កម្ពុជាប្តេជ្ញាជំរុញគោលនយោបាយវិស័យភស្តុភាកម្មបៃតង សំដៅកាត់បន្ថយការប៉ះពាល់បរិស្ថាន

រដ្ឋាភិបាលកម្ពុជា កំពុងជំរុញរៀបចំគោលនយោ​បាយវិស័យភស្តុភាកម្មបៃតង សំដៅដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន​ក្នុង​តំបន់អាស៊ាន។ នេះបើតាមកិច្ចប្រជុំលើកទី៤ នៃភាពជាដៃគូក្នុងវិស័យភស្តុភារកម្មបៃតងប្រចាំឆ្នាំ២០២២ (4th Green Logistics Partnership Conference 2022) កាលពីថ្ងៃទី០៤​ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ផ្តោតសំខាន់ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ អំពីការរៀបចំគោលនយោបាយ ការ​អនុវត្ត និងបញ្ហាប្រឈមទាក់ទងទៅនឹងវិស័យភស្តុភារកម្មបៃតង និងកំណត់ទិសដៅ និងផែនការសកម្មភាព​សំដៅ​ធ្វើ​ឱ្យប្រ​សើរឡើងវិស័យភស្តុភារកម្មបៃតងនៅក្នុងតំបន់អាស៊ាន។ ឯកឧត្ដម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និង​ដឹក​ជញ្ជូ​ន និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា បានកត់សម្គាល់ឱ្យដឹងថា កិច្ចប្រជុំបានផ្តល់​ធាតុចូល​លើ​គោល​នយោ​បាយ ក៏ដូចជាអនុសាសន៍សំខាន់ៗទាក់ទងនឹងភស្ភុភារកម្មបៃតង ដើម្បីចូលរួមចំណែក​ក្នុង​កា​រកាត់បន្ថយ​ផល​​ប៉ះពាល់បរិស្ថាន ដើម្បីធ្វើឱ្យប្រសើរឡើងផលិតភាព និងការដោះស្រាយបញ្ហា​ទាក់ទងនឹង​សង្គម​ផង​ដែរ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបានឱ្យដឹងបន្ថែមថា ផែនការមេនៃគោល​នយោបាយ​ភស្តុភា​រគ្រប់​ជ្រុង​ជ្រោយ (២០២១-២០២៥) របស់ប្រទេសជប៉ុន បានផ្តល់នូវផែនទីបង្ហាញផ្លូវជាក់លាក់ដល់អ្នកចូលរួម ដើម្បីធ្វើឱ្យ​ការ​ងារដឹក​ជញ្ជូន និងខ្សែច្រវាក់​ផ្គត់​ផ្គង់​កាន់តែមានប្រសិទ្ធភាព ធ្វើឱ្យប្រសើរឡើងផលិតភាព កាត់បន្ថ​យកា​របញ្ចេ​ញ​ឧស្ម័ន​ផ្ទះកញ្ចក់ និងការដោះ​ស្រាយ​បញ្ហា​សង្គម។ គួរបញ្ជាក់ថា ភស្តុភារកម្មបៃតង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ។  

អាន​បន្ថែម

ក្រសួងបរិស្ថាន៖ មានសំរាមជាង ៦៤% ប៉ុណ្ណោះ ត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម

