ថាមពល និងបរិស្ថាន
អាល្លីម៉ង់ជួយកម្ពុជាជាង ២លានដុល្លារ ដើម្បីសម្អាតមីន លើផ្ទៃដីជាង១ពាន់ហិកតា ក្នុងខេត្ត០៣
អង្គការជំនួយរបស់ប្រជាជនន័រវេស(NPA) ប្រទេសអាល្លឺម៉ង់ ផ្តល់ជំនួយជាថវិកាចំនួន ២,១០០,០០០ដុល្លារ ដល់អង្គការស៊ីម៉ាក់ក្នុងការអនុវត្តគម្រោងបោសសម្អាតមីនលើផ្ទៃដី ១.៦០០ហិកតា នៅក្នុងខេត្តចំនួន ០៣។ នេះបើតាមសេចក្ដីជូនដំណឹង របស់អង្គភាពស៊ីម៉ាក់ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ហិរញ្ញប្បទានឥតសំណងនេះ គឺសម្រាប់អនុវត្តគម្រោងសម្អាតមីនក្នុងរយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ លើផ្ទៃដីចម្ការមីន ទំហំប្រមាណ ១,៦០០ហិកតា និងផ្សព្វផ្សាយអប់រំ យល់ដឹង ពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយជនរងគ្រោះ ដោយសារមីន តាមបណ្តាខេត្តទិសពាយ័ព្យរួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ។ សូមបញ្ជាក់ថា គម្រោងនេះ ជាការរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន សំដៅសម្រេចឱ្យខាងតែបានតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា គ្មានមីនឆ្នាំ២០២៥៕
អានបន្ថែមមជ្ឈមណ្ឌលអភិរក្សកេសរកូលនៅភ្នំគូលែន ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
ស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់កេសរកូល និងហេដ្ឋារចនាសម្ពន្ធ័នានា ស្ថិតលើផ្ទៃដី ១០ហិកតា នៅឧទ្យានជាតិព្រះជ័យវរ្មន័ភ្នំគូលែន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ការរៀបចំឧទ្យានជាតិឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដូចជាស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់មជ្ឈមណ្ឌលកេសរកូល ផ្លូវ ទឹកស្អាត និងបង្គន់អនាម័យ ផ្សារសហគមន៍ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ លើកកម្ពស់ការសិក្សាស្រាវជ្រាវ ការថែរក្សា និងអភិរក្សធនធានពិន្ធុ ការបម្រើឱ្យទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់សុខមាលភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីឧទ្យានុរក្សក្នុងនាមជាឆ្មាំការពារព្រៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ទីតាំងសាងសង់ ទីស្នាក់ការនេះ គឺជាចំណុចកណ្តាល ដែលអាចផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរវាងស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងទីរួមខេត្តសៀមរាប ជាពិសេស ដើម្បីសម្រួលដល់ការងារត្រួតពិនិត្យអ្នកធ្វើដំណើរឡើងចុះឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដែលមានផ្ទៃដីទំហំ ៣៧.៣៧៣ហិកតា ជាតំបន់អាទិភាពមួយនៃតំបន់អេកូឡូស៊ីព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ បន្ថែមពីនេះ អគារដែលបានដាក់សម្ពោធនេះ មានចំនួន៣ ជាប់គ្នា […]
