សិង្ហបុរីគ្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងនៅកម្ពុជា

ប្រទេសសិង្ហបុរី និងកម្ពុជា ប្ដេជ្ញានឹងរួមគ្នាវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងបន្ថែមទៀត នៅកម្ពុជា។ នេះបើយោងតាម សេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងមក។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្តមស៊ុយ សែម បានសម្តែងការស្វាគមន៍ចំពោះការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាថាមពលស្អាតពីប្រទេសសិង្ហបុរី។ លោកបានបន្ថែមថា៖ «កម្ពុជា និងសិង្ហបុរីបានព្រមព្រៀងគ្នា ដើម្បីសិក្សាលទ្ធភាពលើថាមពលកកើតឡើងវិញ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី តាមរយៈប្រព័ន្ធតភ្ជាប់ថាមពល និងបំពង់បង្ហូរប្រេងខ្នាតធំ»។ ដោយឡែក រដ្ឋមន្ត្រីក្រសួងថាមពលសិង្ហបូរី លោក Tan See Leng បានឱ្យដឹងថា ប្រទេសទាំង ២ បានប្តេជ្ញាថានឹងផ្លាស់ប្តូរទៅរកប្រភពថាមពលស្អាតជាងមុន និងឈានដល់ការមិនបញ្ចេញកាបូន១០០%  នៅឆ្នាំ ២០៥០។ លោកបានបន្ថែមថា ៖ «កិច្ចសហប្រតិបត្តិការបែបនេះមានអត្ថប្រយោជន៍ និងជាជំហានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យបណ្តាញថាមពលអាស៊ានដ៏ទូលំទូលាយ ដើម្បីបង្កើនការតភ្ជាប់គ្នាទៅវិញទៅមក សន្តិសុខថាមពល និងនិរន្តរភាពនៅក្នុងតំបន់» ។ គួរបញ្ជាក់ថា កម្ពុជា និងសិង្ហបូរីបានចុះអនុស្សរណៈនៃការយោគយល់ទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការថាមពលតាំងពីឆ្នាំ ២០១៣ ខណៈការព្រមព្រៀមនេះក្នុងកិច្ចប្រជុំអាស៊ានថ្មីនេះ  ជាការពង្រឹង និងពន្លឿនការអនុវត្តផែនការ។

អាន​បន្ថែម

ថាមពលកកើតឡើងវិញ រួមចំណែក ៤០%  នៃល្បាយថាមពលសរុបរប​ស់កម្ពុជា

ថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ​ និងថាមពលជីវម៉ាស់ បានកើនឡើងដល់ ៤០%  នៃ​ថាមពលសរុបនៅកម្ពុជា​ក្នុងឆ្នាំ ២០២១។​ នៅក្នុងសុន្ទរកថា​ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ទ និងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន​ កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបញ្ចូលប្រភពថាមពលកកើតឡើងវិញ​ក្នុងល្បាយនៃប្រភពថាមពលរបស់ខ្លួន។ សម្តេចតេជោ បញ្ជាក់ថា កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញឱ្យបានអតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាពទទួលបានរបស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពលដែលប្រើប្រាស់ឥន្ទនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេងជាដើម។ គួរបញ្ជាក់ថា ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានប្ដេជាថានឹងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤២% ត្រឹមឆ្នំា២០៣០។ កម្ពុជាក៏នឹងមិនអនុម័ត ឬសាងសង់រោងចក្រថាមពលធ្យូងថ្ម ក៏ដូចជាទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ទៀតទេ ដោយនឹងងាកមករកថាមពលកកើតឡើងវិញដូចជាសូឡាជាដើម។ (អានបន្ថែម) ត្រឹមឆ្នាំ ២០២៣ គម្រោងថាមពលសូឡាចំនួន ៧គម្រោងបន្ថែមទៀត អនុភាពសរុប ៤៩៥មេហ្គាវ៉ាត នឹងត្រូវដាក់ដំណើរការ ដោយនឹងរួមចំណែកប្រមាណ២០% នៃការផ្គត់ផ្គង់ថាមពលសរុបនៅកម្ពុជា។

