ថាមពល និងបរិស្ថាន
ថៃសង់រោងចក្រថាមពលកកើតឡើងវិញ ដ៏ធំ១នៅឥណ្ឌាដើម្បីកាត់បន្ថយការប្រើឥន្ធនៈឱ្យបាន៥០%
ក្រុមហ៊ុន Global Power Synergy Public Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនប្រេងឥន្ធនៈថៃដ៏ធំ ភីធីធី (PTT) បានទទួលសិទ្ធវិនិយោគលើគម្រោងសង់រោងចក្រផលិតអគ្គិសនីពីសូឡា ដែលមានអានុភាពរហូតដល់ ៤២០មេហ្គាវ៉ាត់ នៅក្នុងប្រទេសឥណ្ឌា តាមរយៈក្រុមហ៊ុនសាខារបស់ខ្លួនគឺក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញឈ្មោះ អាវ៉ាដា (Avaada)។ តំណាងក្រុមហ៊ុន Global Power Synergy Public Company បានអះអាងថា ការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ជាការជួយគាំទ្រក្នុងការផលិតអគ្គិសនីពីថាមពលកកើតឡើងវិញ បានរហូតដល់ទៅ ៥.០០០ មេហ្គាវ៉ាត់ និងជួយគាំទ្រគោលនយោបាយរដ្ឋាភិបាលឥណ្ឌា ក្នុងការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ដើម្បីជំរុញឲ្យការផលិតអគ្គិសនីប្រើប្រាស់គម្រោងថាមពលកកើតឡើងវិញ ឱ្យបានជាង៥០ភាគរយ។ ក្រុមហ៊ុននេះ ទទួលបានសិទ្ធនៃការវិនិយោគគម្រោង ក្រោយបានឈ្នះការដេញថ្លៃលើពន្ធនៃការផលិតអគ្គិសនី ក្នុងអត្រាពន្ធ ២,៧រូពីក្នុងមួយគីឡូវ៉ាត់ម៉ោង។ ទោះបីក្រុមហ៊ុនមិនបានបង្ហើបទំហំទឹកប្រាក់នៃការវិនិយោគក្តី ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងការបង្កើតរោងចក្រនេះគ្រោងចំណាយពេលប្រមាណ ១៨ខែ។ គម្រោងនេះរំពឹងនឹងផលិតអគ្គិសនីបានប្រហែល ៧៥០លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ដោយផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនប្រហែល ៥០ម៉ឺនគ្រួសារ និងជួយរដ្ឋាភិបាលឥណ្ឌាកាត់បន្ថយកាបូនឌីអុកស៊ីតបាន ៦៩៨.២៥០ តោនក្នុងមួយឆ្នាំ៕
អានបន្ថែមកំពតមានតំបន់ការពារទេសភាព ៤កន្លែង លើផ្ទៃដីទំហំ ២១៧ហិកតា
ខេត្តកំពត មានតំបន់ការពារទេសភាពចំនួន ០៤កន្លែង លើផ្ទៃដីសរុបទំហំ ២១៧ ហិកតា ស្ថិតក្នុងភូមិចំនួន០៣ (ភូមិច្រេស ភូមិកោះចំការ និងភូមិកោះត្នោត ឃុំចំនួន០២ (ឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស) ស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើតាមការឱ្យដឹងរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ រដ្ឋក៏ទើបតែបានដាក់ឱ្យប្រើប្រាស់ប៉មសម្រាប់ទស្សនាសត្វស្លាបកម្ពស់ ១៦ម៉ែត្រ ថ្មីមួយ ស្ថិតក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារទាំង០៤ ខាងលើ។ ប៉មនេះ បានសាងសង់ឡើងដោយប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូន ដែលបម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី និងការសិក្សាស្រាវជ្រាវពីប្រភេទសត្វស្លាបនានានៅក្នុងតំបន់ការពារទេសភាពបឹងអន្លង់ព្រីងនេះ។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងបរិស្ថាន បាននិងកំពុងសាងសង់ប៉មសម្រាប់មើលសត្វចំនួន ១០កន្លែងទៀត ស្ថិតក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ កំពត កែប និងកំពង់ចាម។ ក្នុងនោះប៉មចំនួន០៧ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរនិងបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ហើយ និងប៉មចំនួន ០៣ កន្លែងទៀត បានជ្រើសរើសទីតាំងរួចរាល់ ហើយបាននិងកំពុងសាងសង់ជាបន្តបន្ទាប់។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ […]