អានបន្ថែមចិនអនុម័តសង់ស្ថានីយនុយក្លេអ៊ែរថ្មីចំនួន៦ ដើម្បីពង្រីកវិសាលភាពខ្លួនជាប្រភពថាមពលដ៏ធំបំផុតក្នុងលោក
ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនបានបើកភ្លើងខៀវដល់គម្រោងសាងសង់ស្ថានីយថាមពលនុយក្លេអ៊ែរថ្មីចំនួនប្រាំមួយ ដែលគ្រោងចំណាយទុនសាងសង់ប៉ាន់ស្មានប្រមាណ ១២០ពាន់លានយ័ន (១៦,៨ពាន់លានដុល្លារ)។ គម្រោងដែលទើបនឹងអនុម័តនេះ បង្ហាញពីសមត្ថភាពដ៏ធំធេងរបស់មហាយក្សចិន ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រភពថាមពលអាតូមិក និងការពង្រឹងជំហររបស់ខ្លួនបន្ថែមទៀតក្នុងនាមជាអ្នកដឹកនាំពិភពលោកក្នុងការផលិតថាមពលនុយក្លេអ៊ែរ នេះបើយោងតាមរបាយការណ៍ពី China Daily ។ ការអនុម័តនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋសំខាន់មួយដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Li Qiang នៅថ្ងៃទី ៣១ ខែកក្កដា។ គួរកត់សម្គាល់ថា ការអនុម័តនេះគឺជាសញ្ញានៃការចាប់ផ្តើមបោះលើវិស័យថាមពលនុយក្លេអ៊ែរឡើងវិញនៅក្នុងប្រទេសចិនសម្រាប់ឆ្នាំ២០២៣ ហើយអ្នកវិភាគមួយចំនួនមើលឃើញថាវាបង្ហាញពីការយកចិត្តទុកដាក់ឥតងាករេរបស់ប្រទេសក្នុងការជំរុញមហិច្ឆតាថាមពលនុយក្លេអ៊ែររបស់ខ្លួន។ គម្រោងដែលត្រូវបានអនុម័តរួមបញ្ចូលនូវការបំពាក់បច្ចេកវិទ្យានវានុវត្តន៍ចម្រុះ រួមទាំងអង្គភាពទី ៥ និងទី ៦ នៃស្ថានីយ Ningde ក្នុងខេត្ត Fujian ដែលបង្ហាញពីម៉ាស៊ីនរ៉េអាក់ទ័រទឹកមានសម្ពាធកម្រិត HPR1000 (Hualong One) ដែលរចនាឡើងដោយប្រទេសចិន។ ទន្ទឹមនឹងនេះ អង្គភាពទី ១ និងទី ២ នៃស្ថានីយ Shidaowan ក្នុងខេត្ត Shandong កំពុងនាំមុខក្នុងវិស័យថាមពលនុយក្លេអ៊ែរដែលប្រើម៉ាស៊ីនរ៉េអាក់ទ័រសម្ពាធទឹកខ្នាតធំកម្រិតខ្ពស់ High Temperature Gas-Cooled Reactor-Pebble-bed Module (HTR-PM)។ ចំណែកឯអង្គភាព ១ និង ២ […]
អានបន្ថែមមកដឹងពីលក្ខណៈស្ថាបត្យកម្មវិសេសឯកនៃអគារឈើធំបំផុតនៅអាស៊ីក្នុងប្រទេសសិង្ហបុរី
សាកលវិទ្យាល័យ Nanyang Technological University (NTU) នៃប្រទេសសិង្ហបុរី ទើបតែបានបើកដំណើរការជាផ្លូវការនូវអគារឈើធំជាងគេទីពីរនៅលើពិភពលោក ជាមួយនឹងផ្ទៃដីនៃសាងសង់ទំហំ ៤៣៥០០ ម៉ែត្រការ៉េ និងជាអគារឈើធំជាងគេនៅអាស៊ីបើគិតពីបរិមាណឈើដែលបានប្រើប្រាស់។ NTU បានដាក់ឈ្មោះអគារនេះថា “The Gaia Timber” តាមឈ្មោះអាទិទេពក្រិកដែលប្រែថា”ឈើនៃផែនដី”ក្នុងន័យឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់អគារលើនិរន្តរភាព និងបរិស្ថានមេត្រី ក៏ដូចជាការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជាឈើជាដើម។ អគារដ៏ស៊ីវិល័យនេះ ចំណាយថវិកាសាងសង់អស់ ១២៥លានដុល្លារសិង្ហបុរី (៩៣លានដុល្លារអាមេរិក) និងត្រូវបានរចនាឡើងដោយវិស្វករឈ្នះរង្វាន់ស្ថាបត្យកម្ម