គម្រោងសង់ស្ថានីយបំប្លែងភក់បង្គន់​ដំបូងគេនៅភ្នំពេញ សម្រេចបាន ៩០%ហើយ

គម្រោងស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅរាជធានីភ្នំពេញ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ជំហានទី១នេះ នឹងឈានទៅសម្រេចការសាងសង់ ១០០% នៅចុងខែមេសា ហើយរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវកានៅពាក់កណ្តាលខែឧសភាខាងមុខនេះផងដែរ។ គម្រោងនេះ បានចាប់ផ្តើមបើកការដ្ឋានកាលពីខែឧសភា ឆ្នាំ២០២២ លើផ្ទៃដី៣ហិចតា ស្ថិតនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ។ (អានបន្ថែម) ​បើតាមឯកឧត្តមអភិបាលរង បានបញ្ជាក់ដែរថា សមិទ្ធផលនេះ ជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលបានសហការគ្នាលើការងារនេះតាំងពីឆ្នាំ២០១៨ មកម្លេះ ហើយក៏សង្ឃឹមថានឹងអាចកៀរគរហិរញ្ញប្បទានបន្ថែម ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មជាបន្តបន្ទាប់ទៀតទៅតាមផែនការ សំដៅចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

អាន​បន្ថែម

អ្នកជំនាញចិនចង់វិនិយោគ​កែច្នៃសំរាមនៅ​ភ្នំពេញ​​ទៅជាថាមពលអគ្គិសនី

ក្រុមហ៊ុនចិន មីហ្ស៊ុដា Mizuda Waste Management Co., Ltd. ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន៣ ដែលកំពុងប្រតិបត្តិការ​សេវា​ប្រមូល​សំរាម​នៅរាជធានីភ្នំពេញ បានបង្ហាញបំណងចង់វិនិយោគលើការកែច្នៃសំរាមទៅជា​ថាមពល​អគ្គិសនី បន្ថែមពីលើការងារដែល​ក្រុមហ៊ុន​កំពុងអនុវត្តន៍រាល់ថ្ងៃ។ គម្រោងកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុនត្រូវបានលើកឡើងដោយលោកអគ្គនាយក​ក្រុម​ហ៊ុន ​មីហ្ស៊ុដា លោក Shan Jian Ming ក្នុងឱកាសកិច្ចប្រជុំជាមួយឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំ​ពេញ នៅថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣។ លោក Shan Jian Ming បានលើកឡើងថា ក្រុមហ៊ុនមានគោលបំណងពិភាក្សាអំពីលទ្ធភាព​នៃការធ្វើវិនិយោគ​លើ​គម្រោ​ង​​​​​​​​ផ្សេងៗ និងការរួមចំណែកលើការអភិវឌ្ឍ​រាជធានីភ្នំពេញឱ្យកាន់តែ​ស្រស់ស្អាត មា​នសោភណ្ឌភា​ព និង​ស័​ក្ដិសម​​ជា​ទី​ក្រុង​ទំនើប ដោយទី១ ក្រុមហ៊ុនស្នើសុំ​មតិយោបល់ណែនាំពីចំណុចខ្វះខាតលើកិច្ចការងារប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ និងទី២ ក្រុ​មហ៊ុនមានគម្រោងច​ង់កែច្នៃការដុតសំ​រាមទាំងនោះឱ្យទៅជា​ថាមពលអគ្គិសនី។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងចង់វិនិយោគ​លើគម្រោង​នេះ ដោយសារតែក្រុមហ៊ុនមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ​ក៏ដូចជារ​ដ្ឋបា​ល​រាជ​ធានី​ភ្នំពេញ ហើយក្រុមហ៊ុនបានទទួលជោគជ័យលើការវិនិយោគលើទីផ្សារបែបនេះនៅប្រទេសចិន ម្យ៉ាងក្រុមហ៊ុនក៏មានរោងចក្រដុតសំរាមទៅ​ជាអគ្គិសនី​ចំនួន​ ​៣៣រោង​ចក្ររួចមកហើយ។ ចំពោះគម្រោងវិនិយោគថ្មី ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ឯកឧត្ដមឃួង ស្រេង ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញគាំទ្រក្រុមហ៊ុនមុនគេ ប៉ុន្តែយ៉ាងណាក្តី […]