អានបន្ថែមក្រុមហ៊ុនចិននឹងចាប់ផ្តើមស្លរមាសលើកដំបូងនៅមណ្ឌលគិរីឆាប់ៗនេះ ខណៈកំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធ
ក្រុនហ៊ុនចិនមួយទៀត គឺក្រុមហ៊ុន រង ឈីង អ៊ិនដាសស្រ្ទៀល អិនវេសមេន ខូអិលធីឌី (Rong Cheng Industrial Investment (Cambodia) Co., Ltd.) បាននិងកំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃចង្វាក់ផលិតកម្ម ក្នុងការរុករករ៉ែមាស ដើម្បីអាចឈានដល់ការចម្រាញ់រ៉ែមាសលើកដំបូងរបស់ខ្លួនឆាប់ៗនេះ ក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម បានលើកឡើងថា ក្រៅពីក្រុមហ៊ុន Renaissance Mineral Limited (Cambodia) របស់ប្រទេសអូស្ត្រាលី ក៏មានក្រុមហ៊ុនចិនមួយទៀតផងដែរ ដែលកំពុងរុករករ៉ែមាស នៅក្នុងភូមិសាស្រ្ត ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ លោក ទី សុផល ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានគូសបញ្ជាក់ថា ក្រុមហ៊ុនចិន ដែលទទួលបានច្បាប់អនុញ្ញាតធ្វើអាជីវកម្មរុករករ៉ែមាសមួយនេះមានឈ្មោះថា ក្រុមហ៊ុន រង ឈីង អ៊ិនដាសស្រ្ទៀល អិនវេសមេន ខូអិលធីឌី។ […]
អានបន្ថែមរហូតមកទល់នឹងពេលនេះ កម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរីបានជាង ៦ពាន់គីឡូក្រាម
គិតរហូតមកទល់នឹងខែមេសា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរីបានជាង ៦.០០០គីឡូក្រាម តាមរយៈក្រុមហ៊ុនអូស្ដ្រាលី Renaissance Mineral Limited (Cambodia) ដែលកំពុងវិនិយោគលើការរុករករ៉ែមាស នៅតំបន់អូរខ្វាវ ស្រុកកែវសីមា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបានលើកឡើងថា គិតតាំងពីចាប់ផ្តើមអាជីវកម្មរហូតមកដល់ពេលនេះ ការចម្រាញ់រ៉ែមាសនៅតំបន់អូខ្វាវ ខេត្តមណ្ឌលគិរី ដោយក្រុមហ៊ុនអូស្ត្រាលី Renaissance Mineral សម្រេចបានប្រមាណប្រមាណ ៦តោនហើយ។ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនទី១ ដែលចាប់ផ្តើមដំណើរការចម្រាញ់រ៉ែមាសនៅក្នុងប្រទេសកម្ពុជា ដោយបានចាប់ផ្តើមតាំងពីថ្ងៃទី២១ មិថុនា ឆ្នាំ ២០២១។ បើតាមផែនការ ក្រុមហ៊ុនអូស្ត្រាលីមួយនេះ អាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុង១ឆ្នាំ ដែលរំពឹងថា នឹងអាចផ្តល់ចំណូលដុលជាមធ្យម ១៨៥លានដុល្លារក្នុង១ឆ្នាំ។ ក្រៅពីក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន ៧ផ្សេងទៀតបាននិងកំពុងធ្វើអាជីវកម្មនៅខេត្តចំនួន៤ គឺខេត្តមណ្ឌលគីរី រតនៈគីរី បាត់ដំបង និងខេត្តព្រះវិហារ។ (អានបន្ថែម) អភិបាលរងខេត្តបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន១៤ បានទទួលសិទ្ធិសិក្សា និងវិនិយោគលើវិស័យរ៉ែ ស្មើនឹង ១៨បណ្ណ […]
អានបន្ថែមឡាវបានក្លាយជាប្រទេសនាំចេញប្រភពថាមពលធំបំផុតក្នុងតំបន់អាស៊ាន