អាន​បន្ថែម

កម្ពុជា សម្ពោធដាក់ដំណើរការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅសៀមរាបជាផ្លូវការហើយ

ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ក្នុងក្រុងសៀមរាប បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម មន្ត្រី ស៊ុន ចាន់ថុល និងលោក Butchaiah Gadde តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា ស្ថានីយនេះ មានទីតាំងឋិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ឯកឧត្តមក៏បានថ្លែងអំណរគុណ UNDP ដែលបានផ្ដល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទីបី នៅខេត្តសៀមរាប និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបង។ ជាមួយគ្នានេះ ឯកឧត្តមបានឲ្យដឹងថា ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២២នេះ មានរថយន្តអគ្គិសនីសរុបចំនួន ៣០៥គ្រឿង បានចុះបញ្ជី ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ១៨០៦%។ ឯកឧត្តមថា ការកើនឡើងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយល់ដឹង និងការគាំទ្ររបស់ពលរដ្ឋលើការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនីបានចំនួន ៣ទីតាំងហើយ ក្នុងនោះ៖ ទីតាំងទី១ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ […]

អាន​បន្ថែម

កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាម្ចាស់ផ្ទះដំបូងគេបង្អស់សម្រាប់ តំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានស្វាគមន៍ការបង្កើតតំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតង សម្រាប់តំបន់អាស៊ាន ហើយកម្ពុជា ស្នើធ្វើជាម្ចាស់នៃតំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតងនេះ។​ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីបើកវេទិកាភាពជាដៃគូអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី១២ ខែកញ្ញានេះ។​ ថ្លែងក្នុងវេទិកា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការបង្កើតតំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតងនេះ គឺស្ថិតក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលអនុញ្ញាតឱ្យតំបន់អាស៊ានធ្វើអន្តរកាលបណ្តើរៗ ទៅជាសហគមន៍ដែលមានចីរភាព ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ជាមួយនឹងការដាក់ឱ្យចូលជាធរមាន​ ច្បាប់វិនិយោគថ្មីនាពេលថ្មីៗនេះ កម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់តំបន់សេដ្ឋកិច្ចបៃតងដំបូងគេបង្អស់”។​ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រការបង្កើត    នូវមូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Development Fund) ដែលនឹងចូលរួមចំណែកក្នុងបរិវត្តន៍ឌីជីថល និងការអភិវឌ្ឍបញ្ញាសប្បនិម្មិត (AI) និងបំពាក់នូវជំនាញ និងឧបករណ៍ចាំបាច់ដល់កម្លាំងពលកម្មក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី១៤។ វេទិកានេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» […]

