថានីយរថភ្លើងចាស់ទៅជាកន្លែងទេសចរណ៍តាមរយៈការលាយបញ្ចូលគ្នានៃគម្រោង Nbs នេះ។ បើតាមការបញ្ជាក់របស់  ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា គម្រោងនេះ នៅមិនទាន់អនុវត្តបាននៅឡើយទេ ដោយសារមិនទាន់មានថិវកាគ្រប់គ្រាន់ ដោយត្រូវធ្វើការសិក្សាជាមុន ហើយនឹងត្រូវអនុវត្តនៅពេលមានថវិកាគ្រប់គ្រាន់។ ក្រៅពី ICEM នៅខេត្តបាត់ដំបង ក៏កំពុងកសាងប្រព័ន្ធរំដោះទឹកកខ្វក់ទាំងផ្នែកខាងកើតស្ទឹង និងខាងលិចស្ទឹងនៅក្នុងក្រុងបាត់ដំបងឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៤ ខាងមុខនេះ ដែលទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួនជិត ៦០លានុដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាត់ដំបង។ (អានបន្ថែម)

អាន​បន្ថែម

ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា បើកដំណើរការជាផ្លូវការហើយ

គម្រោងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា មានតម្លៃជាង ១លានដុល្លារ ត្រូវបានសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ​។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីកាលពីថ្ងៃទី១៩ ខែឧសភា នោះថា ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ដោយចំណាយថវិកាសាងសង់អស់ចំនួន ១.១៩៤.៥៥៧ ដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង ៣,៧លានដុល្លារ ដែលជាការចូលរួមពីដៃគូ រួមមាន សហជីពស៉្យាប SIAAP, សមាគមAIMF, ទីភ្នាក់ងារ AESN និងថវិកាបដិភាគរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ឯកឧត្តមបន្តទៀតថា តាមការសិក្សា នៅឆ្នាំ ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២៦.០០០ម៉ែត្រគុបក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយតាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគុបក្នុងមួយឆ្នាំ ពោលគឺ កើនឡើងជិត ១៣ដង។ ទន្ទឹមនឹងនេះ លោកស្រី […]

អាន​បន្ថែម

រដ្ឋជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញខ្នាតតូច ដើម្បីបំពេញតម្រូវការតាមទីជនបទ

ក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំឱ្យប្រើប្រាស់ថាមពលខ្នាតតូច ដោយផ្ដោតទៅលើការផ្គត់ផ្គង់ថាមពលខ្នាតតូចពីពន្លឺព្រះអាទិត្យ និងជីវឧស្ម័ន ដើម្បីបម្រើតម្រូវការថាមពលនៅតាមតំបន់ជនបទដាច់ស្រយាល។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅនៅឆ្នាំ២០២០ គ្រប់ភូមិទាំងអស់មានថាមពលអគ្គិសនីប្រើប្រាស់ រួមទាំងការបំភ្លឺដោយអាគុយ និងនៅឆ្នាំ២០៣០ យ៉ាងហោចណាស់ ៧០% នៃលំនៅឋានទាំងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីប្រើប្រាស់ដោយភ្ជាប់ពីខ្សែបណ្តាញដែលមានគុណភាព។ បន្ថែមពីនេះ រដ្ឋបានកំណត់គោលដៅផលិតថាមពលឱ្យបាន ៣៥% ពីធ្យូងថ្ម ៥៥% ពីវារីអគ្គិសនី និង ១០% ពីថាមពលកកើតឡើងវិញផ្សេងៗ។ ដើម្បីសម្រេចគោលដៅនេះ សម្រាប់ផ្គត់ផ្គង់គ្រួសារ និងសហគមន៍ក្រីក្រនៅតាមតំបន់ដែលមិនមានបណ្តាញអគ្គិស​នី ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវសៀវភៅណែនាំបច្ចេកទេស ដែលជាឧបករណ៍ជំនួយសម្រាប់អ្ន​ក​ពាក់ព័ន្ធនានា ក្នុងវិស័យផ្គត់ផ្គង់ថាមពលខ្នាតតូចយកទៅប្រើប្រាស់ ជាចំណេះដឹង និងមធ្យោបាយផ្គត់ផ្គង់ថាមពលប្រក​បដោយប្រសិទ្ធភាព។ បើតាមសៀវភៅណែនាំនេះ បានបញ្ជាក់ឱ្យដឹងថា ការប្រើប្រាស់ថាមពលកកើត ដើម្បីផលិតអគ្គិសនី ឬភ្លើង ផ្តល់ផលប្រយោជន៍ជាច្រើនរួមមាន៖ តម្លៃអគ្គិសនីសមរម្យ និងមាននិរន្តរភាពសម្រាប់ការប្រើប្រាស់ កាត់បន្ថយសេចក្តីត្រូវការ នៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ជាពិសេសឧស្ម័នកាបូនិច (CO2) ដែលធ្វើឱ្យឡើងកម្តៅផែនដី និងការប្រែប្រួលអាកាសធាតុ ធ្វើឱ្យខ្យល់ស្អាតជួយទ្រទ្រង់សុខភាពមនុស្ស កាត់បន្ថយជំងឺរ៉ាំរ៉ៃ រលាកទងសួត ជំងឺសរសៃឈាម បេះដូង។ល​។ សៀវភៅនេះ នឹងជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីសារៈប្រយោជន៍នៃថាមពលកកើតឡើងវិញ និងជួយអ្នករៀបចំ​គ្រោងការគម្រោងកម្មវិធីផ្គត់ផ្គង់ថាមពលកកើតឡើងវិញ […]