Pritzker របស់ជប៉ុនឈ្មោះ Toyo Ito។ រចនាសម្ព័ន្ធអគារនៃផែនដី ឬGaiaនេះ ត្រូវបានបង្កើតឡើងជាពីរប្លុកកោង ដែលមានសាលប្រជុំទំហំ ១៩០កៅអី និងរោងមហោស្រពចំនួន ១២ រួមជាមួយនឹងបន្ទប់សិក្ខាសាលា បន្ទប់ពិសោធន៍ ការិយាល័យ បន្ទប់ប្រជុំ និងសាលសន្និសីទ។ អគារនេះត្រូវបានសាងសង់ស្ទើរតែទាំងស្រុងពីធាតុឈើដែលបានរៀបចំរួចជាស្រេច លើកលែងតែបង្គន់ កម្រាលឥដ្ឋ និងជណ្តើរខាងក្រៅ ដែលធ្វើពីបេតុង។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេសមួយចំនួនដែលយើងអាចដកស្រង់ជាមេរៀនបានពីអគារនេះ៖ រំលេចទៅដោយស៊ុមឈើគ្រប់កន្លែង៖ ស៊ុមឈើទាំងក្រៅទាំងក្នុងបរិវេណអគារគឺគ្មានការបិទភ្ជាប់ ឬលាបពណ៌ ដែលលាតត្រដាងឱ្យឃើញសម្រង់ និងលក្ខណៈវត្ថុធាតុដើមធម្មជាតិ និងផ្តល់ឱ្យអ្នកទស្សនានូវអារម្មណ៍នៃការដើររកាត់តាមដើមឈើនៅពេលចូលទៅដល់បរិវេណអគារ។ ការរចនាប្រកបដោយនិរន្តរភាព៖ អគារនេះត្រូវបានរចនាឡើងដើម្បីឱ្យមានបរិស្ថានល្អ […]
អានបន្ថែមជប៉ុន និង កូរ៉េ បង្ហាញពីសក្ដានុពលសំបកគ្រាប់ស្វាយចន្ទីនៅកម្ពុជាអាចចម្រាញ់ជាឥន្ទនៈបាន
ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានថាមពលកូរ៉េ (KIER) និង ក្រុមហ៊ុនជប៉ុន Mitsubishi Corperation បានបង្ហាញពីបច្ចេកវិទ្យាថ្មីនិងទំនើបបំផុតដល់កម្ពុជា ដើម្បីចម្រាញ់ជីវៈថាមពលចេញពីសំបកគ្រាប់ស្វាយចន្ទីដែលមិនប៉ះពាល់ដល់បរិស្ថាន ខណៈបច្ចុប្បន្នកម្ពុជាមានសក្ដានុពលខ្លាំងលើដំណាំស្វាយចន្ទី។ នេះបើតាមកិច្ចប្រជុំមួយរបស់សភាពាណិជ្ជកម្មកម្ពុជា (CCC) កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងការលើកឡើងរបស់ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែកក្កដានេះ។ ក្រុមអ្នកស្រាវជ្រាវកូរ៉េបានលើកឡើងថា បច្ចេកវិទ្យាដ៏ទំនើបនិងថ្មីនេះ អាចកែច្នៃគ្រាប់ស្វាយចន្ទីឱ្យក្លាយទៅជាថាមពល ឱ្យអស់ពីលទ្ធភាព ដើម្បីជៀសវាងពីការដុត ឬ បោះចោល។ ម្យ៉ាងទៀតក៏អាចជួយជម្រុញដល់ការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ឱ្យទទួលបាននូវប្រាក់ចំណូលបន្ថែមពីសំបករបស់វាថែមមួយកម្រិតទៀតផង។ រីឯ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមួយឈ្មោះថា Mitsubishi Corperation បានរកឃើញថាសំបកស្វាយចន្ទីរបស់កម្ពុជាមានទំហំធំ និងមានប្រេងច្រើន។ ហេតុដូច្នេះ ក្រុមហ៊ុនចង់ចម្រាញ់ទៅជាប្រេងជីវៈឥន្ទនៈដែលបំភាយឧស្ម័នកាបូនិកតិចទៅក្នុងបរិយាកាស ដោយក្រុមហ៊ុននេះត្រូវការសំបកស្វាយចន្ទី ប្រមាណ៥ពាន់តោនក្នុងមួយឆ្នាំ។ ជាមួយគ្នានេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍ចំពោះបច្ចេកវិទ្យាថ្មីនេះ និងចង់ឱ្យវិនិយោគិនកូរ៉េ និងជប៉ុន ពិនិត្យពីលទ្ធភាពលើការវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី ក៏ដូចជា សំបកគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។ លោក […]