ឡាវបាននិងកំពុងក្លាយទៅជាប្រទេសនាំចេញប្រភពថាមពលអគ្គិសនីដ៏ធំមួយនៅក្នុងតំបន់អាស៊ាន ខណៈប្រទេសនេះបាននិងកំពុងលក់អគ្គិសនីទៅកាន់ប្រទេសជិតខាងរបស់ខ្លួនក្នុងទំហំដ៏មហាសាល។ ឆ្នាំ ២០២២ ប្រទេសឡាវរកចំណូលបានជាង ១,៧៦ពាន់លានដុល្លារ ពីការនាំចេញអគ្គិសនី។ ហើយក្នុងឆ្នាំ២០២៣ ប្រទេសឡាវបានកំណត់គោលដៅក្នុងការផលិតអគ្គិសនីឲ្យបានយ៉ាងហោចណាស់ ៥១.១៣៤លានគីឡូវ៉ាត់ម៉ោង (kWh) ដែលអាចផ្ដល់ចំណូលជាង ២,៤ពាន់លានដុល្លារ ហើយមានការកើនឡើងរហូតដល់ ៧១,៧៧ភាគរយ ធៀបនឹងឆ្នាំ២០២២។ បច្ចុប្បន្ននេះ នៅទូទាំងប្រទេសឡាវ មានរោងចក្រថាមពលចំនួន៩០ តែអាចមានសមត្ថភាពផលិតសរុបបានចំនួន ១.១០០០មេហ្កាវ៉ាត់។ ក្នុងនោះ រួមមាន វារីអគ្គិសនីចំនួន៧៧ អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន៨ រោងចក្រថាមពលជីវៈចម្រុះ៤ និងរោងចក្រថាមពលធ្យូងថ្មចំនួន១។ បច្ចុប្បន្ននេះ ឡាវកំពុងធ្វើពាណិជ្ជកម្មលក់អគ្គិសនីទៅឲ្យប្រទេសមួយចំនួនដូចជា ថៃ វៀតណាម កម្ពុជា សិង្ហបុរី និងប្រទេសចិន ជាដើម ដែលធ្វើឱ្យការនាំចេញអគ្គិសនីរបស់ឡាវត្រូវបានចាត់ទុកថាជាចំណែកនៅក្នុង “គំនិតផ្ដួចផ្ដើមបែងចែកថាមពលរបស់អាស៊ាន” (ASEAN Power Grid Initiation “។ ជាក់ស្ដែង ប្រទេសវៀតណាមបានក្លាយទៅជាអ្នកវិនិយោគគម្រោងអគ្គិសនីធំបំផុតលំដាប់ទីបី នៅក្នុងប្រទេសឡាវក្រោមទុនជាង ៥,៣ពាន់លានដុល្លារ។ ជាមួយគ្នានេះ ប្រទេសឡាវក៏បានលក់អគ្គិសនីទៅឲ្យប្រទេសសិង្ហបុរីចំនួន ១០០មេហ្កាវ៉ាត់ (MW) តាមបណ្ដាញបញ្ជូនថាមពលឆ្លងកាត់ប្រទេសថៃ និងម៉ាឡេស៊ីផងដែរ៕ រូបភាពដោយ៖ Bangkok Post
អានបន្ថែមរដ្ឋទើបអនុម័តគម្រោងថាមពលកកើតឡើងវិញចំនួន៥ មានអនុភាពសរុប ៥២០ មេហ្កាវ៉ាត់
រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគថាមពលកកើតឡើងវិញចំនួន៥ មានអនុភាពថាមពលសរុប ៥២០ មេហ្គាវ៉ាត់ សម្រាប់បង្កើនការផ្គត់ផ្គង់ថាមពលចូលបណ្តាញជាតិ និងចូលរួមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ គម្រោងថាមពលកកើតឡើងវិញនេះ នឹងអនុម័តរបៀបវារៈគម្រោងអគ្គិសនីចំនួន៥ សម្រាប់ពិភាក្សានិងអនុម័ត សម្រាប់សម័យប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៧ មេសា ២០២៣នេះ។ យោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល គម្រោងវារីអគ្គីសនីនៅខេត្តកោះកុង ១៧០មេហ្កាវ៉ាត់ ដែលជាការផ្គូបបញ្ជូលគ្នា រវាងគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល(៧០ មេហ្កាវ៉ាត់) និងគម្រោងវារីអគ្កិសនីស្ទឹងវាលថ្មកំបុត (១០០មេហ្កាវ៉ាត់) នៅខេត្តកោះកុង ។ ចំណែកគម្រោងស្ថានីយពន្លឺព្រះអាទិត្យ រួមមាន គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ទំហំ១៥០មេហ្គាវ៉ាត់ គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង ទំហំ ៦០មេហ្កាវ៉ាត់ គម្រោងស្ថានីយ អគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តស្វាយរៀង ទំហំ ៦០មេហ្កាវ៉ាត់ និងគម្រោងស្ថានីយអគ្គិសនីពន្លឺ ព្រះអាទិត្យ នៅខេត្តព្រៃវែង ទំហំ ៨០មេហ្កាវ៉ាត់។ ក្រៅពីបង្កើនការផ្គត់ផ្គង់ថាមពលដោះស្រាយបង្គ្រប់កង្វះខាតថាមពលប្រើប្រាស់ រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបប្រមាណ ៣២២.៨៨០.៣៨២ដុល្លារ ក្នុងរយ:ពេលអាជីវកម្មនៃគម្រោងទាំង ៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជា […]