អាន​បន្ថែម

ឌូបៃចង់សង់អគាររង្វង់អវកាសដ៏ធំ ឡោមព័ទ្ធអគារខ្ពស់ជាងគេលើពិភពលោក

ក្រុមហ៊ុនស្ថាបត្យកម្ម ZNera Space បានស្នើចង់រចនា និងសាងសង់អគាររង្វង់អវកាសខ្នាតយក្សដំបូងគេលើលោក ដើម្បីឡោមព័ទ្ធអគារខ្ពស់បំផុតលើលោក Burj Khalifa។ នេះបើយោងតាមសារព័ត៌មាន CNN ។ គម្រោងនេះមានឈ្មោះថា Downtown គឺជារចនាសម្ព័ន្ធរាងជារង្វង់ធំ ៥ ថ្នាក់ ដែលបំពាក់ដោយបច្ចេកវិទ្យាពណ៌ និងភ្លើងបែបឆ្លាតវៃ បែបពិភពលោកនាពេលអានាគត។ សំណង់នេះនឹងមានកម្ពស់ ៥៥០ ម៉ែត្រ និងមានអង្កត់ផ្ចិតរង្វង់ជាង ៣ គីឡូម៉ែត្រ។ រង្វង់ទាំងមូល នឹងត្រូវទ្រដោយសសរធំចំនួន ៥ បែបទំនើប។ ស្ថាបត្យករសំខាន់របស់ ZNera Space គឺ Najmus Chowdry និង Nils Remess ថាអគារនេះនឹងក្លាយអនាគតនៃស្ថាបត្យកម្មរបស់ឌូបៃដែលមានភាពច្នៃប្រឌិតខ្ពស់បំផុត។ អគារនេះនឹងមានរចនាបទ និងបច្ចេកវិទ្យាគ្រប់គ្រងសីតុណ្ហភាពបែបធម្មជាតិ និងមាននិរន្តរភាពបំផុង ដែលសាកសម្យនឹងអាកាសធាតុដ៏ក្ដៅខ្លាំងនៃប្រទេសឌូបៃ ពោលគឺការស្រូបយកខ្សល់បរិសុទ្ធមកប្រើឱ្យបានច្រើនបំផុតជំនួសម៉ាស៊ីនត្រជាក់។ លើសពីនេះ អគារក៏នឹងបំពាក់ដោយថាមពលបៃតងពោលគឺ បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាបំប្លែងទឹកទៅជាអ៊ីដ្រូសែន ដើម្បីយកថាមពលទៅប្រើសម្រាប់ម៉ាស៊ីនត្រជាក់ និងបង្កើតជាអគ្គិសនីប្រើប្រាស់ទូទៅនានា។ លើសពីនេះ ជុំវិញវង្វង់នេះ ក៏មានរថភ្លើងអគ្គិសនីល្បឿន ១០០ គម/ម៉ោង […]

អាន​បន្ថែម

គម្រោងសង់ខ្សែបញ្ជូនថាមពល ២៣០គីឡូវ៉ុលរ វាងខេត្តឧត្តរមានជ័យ-សៀមរាប សម្រេចបាន ៩៥%

គម្រោងសាងសង់ខ្សែបញ្ចូនថាមពលអានុភាព ២៣០គីឡូវ៉ុល របស់ក្រុមហ៊ុន Pestech (Cambodia) តភ្ជាប់ពីរោងចក្រអគ្គីសនី នៅខេត្តឧត្តរមានជ័យ មកកាន់សៀមរាប សម្រេចបាន ៩៥ភាគរយ គ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំនេះ។ វឌ្ឍនភាពនៃគម្រោងនេះ ត្រូវបានក្រុមហ៊ុន Pestech (Cambodia)  លើកឡើងក្នុងរបាយការណ៍ដាក់ជូនទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ លោក Han Fatt Juan, នាយកប្រតិបត្តិក្រុមហ៊ុន លើកឡើងថា គម្រោងសាងសង់នេះសម្រេចបាន ៩៥ភាគរយហើយ គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ។ លោកបន្ថែមថា ៖ “ដំណើរការសាងសង់កំពុងឆ្ពោះទៅមុខតាមផែនការដែលបានគ្រោងទុក យើងអាចនឹងដាក់ដំណើរការនៅក្នុងខែធ្នូ ចុងឆ្នាំ ២០២២នេះ”។ អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល នេះ មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ និងទទឹង៣០ ម៉ែត្រ ដែលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកអនុស្ថានីយអគ្គីសនីសៀមរាប។ (អានបន្ថែម)

អាន​បន្ថែម

អង្គការ CSCI៖ ការចម្អិនអាហារដោយពន្លឺព្រះអាទិត្យ អាចសន្សំបាន ១,៣ពាន់លានដុល្លារក្នុង១ឆ្នាំ