អាន​បន្ថែម

គម្រោងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា នឹងសម្ពោធឱ្យដំណើរការឆាប់ៗនេះ

រដ្ឋបាលរាជធានីភ្នំពេញ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នាពេលខាងមុខ ដែលគម្រោងនេះ ស្ថិតនៅក្រោមគម្រោង សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ នៃសាលារាជធានីភ្នំពេញ បានលើកឡើងពីសមិទ្ធិផលនៃគម្រោងនេះ ក្នុងជំនួបមួយកាលពីថ្ងៃទី១៦ ខែឧសភា។​ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីជំនួយហិរញ្ញវត្ថុ និង ជំនួយបច្ចេកទេសក្នុងទំហំទឹកប្រាក់ចំនួន ១៤៣.៥០០អឺរ៉ូ ក្នុងគោលបំណងចូលរួមលើកកម្ពស់សមត្ថភាព អនុវត្តការងារមួយចំនួន ដូចជាការរៀបចំលំហសាធារណៈក្នុងទីក្រុង, ការកែលម្អអនាម័យ និងការគ្រប់គ្រងកែច្នៃសំណល់ភក់បង្គន់ការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនទល់នឹងគ្រោះទឹកជំនន់។ ក្រៅពី ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅរាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោង ដែលជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ សមាគម AIMF រដ្ឋបាល រដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប មានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ ក៏នឹងត្រូវសម្ភោធដាក់ឱ្យប្រើប្រាស់នាពេលខាងមុខផងដែរ។​(អានបន្ថែម) ក្នុងជំនួបពិភាក្សាការងារ […]

អាន​បន្ថែម

GGGI ជួយកម្ពុជា រៀបយុទ្ធសាស្ត្រដឹកជញ្ជូន ដើម្បីកាត់បន្ថយការបំពុលខ្យល់នៅសៀមរាប

វិទ្យាស្ថានកំណើនបៃតងសកល (GGGI) នឹងជួយរៀបចំផែនទីបង្ហាញផ្លូវក្នុងការរៀបចំយុទ្ធសាស្ត្រដឹកជញ្ជូនកាបូនទាប ដើម្បីកាត់បន្ថយការបំពុលខ្យល់សម្រាប់ក្រុងសៀមរាប។ នេះបើតាមពិធីសម្ពោធគម្រោងលើកកម្ពស់គុណភាពខ្យល់នៅកម្ពុជា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដែលមានរយៈពេល ២ឆ្នាំ ស្ថិតក្រោមជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ គួរបញ្ជាក់ថា គម្រោងខាងលើ នឹងជួយរៀបចំបញ្ជីសារពើភណ្ឌនៃការបញ្ចេញឧស្ម័ន បង្កើតប្រព័ន្ធគ្រប់គ្រងគុណភាពខ្យល់ ដែលនឹងដាក់បញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងបរិស្ថាន។ នៅក្នុងព្រឹត្តការណ៍សម្ពោធនេះផងដែរ លោក​បណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល GGGI បានមានប្រសាសន៍ថា ការបំពុលខ្យល់ ជាការគំរាមកំហែងបរិស្ថាន ចំពោះសុខភាពមនុស្សក្នុងទីក្រុងនានារបស់ប្រទេសអាស៊ាន និងទីក្រុងភ្នំពេញ។ ការត្រួតពិនិត្យគុណភាពខ្យល់ នឹងជួយធ្វើឱ្យរីកចម្រើននូវចំណេះដឹង ដើម្បីចាត់វិធានការក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់គុណភាពខ្យល់។ លោកបណ្ឌិត បានបន្តថា សម្រាប់ប្រទេសកម្ពុជា​ កត្តាដែលធ្វើឱ្យប៉ះពាល់គុណភាពខ្យល់ គឺការដុតជីវម៉ាស់ និងការដឹកជញ្ជូន។ លោកបណ្ឌិតបន្ត ការវិវត្តនាពេលបច្ចុប្បន្ន ដើម្បផ្លាស់ប្តូរការដឹកជញ្ជូនពីការដុតចំហេះឥន្ធនៈហ្វូស៊ីលទៅជាថាមពលអគ្គិសនីវិញ គឺជាឱកាសដ៏ធំក្នុងការដោះស្រាយបញ្ហាបំពុលខ្យល់ និងវិបត្តិអាកាសធាតុ។ ជាមួយនឹងការដាក់ចេញនូវគម្រោងនេះ លោកបណ្ឌិតបានសង្ឃឹមថា នឹងជួយទាំងការលើកកម្ពស់គុណភាពខ្យល់ និងពន្លឿនការបន្ស៊ាំការប្រើប្រាស់យានជំនិះដើរដោយអគ្គិសនីនៅប្រទេសកម្ពុជា។ គួររម្លឹកថា GGGI បានបញ្ចប់ការសិក្សាបឋមសមិទ្ធិលទ្ធភាពសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ហើយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។ […]