អានបន្ថែមគម្រោងសង់ស្ថានីយបំប្លែងភក់បង្គន់ដំបូងគេនៅភ្នំពេញ សម្រេចបាន ៩០%ហើយ
គម្រោងស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅរាជធានីភ្នំពេញ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ជំហានទី១នេះ នឹងឈានទៅសម្រេចការសាងសង់ ១០០% នៅចុងខែមេសា ហើយរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវកានៅពាក់កណ្តាលខែឧសភាខាងមុខនេះផងដែរ។ គម្រោងនេះ បានចាប់ផ្តើមបើកការដ្ឋានកាលពីខែឧសភា ឆ្នាំ២០២២ លើផ្ទៃដី៣ហិចតា ស្ថិតនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ។ (អានបន្ថែម) បើតាមឯកឧត្តមអភិបាលរង បានបញ្ជាក់ដែរថា សមិទ្ធផលនេះ ជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលបានសហការគ្នាលើការងារនេះតាំងពីឆ្នាំ២០១៨ មកម្លេះ ហើយក៏សង្ឃឹមថានឹងអាចកៀរគរហិរញ្ញប្បទានបន្ថែម ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មជាបន្តបន្ទាប់ទៀតទៅតាមផែនការ សំដៅចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
អានបន្ថែមអ្នកជំនាញចិនចង់វិនិយោគកែច្នៃសំរាមនៅភ្នំពេញទៅជាថាមពលអគ្គិសនី
ក្រុមហ៊ុនចិន មីហ្ស៊ុដា Mizuda Waste Management Co., Ltd. ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន៣ ដែលកំពុងប្រតិបត្តិការសេវាប្រមូលសំរាមនៅរាជធានីភ្នំពេញ បានបង្ហាញបំណងចង់វិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនី បន្ថែមពីលើការងារដែលក្រុមហ៊ុនកំពុងអនុវត្តន៍រាល់ថ្ងៃ។ គម្រោងកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុនត្រូវបានលើកឡើងដោយលោកអគ្គនាយកក្រុមហ៊ុន មីហ្ស៊ុដា លោក Shan Jian Ming ក្នុងឱកាសកិច្ចប្រជុំជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣។ លោក Shan Jian Ming បានលើកឡើងថា ក្រុមហ៊ុនមានគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការធ្វើវិនិយោគលើគម្រោងផ្សេងៗ និងការរួមចំណែកលើការអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាត មានសោភណ្ឌភាព និងស័ក្ដិសមជាទីក្រុងទំនើប ដោយទី១ ក្រុមហ៊ុនស្នើសុំមតិយោបល់ណែនាំពីចំណុចខ្វះខាតលើកិច្ចការងារប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ និងទី២ ក្រុមហ៊ុនមានគម្រោងចង់កែច្នៃការដុតសំរាមទាំងនោះឱ្យទៅជាថាមពលអគ្គិសនី។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងចង់វិនិយោគលើគម្រោងនេះ ដោយសារតែក្រុមហ៊ុនមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ហើយក្រុមហ៊ុនបានទទួលជោគជ័យលើការវិនិយោគលើទីផ្សារបែបនេះនៅប្រទេសចិន ម្យ៉ាងក្រុមហ៊ុនក៏មានរោងចក្រដុតសំរាមទៅជាអគ្គិសនីចំនួន ៣៣រោងចក្ររួចមកហើយ។ ចំពោះគម្រោងវិនិយោគថ្មី ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ឯកឧត្ដមឃួង ស្រេង ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញគាំទ្រក្រុមហ៊ុនមុនគេ ប៉ុន្តែយ៉ាងណាក្តី […]