អង្គការ Charity Solar Cookers International បានឱ្យដឹងថា ការចម្អិនអាហារដោយពន្លឺព្រះអាទិត្យអាចសន្សំថវិកា​បា​ន​រហូត​​ដល់ទៅ​ ១,៣ពាន់លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ដោយសារការកាត់បន្ថយការបំពុលបរិយាកាសតាមផ្ទះ។​ នេះ​បើ​តាម​អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក ​(World Economic Forum)។ ការចម្អិនអាហារនេះ ធ្វើឡើងដោយប្រើប្រាស់ចង្អ្រានសូឡា ដែលត្រូវបានផលិតឡើងដោយប្រើកេសក្រដាសកាតុង និងក្រដាស​សន្លឹក​សំណ ភ្ជាប់ជាមួយកញ្ចក់ ដើម្បីទាញយកថាមពលពន្លឺព្រះអាទិត្យ។ ចង្ក្រានសូឡានីមួយៗ អាចសន្សំសំចៃឈើបានរហូតដល់ ១តោនជារៀងរាល់ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ចង្ក្រានសូឡាជាង ៤លាន​គ្រឿងកំពុងប្រើប្រាស់នៅជុំវិញពិភពលោក។ ប៉ុន្តែមនុស្សប្រមាណជា ២,៦ ពាន់លាននាក់ប៉ុណ្ណោះ នៅតែបន្តចម្អិនអាហារដោយអុស កាក​សំណល់សត្វ ធ្យូង ឬប្រេងកាត។ នេះជាបច្ចេកវិទ្យាដ៏សាមញ្ញ សម្រាប់ទ្រទ្រង់សុខភាពភពផែនដី និងមនុស្ស ដែលវាបានជួយកាត់បន្ថយការបំពុលបរិយាកាស និងការបំភាយឧស្ម័ន CO2។

អាន​បន្ថែម

គម្រោងខ្សែកាបក្រោមសមុទ្រប្រវែងជាង ៤ពាន់គីឡូម៉ែត្រ នឹងបើកដំណើរការឆ្នាំ២០២៤

គម្រោងខ្សែកាបក្រោមសមុទ្ររបស់ក្រុមហ៊ុន Sun Cable  គ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៤ ដោយកំណត់គោលដៅប្រតិបត្តិការពេញលេញនៅឆ្នាំ ២០២៩។ នេះបើយោងតាមការចុះផ្សាយរបស់ Nikkei នៅថ្ងៃទី១៨ សីហា ២០២២។ គម្រោងនេះ បង្កើតឡើងដើម្បីបញ្ជូនថាមពលពន្លឺព្រះអាទិត្យពីអូស្រ្តាលីទៅឱ្យសិង្ហបុរី ដែលបានចំណាយអស់ប្រមាណជាង ៣០ពាន់លានដុល្លារអូស្ត្រាលី (២១ពាន់លានដុល្លារ)។ កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយនេះត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ១២.០០០ ហិកតា នៅវាលខ្សាច់ភាគខាងជើងនៃប្រទេសអូស្ត្រាលី ដែលត្រូវអូសខ្សែកាបកាត់ក្រោមសមុទ្រប្រវែង ៤.២០០ គីឡូម៉ែត្រ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋបានចេញអាជ្ញាបណ្ណបូមខ្សាច់ស្ទឹង និង ទន្លេ គិតជាផ្ទៃប្រមាណជា ២ពាន់ហិកតា