អាន​បន្ថែម

World Bank គាំទ្រការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក (World Bank) នៅថ្ងៃព្រហស្បតិ៍នេះ​ បាន​អនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារ ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះក៏បានបន្ថែមដោយទឹកប្រាក់ ៣លានដុល្លារ​ទៀតជា​សហហិរញ្ញប្បទាន​ពី​មូលនិធិ PROBLUE Trust Fund។  នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយរបស់ធនាគារពិភពលោកនៅថ្ងៃទី១១ ខែឧសភា ២០២៣។ ធនាគារពិភពលោកបានលើកឡើងថា ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និង​ទេសចរណ៍ក្នុង​អំឡុងពេលប៉ុន្មានឆ្នាំនេះ បាន​បណ្តាល​ឱ្យ​សំណល់​រឹង និង​សំណល់​ប្លាស្ទិក កើន​បរិមាណ​ច្រើន​សន្ធឹក​សន្ធាប់​ដែរនៅកម្ពុជា។ ទន្ទឹម​គ្នានេះ សេវា​ប្រមូល​សំរាម​នៅស្ថិត​ក្នុង​អត្រា​ទាបនៅឡើយ, រីឯហេដ្ឋារចនាសម្ព័ន្ធទ្រ​ទ្រង់​ដល់​​ប្រព្រឹត្តិកម្ម​និង​ចាក់ចោលកាកសំណល់​ក៏នៅខ្វះខាត, ហើយ​ការ​បោះចោលសំរាម​​ និង​សំណល់​ប្លាស្ទិកនៅតាម​ដង​ផ្លូវ ផ្លូវទឹក, ​ការរាយប៉ាយសំរាម​តាម​ផ្លូវ និង​ការ​​ដុត​សំរាមនៅតែ​មាន​ជា​ហូរហែរនៅឡើយ។ កិច្ច​ខិត​ខំ​ក្នុង​ការ​គ្រប់​គ្រង​សំណល់​នេះ​ក៏នៅមានកម្រិតដែរ ដោយសារកង្វះបទប្បញ្ញត្តិ និង​គោលនយោបាយ​សម្រាប់យក​ទៅ​​អនុវត្ត​តាម។ គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា គាំទ្រដល់កិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពរបស់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់ និងសំណល់ប្លាស្ទិក, ជំរុញក្រុមហ៊ុនពាក់ព័ន្ធក្នុងការប្រមូលសំរាមឱ្យខិតខំកែលម្អសេវារបស់ខ្លួន, និងរៀបចំឱ្យមានប្រព័ន្ធបង់ថ្លៃសេវាមួយមានដំណើរការល្អជាងមុន សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការប្រមូលសំរាមមួយដែលមានចីរភាពផ្នែកបរិស្ថាន, ហិរញ្ញវត្ថុ និងសង្គមថែមទៀត។ គម្រោងនេះត្រូវបានរៀបចំឡើងដោយមានបញ្ចូលនូវការកំណត់លក្ខណៈសម្បត្តិចាំបាច់សម្រាប់ការចូលរួមរបស់ទីក្រុង និងទីប្រជុំជននានានៅក្នុងគម្រោង និងសម្រាប់ធានាឱ្យបានថា បណ្តាទីក្រុងដែលចូលរួម ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ដំណើរការនៃការវិនិយោគរបស់ខ្លួន ឱ្យបានទៀងទាត់។ លោកស្រី ម៉ារីយ៉ាម […]