ក្នុងចំណោមសំណល់សំរាម១០០%នៅកម្ពុជា គឺមានតែសំណល់ប្រមាណជាង ៦៤%ប៉ុណ្ណោះ ដែលត្រូវប្រមូលទៅ​ចា​ក់​នៅ​ទីលាន ក្រៅពីនោះសំរាម ៣៥%ទៀត ត្រូវបានពលរដ្ឋបោះចូលប្រភពទឹក ដុតចោល និងបោះចោល​ពាស​វាល​ពា​សកាល ជាហេតុបង្កផលប៉ះពាល់បរិស្ថាន។ នេះបើតាមការបញ្ជាក់របស់  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និបាត​បូ​ក​​​​សរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី​៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២២។ ឯកឧត្តមបានឱ្យដឹងថា ក្នុងរយ:ពេលមួយឆ្នាំ កម្ពុជាបង្កើតសំរាមបានជាង ៤លានតោន ដែលមាន​អត្រា​​​កើនឡើងពី ១០ ទៅ ១៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តមបន្ថែម ក្នុងនោះសំណល់ភាគច្រើនជាសំណល់សរីរាង្គ ៦០ភាគរយ ប្លាស្ទិក​ប្រមាណ​ជា​ ២០ភាគរយ និង​សំណល់ទូទៅ ១០ភាគរយ។ នៅក្នុងការទុកដាក់សំរាមនេះ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថាន និងដៃគូ​កំពុង​សិក្សា​អំពី​បច្ចេកទេស ដែលមានជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដើម្បីពិនិត្យ​លើលទ្ធភាព​ក្នុង​ការ​រៀប​ចំទីតាំងចាក់សំរាម ដែលមានអនាម័យ និងមានបច្ចេកទេសទំនើប។ ទន្ទឹមនឹងនេះផងដែរ ក្រសួងបរិស្ថាន កំពុងរៀបចំគោលនយោបាយគ្រប់គ្រងសំរាមធ្វើយ៉ាងណាឱ្យការទុកដាក់​សំរា​ម​​​​​ឱ្យ​​មានប្រសិទ្ធភាព ហើយក្រសួងក៏មានវិធានការចម្រុះថ្មី ក្នុងការរៀបចំសំរាមដោយប្រើយុទ្ធសាស្រ្តកែច្នៃ ទាញ​​យកថាមពល […]

អាន​បន្ថែម

ADB និងEDC ចុះ​ហត្ថលេខា​ ​កម្មវិធី​ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពល​ផ្ទុក​ថ្ម ២ GW នៅ​កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើអាណត្តិសេវាប្រឹក្សាប្រតិបត្តិការជាមួយអគ្គិសនីកម្ពុជា (EDC) ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ (GW) នៅកម្ពុជា។ កម្មវិធីនេះ នឹងជួយឱ្យប្រទេសកម្ពុជា​ឱ្យសម្រេចបាននូវគោលដៅអព្យាក្រឹត្យភាពកាបូននៅឆ្នាំ ២០៥០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា។ នៅក្រោមកម្មវិធីនេះ ADB នឹងជួយ EDC ធ្វើការសិក្សាទូទាំងប្រទេសស្តីពីកាលានុវត្តន៍ភាពសម្រាប់សមត្ថភាពថាមពលពន្លឺព្រះអាទិត្យ រួមជាមួយនឹងប្រព័ន្ធផ្ទុកថាមពលថ្ម (BESS) ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ២០៣០។ ADB ក៏នឹងជួយដល់ EDC ក្នុងការដេញថ្លៃគម្រោងសាកល្បងកម្លាំង ១០០ មេហ្គាវ៉ាត់ ដែលត្រូវបានកំណត់នៅក្រោមការសិក្សាដល់វិស័យឯកជន ដែលនឹងសាងសង់ ផ្តល់ហិរញ្ញប្បទាន និងដំណើរការគម្រោងនេះ។ គម្រោងសាកល្បងនេះ ត្រូវបានគេរំពឹងថានឹងប្រមូលទុនរហូតដល់ ១០០ លានដុល្លារអាមេរិក និងធ្វើជាគំរូនៃលទ្ធកម្មមានតម្លៃសមរម្យ និងឆាប់រហ័ស នៃការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ក្នុងប្រទេសកម្ពុជា។ ការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ២GW នេះគឺស្របតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងរបស់ខ្លួន តាមរយៈការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល។ កម្មវិធីនេះ បង្កើតការគាំទ្រពីមុនរបស់ ADB ដល់វិស័យថាមពលព្រះអាទិត្យនៅកម្ពុជា មានដូចជាតាមរយៈ​ National Solar […]