អានបន្ថែមចិនបើកការដ្ឋានសង់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត តម្លៃ ៣.៥ពាន់លានដុល្លារ នៅប៉ាគីស្ថាន
ចិនបានបើកការដ្ឋានសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត តម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ នៅប្រទេសប៉ាគីស្ថាន ដើម្បីអាចផលិតថាមពលអគ្គិសនីបាន ១២០០មេហ្គាវ៉ាត់ជារៀងរាល់ថ្ងៃដល់បណ្តាញជាតិ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន VOA កាលពីថ្ងៃទី១៤ កក្កដា ២០២៣នេះ ។ ពិធីបើកការដ្ឋាននេះត្រូវបានអញ្ជើញចូលរួមដោយនាយករដ្ឋមន្ត្រី Shehbaz Sharif និងមន្ត្រីជាន់ខ្ពស់របស់ចិន នៅកណ្តាលទីក្រុង Chashma ដែលត្រូវបានគេស្គាល់ថាជាកន្លែងកំណើតនៃកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរចិន-ប៉ាគីស្ថាន។ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ទីក្រុងប៉េកាំងបានដំឡើងអង្គភាពផលិតថាមពលនុយក្លេអ៊ែរចំនួន ៤ នៅក្នុងទីក្រុង Chashma ដោយប្រមូលផ្តុំថាមពលបានប្រហែល ១៣០០មេហ្គាវ៉ាត់ ដោយ ចិនបានផ្តល់សារធាតុអ៊ុយរ៉ាញ៉ូមដែលអាចចម្រាញ់ចេញជាប្រេងឥន្ធនៈ។ លោកនាយករដ្ឋមន្ត្រី Sharif បាននិយាយថា “កិច្ចសហប្រតិបត្តិការទៅវិញទៅមកនេះ ធើ្វឡើងដើម្បីលើកកម្ពស់ថាមពលស្អាត ប្រសិទ្ធភាព និងមានតម្លៃថោក ដែលនេះ គឺជាចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងជាគំរូសម្រាប់ប្រទេសដទៃទៀតយក តម្រាប់តាម” ។ លោក Raja Ali Raza ប្រធានគណៈកម្មការថាមពលអាតូមិកប៉ាគីស្ថានបាននិយាយថា គម្រោងរោងចក្រនុយក្លេអ៊ែរនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០៣០។ លោក Raza បន្តថា “C-5 នឹងក្លាយជាគម្រោងថាមពលនុយក្លេអ៊ែរជំនាន់ទី III […]
អានបន្ថែមប្រព័ន្ធខ្សែកាបក្រោមសមុទ្រ Medusa៖ តភ្ជាប់ទ្វីប៣ នៅតំបន់មេឌីទែរ៉ាណេ
ក្នុងដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរការតភ្ជាប់នៅតំបន់សមុទ្រមេឌីទែរ៉ាណេ គម្រោងបណ្តាញខ្សែកាបក្រោមសមុទ្រ Medusa ដែលលាតសន្ធឹងលើរយៈចម្ងាយជាង ៨.៧០០គីឡូម៉ែត្រ បានចាប់ផ្តើមបើកដំណើរការសាងសង់ជាផ្លូវការ។ គម្រោងប្រកបដោយចក្ខុវិស័យនេះ នឹងក្លាយទៅជាគម្រោងភ្ជាប់ខ្សែកាបដែលវែងជាងគេងបំផុតក្នុងតំបន់ ដែលជួយសម្រួលដល់ការតភ្ជាប់សំខាន់ៗរវាងប្រទេសចំនួនដប់ រួមមាន ម៉ារ៉ុក ព័រទុយហ្គាល់ អេស្ប៉ាញ បារាំង អាល់ហ្សេរី ទុយនេស៊ី អ៊ីតាលី ក្រិក ស៊ីប និងអេហ្ស៊ីប។ ប្រព័ន្ធខ្សែកាប Medusa នេះ ត្រៀមខ្លួនដើម្បីធ្វើបដិវត្តការតភ្ជាប់រវាងប្រទេសទាំងឡាយដែលខាងភូមិសាស្ត្រនយោបាយហៅថាឧត្តរប្រទេស-ទក្ខិណប្រទេស និងប្រទេសចុងបូព៌ា-បស្ចិមប្រទេស ហើយនៅពេលសាងសង់រួច