អាន​បន្ថែម

ចុងខែឧសភានេះ ចិននឹងចុះមកសិក្សាទីតាំងសង់ស្ថានីយ៍ថាមពលកកើតថ្មី ក្នុងខេត្តសំខាន់២

នៅចុងខែឧសភា ឆ្នាំ២០២៣នេះ ក្រុមការងារជំនាញចិន នឹងចុះសិក្សាទីតាំងក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីសាងសង់ស្ថានីយ៍ថាម​ពល​​កកើតថ្មី New Energy ( Solar energy and Wind energy)។ នេះបើតាមការឱ្យដឹងពីលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ដែលបានដឹកនាំប្រតិភូខេត្តកោះកុង ចូលរួមទស្សនកិច្ចសិក្សា នៅវិទ្យាស្ថានអភិវឌ្ឍន៍ចិន CDI ( CHINA DEVELOPMENT INSTITUTE) នៅទីក្រុងសិនជិន ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត Qu Jian អនុប្រធានវិទ្យាស្ថាន CDI បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងសិក្សាអំពីការអភិវឌ្ឍខេត្តជាប់តំបន់ឆ្នេរ ក្នុងនោះមានខេត្តកោះកុង ក៏ស្ថិតក្នុងការសិក្សានេះផងដែរ។ លោកបណ្ឌិត បានបន្ថែមថា លោកធ្លាប់បានទៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដោយបានថតផ្តិតយករូបភាពជាច្រើនពីខេត្តកោះកុង តាមរយៈឧបករណ៍ដ្រូនហើយផងដែរ។ លោកបណ្ឌិតបានបញ្ជាក់ថា តាមរយៈការសិក្សាខេត្តជាប់តំបន់ឆ្នេររបស់ខេត្តទាំង៤ នេះ ខេត្តកោះកុង […]

អាន​បន្ថែម

ចិនឈានមុខគេ ក្នុងការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ ច្រើនបំផុតលើពិភពលោក

ចិនបានក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោក ដោយបានអភិវឌ្ឍបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរបានច្រើនបំផុត ខណៈបច្ចុប្បន្នកំពុងដំណើរការសាងសង់។ យោងតាមសៀវភៅខៀវ ដែលចេញដោយសមាគមថាមពលនុយក្លេអ៊ែរប្រទេសចិន (CNEA) កាលពីថ្ងៃទី២៦ មេសា ២០២៣ បានឲ្យដឹងថា បច្ចុប្បន្នប្រទេសចិន កំពុងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន២៤ មានសមត្ថភាពដល់ទៅ ២៦,៨១លានគីឡូវ៉ាត់។ ប្រភពដដែលបានបង្ហាញទៀតថា ប្រទេសនេះជាប្រទេសដែលបានដំណើរការរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនប្រកបដោយសុវត្ថិភាព និងស្ថិរភាពបំផុត ព្រមទាំងមានការរីកចម្រើនជាលំដាប់ក្នុងដំណើរការនៃការសាងសង់របស់ពួកគេ។ កាលពីឆ្នាំ២០២២ ប្រទេសចិន បានអនុម័តបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរថ្មីបន្ថែមចំនួន១០ទៀត ខណៈរោងចក្រ៣ ត្រូវបានដាក់ក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងចំនួន ៦ផ្សេងទៀត កំពុងចាប់ផ្តើមដំណើរការសាងសង់។ គួរបញ្ជាក់ថា រហូតដល់ពេលនេះប្រទេសចិនមានរោងចក្រថាមពលនុយក្លេអ៊ែរពាណិជ្ជកម្មសរុបចំនួន ៥៤ មានសមត្ថភាព ៥៦.៨២ លានគីឡូវ៉ាត់ ។ រូបភាពពី en.wikipedia.org

អាន​បន្ថែម

រដ្ឋអនុម័តសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍបៃតង

សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានរៀបចំជា ១២គន្ថី និង៨៦៥មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេច​ឯកភាពហើយ ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ សេចក្តីព្រាងក្រមនេះ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងប្រមូលផ្តុំសំយោគនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីបន្ស៊ីទៅនឹងតួនាទី ភារកិច្ចរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ងាយស្រួលក្នុងការអនុវត្តមុខងាររបស់ខ្លួន ស្របតាមការរីកចម្រើននៃសង្គមជាតិ។ ក្នុងន័យនេះ សេចក្តីព្រាងក្រមនេះ បានបំពេញបន្ថែមនិងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់និង លិខិតបទដ្ខានពាក់ព័ន្ធជាធរមាន មានជាអាទិ៍ ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ ច្បាប់ភូមិបាល ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ក្នុងគោលដៅបន្តជំរុញដំណើរការ អភិវឌ្ឍប្រទេសជាតិនិងការពង្រឹងនីតិរដ្ឋ ទៅកាន់ដំណាក់កាលថ្មីនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងប្រកបដោយចីរភាព។ ចំណែកអត្ថប្រយោជន៍សំខាន់ៗ ដែលនឹងទទួលបានពីសេចក្តីព្រាងនេះ រួមមាន៖ ពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ ការអភិរក្ស និងការស្ដារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព កំណត់ទិសដៅរួមជា យុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់បណ្តាក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ ក្នុងការចូលរួមកាន់តែប្រសើរជាងមុន នៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ បង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រង […]

អាន​បន្ថែម