អាន​បន្ថែម

ក្នុងឆ្នាំ២០២២ កម្ពុជាបង្កើនការលក់ឥណទានកាបូនពី ១លានហិកតាដល់ជិត ៣លានហិកតា

ក្នុងឆ្នាំ២០២២នេះ កម្ពុជាកំពុងបង្កើនដំណើរការនីតិវិធីលក់ឥណទានកាបូន ពី១លានហិកតា ទៅជិត៣លា​ន​ហិក​តា ដើម្បីយកថវិកាមកប្រើប្រាស់ក្នុងការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍន៍សហគមន៍នៅមូលដ្ឋាន។ នេះបើតាមការឱ្យដឹងពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានក្នុ​ងសន្និបាតបូកស​រុ​ប​​លទ្ធ​ផល​ការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា «ឆ្នាំ២០២២នេះ គឺជារបត់ថ្មីមួយ​ដែលកម្ពុជារប​ស់យើងបាន​ទទួល​ចំណូ​ល ពីការអភិរក្សរបស់ខ្លួន តាមរយៈការលក់ឥណទានកាបូន ដែលការលក់ឥណទា​នកាបូន​នេះ​គឺចាប់តាំង​ពី​ឆ្នាំ​២​០១៦ មក ហើយផ្ទៃដីនៃការលក់ឥណទានកាបូននេះ គឺនឹងបង្កើនឡើងពី១លានហិកតា ទៅជិត ​៣​លាន​ហិក​តា ដែល​ស្មើ​ប្រមាណ ជាជាង៣០%នៃផ្ទៃដីអភិរក្សនៃប្រទេសកម្ពុជារបស់យើង»។ ឯកឧត្តម បានបញ្ជាក់ថា ថវិកាដែលបានពីការលក់ឥណទានកាបូននេះ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការអភិរក្ស ធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋានក្នុ​ងនោះ រួមមានការផ្តល់​ជម្រើសថ្មី និងកែ​ប្រែជីវភាព ព្រមទាំងការប​ណ្តុះបណ្តា​លស​ហ​គមន៍ និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរ ដែលទៅ​ទស្សនា​កម្សាន្តនៅក្នុងតំបន់សហ​គមន៍​របស់ពលរដ្ឋផងដែរ។ សូមបញ្ជាក់ថា កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ ២០១៦ មកដល់ឆ្នាំ ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាមេរិក។ (អានបន្ថែម) មិនត្រឹមតែប៉ុណ្ណោះ ក្រសួងបរិស្ថានបានចាត់ទុកថាការលក់ឥណទានកាបូននេះ ជាមោទនភាព មួយសម្រាប់កម្ពុជា ហើយនេះជាជោគជ័​យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ […]