អានបន្ថែមបន្ទាយមានជ័យត្រូវការថាមពលរហូតដល់ ១១៥គីឡូវ៉ុល ខណៈបច្ចុប្បន្នបានត្រឹមតែ ៣០គីឡូវ៉ុល
ខេត្តបន្ទាយមានជ័យ ត្រូវការប្រើប្រាស់ថាមពលអគ្គិសនីទូទាំងខេត្តប្រមាណ ១១៥គីឡូវ៉ុល ខណៈខេត្តនេះ ផលិតបានត្រឹមតែ ៣០គីឡូវ៉ុលប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុំ រាត្រី ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានបន្ថែមឱ្យដឹងថា ក្នុងខេត្តមានអ្នកវិនិយោគផលិតថាមពលអគ្គិសនីតាមរយៈប្រព័ន្ធសូឡា បានត្រឹមតែ ៣០គីឡូវ៉ុលប៉ុណ្ណោះ ដោយនៅខ្វះជាង ៨០គីឡូវ៉ុលទៀតឯណោះ។ ឯកឧត្តមបានបន្តថា ចំពោះថាមពលដែលនៅខ្វះ រាជរដ្ឋាភិបាល បានបំពេញដោយសហការទិញថាមពលពីភាគីថៃ ដើម្បីប្រើប្រាស់សម្រាប់ ៣ខេត្តរួមមានបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ។ ដោយឡែក ប្រភពមួយទៀត រដ្ឋយកថាមពលពីរាជធានីភ្នំពេញតាមរយៈអគ្គិសនីកម្ពុជាចូលខេត្តបន្ទាយមានជ័យនៅរដូវវស្សា។ បន្ថែមពីនេះ ឯកឧត្តមអភិបាល បានបញ្ជាក់ថា មកទល់ពេលនេះ មានភូមិចំនួន ៦គត់ក្នុងចំណោមភូមិ៦៥៨ មិនទាន់មានអគ្គិសនីប្រើប្រាស់ ដោយសារជាភូមិដាច់ស្រយាល ហើយភូមិទាំង ៦នោះ ស្ថិតក្នុងស្រុកម៉ាឡៃ។
អានបន្ថែមរដ្ឋនឹងកាត់បន្ថយការប្រើថាមពលឱ្យបាន ៣៤% តាមលំនៅឋាន នៅត្រឹមឆ្នាំ២០៣០
រដ្ឋបានដាក់ផែនការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបាន ៣៤% តាមលំនៅឋាន នៅត្រឹមឆ្នាំ២០៣០ ខណៈចំនួនលំនៅឋានមានការកើនឡើង ១,៧ភាគរយជារៀងរាល់ឆ្នាំ គិតពីឆ្នាំ២០២០មក។ នេះបើយោងតាមសេចក្តីសម្រេច ស្តីពី ការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិលើប្រសិទ្ធភាពថាមពល ២០២២-២០៣០ ដែលចេញផ្សាយនាពេលថ្មីៗនេះ។ យោងតាមរបាយការណ៍ខាងលើបានបង្ហាញថា តំាងពីឆ្នាំ២០២០មក ប្រទេសកម្ពុជាមានគេហដ្ឋានចំនួនជាង ៣,៦ លានខ្នង នៅទូទាំងប្រទេស ដែលចំនួននេះបានកើតឡើងប្រមាណ ១,៧ភាគរយ ជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ទៀតថា បើតាមកំណើននៃតួលេខខាងលើបង្ហាញឱ្យដឹងថា ការរស់នៅតំបន់ទីក្រុងកំពុងកើនឡើងយ៉ាងលឿន ដែលនេះជាមូលហេតុនាំឱ្យមានប្រជាជនប្រហែលមួយភាគបីនៃប្រជាជនសរុប នឹងរស់នៅក្នុងតំបន់ទីក្រុងក្នុងឆ្នាំ២០៣០។ ផ្អែកលើកំណើនលំនៅឋាន និងចំនួនប្រជាជនកើនឡើងដ៏ច្រើនសន្ធឹកនេះ រដ្ឋាភិបាលបានដាក់គោលដៅក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបានចំនួន ៣៤% នៅក្នុងវិស័យអគារលំនៅឋាន ពោលគឺពី ១៧.៩៨១ GWh មកត្រឹមតែ ១១.៨២៦ GWh។ ការដាក់ចេញនូវប្រសិទ្ធភាពថាមពលនេះមានសារៈសំខាន់ណាស់ ដោយសារតែកំណើនអត្រាការរស់នៅក្នុងតំបន់ទីក្រុង និងកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់ ហើយក៏មានតម្រូវការខ្ពស់លើការប្រើប្រាស់ឧបករណ៍ ឬបរិក្ខារអគ្គិសនី ជាច្រើន ដូចជា ទូទឹកកក ឬ ម៉ាស៊ីនត្រជាក់ បន្ថែមទៀតនាពេលអនាគតផងដែរ៕
អានបន្ថែម