អាន​បន្ថែម

បន្ទាយមានជ័យត្រូវការថាមពលរហូតដល់ ១១៥គីឡូវ៉ុល ខណៈបច្ចុប្បន្នបានត្រឹមតែ ៣០គីឡូវ៉ុល

ខេត្តបន្ទាយមានជ័យ ត្រូវការប្រើប្រាស់ថាមពលអគ្គិសនីទូទាំងខេត្តប្រមាណ ១១៥គីឡូវ៉ុល ខណៈខេត្តនេះ ផលិតបានត្រឹមតែ ៣០គីឡូវ៉ុលប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុំ រាត្រី ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣​។ ឯកឧត្តមអភិបាល បានបន្ថែមឱ្យដឹងថា ក្នុងខេត្តមានអ្នកវិនិយោគផលិតថាមពលអគ្គិសនីតាមរយៈប្រព័ន្ធសូឡា បានត្រឹមតែ ៣០គីឡូវ៉ុលប៉ុណ្ណោះ ដោយនៅខ្វះជាង ៨០គីឡូវ៉ុលទៀតឯណោះ។ ឯកឧត្តមបានបន្តថា ចំពោះថាមពលដែលនៅខ្វះ រាជរដ្ឋាភិបាល បានបំពេញដោយសហការទិញថាមពលពីភាគីថៃ ដើម្បីប្រើប្រាស់សម្រាប់ ៣ខេត្តរួមមានបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ។ ដោយឡែក ប្រភពមួយទៀត រដ្ឋយកថាមពលពីរាជធានីភ្នំពេញ​តាមរយៈអគ្គិសនីកម្ពុជាចូលខេត្តបន្ទាយមានជ័យនៅរដូវវស្សា។ បន្ថែមពីនេះ ឯកឧត្តមអភិបាល​ បានបញ្ជាក់ថា មកទល់ពេលនេះ មានភូមិចំនួន ៦គត់ក្នុងចំណោមភូមិ៦៥៨ មិនទាន់មានអគ្គិសនីប្រើប្រាស់ ដោយសារជាភូមិដាច់ស្រយាល ហើយភូមិទាំង ៦នោះ ស្ថិតក្នុងស្រុកម៉ាឡៃ។

អាន​បន្ថែម

រដ្ឋនឹងកាត់បន្ថយការប្រើថាមពលឱ្យបាន ៣៤% តាមលំនៅឋាន នៅត្រឹមឆ្នាំ២០៣០

រដ្ឋបានដាក់ផែនការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបាន ៣៤% តាមលំនៅឋាន នៅត្រឹមឆ្នាំ២០៣០ ខណៈចំនួនលំនៅឋានមានការកើនឡើង ១,៧ភាគរយជារៀងរាល់ឆ្នាំ គិតពីឆ្នាំ២០២០មក។ នេះបើយោងតាមសេចក្តីសម្រេច ស្តីពី ការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិលើប្រសិទ្ធភាពថាមពល ២០២២-២០៣០ ដែលចេញផ្សាយនាពេលថ្មីៗនេះ។ យោងតាមរបាយការណ៍ខាងលើបានបង្ហាញថា តំាងពីឆ្នាំ២០២០មក ប្រទេសកម្ពុជាមានគេហដ្ឋានចំនួនជាង ៣,៦ លានខ្នង នៅទូទាំងប្រទេស ដែលចំនួននេះបានកើតឡើងប្រមាណ ១,៧ភាគរយ ជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ទៀតថា បើតាមកំណើននៃតួលេខខាងលើបង្ហាញឱ្យដឹងថា ការរស់នៅតំបន់ទីក្រុងកំពុងកើនឡើងយ៉ាងលឿន ដែលនេះជាមូលហេតុនាំឱ្យមានប្រជាជនប្រហែលមួយភាគបីនៃប្រជាជនសរុប នឹងរស់នៅក្នុងតំបន់ទីក្រុងក្នុងឆ្នាំ២០៣០។ ផ្អែកលើកំណើនលំនៅឋាន និងចំនួនប្រជាជនកើនឡើងដ៏ច្រើនសន្ធឹកនេះ រដ្ឋាភិបាលបានដាក់គោលដៅក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបានចំនួន ៣៤% នៅក្នុងវិស័យអគារលំនៅឋាន ពោលគឺពី ១៧.៩៨១ GWh មកត្រឹមតែ ១១.៨២៦ GWh។ ការដាក់ចេញនូវប្រសិទ្ធភាពថាមពលនេះមានសារៈសំខាន់ណាស់ ដោយសារតែកំណើនអត្រាការរស់នៅក្នុងតំបន់ទីក្រុង និងកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់ ហើយក៏មានតម្រូវការខ្ពស់លើការប្រើប្រាស់ឧបករណ៍ ឬបរិក្ខារអគ្គិសនី ជាច្រើន ដូចជា ទូទឹកកក ឬ ម៉ាស៊ីនត្រជាក់ បន្ថែមទៀតនាពេលអនាគតផងដែរ៕