អាន​បន្ថែម

កម្ពុជាមានទីតាំងពិនិត្យគុណភាពខ្យល់ ៥១ទីតាំង ខណៈរាជធានីភ្នំពេញមាន ១៤ទីតាំង

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានបញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជាមានទី​តាំងត្រួតពិនត្យគុណភាពខ្យល់ចំនួន​៥១ ទីតាំងក្នុងការប្រមូលនូវទិន្ន​ន័យខ្យល់ប្រចាំថ្ងៃយកមកវាយតម្លៃដើម្បីគ្រ​ប់គ្រងគុណភាព​ខ្យល់​នៅកម្ពុជា​ប្រកប​ដោ​​យ​​សុក្រឹតភាព។ នេះបើតាមការបញ្ជាក់របស់  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និបាត​បូ​ក​​​​សរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី​៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា «យោងតាមអ្វីដែលជាការត្រួតពិនិត្យទៅលើ​គុណភាពខ្យល់​នៅក្នុង​ប្រទេស​កម្ពុ​ជា​របស់យើងនេះ គឺយើងបានរៀបចំនៅទីតាំងត្រួតពិនិត្យខ្យល់គឺចំនួន ៥១ទីតាំងនៅក្នុងប្រទេស​កម្ពុជា​ក្នុងនោះ​​គឺរាជធានីភ្នំពេញ​មានចំនួន​ ១៤ទីតាំង ហើយនៅតាមបណ្ដាខេត្តមានចំនួន ៣៧ទីតាំងដើម្បីយើង​ប្រមូល​នូវទិ​ន្ន​​ន័យប្រចាំថ្ងៃ»។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងបន្ថែមថា ប្រភពបំពុលខ្យល់សំខាន់ៗ​មាន ៥ គឺ ទី​១-ការ​កើនឡើងនៃចំនួនយានយន្តនិងការដឹកជញ្ជូន, ទី២-​ការឆេះនៅទីលានចាក់​សំរាមឬការដុតសំរាមនៅទីវា​ល​ ,ទី៣​ការ​​ដុត​ចោ​លនូវកាកសំណល់និងសំ​ភារះដែលខូចគុណភាព ,ទី៤-​ការដុតកាកសំណ​ល់កសិកម្មក្រោយកា​រប្រ​មូ​ល​ផ​ល​, និង​ទី៥-ការ​​ដុតឥន្ធនៈកខ្វក់ក្នុងឡកំដៅឬក្នុងរោងចក្រជាដើ​ម។ ក្នុងការទប់ស្កាត់ការបំពុលខ្យល់នេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៧ រួមមាន៖ ១_ការ​គ្រប់​គ្រងការដ្ឋានសំណង់​ ២_ការគ្រប់គ្រងគុណភាពប្រេងឥន្ធនៈដែលមានផ្ទុកជាតិស្ពាន់ធ័រខ្ពស់ ៣_ការគ្រប់គ្រង​ការ​បញ្ចេ​ញសារធាតុ​បំពុលខ្យល់ពីយានយន្ត ៤_ការគ្រប់គ្រងការបញ្ចេញសារធាតុបំពុលខ្យល់ពីទីតាំងផលិតកម្ម ៥_ការ​គ្រប់គ្រងការដុតសំណល់នៅទីចំហ ៦_ការកែលម្អការគ្រប់គ្រង និងធ្វើឱ្យប្រសើរឡើងបរិស្ថានទីប្រជុំជន និង ៧_ការបង្កើតប្រព័ន្ធតាមដាន និងព្យាករណ៍ការបំពុលខ្យល់ ដើម្បីកាត់បន្ថយការបំពុលខ្យល់សាធារណៈ