ប្រព័ន្ធតភ្ជាប់នេះនឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការ ការច្នៃប្រតិដ្ឋ និងកំណើនសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកសម្រាប់ទ្វីបបី គឺអាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុប។ ដោយប្រើប្រាស់បច្ចេកវិទ្យាខ្សែកាបអុបទិក 24-pair ដ៏ទំនើប ប្រព័ន្ធខ្សែកាបក្រោមសមុទ្រ Medusa ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការកើនឡើងនៃការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿននៅទូទាំងតំបន់សមុទ្រមេឌីទែរ៉ាណេ។ ខ្សែកាបនីមួយៗ មានសមត្ថភាពអប្បបរមាយ៉ាងហោចត្រឹម 20Tbps ដែលធានាបាននូវការបញ្ជូនអ៊ីនធឺណិតយ៉ាងរលូន និងលឿនដូចព្យុះ។ ក្រុមហ៊ុន ASN សហការជាមួយអ្នកឯកទេសគម្រោងសាងសង់សមុទ្រ Elettra កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងសាងសង់ ដែលបានចាប់ផ្តើមរួចហើយជាមួយនឹងប្រតិបត្តិការស្ទង់មតិដ៏ទូលំទូលាយ។ ដំណាក់កាលបន្តបន្ទាប់ រួមទាំងការផលិត និងការដំឡើងឧបករណ៍ គ្រោងនឹងចាប់ផ្តើមនៅចន្លោះឆ្នាំ ២០២៤ និងឆ្នាំ […]
អានបន្ថែមរដ្ឋអនុម័តការទូទាត់ គម្រោងស្ថានីយផលិតអគ្គិសនីចំនួន៧ មានអនុភាព ៦៧០មេហ្កាវ៉ាត់ ក្នុងខេត្ត៥
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនចំនួន ០៤ លើគម្រោងស្ថានីយផលិតអគ្គិសនីចំនួន ០៧មានអនុភាព ៦៧០មេហ្កាវ៉ាត់ ក្នុងខេត្តេះកោះកុង ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្រុមហ៊ុនចំនួន ០៤ អនុវត្តគម្រោងស្ថានីយផលិតអគ្គិសនីចំនួន ០៧ រួមមាន៖ ក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។ ក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង។ ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត ខេត្តកំពង់ឆ្នាំង។ ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ […]
អានបន្ថែមជប៉ុននឹងបង្កើតទីក្រុងវេជ្ជសាស្ត្រដ៏ទំនើបបំផុត និងដំបូងបំផុតលើលោក
ក្រុមហ៊ុនជប៉ុន N-Ark បានបង្ហាញផែនការសាងសង់ទីក្រុងបណ្តែតទឹកដំបូងគេរបស់ពិភពលោក ដែលប្រើប្រាស់ទឹកសមុទ្រត្រជាក់ ដើម្បីផ្តល់ជាថាមពលដល់មជ្ឈមណ្ឌលកុំព្យូទ័រ និងផ្តល់សេវាវេជ្ជសាស្រ្តកម្រិតខ្ពស់និងទំនើបបំផុត។ ទីក្រុងវេជ្ជសាស្ត្រនេះគ្រោងនឹងសាងសង់នៅទីក្រុង Hamamatsu ដែលជាកំពង់ផែស្ថិតនៅចម្ងាយ 200 គីឡូម៉ែត្រភាគនិរតីនៃទីក្រុងតូក្យូ។ គម្រោងនេះឈ្មោះថា Dogen City ដែលនឹងត្រូវសាងសង់ឡើងដើម្បីជួយដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងកំណើនប្រជាជន។ គម្រោងនេះមាន ៣ ផ្នែកសំខាន់ៗគឺ ១) ទីក្រុងបណ្ដែតទឹកដែលប្រើទឹកសមុទ្រជាថាមពលដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ២) មជ្ឈមណ្ឌលទិន្នន័យក្រោមទឹក