អាន​បន្ថែម

អាជ្ញាធរព្រះវិហាររម្លឹកវិនិយោគិនរ៉ែឱ្យប្រយ័ត្នរឿងនេះ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនរ៉ែចំនួន ២២ កំពុងដំណើរការ

បច្ចុប្បន្នខេត្តព្រះវិហារ មានក្រុមហ៊ុនប្រកបអាជីវកម្មរុករករ៉ែចំនួន២២ ដែលបាននិងកំពុងដំណើរការរុករក និងស្រាវជ្រាវ ខណៈអភិបាលខេត្តបានក្រើនរម្លឹកដល់អ្នកវិនិយោគ និងចង់រកស៊ីក្នុងវិស័យរ៉ែ នៅក្នុងខេត្តព្រះវិហារឱ្យមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកអ្នកគួកជេដីព្រោះកន្លងមកមានការឆបោកច្រើនលើបញ្ហានេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបញ្ជាក់ថា មានក្រុមហ៊ុនរ៉ែសរុបចំនួន ២២ បាននិងកំពុងទទួលបានអាជ្ញាប័ណ្ឌប្រកបអាជីវកម្ម និងសិក្សាស្រាវជ្រាវធនធានរ៉ែ នៅក្នុងខេត្តព្រះវិហារ។ ក្នុងនោះមានក្រុមហ៊ុនធំមួយគឺក្រុមហ៊ុន Delcom បាន និងកំពុងដំណើរការ រុករករ៉ែមាសលើផ្ទៃដីសរុបប្រមាណ ១.៧០០ហិកតា។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Delcom Campuchea PLC​ Ltd បានចាប់ផ្តើមផលិតកម្មចម្រាញ់រ៉ែមាសសាកល្បង នៅក្នុងខេត្តព្រះវិហារ កាលពីដើមខែសីហា ឆ្នាំ២០២២ ដោយធ្លាប់ទទួលបានទិន្នផលសរុបប្រមាណ ​២០គីឡូ។​ (អានបន្ថែម) ជាមួយគ្នានេះដែរ  ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគ ដែលចង់រកស៊ីក្នុងវិស័យរ៉ែ នៅក្នុងខេត្តព្រះវិហារឱ្យមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកអ្នកគួកជេដី ដែលកន្លងមកមានករណីអះអាងថា ដីរបស់ខ្លួនលក់មានរ៉ែច្រើន ដោយមុននឹងធ្វើការវិនិយោគត្រូវសិក្សាផ្នែកសក្តានុពលរ៉ែ និងបច្ចេកទេសឱ្យបានច្បាស់លាស់ ឲ្យបានច្បាស់លាស់ ជៀសវាងកុំឱ្យចាញ់បោកអ្នករកស៊ីដី ហើយខាតបង់ប្រាក់កាស។

អាន​បន្ថែម

ក្រុមហ៊ុនថៃចង់វិនិយោគរុករកប្រេងក្នុងតំបន់ត្រួតស៊ីគ្នា(កម្ពុជា-ថៃ) ខណៈភាគីទាំងពីរកំពុងពន្លឿនការចរចារ

ថ្មីៗនេះមានក្រុមហ៊ុន Onshore Logistics Services Co., Ltd (OLS) របស់ថៃ ចង់វិនិយោគលើការរុករកប្រេងប្រេងក្នុងនៅតំបន់ត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា-ថៃ។ នេះបើតាមជំនួបរវាងលោក ធុច ដាលីន អគ្គទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកអគ្គនាយក Phakin Pataradittakul ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣​។ ក្នុងជំនួបនេះក្រុមហ៊ុន បានបង្ហាញនូវគម្រោងវិនិយោគអភិវឌ្ឍប្រេង និងឧស្ម័នលក្ខណៈ Multi-Client Seismic 3D Survey (MC3D) នៅតំបន់ត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា និងថៃ។ ជាការឆ្លើយតប លោកអគ្គទីប្រឹក្សា បានស្នើលោកអគ្គនាយកក្រុមហ៊ុន OLS ដាក់លិខិតស្នើសុំវិនិយោគផ្លូវការទៅកាន់អាជ្ញាធរកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃផងដែរ។ គួរបញ្ជាក់ថា តំបន់ត្រួតស៊ីគ្នា (OCA) មានទំហំប្រមាណ ២៦.០០០  គីឡូម៉ែត្រការ៉េ ដែលប៉ាន់ស្មានថាអាចផ្ទុកប្រេង និងឧស្ម័នរហូតដល់ ៥០០លានបារ៉ែលនៅក្រោមបាតសមុទ្រ។ បន្ថែមពីនេះ ភាគីកម្ពុជា និងថៃ បាននឹងកំពុងជំរុញ និងពន្លឿនពិភាក្សាបញ្ចប់បញ្ហានេះ ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងលើបញ្ហាផ្ទៃសមុទ្រត្រួតស៊ីគ្នាអំពីការរុករកប្រេង និងឧស្ម័នដ៏ធំមហាសាលមួយនេះ។ […]