អាន​បន្ថែម

០៧ខែ-២០២២ អង្គការសំអាតទន្លេសមុទ្របានប្រមូលសំរាមជាង ១៥០តោនពីក្នុងទន្លេ

រយៈពេល ០៧ខែ ឆ្នាំ២០២២ អង្គការសំអាតទន្លេសមុទ្រ បានប្រមូលសំរាមជាង ១៥០តោនពីក្នុងទន្លេ ដើម្បី​ជួយ​លើ​កកម្ពស់ធនធានធម្មជាតិ ជីវចម្រុះនៅក្នុងទន្លេ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក នូ សុវណ្ណ នា​យ​ក​ប្រ​តិបត្តិរបស់អង្គការសំអាតទន្លេសមុទ្រ បាន​ឱ្យ​ដឹងថា អង្គការកំពុងតែអនុ​វត្តន៍នូវបេសក​កម្មសំអាតទន្លេ​ជា​ប្រវត្តិ​​សា​ស្ត្រ ខណៈដែលបេសកកម្មនេះ​កំពុង​ដំណើរ ការ​ក្នុ​ងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីខែមីនា ដើម្បីធ្វើ​យ៉ាងណា​ប្រមូល​​សំរា​មឱ្យ​អស់​ចេញ​ពី​ទន្លេ​​និង​ច្រាំងទន្លេ ដោយ​ប្រើទូកដែលបំពាក់ដោ​យបច្ចេកទេសចុ​ងក្រោយ​បំផុតរ​បស់ប្រ​ទេ​ស​អា​ល្លឺម៉ង់។ លោកបានបន្ថែមថា ក្រៅពីប្រើទូក អង្គការក៏មានភ្នាក់ងារសំអាតសំរាមនៅតាមមាត់ទន្លេផងដែរ ដោយជ្រើស​រើសប្រ​ជា​ពល​រដ្ឋ​ដែល​អត់​មាន​​ការងារធ្វើនៅតាមដងទន្លេ ឱ្យដើរប្រមូលសំរាមជាប្រចាំ និងផ្តល់ជាប្រាក់លើកទឹកចិត្ត ដើម្បី​ឱ្យពួកគាត់​មាន​ការងារធ្វើ។​ លោកបញ្ជាក់ថា រាជធានីភ្នំពេញមានការប្រែប្រួលក្នុងការទុកដាក់សំរាម ជា​​ពិ​សេស​​នៅលើគោក មាន​ក្រុម​ហ៊ុ​ន​យកចិត្តទុកដាក់ក្នុងការសំអាតសំរាមហើយទីក្រុងស្អាត។ លោកបានបន្តថា «ប៉ុន្តែនៅ​ក្នុង​ទឹក​មាន​បញ្ហា​ជាច្រើន ជាពិសេសទឹក​ទន្លេនៅមាន​ការបំពុល​ដោយ​សំរាម​ដែល​កក​ស្ទះ​ ដែលប្រជាជន​មួយ​ចំនួនបោះសំរាម​ចោល​ទៅក្នុងទឹកច្រើនឆ្នាំមកហើយ អញ្ចឹងហើយយើងត្រូវសំអាតវាចេញ បើ​មិន​សំអាតវា​ចេញវា​អត់ទៅណាទេ វានៅ​ក្នុង​ទឹកបំពុលទឹកទន្លេយើង»​។ “អង្គការ​បានកសាងមជ្ឈ​មណ្ឌល​គ្មាន​សំណ​ល់​ ដើម្បីដាក់សំរាមដែលប្រមូលបានពីទន្លេ ដោយបំបែកទៅតាមប្រភេទរបស់វា” លោកបន្ត សំរាមដែលអាចកែច្នៃបាន អង្គការធ្វើការកែច្នៃ ចំណែកសំរាមដែលកែ​ច្នៃមិនបាន​អង្គការបានស​ហការជាមួយ​ក្រុម​ហ៊ុន​​ជីប​ម៉ុង ដើម្បីកំទេចទៅជាថាមពល ដូច្នេះការយកសំរាមចេញពីទន្លេមកនេះ គឺគ្មានសំណល់នោះទេ។ លោក នូ សុវណ្ណ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន […]