និង ៣) ឧស្សាហកម្មទេសចរណ៍ដែលតភ្ជាប់លំហអាកាស សមុទ្រ និងដី។ ប្រព័ន្ធកុំព្យូទ័រនៅក្នុងទីក្រុងគឺមានភាពពិសេសខ្លាំង ពោលគឺអាចវិភាគហ្សែន ឈាម និងដំណើរការរាងកាយរបស់អ្នករស់នៅក្នុងទីក្រុងបានដោយស្វ័យប្រវត្តិ ហើយជួយវាយតម្លៃស្ថានភាពសុខភាពរបស់ពួកគេបាន។ លើសពីនេះ អ្នករស់នៅក្នុងទីក្រុងនេះក៏អាចទទួលបានសេវាថែទាំវេជ្ជសាស្រ្តដ៏ទំនើប ដូចជាការវះកាត់ដោយប្រើមនុស្សយន្តពីចម្ងាយ ជាដើម។ ហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងនឹងអាចផលិតទឹកស្អាតចំនួន ២លានលីត្រ អាហារ ៧.០០០ តោន និងបន្ទះស្រូបពន្លឺព្រះអាទិត្យគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់ប្រព័ន្ធទីក្រុង និងកសិដ្ឋាន។ ក្រៅពីជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ផ្នែកកណ្ដាលនៃទីក្រុងនឹងត្រូវបានប្រើជាសាលារៀន ឧទ្យាន សណ្ឋាគារ និងការិយាល័យដែលអាចផ្ទុកមនុស្សបានដល់ទៅ ១០.០០០នាក់។ ទុនវិនិយោគ និងពេលវេលាសាងសង់មិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនរំពឹងថានឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣។
អានបន្ថែមស៊ុយអែតប្រកាសបង្កើតទីក្រុងឈើធំបំផុតលើលោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យស៊ុយអែត បានបង្ហាញគម្រោងសាងសង់ទីក្រុងឈើដ៏ធំបំផុតនៅលើពិភពលោកទំនើបក្នុងទីក្រុង Sickla ដែលជាអតីតសង្កាត់ឧស្សាហកម្មនៅភាគខាងត្បូងរដ្ឋធានី Stockholm ។ Stockholm Wood City នឹងលាតសន្ធឹងលើផ្ទៃដី 250,000 ម៉ែត្រការ៉េ ហើយនឹងមានផ្ទះចំនួន 2,000 ខ្នង ការិយាល័យ 7,000 កន្លែង ក៏ដូចជា ហាង និងភោជនីយដ្ឋានជាច្រើន។ ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ដោយអគារដំបូងគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៧។ គម្រោងនេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ខណៈចង់បង្កើតទីតាំងរស់នៅមួយដែលផ្សារភ្ជាប់នឹងធម្មជាតិ។ ស្ថាបត្យករក៏បានបញ្ចូលធម្មជាតិទៅក្នុងរចនាសម្ព័ន្ធផងដែរ ឧទាហរណ៍ ដំបូលព្រៃពណ៌បៃតងដែលជាអ៊ីសូឡង់ការពារកំដៅថ្ងៃដ៏ល្អ និងបង្អួចធំដើម្បីឱ្យមានពន្លឺ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់។ ឈើដែលប្រើក្នុងគម្រោងនេះ គឺផលិតដោយបច្ចេកវិទ្យាទំនើបដែលរក្សាបាននូវភាពរឹងមាំនៃរចនាសម្ព័ន្ធបានល្អ ខណៈក៏មានសុវត្ថិភាពជាងមុនផងដែរ។ សំណង់ឈើនឹងជួយកាត់បន្ថយការបំពុលបរិស្ថានទាំងក្នុងដំណាក់កាលសាងសង់ និងពេលប្រើប្រាស់។ ទីក្រុង Stockholm Wood City ក៏អាចផលិតថាមពលដោយខ្លួនឯងសម្រាប់ប្រើប្រាស់ក្នុងទីក្រុង និងចែករំលែកទៅទីក្រុងជិតខាងផងដែរ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់បានបង្ហាញពីព័ត៌មានលម្អិតនៃការផលិតថាមពលរបស់គម្រោងនោះទេ។
អានបន្ថែម