អាន​បន្ថែម

អាជ្ញាធរឧត្តរមានជ័យប្តេជ្ញាផ្គត់ផ្គង់អគ្គសនីឱ្យបានទូទាំងខេត្តក្នុងឆ្នាំនេះ ខណៈរោងចក្រអគ្គិសនីធំ១នឹងបើកដំណើរការឆាប់ៗ

អាជ្ញាធរខេត្តឧត្តរមានជ័យបានដាក់គោលដៅសម្រេចឱ្យមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិទាំងអស់ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣នេះ ខណៈរោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម ​ដែលមានកម្លាំង​ ២៦៥​ មេ​ហ្កា​វ៉ា​ត់​​ នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ នឹងបើកដំណើរការឆាប់ៗ ​ដើម្បីផ្គត់ផ្គង់អគ្គិសនី ទូទាំងខេត្តឧត្តរមានជ័យ និងចែកចាយទៅខេត្តសៀមរាបផងដែរ។ ឯកឧត្តម ប៉ែន​ កុសល​ អភិបាលខេត្ត​ឧត្តរមានជ័យ ​បាន​មានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ថា រហូតមកទល់នឹងខែមីនានេះ ខេត្តឧត្តរមានជ័យបានផ្គត់ផ្គង់អគ្គិសនីដល់ប្រជាពលរដ្ឋបានចំនួន ២៧៦ភូមិ ស្មើនឹងជាង៦ម៉ឺនគ្រួសារ ត្រូវជា ៩០,៤៧ភាគរយហើយ ដែលមានអគ្គីសនីប្រើប្រាស់ ក្នុងចំណោម ៣០៨ភូមិ ខណៈភូមិ ដែលនៅមិនទាន់មានបណ្តាញអគ្គិសនីប្រើប្រាស់មានចំនួនត្រឹមតែ ៣២ ភូមិប៉ុណ្ណោះ។ អភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមការងារអគ្គិសនីបាន និងកំពុងធ្វើការពង្រីកការតភ្ជាប់បណ្តាញអគ្គិសនីបន្ថែមទៀត ដល់គ្រប់មូលដ្ឋានភូមិ-ឃុំ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល ហើយនៅពេលរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មរបស់​ក្រុមហ៊ុន​ ហាន់​ សេង​ធ្យូងថ្ម​ ខូអិ​ល​ធី​ឌី​ Han​ Seng​ Coal​ Mine​ Co​., Ltd ’s សាងសង់រួចរាល់ នឹងផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមួយចំនួនទៀត ចែកចាយទៅខេត្តសៀមរាប។ គួររម្លឹកថា […]