អាន​បន្ថែម

ប្រធាន EIA៖ អាស៊ានគួរធ្វើពិពិធកម្មថាមពល ដោយរៀនពីវិបត្តិថាមពលនៅអ៊ឺរ៉ុប

ប្រធាន​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ (IEA) ​ ​បានព្រ​មាន​ថា​ អាស៊ី​អាគ្នេយ៍​​ងាយ​រង​គ្រោះ​ដោយ​វិបត្តិ​ថាមពល​ដោយ​សារ​​តែ​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​តម្រូវ​ការ​​ក្នុង​តំបន់​ហើយ​គួរ​តែ​ធ្វើ​ពិពិធកម្ម​ប្រភព​ថាមពល​ ដែល​មាន​ន័យ​ថា​ត្រូវ​ពឹង​​ផ្អែក​លើ​ប្រភព​ថាមពល​ផ្សេង​ៗ​គ្នា​​។ នេះបើតាមលោក​ Fatih Birol បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​សិង្ហបុរី CNA កាល​ពី​ថ្ងៃ​អង្គារ​ទី​ ២៥ ខែ​តុលា​ ឆ្នាំ២០២២។ លោក Birol បានបន្ថែមថា អាស៊ី​អាគ្នេយ៍​គួរ​រៀន​ពី​វិបត្តិ​ដែល​កំពុង​កើត​ឡើង​នៅ​អឺរ៉ុប​ ដោយ​សារ​តែ​ការ​​​ពឹង​ផ្អែក​ខ្លាំង​លើ​ថាមពល​របស់​រុស្ស៊ី​ ​ដែល​ធ្វើ​ឱ្យ​ខ្លួន​ប្រឈម​មុខ​នឹង​​​ការ​ចំណាយ​ខ្ពស់​​​ និង​បញ្ហា​ផ្គត់​ផ្គង់​លើ​ថាមពល​​​។ ​ លោកបានបន្តថា «​​អឺរ៉ុប​បាន​ធ្វើ​កំហុស​មួយ​ ទោះ​បី​ជា​ IEA ​បាន​គូស​បញ្ជាក់​ និង​ព្រមាន​ជា​ច្រើន​ឆ្នាំមក​ហើយ​​ថា​ ​​​មិន​គួរ​ពឹង​ផ្អែក​លើប្រភព​​ផ្គត់​ផ្គង់​ដ៏​​សំខាន់​តែ​មួយ​ ​សម្រាប់​អ្វី​ក៏​ដោយ​។ ហ្គាស​ និង​ប្រេង​ភាគ​ច្រើន [ដែល​អឺរ៉ុប​នាំ​ចូល​]​ ​មាន​​ប្រភព​សំខាន់​តែ​មួយ​គត់​ គឺ​រុស្ស៊ី​»។ ក្នុងការថ្លែងនេះផងដែរ លោក Birol ក៏បានជំរុញឱ្យអាស៊ី​អាគ្នេយ៍​គួរ​តែ​វិនិយោគ​បន្ថែម​ទៀត​លើ​វិស័យថាមពល​ស្អាត ​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​រយៈ​ពេល​វែង​របស់​ខ្លួន​លើ​ឥន្ធនៈ​ហ្វូស៊ីល​ ដែល​ងាយ​នឹងបង្កើត​បញ្ហា​ប្រឈម​ ដោយ​សារ​តែ​ការ​​​​ប្រែ​ប្រួល​​នៃ​តម្លៃ​ និង​​​ឥទ្ធិពល​អាក្រក់​​លើ​​សេដ្ឋកិច្ច​។ លោកបានយល់ឃើញថា « វា (ឥន្ធនៈ​ហ្វូស៊ីល) ​​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​នាំ​ចេញ​ថាមពល​ធំ​​ៗ​មួយ​ចំនួន​ ហើយ​ដោ​យ​​​​សារ​តែ​ហេតុផល​​នយោបាយ​ ឬ​ហេតុផល​ផ្សេង​ទៀត​ ក្រុមហ៊ុន​ទាំង​នោះ​អាច​នឹង​ផ្លាស់​ប្តូរ​ចិត្ត​របស់​ពួក​គេ​ ដោយ​​​បង្កើន​តម្លៃ​។ ហើយ​​សេដ្ឋកិច្ច​​របស់​​​អ្នក​ ​នឹង​​​ងាយ​​រងគ្រោះ​​ទាំង​​ស្រុង​​នៅពេល​​តម្លៃឡើង​​ខ្ពស់​»។ […]

អាន​បន្ថែម

កម្ពុជាប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងលើគម្រោងអភិវឌ្ឍថាមពលកើតឡើងវិញ

ក្រសួងបរិស្ថានបានបង្ហាញពីគោលជំហគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍថាមពលកកើតឡើងវិញ និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងកម្មវិធី «ដំណើរឆ្ពោះទៅកាន់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា» នៅថ្ងៃទី២៥ តុលា ២០២២។ កម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលរបស់រដ្ឋធានីសេអ៊ូល ដែលមានការចូលរួមពី ឯកឧត្តម បាន គីមូន ប្រធានវិទ្សាស្ថានអភិវឌ្ឍន៍បៃតង និងជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ អគ្គនាយករងវិទ្យាស្ថានអភិវឌ្ឍន៍បៃតង តំណាងប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា តំណាងក្រុមហ៊ុន H&M តំណាងរោងចក្រកាត់ដេរ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ នាឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ពីជំហគោលនយោបាយរបស់កម្ពុជាក្នុងគាំទ្រការអភិវឌ្ឍថាមពលកើតឡើងវិញ ហើយស្វាគមន៍ និងអំពាវនាវឱ្យមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធ ក្នុងគាំទ្របច្ចេកវិទ្យា និងហិរញ្ញវត្ថុ ចំពោះការអភិវឌ្ឍថាមពលកកើតឡើងវិញ និងលើកកម្ពស់ប្រសិទ្ធភាពថាមពល ដែលគាំទ្រដល់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

អាន​បន្ថែម

បុត្រសម្ព័ន្ធដ៏ធំរបស់ក្រុមហ៊ុនម៉ាឡេស៊ី ប្រកាសលក់គម្រោងតម្លៃ ១១៨លានដុល្លារ​នៅ​កម្ពុ​ជា