ក្រសួងរ៉ែ​ និងថាមពល បានពន្យល់ពីការចេញអាជ្ញាបណ្ណបូមខ្សាច់ពីទន្លេ និងស្ទឹង ខណៈក្រសួងបានចេញអាជ្ញាបណ្ណបូមខ្សាច់​មានផ្ទៃដីសរុប ២ពាន់ហិកតា។ ឯកឧត្តម អ៊ឺង ឌីប៉ូឡា​ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ទទួលស្គាល់ថា ការទាញយកធនធានរ៉ែសំណង់ ជាពិសេស​ខ្សាច់ តែងតែរងការរិះគន់ពីសាធារណជន លើករណីបាក់ច្រាំងកន្លងមក។​ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ ខែសីហា ឯកឧត្តម បញ្ជាក់ថា មុននឹងចេញអាជ្ញាបណ្ណបូមខ្សាច់ម្តងៗ ក្រសួងបានធ្វើការសិក្សាច្បាស់លាស់ណាស់ អំពីស្ថានភាពទន្លេ យើងមិនចេះតែចេញឱ្យគ្រប់ទីតាំងទន្លេនោះទេ។ ឯកឧត្តម អ៊ឺង ឌីប៉ូឡា ថ្លែងថា៖ “ការដែលយើងចេញអាជ្ញាបណ្ណ គឺយើងត្រួតពិនិត្យច្បាស់លាស់ណាស់ ហេតុអ្វីយើងត្រូវចេញនៅតំបន់ណាមួយ។ មិនត្រឹមតែមើលទៅលើសក្តានុពលរ៉ែទេ យើងមើលទៅដល់ការប៉ះពាល់ដល់សង្គម បរិស្ថាន​ ជាពិសេស យើងជួយសម្រួលផ្លូវនាវាចរណ៍”។ តបទៅនឹងការលើកឡើងថាអាជីវកម្មបូមខ្សាច់បង្កឱ្យបាក់ច្រាំងទន្លេ និងស្ទឹង អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖ “បូមបាក់ច្រាំង បើសិនការបូមនោះ មិនគោរពទៅតាមលក្ខ័ណបច្ចេកទេស ទៅតាមដែនអាជ្ញាបណ្ណដែលក្រសួងបានកំណត់ចេញ”។ ក្រសួងបានចេញអាជ្ញាបណ្ណបូមខ្សាច់ពីទន្លេ និងស្ទឹង មានផ្ទៃដីសរុប ប្រមាណ២ពាន់ហិកតា ឬប្រមាណ ៣ភាគរយនៃផ្ទៃសរុបនៃទន្លេ និងស្ទឹងនៅក្នុងប្រទេស។​ របាយការណ៍ក្រសួងបង្ហាញ ថា ការបូមខ្សាច់សំណង់ […]

អាន​បន្ថែម

ក្រុមហ៊ុនថ្មីមួយទៀត កំពុងសាកល្បងអាជីវកម្មចម្រាញ់រ៉ែមាសនៅព្រះវិហារ

ក្រុមហ៊ុន Delcom Campuchea PLC​ Ltd បានចាប់ផ្តើមផលិតកម្មចម្រាញ់រ៉ែមាសសាកល្បងកាលពីដើមខែសីហានេះ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ បច្ចុប្បន្នទទួលបានទិន្នផលសរុបប្រមាណ ​២០គីឡូ។​ ឯកឧត្តម  អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២២។ ឯកឧត្តម ថ្លែងថា៖ “បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនថ្មីមួយទៀត គឺក្រុមហ៊ុន Delcom ជាក្រុមហ៊ុនខ្នាតមធ្យម បានចាប់ផ្តើមផលិតមាសជាលើកដំបូងនៅព្រះវិហារ។ បើគិតត្រឹមថ្ងៃទី៤ ខែ សីហា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុនចម្រាញ់មាសបានចំនួន ២០គីឡូក្រាម រួចហើយ។ បើតាមផែនការ គេគ្រោងផលិតឱ្យបាន ៣៤០គីឡូក្រាម ក្នុងមួយឆ្នាំ គិតជាចំណូលសួយសារជិត ៦០ម៊ឺនដុល្លារ”។ ក្រុមហ៊ុន Delcom Campuchea PLC​ Ltd ជាក្រុមហ៊ុនចូលរួមសហវិនិយោគរវាងវិនិយោគក្នុងស្រុក និងមកពីប្រទេសចិន​បានទទួលអាជ្ញាបណ្ណស្វែងរុករ៉ែមាស […]

អាន​បន្ថែម