អាន​បន្ថែម

ព្រៃឈើជួរភ្នំក្រវាញជាធុងអាគុយផ្តល់ថាមពលអគ្គិសនីសរុបប្រមាណ ២០ភាគរយ សម្រាប់កម្ពុជា

ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញត្រូវបានប្រៀបប្រដូចជាម៉ូទ័របូមទឹក និងជាឆ្នាំងសាកធុងអាគុយរបស់កម្ពុជា ដោយសារធនធានទឹកនៅក្នុងតំបន់នេះបានបង្កើតនូវទំនប់វារីអគ្គិសនី ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីសរុបបានប្រមាណ២០ភាគរយ នៃបរិមាណសរុបនៅទូទាំងប្រទេស ព្រមទាំងបានបង្កើតប្រាក់ចំណូលពីការលក់ឥណទានកាបូន ដើម្បីចាក់ចូលសេដ្ឋកិច្ចជាតិ និងសហគមន៍ដោយផ្ទាល់ថែមទៀតផង។ នេះបើយោងតាមកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance ) លើកឡើងនៅក្នុងកម្មវិធីនៃ«ដំណើរទស្សនាចរសត្វព្រៃ» កាលពីថ្ងៃទី១៩ ខែមីនា​។ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល កាលពីឆ្នាំ២០១៦ ដោយគ្របដណ្តបលើផ្ទៃដីខេត្តចំនួន៣ រួមមាន ខេត្តកោះកុង (ស្រុកថ្មបាំង) ខេត្តកំពង់ស្ពឺ(ស្រុកឱរ៉ាល់) និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង និងស្រុកភ្នំក្រវាញ)។ កញ្ញាបានថ្លែងថា «ព្រៃឈើនៃភ្នំក្រវាញ ប្រៀបដូចជាម៉ូទ័របូមទឹកដ៏ធំមួយសម្រាប់កម្ពុជា ដែលបានទាញយកពពកពីតំបន់មហាសាគរចូលមកស្រោចស្រពលើផ្ទៃដី ព្រមទាំងជាឆ្នាំងសាកធុងអាគុយ របស់កម្ពុជា ដោយសារនៅតំបន់ជួរភ្នំក្រវាញមានស្ទឹងធំៗរហូតដល់២២ ព្រមទាំងមានអូរបឹងបួរតូចៗ ជាច្រើនរយទៀត ដែលជាប្រភពទឹក និងបានបង្កើតនូវទំនប់វារីអគ្គិសនីដ៏ច្រើន ជាមួយសមត្ថភាពផលិត ថាមពលអគ្គិសនីសរុបប្រមាណ២០ភាគរយ នៃបរិមាណសរុបនៅទូទាំងប្រទេស»។ លើសពីនេះ ឧទ្យានជាតិនេះក៏ជាទីជម្រកនៃពពួកប្រភេទសត្វទទួលរងការគំរាមកំហែង និង ប្រភេទសត្វមានដោយកម្រជាសកល ដែលមានរហូតជាង៥០ប្រភេទមានដូចជា ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ […]

អាន​បន្ថែម

ទីលានចាក់សំរាមតម្លៃជាង ៦លានដុល្លារនៅបាត់ដំបង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការ

គម្រោងទីលានចាក់សំរាមតម្លៃ ៦.២៨៣.៧៤៧ លានដុល្លារ នៅខេត្តបាត់ដំបង ត្រូវបានប្រគល់ជូនអាជ្ញាធរខេត្ត និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីចូលរួមការអភិវឌ្ឍលើវិស័យអនាម័យក្នុងខេត្តបាត់ដំបង។ នេះបើតាមពិធីប្រគល់-ទទួល កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយត្រូវបានសាងសង់ឡើងរយៈ​ពេល ១២ខែ នៅលើផ្ទៃដីសរុបទំហំ ២០,៨០ ហិកតា ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ត្រួតពិនិត្យ​បច្ចេកទេសដោយក្រុមហ៊ុន RAMBOLL DANMARKA/S សហការជាមួយក្រុមហ៊ុនOriental Consultant Global Co., Ltd. ក្រុមហ៊ុនSCE និងក្រុមហ៊ុន Tancons (Cambodia) Co., Ltd.។​ បន្ថែមពីនេះ ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមាន ផ្លូវចូល រណ្តៅកប់សំរាម រណ្តៅប្រព្រឹត្តកម្ម អគារដ្ឋបាល អគារស្នាក់នៅ អគារញែកសំរាម អគារផ្គត់ផ្គង់ អគារទុកដាក់កាកសំណល់គ្រោះថ្នាក់ ប៉ុស្តិ៍យាម រោងជាង ចំណតរថយន្ត កន្លែងលាងរថយន្ត […]

អាន​បន្ថែម

កម្ពុជា-សិង្ហបុរីចុះហត្ថលេខាផ្លូវការលក់អគ្គិសនី ១ពាន់មេហ្គាវ៉ាត់ ដោយត្រូវភ្ជាប់បណ្ដាញក្រោមសមុទ្រ

ក្រុមហ៊ុន Royal Group Power Co.,​Ltd របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ ឲ្យក្រុមហ៊ុន Kappel Energy Pte Ltd តាមរយៈបណ្ដាញខ្សែកាបក្រោមបាតសមុទ្រពីប្រទេសកម្ពុជាទៅកាន់សិង្ហបុរី។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមីនា នៅប្រទេសសិង្ហបុរី ដោយវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនមេរបស់ RGP និងអ្នកស្រី Cindy Lim អគ្គនាយកក្រុមហ៊ុន Keppel Infrastructure (KI) ដែលជាក្រុមហ៊ុនមេរបស់ KE ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC), ឯកឧត្តម Tan See Leng រដ្ឋមន្ត្រីទី២ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។ តាមរយៈគម្រោងដ៏ធំមួយនេះ កម្ពុជានឹងធ្វើការនាំចេញថាមពលអគ្គិសនីកកើតឡើងវិញចំនួន […]

អាន​បន្ថែម