ក្រុមហ៊ុន Diamond Power Ltd (DPL) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Pestech International Bhd នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី បានប្រកាសដាក់លក់​គម្រោ​ង​ប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីក្នុងតម្លៃប្រមាណ ១១៨ដុល្លារអាមេរិក។ នេះបើតាម​ការ​ចេញ​ផ្សាយរ​បស់គេហ​ទំព័រ​  The Edge Markets កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ Pestech បានឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដែលមានហ៊ុនចំនួន ៦០% បានចុះ​កិច្ច​ព្រម​ព្រៀង ដើម្បីលក់ប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីកំពង់ចាម-ក្រចេះមានទំហំ ២៣០KV ​ជាមួយនឹង Cambodian Transmission​ II Co Ltd (CTL II) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និង​កាន់​កាប់​ហ៊ុន​ទាំង​ស្រុងដោយក្រុមហ៊ុន Leader Transmission Ltd។ នៅក្នុងលិខិតផ្ញើទៅកាន់ Bursa Malaysia (ទីផ្សារមូលបត្រម៉ាឡេស៊ី) Pestech បានឱ្យដឹងបន្ថែមថា Diamond Power Ltd (DPL) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលជាអ្នកកាន់កាប់ និង​ប្រតិបត្តិ​​គម្រោង។ បន្ថែមពីនេះ DPL […]

អាន​បន្ថែម

រដ្ឋប្រកាសមិនយកថ្លៃតអគ្គិសនីចូលតំបន់រុនតាឯក និងពាក់ស្នែង ខណៈកាសាងសង់អស់ជាង ៦លានដុល្លារ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា អគ្គិសនីកម្ពុជា មិន​យកថ្លៃត​ចរន្តជូនព​ល​​​រដ្ឋ​​នៅតំបន់រុនតាឯកនិងពាក់ស្នែងស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីសម្រួលដល់កា​រចំណាយ​របស់​ប្រជាពលរដ្ឋដែលមករកទីតំាងថ្មី។ ថ្លែងក្នុងពិធីសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា អគ្គិសនីកម្ពុជា បានកសាងរួចហើយនូវហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដោយប្រើប្រាស់ថវិកា​សម្រាប់សាងសង់អស់ជាង ៦លានដុល្លារអាមេរិក។ សម្តេចបានបញ្ជាក់ថា ដើម្បីសម្រាលដល់ថវិកាជាតិ ក្រុមហ៊ុនអគ្គិសនីមិនបានទាមទារប្រាក់ពីរាជរដ្ឋាភិបាលនោះទេ ក្នុង​ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធទាញខ្សែភ្លើងចូលក្នុងតំបន់រុនតាឯកនិងពាក់ស្នែងនេះ។ បន្ថែមពីនេះ អគ្គិសនីកម្ពុជា នឹងមិនយកថ្លៃភ្ជាប់ចរន្តអគ្គិសនីឡើយ ទោះជាអ្នកប្រើកម្លាំងតូចត្រឹម ៥អំពែ ឬអ្នកប្រើ ប្រាស់ធំដល់ ១០០អំពែក្តី ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដោយប្រជាជននៅទីនោះ អាចចំណេញ​ថវិកាពីការតភ្ជាប់នេះ។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការតភ្ជាប់ចរន្តចូលទៅដល់របងផ្ទះរបស់ប្រជាពលរដ្ឋ គឺមិនមានការ បង់​ប្រាក់​នោះ​​ទេ ប៉ុន្តែចាប់ពីរបងចូលក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ទាំងខ្សែភ្លើង អំពូលភ្លើង និងឧបករណ៍ផ្សេងៗ គឺជាបន្ទុក​ចំណាយ​របស់ប្រជាពលរដ្ឋខ្លួនឯង។ គួរបញ្ជាក់ថា ក្រុមហ៊ុនអគ្គិសនីកម្ពុជានឹងមានស្នាក់ការនៅក្នុងតំបន់នេះតែម្តង ដែលមានផ្ទៃដីជាងកន្លះហិកតា ដើម្បី​ប្រតិបត្តិ​ការក្នុងតំបន់នេះ ក្នុងករណីដែលប្រជាពលរដ្ឋ មានតម្រូវការផ្សេងៗ។

អាន​បន្ថែម